+855 23 43 00 63

20

Jun, 2023

ការចុះគាំទ្រដល់ទីកន្លែងបំពេញការងារផ្ទាល់ ក្នុងការអនុវត្តមុខងារស្នូលរបស់ប្រព័ន្ធ FMIS ជូនដល់អ្នកប្រើប្រាស់នៅ “មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរៈកិច្ចថ្មី “តេជោ” និង វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា”

ដោយ៖: | Tags: | មតិយោបល់: 0

ស្របតាមផែនការសកម្មភាពនៃការអនុវត្តគម្រោង FMIS លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះគាំទ្រក្នុងការអនុវត្តមុខងារស្នូលរបស់ប្រព័ន្ធ FMIS ជូនដល់អ្នកប្រើប្រាស់នៅ “មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរៈកិច្ចថ្មី “តេជោ” និង វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា” ដើម្បីធានាថាមន្ត្រីជំនាញបន្ទុកថវិកាក្រោយទទួលបានវគ្គបណ្តុះបណ្តាលអាចប្រើប្រាស់ប្រព័ន្ធ FMIS ដោយរលូនតាមតម្រូវការ និង មាននិរន្តរភាព ។
គោលបំណងនៃសកម្មភាពចុះគាំទ្រនេះ គឺ៖
១. ត្រួតពិនិត្យមើលលទ្ធផលជាក់ស្តែងក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល
២. ដើម្បីបង្កើនប្រសិទ្ធភាពលើការអនុវត្តផ្ទាល់ ជាមួយនឹងប្រតិបតិ្តការជាក់ស្តែង ជាពិសេសគឺការកត់ត្រាជាមួយប្រព័ន្ធតែម្តង ដោយអ្នកប្រើប្រាស់ បានហ្វឹកហាត់ផ្ទាល់ជាមួយមន្ត្រីជំនាញទទួលបន្ទុក ដើម្បីបង្កើនភាពថ្នឹក (ស្ទាត់ជំនាញ) ទៅនឹងរបៀបនៃការកត់ត្រា
៣. បំពេញបន្ថែម លើចំណុចគន្លឹះសំខាន់ៗ ដើម្បីពន្លឿនការកត់ត្រា ក៏ដូចជាវិធីសាស្ត្រពេលកែប្រែប្រតិបត្តិការនៅពេលមានកំហុសឆ្គង
៤. បង្ហាញពីរបៀបដោះស្រាយបញ្ហាប្រឈមផ្សេងៗជាបឋមដោយខ្លួនឯង៕