+855 23 43 00 63

5

Mar, 2015

តើ​អ្នក​កំពុងស្ថិត​ក្នុងស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​ចំពោះ​ការផ្លាស់ប្តូរ​ឬទេ?

ដោយ៖: | Tags: | មតិយោបល់: 0

ការផ្លាស់ប្តូរ​គឺជា​កក្តា​ពិត​នៃ​ជីវិត ប៉ុន្តែ​តើ​អ្នក​កំពុង​ធ្វើអ្វី​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ខ្លួន​អ្នក​ឬទេ?

តើ​អ្នក​កំពុងតែ​ពុំ​ខ្វល់ខ្វាយ ហើយ​អនុញ្ញាតឱ្យ​ការផ្លាស់ប្តូរ​កើតឡើង​ចំពោះ​អ្នក​ដោយ​គ្មាន​ហេតុផល ឬមួយ​ក៏​អ្នក​កំពុងតែ​សកម្ម​ក្នុងការ​ស្វែងរក​មធ្យោបាយ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ខ្លួន​អ្នក?

មនុស្ស​មួយចំនួនធំ​គិតថា​ការផ្លាស់ប្តូរ​គឺ​លើសពី​អ្វីដែល​ពួកគាត់​អាច​គ្រប់គ្រង​បានប៉ុន្តែ​នេះ​គឺជា​ពេលវេលា​សម្រាប់​ផ្លាស់ប្តូរ​នូវ​រាល់​គំនិត​ទាំងអស់ នេះ។

នៅពេលដែល​រាល់​ការសម្រេចចិត្ត​ទាំងអស់​សម្រាប់ធ្វើ​ការផ្លាស់ប្តូរមិនបាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អ្នក( ឧទាហរណ៍ដោយសារ​ថា អ្វីៗទាំង អស់​ត្រូវបាន​សម្រេច​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់) តើ​អ្នកមាន​ប្រតិកម្ម​យ៉ាងដូចម្តេចខ្លះ​ទៅនឹង​ការផ្លាស់ប្តូរ​នោះ ហើយ​អ្នកនឹង​មាន​ផែនការ​អ្វីខ្លះ​សម្រាប់​ការផ្លាស់ប្តូរ​ដែល​ស្ថិតក្នុង​ការគ្រប់គ្រង​របស់​អ្នក?

មិនមាន​អ្វី​ខុស​ទេ​សម្រាប់​ការសម្តែង​ការមិនសប្បាយចិត្ត ឬ​ការខកចិត្ត​ណាមួយ​ទាក់ទង​នឹង​ការផ្លាស់ប្តូរ។ ទាំងនេះ​គឺជា​អារម្មណ៍​ទូទៅ​របស់​មនុស្ស​គ្រប់គ្នា។ ផ្ទុយ​មកវិញ   ការស្វែងរក​វិធី​ដើម្បី​ផ្លាស់ប្តូរ​អារម្មណ៍​របស់​អ្នក​ឆ្ពោះទៅរក​ភាព​វិជ្ជមាន និង​សុទិដ្ឋិនិយម ទើប​ជា​រឿង​ដែល​សំខាន់។

សម្រាប់ព័ត៌មានលម្អិតសូមទាញយកឯកសារស្តីពី”តើអ្នកកំពុងស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានចំពោះការផ្លាស់ប្តូរឬទេ?”