+855 23 43 00 63

20

May, 2015

កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFM-TWG)

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ អគ្គលេខាធិការដ្ឋាន​គណ:កម្មាធិ​ការដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ:បានរៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFM-TWG) នៅ​សាលប្រជុំ​ធំ អគារ “ធំ” នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត  អូន ព័ន្ធមុនីរ័ត្ន         រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​មានការ​ចូលរួម​ពី​រាល់​អ្នកតំណាង​មកពី​ក្រុម​ដៃគូ​អភិវឌ្ឍន៍ អគ្គនាយកដ្ឋាន​នៃ​ក្រសួង​សេដ្ឋកិច្ច និង​រាល់​ក្រសួង-ស្ថាប័ន។ នៅក្នុង​កិច្ចប្រជុំ​នេះ ដៃគូ​អភិវឌ្ឍន៍​បានផ្តល់​ជាមតិយោបល់​រួម​ដូចខាងក្រោម៖ A. មតិយោបល់​ទូទៅ 1.  ដៃគូ​អភិវឌ្ឍន៍​អបអរសាទរ​ចំពោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​វឌ្ឍនភាព​បន្ត​របស់​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFMRP)។ យោងតាម​ផែនការ​សកម្មភាព​រួម​ទី២ (CAP 2-New) សម្រេចបាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ចំពោះ​ការបើកប្រាក់​បៀរ​វត្ស​ជូន​មន្រ្តីរាជការ និង​ការសង​បំណុល​តាមរយៈ​ប្រព័ន្ធ​ធនាគារ។ តម្លាភាព​ថវិកា​ត្រូវបាន​កែលម្អ​ដូចដែល​បាន​ឆ្លុះបញ្ចាំង​នៅក្នុង ១).សិក្ខាសាលា​ដោយធ្វើ​បទ​បង្ហាញ​អំពី​ថវិកា ដែល​ធ្វើ​នៅឯ​សភាជាតិ​កាលពី​ខែធ្នូ ឆ្នាំ២០១៤ ២).វេទិកាសាធារណៈ​ស្តីពី​ច្បាប់​ថវិកា​ឆ្នាំ២០១៥ កាលពី​ខែធ្នូ ឆ្នាំ២០១៤ ៣).ការផ្សព្វផ្សាយ​ពី​ថវិកា​ឆ្នាំ២០១៥ ដោយសង្ខេប និង៤). វេទិកាសាធារណៈ​ស្តីពី​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច និង​ផែនការ​យុទ្ធសាស្រ្ត​ថវិកា​ឆ្នាំ២០១៦។ ដៃគូ​អភិវឌ្ឍន៍​នៅតែ​បន្ត​ការគាំទ្រ​ឈានមុខ​ចំពោះ  រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់ PFMRP។ 2. ដៃគូ​អភិវឌ្ឍន៍​អបអរសាទរ​ចំពោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លើ​ការបញ្ចប់​យុទ្ធសាស្រ្ត​កៀរគរ​ចំណូល  (RMS) ដែល​ត្រូវបាន​អនុម័ត​ដោយរាជរដ្ឋាភិបាល​កម្ពុជា។ ការអនុម័ត និង​អនុវត្ត​យុទ្ធសាស្រ្ត​កៀរគរ​ចំណូល ដែល​ផ្តោតលើ       រដ្ឋបាល​ចំណូល គោលនយោបាយ​ចំណូល ការត្រួតពិនិត្យ​តាមដាន​និង​វាយតម្លៃ គឺជា​ជំហាន​គន្លឹះ​ឆ្ពោះទៅរក​ការជំរុញឱ្យ រដ្ឋាភិបាល​កែលម្អ និង​បង្កើន​សេវាសាធារណៈ​ជូន​ដល់​ប្រជាជន​កម្ពុជា។ ដៃគូ​អភិវឌ្ឍន៍​នឹង​បន្ត​ត្រួតពិនិត្យ​តាមដាន​លើ​ការអនុវត្ត​យុទ្ធសាស្រ្ត​នេះ។ 3. ដៃគូ​អភិវឌ្ឍន៍​ស្វាគមន៍​ចំពោះ​ការជម្រះ​បុរេប្រទាន​សាច់ប្រាក់​ដែល​នៅសល់​ឆ្នាំ​ចាស់ នៅក្នុង​ថវិកា​ឆ្នាំ ២០១៥ ដើម្បីឱ្យ​ទទួលបាន​សមតុល្យ​ថវិកា​សម្រាប់​ដាក់ចូល​ទៅក្នុង​ប្រព័ន្ធ FMIS។ ដៃគូ​អភិវឌ្ឍន៍​លើកទឹកចិត្ត​ដល់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឱ្យ​ស្វែងរក​ជម្រើស​សមស្រប​សម្រាប់​កាត់បន្ថយ និង​លុបបំបាត់​នូវ​បុរេប្រទាន​សាច់ប្រាក់​ទំហំ​ធំ។  បុរេប្រទាន​សាច់ប្រាក់​ទំហំ​ធំ ដូចជា​បុរេប្រទាន​គម្រោង និង​វិនិយោគ ផ្តល់​ផល​អវិជ្ជមាន​ចំពោះ គណនី​រតនាគារជាតិ​ទោល  (TSA) និង បង្អាក់​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុងការ​ផលិត​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ពេញលេញ និង​ទាន់ពេលវេលា។ ប្រព័ន្ធ FMIS ផ្តល់នូវ​ឱកាស​ក្នុងការ​សម្រួល​ដល់​ដំណើរការ​ធានា​ចំណាយ និង​ការទូទាត់​ចំណាយ​ទាន់ពេលវេលា។  ប្រព័ន្ធ FMIS នឹង​បំបាត់​នូវ​តម្រូវការ​បុរេប្រទាន​សាច់ប្រាក់ ដោយសារ​វិភាជន៍​ថវិកា​គឺអាច​ប្រើប្រាស់​បាន​ភ្លាមៗ។ ដៃគូ​អភិវឌ្ឍន៍ ស្នើ​ដល់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ស្វែងរក​បង្កើតជា​កិច្ចសន្យា​ដែលមាន​បង្ហាញ​ច្បាស់លាស់​ពី​ដំណាក់កាល និង​ការផ្តល់​ការទូទាត់ […]

ព័ត៌មានលម្អិត

17

Apr, 2015

កិច្ចប្រជុំ​ស្តីពី “ការពិភាក្សា​លើ​ការកំណត់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS END USER)”

ដោយ៖: | Tags: | មតិយោបល់: 0

  នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ វេលា​ម៉ោង៩:០០នាទី​ព្រឹក នៅ​សាលប្រជុំ​ធំ អគារ “ធំ” នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​កិច្ចប្រជុំ​ស្តីពី “ការពិភាក្សា​លើ​ការកំណត់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS END USER)”។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ី​ប  រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS និង​មានការ​ចូលរួម​ពី ឯកឧត្តម​អគ្គាធិការ ឯកឧត្តម​អគ្គនាយក លោក​ប្រធាន លោកនាយក ក្រុមការងារ FMWG និង​មន្ត្រី​ដែល​ពាក់ព័ន្ធ។ កិច្ចប្រជុំ​នេះ មាន​គោលបំណង​ធ្វើ​បទ​បង្ហាញជូន​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន-នាយកដ្ឋាន​ពាក់ព័ន្ធ​ការអនុវត្ត​គម្រោង FMIS ដើម្បី​ពិភាក្សា​អំពី​ការកំណត់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ប្រព័ន្ធ FMIS (FMIS END USER) និង​ការគ្រប់គ្រង​ការបណ្តុះបណ្តាល ព្រមទាំង​ស្នើសុំ​ឱ្យ​នាយកដ្ឋាន​ពាក់ព័ន្ធ​ចូលរួម​សហការ​ក្នុងការ​បញ្ជូន​ចំនួន​មន្ត្រី និង​ឈ្មោះ​មន្ត្រី​ដែលមាន​សក្តានុពល​ក្នុងការ​បំពេញការងារ​នៅក្នុង​ប្រព័ន្ធ FMIS ។ ជា​កិច្ចបញ្ចប់​នៃ​អង្គប្រជុំ ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ី​ប បានធ្វើការ​បូកសរុប​ជារួម​ថា ផែនការ​បណ្តុះបណ្តាល​បានរៀបចំ​រួចរាល់​ដែល​ត្រូវការ​មន្ត្រី​ជំនាញ​ដើម្បី​ចូលរួម​វគ្គប​ណ្តុះ​បណ្តាល​ក្នុង​កម្រិត​ទាំងបួន​រួមមាន កម្រិត​មូលដ្ឋាន កម្រិត​ជំនាញ កម្រិត​ប្រើប្រាស់​ប្រព័ន្ធ FMIS និង​កម្រិត​គ្រប់គ្រង​ប្រព័ន្ធ FMIS។ ដូចនេះ​អគ្គនាយកដ្ឋាន និង​នាយក-ដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យមើល​លើ​ទំហំ​ប្រតិបត្តិការ ដើម្បី​កំណត់​ចំនួន​មន្ត្រី និង​បញ្ជូន​មន្ត្រី​ដែលមាន​ជំនាញ​ច្បាស់លាស់​មក​ក្រុមការងារ FMWG នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ហើយ​មន្រ្តី​ដែល​ត្រូវបាន​បញ្ជូន​ឈ្មោះ​មក គឺជា​មន្រ្តី​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទទួល​នូវ​វគ្គប​ណ្តុះ​បណ្តាល និង​ត្រលប់​ទៅវិញ​ធ្វើការ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ FMIS។ អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​ក្នុងការ​បញ្ជូន​ចំនួន និង​ឈ្មោះ​មន្ត្រី​ដែលមាន​សក្តានុពល​ក្នុងការ​បំពេញការងារ​នៅក្នុង​ប្រព័ន្ធ FMIS រួមមាន មន្រ្តី​បញ្ចូល​ទិន្នន័យ​ឬ​ព័ត៌មាន (Add) សម្រេច​ឬ​អនុម័ត (Confirm) និង​ចំនួន​មន្ត្រី​ដែល​ត្រូវការ​ចូល​មើល (Read Only) និង​ទាញយក​របាយការណ៍​មក​វិភាគ ឱ្យបាន​យ៉ាងយូរ​ត្រឹម​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ កិច្ចប្រជុំ បានបញ្ចប់​នៅវេលា​ម៉ោង ១១:៣០ នាទី​ព្រឹក ប្រកបដោយ​ភាពស្និទ្ធស្នាល និង​សាមគ្គីភាព​ជា​ធ្លុងមួយ​ដើម្បី​ភាពជោគជ័យ​របស់​គម្រោង FMIS។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទាញយក​កំណត់ហេតុ​  

ព័ត៌មានលម្អិត

6

Apr, 2015

ប្រកាស​ព័ត៌មាន លេខ ១៣ (ខែ មីនា ឆ្នាំ ២០១៥)

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការដែលនឹងមកដល់ខែ កក្កដា ឆ្នាំ២០១៥ ខាងមុខនេះ ក្រុមការងាររួម (Joint Team) កំពុងខិតខំយ៉ាងសកម្ម ធ្វើយ៉ាងណាឲ្យបញ្ចប់ការអនុវត្តនូវសកម្មភាពគន្លឹះៗជាបន្តបន្ទាប់ស្របតាមផែនការដែលបានគ្រោងទុក។ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីពី “ការពិភាក្សាលើការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS END USER) ជាមួយអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។  ទិសដៅនៃកិច្ចប្រជុំគឺ  ទី១) ការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS (FMIS END USER)            ការគ្រប់គ្រងការបណ្តុះបណ្តាល និងផលប្រយោជន៍នៃការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ FMIS និងទី២) ស្នើសុំឲ្យអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធចូលរួមសហការក្នុងការបញ្ជូនចំនួនមន្រ្តី និងឈ្មោះមន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS។ រហូតមកដល់ពេលនេះ ការរៀបចំដំឡើងប្រព័ន្ធ (System Configuration) លើមុខងារសំខាន់ទាំង៦ ស្របទៅតាមនីតិវិធីអនុវត្តការងារអនាគតបានបញ្ចប់រួចរាល់ជាស្ថាពរ។  ក្រុមការងារ FMWG កំពុងចាប់ផ្តើមធ្វើការសាកល្បងប្រើប្រាស់ប្រព័ន្ធ (System Integration Test) ទៅលើប្រព័ន្ធនេះ ដោយផ្អែកតាម Test Case និង Test Script ដើម្បីស្វែងរកកំហុសឆ្គងនានា និងកែសម្រួលមុនពេលដាក់ប្រព័ន្ធឲ្យប្រើប្រាស់ជាផ្លូវការ។ ចំណែកការទាញយកទិន្នន័យជាក់ស្តែងពីប្រព័ន្ធនានា សម្រាប់មុខងារសៀវភៅធំ (General Ledger) ក្រុមការងារ Data Conversion កំពុងពិភាក្សាគ្នាបន្ថែមទៅលើបច្ចេកទេស ហើយគ្រោងនឹងសម្រេចនាពេលឆាប់ៗនេះ។  ការងារពាក់ព័ន្ធនឹងការធ្វើសន្ធានកម្មជាមួយប្រព័ន្ធ ASYCUDA ប្រព័ន្ធ DMFAS ប្រព័ន្ធ Payroll និងប្រព័ន្ធធនាគារជាតិ កំពុងតែអនុវត្តយ៉ាងសកម្ម និងជិតបញ្ចប់ដោយជោគជ័យ។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតែបន្តអនុវត្តការផ្សព្វផ្សាយអំពីវឌ្ឍនភាព និងផលប៉ះពាល់របស់គម្រោងដល់អគ្គ-នាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធទាំងអស់តាមគ្រប់រូបភាព ទាំងការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ តាមគេហទំព័រ និងកិច្ចប្រជុំផ្សេងៗ។ កន្លងទៅថ្មីនេះ ក្រុមការងារបានចុះជួបផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីនៃរតនាគារ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវ […]

ព័ត៌មានលម្អិត