16
Jun, 2014
កិច្ចប្រជុំថ្នាក់ដឹកនាំស្តីពី “កិច្ចពិភាក្សាកំណត់ទិសដៅនៃការៀបចំនីតិវិធីអនុវត្តការងារអនាគត (To-Be Business Process) សម្រាប់ត្រៀមរៀបចំប្រព័ន្ធ FMIS”
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៤ វេលាម៉ោង ៣:០០ រសៀល ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំមួយស្តីពី “កិច្ចពិភាក្សានិងកំណត់ទិសដៅនៃការៀបចំនីតិវិធីអនុវត្តការងារអនាគត (To-Be Business Process) សម្រាប់ត្រៀមរៀបចំប្រព័ន្ធ FMIS” នៅសាលប្រជុំអាគារ “ឃ” បន្ទប់ប្រជុំជាន់ផ្ទាល់ដី នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំបានប្រព្រឹត្តិទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសមាជិកនៃក្រុមការងារគ្រប់គ្រងគម្រោង FMIS។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺចង់បង្ហាញពីនីតិវិធីអនុវត្តការងារបច្ចុប្បន្នមួយ ដែលមានជំហានច្រើនជាងគេក្នុងចំណោមនីតិវិធីអនុវត្តការងារផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំដើម្បីផ្តល់ជាអនុសាន៍ណែនាំដល់ក្រុមការងារសម្រាប់ជាទិសដៅនៃការរៀបចំនីតិវិធីអនុវត្តការងារអនាគត ដែលនឹងត្រូវប្រើប្រាស់សម្រាប់ប្រព័ន្ធ FMIS។ ជាលទ្ធផល ក្រុមការងាររបស់គម្រោង FMIS បានទទួលអនុសាសន៍ជាច្រើន ដែលជាធាតុចូលសំខាន់ៗពីអង្គប្រជុុំ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានសម្រេចផ្តល់ជាអនុសាសន៍មួយចំនួនដូចខាងក្រោម ដើម្បីផ្ដល់ជូនក្រុមការងារ FMWG ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន និងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈយកទៅអនុវត្តបន្តដូចខាងក្រោម៖ ក្នុងចំណោមជម្រើសចំនួន៣ សម្រាប់ជាទិសដៅនៃការរៀបចំនីតិវិធីអនុវត្តការងារអនាគតសម្រាប់ដាក់ប្រើប្រាស់ប្រព័ន្ធ FMIS ថ្នាក់ដឹកនាំសម្រេចជ្រើសយកជម្រើសទី៣ ដែលមានន័យថានីតិវិធីអនុវត្តការងារនៅចំណុចត្រួតពិនិត្យនីមួយៗនៅក្នុងប្រព័ន្ធ FMIS នឹងមានការងារជាជំហានចំនួនពីរពាក់ព័ន្ធនឹង Add (បញ្ចូលទិន្នន័យ និងព័ត៌មាន) និង Confirm (សម្រេច និងអនុម័ត) ដើម្បីធានាឱ្យការអនុវត្តប្រព័ន្ធ FMIS នៅកម្ពុជានៅឆ្នាំ២០១៥ ប្រកបដោយឧត្តមានុវត្តដូចប្រទេសនៅក្នុងតំបន់ និងសាកលលោក។ ចំណែកឯការងារផ្សេងៗ ដែលត្រូវការអនុវត្តដោយដៃ (Manual Processes) ពាក់ព័ន្ធនឹងការពិនិត្យ និង អនុម័ត ដែលពុំផ្ដល់នូវតម្លៃបន្ថែមដល់ប្រព័ន្ធ FMIS នឹងត្រូវបន្តអនុវត្តនៅក្រៅប្រព័ន្ធ FMIS ហើយការងារដែលនៅក្រៅប្រព័ន្ធទាំងនោះនឹងត្រូវធ្វើសនិទានកម្មដោយថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន និង នាយកដ្ឋាន និង គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រោះការគិតគូរ និង សម្រេចទៅលើការសម្រួល ឬ កាត់ជំហាននៃនីតិវិធីអនុវត្តការងារគឺជាការងាររបស់ ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន […]
ព័ត៌មានលម្អិត