+855 23 43 00 63

7

Dec, 2022

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបជាមួយជំនាញការទីប្រឹក្សាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២២ តាមរយៈកម្មវិធី Zoom ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបជាមួយជំនាញការទីប្រឹក្សាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីរាយការណ៍ពីលទ្ធផលក្នុងការត្រួតពិនិត្យការអនុវត្តគម្រោង FMIS សម្រាប់បេសកកម្មទី ១៣ ដែលដឹកនាំដោយលោកស្រី Delphine Moretti ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុសាធារណៈនៃមូលនិធិរូបិយវត្ថុអន្តរជាតិថ្នាក់តំបន់ប្រចាំអាស៊ីអាគ្នេយ៍ និងមានការចូលរួមពី លោក Suhas Joshi ទីប្រឹក្សាថ្នាក់តំបន់នៃមូលនិធិរូបិយវត្ថុអន្តរជាតិផ្នែករតនាគារ លោក Kris Kauffmann អ្នកជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និង ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ បេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិលើកទី ១៣ នេះ បានចាប់ផ្តើមពីថ្ងៃទី ៣១ ខែ តុលា ដល់ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដែលបានជួបជាមួយអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរតនាគារជាតិ និង អង្គភាពពាក់ព័ន្ធក្នុងការសាកសួរពីការអនុវត្តគម្រោង FMIS ដែលផ្តោតលើការ កែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង, ការព្យាករណ៍សាច់ប្រាក់ និង របាយការណ៍ដែលផលិតចេញពីប្រព័ន្ធ FMIS ។ ថ្លែងក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ តាំងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានថ្លែងអំណរគុណដល់ភាគីមូលនិធិរូបិយវត្ថុអន្តរជាតិដែលបានផ្តល់ជំនួយបច្ចេកទេសក្នុងការត្រួតពិនិត្យការអនុវត្តគម្រោង FMIS ដោយបានប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តគម្រោង និង បានផ្តល់មតិយោបល់កែលម្អផងដែរ […]

ព័ត៌មានលម្អិត

29

Nov, 2022

វគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS” ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃចន្ទ ៥កើត ខែ មិគសិរ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នំា ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS” ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញបន្ថែមថ្មីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ ចំនួន ១០ ព្រមទាំងមន្ត្រីដែលបានផ្លាស់ប្តូរតួនាទី និង មុខងារ ពីក្រសួង-ស្ថាប័ន ដែលបានរៀបចំឡើងដោយផ្ទាល់ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដល់ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ ។វគ្គបណ្តុះបណ្តាលនេះផ្តោតទៅលើគន្លឹះនៃការប្រើប្រាស់មុខងារនីមួយៗនៅក្នុងប្រព័ន្ធ FMIS ដើម្បីឱ្យថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បន្ថែមថ្មី ឱ្យមានសមត្ថភាពគ្រប់គ្រាន់សម្រាប់គ្រប់គ្រងការអនុវត្តថវិកា និងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពខ្ពស់ ។វគ្គបណ្ដុះបណ្ដាលនេះមានចំនួន ១៥ មុខវិជ្ជា ដូចខាងក្រោម៖1. មុខងារវិភាជន៍ថវិកា (អ្នកបញ្ចូល)2. មុខងារការទិញការបង្កើតធានាចំណាយកិច្ចលទ្ធកម្ម និងមិនមែនកិច្ចលទ្ធកម្ម (អ្នកបញ្ចូល) 3. អនុមុខងារផែនការលទ្ធកម្ម (អ្នកបញ្ចូល), អនុមុខងារគ្រប់គ្រងដំណើរការដេញថ្លៃ (អ្នកបញ្ចូល) និងអនុមុខងារគ្រប់គ្រងកិច្ចសន្យា (អ្នកបញ្ជូល)4. មុខងារគណនីត្រូវសង (អ្នកបញ្ជូល)5. មុខងារវិភាជន៍ថវិកា (អ្នកអនុម័ត)6. មុខងារការទិញ-ធានាចំណាយ (អ្នកអនុម័ត)7. មុខងារលទ្ធកម្មពេញលេញ (អ្នកអនុម័ត)8. មុខងារគណនីត្រូវសង (អ្នកអនុម័ត)9. ត្រួតពិនិត្យរបាយការណ៍10. ប្រព័ន្ធជំនួយគាំទ្រ PK-The Helper11. […]

ព័ត៌មានលម្អិត

22

Nov, 2022

វគ្គបណ្តុះបណ្តាលលើ “មុខងារលទ្ធកម្មពេញលេញ” ជូនថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ១០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃ ចន្ទ ១៣ រោច ខែ កត្តិក ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំ និង ផ្តល់ជូននូវវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៅតាមអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ១០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ លើ “មុខងារលទ្ធកម្មពេញលេញ” នៅក្នុងប្រព័ន្ធ FMIS ។ វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាត់បង្ហាញដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តមុខងារថ្មីនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ភាពរលូន ។ វគ្គបណ្តុះបណ្តាល ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធសិក្សាពីចម្ងាយ (E-Learning System) របស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ប្រព័ន្ធសន្និសីទវីដេអូ ដោយការប្រើប្រាស់កម្មវិធី Zoom មានសិក្ខាកាមអញ្ជើញមកពីអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ១០ សរុបចំនួន ៣១ រូប និង មកពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ សរុបចំនួន ១១៥ រូប ។គួរបញ្ជាក់បន្ថែមទៀតថា មុខងារកម្មលទ្ធកម្មពេញលេញ មានអត្ថប្រយោជន៍ដើម្បីបំពេញបន្ថែមទៅលើមុខងារការទិញ (PO) ដោយគ្របដណ្តប់លើដំណើរការកិច្ចលទ្ធកម្មសាធារណៈ (ទំនិញ, សេវាកម្ម, សំណង់ស៊ីវិល និងសេវាទីប្រឹក្សា) ។ មុខងារលទ្ធម្មពេញលេញនេះមានវិសាលភាពគ្រប់គ្រងបញ្ជីឈ្មោះអ្នកដេញថ្លៃ, ផែនការលទ្ធកម្មប្រចាំឆ្នាំ, ការអនុវត្តដំណើរការដេញថ្លៃ, និងការគ្រប់គ្រងកិច្ចសន្យា។ មុខងារលទ្ធកម្មនេះ ភ្ជាប់ជាមួយមុខងារគណនីត្រូវសង (AP) ដោយស្វ័យប្រវត្តិតាមរយៈការបង្កើតការប្រគល់ទទួលដើម្បីធ្វើការទូទាត់ទៅក្រមហ៊ុនផ្គត់ផ្គង់ ។ សម្រាប់មុខងារនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និង នៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ១០ រួមមាន៖ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, […]

ព័ត៌មានលម្អិត

16

Nov, 2022

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តការងារថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបសម្រាប់ក្រសួង-ស្ថាប័នទាំង៧ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុង”

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃពុធ ៨រោច ខែ កត្តិក ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នំា ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ នីតិវិធីអនុវត្តការងារថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបសម្រាប់ក្រសួង-ស្ថាប័នទាំង៧ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុង” ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធសន្និសីទវីដេអូ ដោយប្រើប្រាស់កម្មវិធី Zoom ដែលមានការអញ្ជើញចូលរួមពីអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាជាអាណាប័កផ្ទេរសិទ្ធិនៅថ្នាក់កណ្ដាល នៃក្រសួង-ស្ថាប័នទាំង ០៧ ។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវបានបែងចែកជាបីដំណាក់កាលធំៗដែលរួមមាន៖ ១. ខ្លឹមសារព្រាងសេចក្តីណែនាំ និង តារាងឧបសម្ព័ន្ធភ្ជាប់សម្រាប់ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប ២. នីតិវិធីអនុវត្តការងារថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបតាមប្រព័ន្ធ FMIS ទាំងស្រុង ៣. គន្លឹះក្នុងការស្គែនឯកសារចូលក្នុងកុំព្យូទ័រ FMIS។ បន្ទាប់ពីការចែករំលែកជាលក្ខណៈទ្រឹស្តីពីសំណាក់លោកគ្រួ អ្នកគ្រូ ពីដំណាក់កាលទំាងបីរួចរាល់ លោកក៏បានធ្វើការអនុវត្តបង្ហាញពីរបៀបប្រើប្រាស់នីតិវិធីថ្មីនេះផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងការប្រើប្រាស់នាពេលខាងមុខ ។ ក្រសួង-ស្ថាប័នទាំង ០៧ ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន ៖ ១. ក្រសួងការពារជាតិ ២. ក្រសួងយុត្តិធម៌ ៣. ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ និង ផ្នែករដ្ឋបាលទូទៅ) ៤. ទីស្តីការគណៈរដ្ឋមន្ត្រី ៥. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៦. អាជ្ញាធរសវនកម្មជាតិ ៧. អង្គភាពប្រឆាំងអំពើពុករលួយ ។ រួមទាំង អគ្គនាយកដ្ឋានថវិកា ក្នុងនាមជាភិបាលហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានរតនាគាតជាតិ ក្នុងជាគណនេយ្យករសាធារណៈ នៃក្រសួងសេដកិច្ច និងហិរញ្ញវត្ថុ […]

ព័ត៌មានលម្អិត

1

Mar, 2018

កម្មវិធីបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ដោយ៖: | Tags: , , , , , | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីមន្ត្រីមកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ សរុបជាង២០០នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។ គោលបំណងសំខាន់ៗនៃកម្មវិធីនេះគឺ៖ ១. ផ្ដល់លទ្ធភាពឱ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងអស់ បានស្វែងយលអំពីបទពិសោធន៍ល្អៗ ពីការអនុវត្តគម្រោង FMIS កន្លងមក ២. បញ្ជ្រាបការយល់ដឹងស៊ីជម្រៅពីទិដ្ឋភាពរួមរបស់ប្រព័ន្ធ FMIS នីតិវិធីអនុវត្តតាមប្រព័ន្ធ FMIS នៃមុខងារនីមួយៗ និងនីតិវិធីអនុវត្តស្តង់ដារ ៣. បំផុសឱ្យមានការគិតគូរ និងពិភាក្សាស៊ីជម្រៅលើការរៀបចំកំណត់អត្តសញ្ញាណ តួនាទី និងភារកិច្ច រួមទាំងការគូសព្រាងប្លង់ទីតាំងរបស់មន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនីមួយៗ។ ក្នុងកម្មវិធីនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីការអនុម័តលើ “សេចក្ដីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ថវិកា ឆ្នាំ២០១៨-២០២៥” របស់រាជរដ្ឋាភិបាល ដែលមានគោលដៅជាក់ច្បាស់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំថវិកាពហុឆ្នាំ ឈានទៅធ្វើសាមញ្ញកម្មក្របខ័ណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យការបើកផ្ដល់តាមរយៈប្រព័ន្ធ FMIS ដោយត្រូវធ្វើការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច។ ភាគច្រើននៃមន្ត្រីដែលចូលរួមក្នុងកម្មវិធីនេះ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខងារ និងលំហូរការងារក្នុងប្រព័ន្ធ FMIS ដែលខ្លួនធ្លាប់តែឮតៗគ្នា ប៉ុន្តែមិនដែលបានស្គាល់ពីរូបរាងពិតប្រាកដថាប្រព័ន្ធនេះមានសភាពយ៉ាងណាឡើយ។ ការធ្វើបទបង្ហាញដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងមន្ត្រីតំណាងរតនាគារខេត្តបាត់ដំបង និងឧត្ដរមានជ័យ បានផ្ដល់នូវធាតុចូល និងបទពិសោធន៍យ៉ាងច្រើន ដើម្បីឱ្យមន្ត្រីមានការយល់ដឹង និងអាចពិភាក្សា ក៏ដូចជាការត្រៀមទុកជាមុនក្នុងការអនុវត្តគម្រោង FMIS នាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ប្រព័ន្ធ FMIS នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នចំនួន១០ ផ្សេងទៀតនៅក្នុងឆ្នាំ២០១៨នេះ។ ចូលមើលរូបភាពផ្សេងៗទៀតក្នុងបណ្ដាញសង្គម Facebook របស់គម្រោង៖ កម្រងរូបភាពកម្មវិធីបញ្ជ្រាបការយល់ដឹង ទាញយកសេចក្ដីប្រកាសព័ត៌មានសម្រាប់កម្មវិធី៖ https://fmis.mef.gov.kh/contents/uploads/2018/03/សេចក្ដីប្រកាសព័ត៌មាន_FMIS_Seminar.pdf ទាញយកបទបង្ហាញ៖ ការត្រៀមរៀបចំផ្នែកហេដ្ឋរចនាសម្ព័ន្ធ, យុទ្ធសាស្ត្របណ្ដុះបណ្ដាល, ការរៀបចំនីតិវិធីអនុវត្តស្តង់ដារ […]

ព័ត៌មានលម្អិត