
21
Oct, 2022
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសន្ធានកម្មរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) សម្រាប់ចំណូលថវិការដ្ឋបាលរាជធានី-ខេត្ត
យោងតាមសេចក្តីជូនដំណឹងលេខ ០០៩ សហវ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១ ស្តីពី “ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដំណាក់កាលទី២ ជំហានទី១ នៅរដ្ឋបាលរាជធានី-ខេត្ត”, សេចក្តីណែនាំលេខ ០០២ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២២ ស្តីពី “ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេហ្វអឹមអាយអេស (FMIS) នៅរដ្ឋបាលរាជធានី-ខេត្ត និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលសម្រាប់ឆ្នាំ ២០២២” ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំរួចរាល់នូវបច្ចេកទេសនៃការធ្វើសន្ធានកម្មរវាងប្រព័ន្ធ FMIS និង NRMIS សម្រាប់ទិន្នន័យចំណូលថវិការដ្ឋបាលរាជធានី-ខេត្ត ដែលជាចំណូលមិនមែនសារពើពន្ធ ។
ទាញយកសេចក្តីជូនដំណឹងនៅទីនេះ៖ https://fmis.mef.gov.kh/contents/uploads/2022/10/20221013_373_Announcement-on-FMIS-NRMIS-From-Cabinet.pdf