
7
Nov, 2018
តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះសិក្សាពីវឌ្ឍនភាពសំខាន់ៗរបស់ការអនុវត្តគម្រោង FMIS
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានជួបជាមួយ ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ដើម្បីសន្ទនាពីវឌ្ឍនភាពក្នុងការអនុវត្តគម្រោង FMIS ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។ ជំនួបរវាងក្រុមការងារគ្រប់គ្រងគម្រោង និងក្រុមការងារ ADB ប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងធ្វើការសិក្សាវាយតម្លៃអំពីអភិបាលកិច្ចល្អពីកម្មវិធីកែទម្រង់របស់កម្ពុជា ក្នុងនោះរួមមានការអនុវត្តគម្រោង FMIS ផងដែរ។ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី បង្ហាញពីការកោតសរសើរ និងមោទនភាពចំពោះការអនុវត្តគម្រោង FMIS ដែលគម្រោងមួយនេះទទួលបានជោគជ័យខ្ពស់ជាមួយក្រសួង-ស្ថាប័ន រតនាគាររាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីឱ្យហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាកាន់តែមានគណនេយ្យភាព និងតម្លាភាព ។