+855 23 43 00 63

21

Oct, 2022

សេចក្តីជូនដំណឹងស្តីពីដំណាក់កាលអន្តរកាល នៃការបញ្ចប់ប្រតិបត្តិការក្នុងនីតិវិធីចាស់ និង ការចុះប្រតិបត្តិការជាផ្លូវការក្នុងនីតិវិធីថ្មីលើមុខសញ្ញាចំណាយថវិកាចរន្ត ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឱ្យអនុវត្តនីតិវិធីថ្មីលើគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុង ចាប់ពីថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២២ សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន (រួមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៅថ្នាក់កណ្តាលនៃក្រសួងទាំងពីរ) ។ ព័ត៌មានលម្អិតសូមចុចតំណរភ្ជាប់នៅទីនេះ៖ https://fmis.mef.gov.kh/contents/uploads/2022/10/សេចក្ដីជូនដំណឹង_០១១_BP_Streamline_MEF__MoE.pdf

ព័ត៌មានលម្អិត

17

Oct, 2022

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានជាផ្លូវការ

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃចន្ទ ៧រោច ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “ប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានជាផ្លូវការ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ក្រសួង-ស្ថាប័ន និង ដៃគូអភិវឌ្ឍ ។ កម្មវិធីនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង តាមរយៈប្រព័ន្ធសន្និសិទ្ធវីដេអូ ដោយប្រើប្រាស់កម្មវិធី Zoom ។ ការប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួងសេដ្ឋ- កិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានជាផ្លូវការ នាពេលនេះ គឺកើតឡើងបន្ទាប់ពីក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបានជោគជ័យក្នុងការអនុវត្តនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និង ចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ និង នីតិវិធីសម្រាប់ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប ដែលឯកសារជាក្រដាសស្នាមត្រូវបានកាត់បន្ថយ និងការប្រើប្រាស់ធនធានមានតិចជាងមុន, ប៉ុន្តែប្រកបដោយប្រសិទ្ធភាពខ្ពស់ និង រហ័សទាន់ពេលវេលា​ ។ មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ បានគូសបញ្ជាក់ថា ការកែសម្រួលនីតិវិធីអនុវត្តការងារ ដែលនឹងត្រូវអនុវត្តទាំងស្រុងតាមប្រព័ន្ធ FMIS នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជួយ    ពន្លឿនកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលក​ម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយសារតែនីតិវិធីថ្មីតាមប្រព័ន្ធ FMIS បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖ ១. កាត់បន្ថយចំណាយរដ្ឋបាលបានមួយចំនួនធំ ដែលចំណាយរដ្ឋបាលផ្សេងៗ និង មធ្យោបាយធ្វើដំណើរ ក្នុងរដ្ឋាភិបាលមានចំនួន ៥០% នៃចំណាយសរុបប្រចាំឆ្នាំ, ២. មានភាពលឿន និង រហ័សជាងមុនតាំងពីដំណាក់កាលស្នើសុំ រហូតដល់ កាទូទាត់អាណត្តិ, […]

ព័ត៌មានលម្អិត

13

Oct, 2022

ក្រុមការងារ FMIS បញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS ដោយជោគជ័យ

ដោយ៖: | Tags: | មតិយោបល់: 0

នៅថ្ងៃ ព្រហស្បត្តិ៍ ៣ រោច ខែ អស្សុជ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ FMIS” ជូនមន្ត្រីជំនាញនៃក្រសួង-ស្ថាប័ន និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលបានស្នើសុំបន្ថែមថ្មី និង បានផ្លាស់ប្តូរតួនាទី និង មុខងារនៅក្នុងប្រព័ន្ធ FMIS ព្រមទាំងមន្ត្រីថ្មី នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីឱ្យអ្នកប្រើប្រាស់មានសមត្ថភាពគ្រប់គ្រាន់ និង អាចប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងការគ្រប់គ្រង, អនុវត្តថវិកា និង ហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃក្រសួង-ស្ថាប័ន និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ សរុបចំនួន ៤៨ រូប ដោយបែងចែកទៅតាមថ្នាក់នីមួយៗនៃមុខងារនៅក្នុងប្រព័ន្ធ ដែលមន្ត្រីអ្នកប្រើប្រាស់ទទួលបន្ទុក ។ វគ្គបណ្តុះបណ្តាលនេះមាន ១៧ មុខវិជ្ជារួមមាន ៖ ១. មុខងារវិភាជន៍ថវិកា (អ្នកបញ្ចូល) មុខងារ​នេះផ្តោតលើទិដ្ឋភាពទូទៅនៃមុខងារវិភាជន៍ថវិកា (Budget Allocation Overview), ការត្រួត-ពិនិត្យ​ថវិកា (Budget Overview), ការបង្កើតនិយ័តភាពឥណទានផ្ទៃក្នុងនៅក្នុងប្រព័ន្ធ (Budget Transfer), ការបង្កើតរជ្ជទេយ្យបុរេប្រទាន (Petty cash budget transfer), ការបញ្ជូលទិន្នានុប្បវត្តិទៅក្នុងបញ្ជី (Post Journal), ការដកទិន្នានុប្បវត្តិថវិកាចេញពីបញ្ជី (Un-post Journal), ការលុបទិន្នានុប្បវត្តិថវិកា (Deleted budget Journal) និង […]

ព័ត៌មានលម្អិត

30

Sep, 2022

កិច្ចប្រជុំស្តីពីការបង្ហាញពីនីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តគ្រប់មុខសញ្ញាក្នុងប្រព័ន្ធ FMIS ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ តាមកម្មវិធី Zoom ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោង FMIS ស្តីពីការបង្ហាញពីនីតិវិធីអនុវត្តការងារចំណាយថវិកាចរន្តគ្រប់មុខសញ្ញាក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីបច្ចេកទេសដែលអញ្ជើញមកពីអគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង,អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានសហប្រតិបត្តការអន្តរជាតិ និង គ្រប់គ្រងបំណុល, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ជម្រាបអង្គប្រជុំថា ៖ យោងតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក្នុងការដាក់អនុវត្តនីតិវិធីអនុវត្តការងារថ្មីក្នុងប្រព័ន្ធ FMIS ទាំងស្រុង ដោយមិនមានក្រដាសស្នាមខាងក្រៅសម្រាប់នីតិវិធីចំណាយថវិកាចរន្តគ្រប់មុខសញ្ញានៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានពុះពារ និង ខិតខំសម្រេចជាអាទិភាពឱ្យបានទៅលើការងាររៀបចំនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុងនេះ ដែលរួមមានកិច្ចការពាក់ព័ន្ធដូចជា៖ការរៀបចំកែសម្រួលលើផែនការសកម្មភាពរួម, ការរៀបចំកិច្ចប្រជុំជាច្រើនលើករួមមានកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ និង កិច្ចប្រជុំជាមួយនឹងក្រសួង-ស្ថាប័នអនុវត្ត អជ្ញាធរសវនកម្មជាតិ អង្គភាពប្រឆាំងអំពើពុករលួយ, ការរៀបចំសេចក្តីព្រាងឯកសារសេចក្តីណែនាំ ឯកសារស្តង់ដារអនុវត្តនីតិវិធីអនុវត្តការងារ (SOP) ឯកសារបណ្តុះបណ្តាល និង ឯកសារគាំទ្រនានា, ការរៀបចំអភិវឌ្ឍប្រព័ន្ធ FMIS សម្រាប់ការអនុវត្តតាមនីតិវិធីអនុវត្តការងារថ្មីទាំងស្រុង, ការរៀបចំវគ្គបណ្តុះបណ្តាល និង កិច្ចការត្រៀមសម្រាប់បង្ហាញជូនថ្នាក់ដឹកនាំ, ការដាក់ដំឡើងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការបណ្តុះបណ្តាល និង សម្រាប់អ្នកប្រើប្រាស់នៅគ្រប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលទើបបង្កើតបន្ថែមនាពេលថ្មីៗ និង ការរៀបចំក្រុមការងារពិសេសសម្រាប់ត្រៀមគាំទ្រនិងដោះស្រាយបញ្ហាបន្ទាប់ពីពេលដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មីក្នុងប្រព័ន្ធ FMIS ទាំងស្រុង ។ គោលបំណងធំរបស់កិច្ចប្រជុំថ្ងៃនេះមានចំនួន ២ គឺ ៖១. ការធ្វើការបង្ហាញនីតិវិធីថ្មីតាមប្រព័ន្ធ FMIS នៅដំណាក់កាលអាណាប័ករហូតដល់អភិបាលហិរញ្ញវត្ថុ ដើម្បីជម្រាបជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពាក់ព័ន្ធ និង ក្រុមការងារគ្រប់គ្រងគម្រោង FMIS […]

ព័ត៌មានលម្អិត

27

Sep, 2022

សេចក្តីណែនាំស្តីពី ការអនុវត្តនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និង ចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ ក្នុងក្របខណ្ឌក្រសួង-ស្ថាប័ន ចំនួន ៧ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

ដោយ៖: | Tags: | មតិយោបល់: 0

បន្ទាប់ពីបានអនុវត្តដោយជោគជ័យនូវនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និង ចំណាយបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់តាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួង-ស្ថាប័ន ចំនួន ២៧ ក្នុងឆ្នាំ ២០២០ និង ឆ្នាំ ២០២១ រួចមក និង ស្របតាមផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ២០២០ – ២០២៥ នៅក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងបន្តពង្រីកការអនុវត្តនីតិវិធីថ្មីនេះទៅក្រសួង-ស្ថាប័នចំនួន ៧ បន្ថែមទៀត រួមមាន៖ ១. ទីស្តីការគណៈរដ្ឋមន្ត្រី ២. ក្រសួងការពារជាតិ ៣. ក្រសួងយុត្តិធម៌ ៤. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៥. អាជ្ញាធរសវនកម្មជាតិ ៦. អង្គភាពប្រឆាំងអំពើពុករលួយ និង ៧. ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ និង ផ្នែករដ្ឋបាលទូទៅ) ។ ព័ត៌មានលម្អិត សូមទាញយក pdf នៅទីនេះ៖ https://fmis.mef.gov.kh/contents/uploads/2022/09/20220915_011_Instructions-on-Payroll-to-7-LM.pdf

ព័ត៌មានលម្អិត