ដោយ៖: admin | Tags: | មតិយោបល់:
0
ក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គម្រោងការគ្រប់គ្រងប្រព័ន្ធព័ត៌មាន-វិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (Financial Management Information System ហៅកាត់ថា FMIS)ត្រូវបានដើរតួនាទីយ៉ាងសំខាន់ជាយានចម្លងពីដំណាក់កាលទី២ ទៅដំណាក់កាលទី៣ គឺថវិកាផ្សារភ្ជាប់ នឹងគោលនយោបាយ និងជាឧបករណ៍ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអនុវត្តថវិកានៅកម្ពុជា។ ការអនុ-វត្តកិច្ចសន្យាផ្គត់ផ្គង់គម្រោងបានចាប់ផ្ដើមនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៣ ជាមួយក្រុមហ៊ុន FIS-LG CNS Joint Venture (Contractor) ក្នុងទំហំទឹកប្រាក់ ៩.៣៨៨.៨៨៨,៨៨ ដុល្លារអាមេរិកសម្រាប់រយៈពេលនៃកិច្ចសន្យាចំនួន ២៦ ខែ ដែលត្រូវបញ្ចប់នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦។ ជាទូទៅបើពិនិត្យមើលទៅលើកាលវិភាគនៃផែនការគម្រោង FMIS ឃើញថាការអនុវត្តគម្រោងមានភាពយឺតយ៉ាវបណ្ដាលមកពីបញ្ហានៃការចុះហត្ថលេខាលើឯកសារ To Be Business Processes ប៉ុន្តែជាក់ស្ដែងបើពិនិត្យមើលលើវឌ្ឍនភាពរួម និង សកម្មភាពជាក់ស្ដែងឃើញថាពុំមានសញ្ញាជាហានិភ័យនៅឡើយ ហើយការដាក់ប្រព័ន្ធ FMIS ឱ្យអនុវត្តដំបូងនៅ ខែកក្កដា ឆ្នាំ ២០១៥ ក៏អាចសម្រេចទៅបានតាមការគ្រោងទុក។ សកម្មភាពជាគន្លឹះនៅតាមដំណាក់កាលនីមួយៗ ត្រូវបានអនុវត្តស្របពេលជាមួយគ្នាដោយពុំបានរង់ចាំ រហូតដល់ដំណាក់ទី១ចប់ទើបបន្តទៅដំណាក់កាលបន្ទាប់ឡើយ។ បញ្ហាយឺតយ៉ាវនៃការកសាងនីតិវិធីអនុវត្តការងារ អនាគតពុំនាំឱ្យពន្យាពេលដល់ដំណាក់កាលបន្ទាប់ឡើយ ដោយមូលហេតុថា៖ ទី១-ឯកសារនេះត្រូវបានពិនិត្យ មើល និង កែសម្រួលដោយក្រុមការងារ FMWG, ទីប្រឹក្សា អគ្គនាយកដ្ឋានពាក់ព័ន្ធ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រុមបេសកកម្មរបស់ IMF និង WB ទី២-ឯកសារនេះត្រូវបានរៀបចំឡើងឱ្យត្រូវតាមឧត្ដមានុវត្តន៍ (International Good Practice) របស់ប្រព័ន្ធ និង មានតែពីរជំហាននៅក្នុងនីតិវិធីនីមួយៗ (Add និង Confirm) តាមអនុសាសន៍ និង ការសម្រេចរបស់ឯកឧត្ដមរដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំថ្ងៃ ១២ ខែ មិថុនា ឆ្នាំ ២០១៤ និង […]
ព័ត៌មានលម្អិត