+855 23 43 00 63

17

Nov, 2023

មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS (AM-FMIS) ត្រូវបានអភិវឌ្ឍរួចរាល់ និង ត្រៀមដាក់ឱ្យប្រើប្រាស់ទៅកាន់ក្រសួង-ស្ថាប័នចំនួន ៥ នៅក្នុងឆ្នាំ ២០២៤

ដោយ៖: | Tags: | មតិយោបល់: 0

មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS (AM-FMIS) ត្រូវបានអភិវឌ្ឍរួចរាល់ និង ត្រៀមដាក់ឱ្យប្រើប្រាស់ទៅកាន់ក្រសួង-ស្ថាប័នចំនួន ៥ នៅក្នុងឆ្នាំ ២០២៤ ។ ដើម្បីធានាបាននូវប្រសិទ្ធភាពលើការអនុវត្តមុខងារថ្មីនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសហការជាមួយអង្គភាពពាក់ព័ន្ធ និង ក្រសួង-ស្ថាប័នក្នុងការធ្វើតេស្តសាកល្បងប្រើប្រាស់មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS (FMIS-Asset Management) ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ។
ការប្រើប្រាស់សាកល្បងនេះ គឺផ្តោតលើចំណុចសំខាន់ៗ រួមមាន៖
១.ការកត់ត្រានូវព័ត៌មានរូបធាតុ និង ព័ត៌មានហិរញ្ញវត្ថុ នៃទ្រព្យសម្បត្តិរដ្ឋនីមួយៗ ដោយផ្ទាល់
២.ការចុះទ្រព្យក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋដោយស្វ័យប្រវត្តិតាមរយៈប្រតិបត្តិការនៅក្នុង មុខងារលទ្ធកម្មពេញលេញ (PR) និង គណនីត្រូវសង (AP) សម្រាប់ទ្រព្យរំលស់ (Depreciable Asset) និង ទ្រព្យមិនរំលស់ (Non-Depreciable Asset)
៣. ការគណនារំលស់ថ្លៃ និង ថ្លៃកាកសំណល់ ដោយស្វ័យប្រវត្តិទៅតាមអាយុកាលនៃទ្រព្យ (កំណត់តាមប្រកាស) និង តម្លៃដែលបានកំណត់
៤. ស្វ័យប្រវត្តិកម្មកិច្ចបញ្ជិកាគណនេយ្យ
៥. ការផ្ទេរសម្រាប់ទ្រព្យរំលស់ (Depreciable Asset) និង ទ្រព្យមិនរំលស់ (Non-Depreciable Asset)
៦. ការជម្រះសម្រាប់ទ្រព្យរំលស់ (Depreciable Asset) និង ទ្រព្យមិនរំលស់ (Non-Depreciable Asset)
៧. របាយការណ៍៖
-តារាងដីនិងអគារ
– តារាងដី
– តារាងកើនឡើងដី
– តារាងថយចុះដី
– តារាងអគារ
– តារាងកើនឡើងអគារ
– តារាងថយចុះអគារ
– តារាងសរុបបរិក្ខាបច្ចេកទេស និង ឧស្សាហកម្ម
– តារាងកើនឡើងសរុបបរិក្ខាបច្ចេកទេស និង ឧស្សាហកម្ម
– តារាងថយចុះបរិក្ខាបច្ចេកទេស និង ឧស្សាហកម្ម
– តារាងសរុបយានយន្ដ និង គ្រឿងចក្រ
– តារាងកើនឡើងយានយន្ដ និង គ្រឿងចក្រ
– តារាងថយចុះយានយន្ដ និង គ្រឿងចក្រ
– តារាងសរុបសម្ភារៈ និង សង្ហារិម
– តារាងកើនឡើងសម្ភារៈ និង សង្ហារិម
– តារាងថយចុះសម្ភារៈ និង សង្ហារិម
– តារាងសង្ខេបតម្លៃទ្រព្យសម្បត្តិរដ្ឋ
– តារាងសរុបនៃការធ្វើបណ្ណសម្គាល់សិទិ្ធកាន់កាប់អចលនទ្រព្យ
– តារាងកើនឡើង និង ថយចុះនូវទ្រព្យសម្បត្ដិរដ្ឋ
– តារាងវាយតម្លៃអចលនទ្រព្យ និង ផែនការធ្វើបណ្ណកម្មសិទ្ធិ
គួរបញ្ជាក់ផងដែរ ជំនួបនៃការធ្វើតេស្តសាកល្បងប្រើប្រាស់មុខងារថ្មីនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអនុវត្តទៅតាមលំអានស្តង់ដានៃការរៀបចំមុនការប្រើប្រាស់ ដែលតម្រូវឱ្យអ្នកប្រើប្រាស់មកពីតំណាងអង្គភាពពាក់ព័ន្ធ និង ក្រសួង-ស្ថាប័ន អញ្ជើញមកដោយផ្ទាល់ដើម្បីប្រើប្រាស់សាកល្បង និង មានលទ្ធភាពកែលម្អចំណុចខ្វះខាតមុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលក្នុងនោះរួមមាន អគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានរតនាគារជាតិ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ, រតនាគាររាជធានីភ្នំពេញ, ក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕