+855 23 43 00 63

17

Nov, 2023

អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី៥

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងន័យពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងាររបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ក្នុងឆ្នាំ ២០២៣ ឱ្យទាន់សភាពការណ៍ ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោងFMIS បានដឹកដោយផ្ទាល់ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រីអគ្គនាយករង, ប្រធាននាយកដ្ឋាន, អនុប្រធានាយកដ្ឋាន និង ប្រធានការិយាល័យ ដែលបានផ្តោតសំខាន់ លើរបៀបវារៈ ចំនួន២ គឺ ទី១៖ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារ និង ដោះស្រាយបញ្ហាប្រឈមសម្រាប់ត្រីមាសទី៤ និង ទី២៖ ពិភាក្សា និង សម្រេចលើការរៀបចំកម្មវិធី វិប្សសនារបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ជាលទ្ធផលនៃកិច្ចពិភាក្សា ឯកឧត្តម មន្ត ប្រាថ្នា បានសម្របសម្រួលដល់ការិយាល័យពាក់ព័ន្ធ និង បានស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់កិច្ចការដែលនៅសេសសល់ឱ្យស្របតាមផែនការដែលបានគ្រោងទុក ក្នុងត្រីមាសទី ៤ នេះ ។ បន្ថែមពីនេះ ឯកឧត្តម បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ឱ្យបន្តការយកចិត្តទុកដាក់ ខិតខំបំពេញការងារ និងដឹកនាំក្រុម ឱ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមវាយតម្លៃ និង ជ្រើសរើសសមាសភាពក្លាយជាបុគ្គលិកឆ្នើម ប្រចាំការិយាល័យ, ប្រចាំនាយកដ្ឋាន និងប្រចាំអគ្គនាយកដ្ឋានផងដែរ។
កិច្ចប្រជុំនេះ បានរៀបចំនៅបន្ទប់ប្រជុំអគារ ខ នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃ សុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ។