+855 23 43 00 63

2

Mar, 2023

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “មុខងាររៀបចំផែនការថវិកា” ជូនដល់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន១៦បន្ថែម

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃពុធ ១០ កើត ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១ ខែ មីនា គ្រិស្តសករាជ ២០២៣, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “មុខងាររៀបចំផែនការថវិកា” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ចំនួន ១៦ បន្ថែម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង, ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់ កណ្តាល នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គពិធីថា “មុខងាររៀបចំផែនការថវិកា” អនុញ្ញាតឱ្យអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ អាចគ្រប់គ្រងវដ្ដនៃដំណើរការរៀបចំផែនការថវិកាប្រចាំឆ្នាំ ដែលរួមមាន៖ ការរៀបចំផែនការយុទ្ធសាស្ត្រថវិការយៈពេល ៣ ឆ្នាំរំកិល, ការរៀបចំកញ្ចប់ថវិកា និង ការអនុម័តថវិកា ក្នុងក្របខណ្ឌថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ទន្ទឹមនេះ, អ្នកប្រើប្រាស់អាចកត់ត្រាគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំលម្អិត ទៅតាមចំណាត់ថ្នាក់ថវិកា, ចំណាត់ថ្នាក់កម្មវិធី និង ចំណាត់ថ្នាក់សេដ្ឋកិច្ច ទៅតាមដំណាក់កាលនីមួយៗ នៃការរៀបចំផែនការថវិកា ។ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា “មុខងាររៀបចំផែនការថវិកា” មានអនុមុខងារចំនួន ៩ ដែលក្នុងនោះ អនុមុខងារចំនួន៤ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមអង្គភាពថវិកានីមួយៗ រួមមាន៖ ១-អនុមុខងាររៀបចំចំណូលថវិកា, ២-អនុមុខងាររៀបចំចំណាយថវិកា, ៣-អនុមុខងាររៀបចំចំណាយបៀវត្សមន្ត្រីរាជការ និង ៤-អនុមុខងាររៀបចំសូចនាករសមិទ្ធកម្ម ។ ដោយឡែក, អនុមុខងារចំនួន ៥ ផ្សេងទៀត […]

ព័ត៌មានលម្អិត

22

Feb, 2023

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMISបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ដំណាក់កាលទី៣ បូក២ (PFM-TWG) 

ដោយ៖: | Tags: | មតិយោបល់: 0

ព្រឹកថ្ងៃ ពុធ ៣កើត ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នំា ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន​ សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីរដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចូលរួម “កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ដំណាក់កាលទី៣ បូក២ (PFM-TWG)” ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូអនឡាញ ពីចម្ងាយ ដែលមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័ន, អង្គការសង្គមស៊ីវិល និង ដៃគូអភិវឌ្ឍន៍ ។ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញពីវឌ្ឍនភាពក្នុងការអនុវត្តគម្រោង FMIS សម្រាប់ឆ្នាំ ២០២២ ដែលសម្រេចបាន ៩៨% នៃសូចនាករដែលបានដាក់ឡើងកាលពីដើមឆ្នាំ ២០២២ ដែលរួមមានទាំងការងារពង្រីកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់ការដ្ឋានថ្មីៗ ការអភិវឌ្ឍន៍មុខងារថ្មីបន្ថែម និង ការពង្រឹងការអនុវត្តគម្រោងលើការអភិវឌ្ឍរបាយការណ៍ក្នុងប្រព័ន្ធបន្ថែម ពិសេសការកែសម្រួលនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង ដែលថ្មីៗនេះបានដាក់ឱ្យប្រើប្រាស់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានលើនីតិវិធីទូទាត់ថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ។សមិទ្ធផលសំខាន់ៗដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបានដែលជាចលករដ៏សំខាន់ដែលនាំឱ្យមានការផ្លាស់ប្តូរយ៉ាងធំមួយសម្រាប់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរួមមាន៖  – ឆ្នាំ ២០២២ បានដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់ចំនួន ៣៥ ការដ្ឋាន និង បានដំឡើងហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធរួចរាល់ដើម្បីត្រៀមដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២៣ បានចំនួន ១៤ ការដ្ឋាន – ឆ្នាំ ២០២២ […]

ព័ត៌មានលម្អិត

1

Feb, 2023

សេចក្ដីប្រកាសព័ត៌មានស្ដីពីកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីនីតិវិធីថ្មីលើមុខសញ្ញាចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ជូនក្រសួង-ស្ថាប័នចំនួន ៥”

ដោយ៖: | Tags: | មតិយោបល់: 0

នាថ្ងៃ ពុធ ១១ កើត ខែ មាឃ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១ ខែ កុម្ភៈ ឆ្នំា ២០២៣, តាមប្រព័ន្ធអនឡាញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីនីតិវិធីថ្មីលើមុខសញ្ញាចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ជូនក្រសួង–​ស្ថាប័នចំនួន ៥”  ជូនថ្នាក់ដឹកនាំ និង មន្រ្តី នៃក្រសួង-ស្ថាប័នចំនួន ៥ រួមមាន ១-ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ២-អាជ្ញាធរ​សវនកម្មជាតិ, ៣-ក្រសួងធម្មការនិងសាសនា, ៤-ក្រសួងរ៉ែនិងថាមពល និង ៥-ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងអគ្គនាយកដ្ឋានគន្លឹះនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន៖ អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តី មកពីក្រសួង-ស្ថាប័នទាំង ៥ ខាងលើ ព្រមទាំងអគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងគោលបំណងផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹងអំពីនីតិវិធីថ្មីដែលអនុវត្តតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយថវិកាចរន្ត ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃក្រសួង-ស្ថាប័នទាំង ៥ ដែលត្រូវត្រៀមចូលរួមអនុវត្តនីតិវិធីថ្មីនេះ ដោយគ្រោងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាមប្រព័ន្ធ FMIS នៅចុងត្រីមាសទី១ ឆ្នាំ ២០២៣ នេះ ។ មានប្រសាសន៍នៅក្នុងកម្មវិធីនេះ […]

ព័ត៌មានលម្អិត

27

Dec, 2022

ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន ៩៨% នៃសូចនាករសម្រាប់អនុវត្តឆ្នាំ ២០២២

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃ សុក្រ ១កើត ខែ អស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែ ធ្នូ ឆ្នំា ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០២២ និង ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ ២០២៣ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ដែលមានការចូលរួមពីក្រុមការងារគ្រប់គ្រងគម្រោង FMIS អញ្ជើញមកពីអគ្គនាយកដ្ឋានរតនាគារជាតិ,អគ្គនាយកដ្ឋានថវិកា,អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ,អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល,អគ្គាធិការដ្ឋាន,អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, វិទ្យាស្ថានជាតិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ស្របតាមផែនការសកម្មភាពដែលបានដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ ២០២២ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ក្រុមការងារគ្រប់គ្រងគម្រោង FMIS និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានខិតខំអនុវត្តសកម្មភាពការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រេចបានតាមសូចនាករដែលបានកំណត់ ដោយផ្តោតក្នុងការពង្រឹង និង ពង្រីកសមត្ថភាព និង ការប្រើប្រាស់ប្រព័ន្ធ FMIS ។លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញពីវឌ្ឍនភាពក្នុងការអនុវត្តគម្រោង FMIS សម្រាប់ឆ្នាំ ២០២២ ដោយបញ្ជាក់ថាថាសម្រេចបាន ៩៨% នៃសូចនាករដែលបានដាក់ឡើងកាលពីដើមឆ្នាំ ២០២២ ដែលរួមមានទាំងការងារពង្រីកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់ការដ្ឋនាថ្មីៗ ការអភិវឌ្ឍន៍មុខងារថ្មីបន្ថែម និង ការពង្រឹងការអនុវត្តគម្រោងលើការអភិវឌ្ឍរបាយការណ៍ក្នុងប្រព័ន្ធបន្ថែម ពិសេសការកែសម្រួលនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង ដែលថ្មីៗនេះបានដាក់ឱ្យប្រើប្រាស់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានលើនីតិវិធីទូទាត់ថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ។សមិទ្ធសំខាន់ៗដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបានដែលជាចលករដ៏សំខាន់ដែលនាំឱ្យមានការផ្លាស់ប្តូរយ៉ាងធំមួយសម្រាប់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរួមមាន៖៖– ឆ្នាំ […]

ព័ត៌មានលម្អិត

14

Dec, 2022

ការអនុវត្តសកម្មភាព ដើម្បីត្រៀមចូលរួមអនុវត្តនីតិវីធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយថវិកាចរន្តមិនមានធានាចំណាយដោយឡែក

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃ ពុធ ៦រោច ខែ មិគសិរ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំ ដោយឯកឧត្តម អៀច សេដ្ឋា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការអនុវត្តសកម្មភាព ដើម្បីត្រៀមចូលរួមអនុវត្តនីតិវីធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយថវិកាចរន្តមិនមានធានាចំណាយដោយឡែក” នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុប្រចាំក្រសួងអប់រំ យុវជន និងកីឡា។កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធនឹងនីតិវិធីអនុវត្តការងារ ធនធានមនុស្ស និង ការរៀបចំបណ្តាញតភ្ចាប់ មុននឹងឈានដល់ការដាក់ឱ្យអនុវត្តនីតិវិធីថ្មីនេះ នៅត្រីមាសទី១ ឆ្នាំ ២០២៣ នៅការដ្ឋានបាននិងកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ស្រាប់ ។ ទន្ទឹមគ្នានេះផងដែរ តាមរយៈកិច្ចពិភាក្សានេះ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនទាន់ពេញលេញដែលជាការដ្ឋានថ្មី មិនទាន់បានប្រើប្រាស់ប្រព័ន្ធ FMIS នៅឡើយ ទទួលបាននូវព័ត៌មានដើម្បីជាមូលដ្ឋាន ក្នុងការត្រៀមខ្លួនចូលរួមអនុវត្ត និង ប្រើប្រាស់ប្រព័ន្ធ FMIS ជាមួយនឹងការអនុវត្តនីតិវិធីថ្មីខាងលើផងដែរ នៅជំហានបន្ទាប់ ។គួរបញ្ជាក់ផងដែរថា ក្រសួងចំនួន ០៨ ដែលនឹងចូលរួមអនុវត្តនីតិវិធីថ្មីខាងលើនេះ រួមមាន៖ ១. ក្រសួងអប់រំ យុវជន និងកីឡា, ២. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ៣. ក្រសួងមុខងារសាធារណៈ , ៤. ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ៥. ក្រសួងសុខាភិបាល, ៦. ក្រសួងផែនការ, ៧.ក្រសួងយុត្តិធម៌, ៨. […]

ព័ត៌មានលម្អិត