+855 23 43 00 63

11

Nov, 2016

វគ្គបណ្ដុះបណ្ដាលមូលដ្ឋានកុំព្យូទ័របញ្ចប់ដោយជោគជ័យ

ដោយ៖: | Tags: | មតិយោបល់: 0

នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់វគ្គបណ្តុះបណ្តាលថ្នាក់មូលដ្ឋានផ្នែកព័ត៌មានវិទ្យាជូនមន្រ្តីចំនួន ១០២រូប ដែលអញ្ជើញមកពីបណ្តាមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ។

មន្រ្តីទាំងអស់សុទ្ធតែបង្ហាញនូវភាពសប្បាយរីករាយ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ ដោយបញ្ចេញនូវចំណាប់អារម្មណ៍រៀងៗខ្លួន លើមុខវិជ្ជាចំនួន ០៣ ដូចជា វគ្គសិក្សាក្នុងការប្រើប្រាស់ប្រព័ន្ធ Internet និង Email, ការជួសជុលថែទាំឧបករណ៍សម្ភារបច្ចេកវិទ្យាផ្សេងៗ និងម៉ាស៊ីនកុំព្យូទ័រ (Computer Maintenance and other electronic devices), និងជាពិសេសនោះការទទួលយកចំណេះដឹងបន្ថែមពីការប្រើប្រាស់កម្មវិធី Microsoft Word និង Excel ដែលទ្រទ្រង់ផ្ទាល់ក្នុងការងារប្រចាំថ្ងៃរបស់គាត់។

ទន្ទឹមនឹងនេះ គ្រូឧទ្ទេសនៃនាយកដ្ឋានព័ត៌មានវិទ្យាក៏បានឆ្លៀតឱកាសផ្សព្វផ្សាយអំពីសារប្រយោជន៍ នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងផែនការអនុវត្តគម្រោង FMIS ជំហានទី ២ ក្នុងនោះក៏មានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង ២៥ ដែរ ដែលវគ្គបណ្តុះបណ្តាលខាងលើគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការត្រៀមខ្លួនប្រើប្រាស់ប្រព័ន្ធ FMIS នៅពេលខាងមុខដ៏ខ្លី ហើយក្រុមការងារក៏បានសំណូមពរដល់មន្ត្រីដែលបានចូលរួមឱ្យជួយផ្សព្វផ្សាយបន្តអំពីគម្រោង FMIS ទៅកាន់មន្ត្រីដែលមិនបានចូលរួម ជាពិសេសប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រៀមចូលរួមសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការអនុវត្តនាពេលខាងមុខ។