
12
May, 2022
ដំណឹងជ្រើសរើសបុគ្គលិក
ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែងដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយបច្ចុប្បន្នកំពុងបន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារ គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយគុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិការដ្ឋានត្រូវការចាំបាច់នូវមន្ត្រីបម្រើការងារមួយចំនួនដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍សមស្របតាមការងារនីមួយៗ។ ក្នុងន័យនេះ អគ្គលេខាធិការដ្ឋានសូមប្រកាសជ្រើសជ្រើសមន្ត្រីជាប់កិច្ចសន្យាមួយចំនួនដូចខាងក្រោម៖ ១. មន្ត្រីអភិវឌ្ឍប្រព័ន្ធ និងសរសេរកម្មវិធី (Junior Web Developer/Programmer) – ២ រូប ២. មន្ត្រីជាន់ខ្ពស់អភិវឌ្ឍប្រព័ន្ធ និង សរសេរកម្មវិធី (Senior Web Developer/Programmer) – ២ រូប ៣. មន្ត្រីគ្រប់គ្រងប្រព័ន្ធកម្មវិធីមេ (Junior Application System Administrator) – ១ រូប ៤. មន្ត្រីជាន់ខ្ពស់គ្រប់គ្រងប្រព័ន្ធកម្មវិធីមេ (Senior Application System Administrator) – ១ រូប ៥. មន្ត្រីវិភាគប្រតិបត្តិការសន្តិសុខព័ត៌មាន (Junior Security Operation Analyst) – ២ រូប ៦. មន្ត្រីអភិបាលកិច្ច និងវិស្វកម្មសុវត្ថិភាពបច្ចេកវិទ្យា ( Junior Governance and Security Engineering) – ១ រូប ៧. មន្ត្រីគាំទ្របច្ចេកទេស (Junior Technical Support Engineer) – […]
ព័ត៌មានលម្អិត