+855 23 43 00 63

4

Dec, 2017

លេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS រៀបចំវគ្គបណ្តុះបណ្តាលពីមូលដ្ឋានកុំព្យូទ័រ មុខងារប្រព័ន្ធ ថវិកា នីតិវិធីអនុវត្តការងារ ដល់អង្គភាពថវិកាផ្ទេរសិទ្ធិ

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS រៀបចំវគ្គបណ្តុះបណ្តាលអំពីមូលដ្ឋានកុំព្យូទ័រ មុខងារប្រព័ន្ធ ថវិកា នីតិវិធីអនុវត្តការងារ ដល់អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធ មកពីក្រសួង-ស្ថាប័នទាំង១០ ដើម្បីធានាថាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីដែលនឹងប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី២ អនុវត្តបានប្រកបដោយប្រសិទ្ធភាព និងភាពស្ទាត់ជំនាញ ។ វគ្គបណ្តុះបណ្តាលដែលមានរយៈពេលជិតមួយខែនេះ នឹងប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (UEF) ក្នុងរាជធានីភ្នំពេញ ។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងឱ្យថ្នាក់ដឹកនាំ និងមន្ត្រី ដែលជាអាណាប័កផ្ទេរសិទ្ធ ឈានទៅប្រើប្រាស់មុខងារនីមួយៗរបស់ប្រព័ន្ធ FMIS ជំហានទី ២ ដែលនឹងដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័នចំនួន ១០ នាពេលឆាប់ៗខាងមុខ ដែលក្រសួង-ស្ថាប័នទាំង ១០ នោះរួមមាន៖ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,ក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ,ក្រសួងបរិស្ថាន , ក្រសួងប្រេសនីយ៍ និង ទូរគមនាគមន៍, ក្រសួងកិច្ចការនារី  និង ក្រសួងអប់រំ យុវជន និង កីឡា ។

ព័ត៌មានលម្អិត

1

Dec, 2017

លេខាធិការដ្ឋាន FMWG រៀបចំវិបស្សនាដើម្បីត្រួតពិនិត្យលើវឌ្ឍនភាព និង បញ្ហាប្រឈមផ្សេងៗនៅក្នុងឆ្នាំ ២០១៧ សម្រាប់ជាធាតុចូលក្នុងការបន្តកែលម្អការអនុវត្តផែនការសម្មភាពនៅឆ្នាំ ២០១៨

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋាន FMWG (នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន) បានរៀបចំវិបស្សនាចំនួនពីរថ្ងៃចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅសណ្ឋាគារសុខាខេត្តព្រះសីហនុ ក្នុងគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាព និង បញ្ហាប្រឈមជាក់ស្តែងផ្សេងៗជារួមនៅក្នុងឆ្នាំ ២០១៧ សម្រាប់ជាធាតុចូលក្នុងការបន្តកែលម្អការអនុវត្តផែនការសម្មភាពនៅឆ្នាំ ២០១៨ ខាងមុខ ជាពិសេស ការរៀបចំផែនការលម្អិត ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ជាផ្លូវការដើមឆ្នាំ ២០១៨ ។ បន្ថែមពីវត្ថុបំណងខាងលើ ការរៀបចំវិបស្សនានេះឡើង ដើម្បីធ្វើការជួបជុំធំរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ទាំងក្រុមការងារគម្រោង FMIS និង ក្រុមការងារនាយកដ្ឋាន ក្នុងគោលបំណងប្រមូលនូវមតិយោបល់កែលម្អបន្ថែមពីមន្រ្តី សម្រាប់ធ្វើការកែលម្អ និង ផ្តល់នូវសារលើកចិត្តជូនមន្រ្តី ឱ្យបន្តការខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយភាពរលូន, ប្រសិទ្ធភាព និង ជោគជ័យ ។ បន្ទាប់ពីការរៀបចំវិបស្សនាបានបញ្ចប់ លេខាធិការដ្ឋាន FMWG សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖ ការបង្កើនភាពស្និទ្ធស្នាល, ការរួបរួមសាមគ្គី, ការជួយជ្រោមជ្រែង និង ការសហការរវាងក្រុមការងារនីមួយៗ និង គ្រប់ឋានានុក្រម ដើម្បីសម្រេចឱ្យបានតាមផែនការដែលបានដាក់ចេញទាំងក្នងក្របខ័ណ្ឌគម្រោង និង ក្របខ័ណ្ឌនាយកដ្ឋានផ្ទាល់ ការទទួលបានមូលដ្ឋានគ្រឹះដែលជាធាតុចូលចាំបាច់សំខាន់ៗក្នុងការជ្រើសរើសក្រសួង-ស្ថាប័ន និង មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់ដាក់ជូនអគ្គនាយកដ្ឋានពាក់ព័ន្ធ និង ថ្នាក់ដឹកនាំ កសហវ ពិនិត្យ និង សម្រេចឯកភាព ។ ការយល់ដឹងស៊ីជម្រៅអំពីផែនការលម្អិតដើម្បីធានាចីរភាពសម្រាប់ការត្រៀមលក្ខណៈដាក់ប្រព័ន្ធ FMIS ឱ្យក្រសួង-ស្ថាប័នទាំង ១០ អនុវត្តប្រព័ន្ធ FMIS ជាផ្លូវការ នៅដើមឆ្នាំ ២០១៨ ក្រុមអនុវត្តការងារនៃផ្នែកនីមួយៗ បានយល់ច្បាស់ពីសម្មភាពដែលត្រូវអនុវត្ត និង ត្រៀមខ្លួនដើម្បីអនុវត្តសកម្មភាពប្រកបដោយភាពរលូន និង ការសហការ ធានាសម្រេចបានតាមសូចនាករដែលបានដាក់ចេញ ការទទួលបានការណែនាំ, ការចង្អុលបង្ហាញ, ការឆ្លើយតបនឹងសំណូមពរ និង ការសម្រេចនានាពីថ្នាក់ដឹកនាំ […]

ព័ត៌មានលម្អិត

22

Nov, 2017

ប្រព័ន្ធ FMIS កំពុងត្រូវបានដំណើរការដាក់នៅតាមក្រសួង-ស្ថាប័នទាំង១០

ដោយ៖: | Tags: | មតិយោបល់: 0

រហូតមកដល់ពេលនេះ ពោលគឺមានរយៈពេលប្រម៉ាណជាង១ខែ ចាប់តាំងពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមក ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា  FMIS បាននិងកំពុងបន្តសកម្មភាពរបស់ខ្លួនយ៉ាងសស្រាក់សស្រាំដើម្បីសម្រេចតាមផែនការដែលខ្លួនបានកំណត់ ដោយក្នុងនោះ ក្រុមការងារបច្ចេកទេសមួយនេះ បាននិងកំពុងចុះបំពាក់ប្រព័ន្ធបណ្តាញខ្សែ Cable និង ដំឡើង Wall Points ដល់ក្រសួង-ស្ថាប័ន ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ។ បើតាមផែនការ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងធ្វើការរៀបចំដំឡើងឧបករណ៍បច្ចេកទេសមានដូចជា ប្រព័ន្ធបណ្តាញខ្សែ Cable, Wall Points, End-User Equipment និង WAN/LAN ឱ្យរួចរាល់នៅតាមក្រសួង-ស្ថាប័នទាំង ១០ ត្រឹមថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ ។ គួររម្លឹកផងដែរថា ក្រសួង-ស្ថាប័នទាំង១០ ដែលត្រូវដំឡើងឱ្យរួចរាល់នោះរួមមាន៖  ក្រសួងបរិស្ថាន ( MOE), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), ក្រសួងឧស្សហកម្មនិងសិប្បកម្ម (MIH), ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (AFD-MEF), ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC), ក្រសួងសុខាភិបាល (MOH), ក្រសួងអប់រំយុវជនិងកីឡារាជធានីភ្នំពេញ(MOEYS), ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT), ក្រសួងកិច្ចការនារី (MOWA) និង ក្រសួងមុខងារសាធារណៈ (MCS) ។

ព័ត៌មានលម្អិត

21

Nov, 2017

ប្រកាសព័ត៌មាន លេខ ៤៣ (ខែតុលា ឆ្នាំ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែ តុលា ឆ្នាំ ២០១៧ ក្រុមការងារនៃលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីអំពី “ការត្រៀមលក្ខណៈ ដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នសម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ ២០១៨ ” នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោង នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រុមការងារអនុវត្តគម្រោងមកពីក្រសួង-ស្ថាប័ន  ព្រមទាំងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធពេញលេញផងដែរ។ ជាលទ្ធផល សិក្ខាកាមចូលរួមទាំងអស់បានយល់កាន់តែស៊ីជំរៅអំពីមុខងារ និងសមត្ថភាពនៃប្រព័ន្ធ FMIS, ការត្រៀមខ្លួនក្នុងការទទួលវគ្គបណ្តុះបណ្តាល និង ការពង្រីកវិសាលភាពនៃការអនុវត្តប្រព័ន្ធ FMIS ដល់អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ក្នុងឆ្នាំ ២០១៨ នេះ។ ក្រុមការងារនៃលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានសម្របសម្រួលរៀបចំកិច្ចពិភាក្សាជាមួយទីប្រឹក្សារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាមួយក្រុមការងារនៃអគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានថវិកា អំពីប្លង់គណនេយ្យ, មាតិកាថវិកា, និងកិច្ចបិទបញ្ជីការគណនេយ្យ ។ ស្របពេលជាមួយគ្នានេះ  មន្ត្រីនាយដ្ឋានបច្ចេកវិទ្យាព័ត៌មាន (ITD) ចំនួន ១០ រូបបានចូលរួមវគ្គបណ្តុះបណ្តាលអំពី “ការរៀបផែនការសាច់ប្រាក់ និងការព្យាករសាច់ប្រាក់ (Cash Planning and Cash Forecasting)” ដែលរៀបចំដោយអ្នកជំនាញមកពីមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងក្នុងការអនុវត្តប្រព័ន្ធ FMIS ។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក៏បានរៀបចំ និងចុះកិច្ចសន្យារួចរាល់ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ដែលទទួលបានលើកញ្ចប់ដេញថ្លៃទាំងពីរ End User’s Equipment និង WAN/LAN Equipment […]

ព័ត៌មានលម្អិត

21

Nov, 2017

ស្វែងយល់ពី ទិដ្ឋភាពទូទៅ របស់មុខងារគណនីត្រូវសង (AP)

ដោយ៖: | Tags: | មតិយោបល់: 0

មុខងារគណនីត្រូវសង (AP) នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ប្រើប្រាស់សម្រាប់កត់ត្រាប្រតិបត្តិការចំណាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជាការចុះអាណត្តិទូទាត់ត្រង់ ចុះបុរេប្រទាន ចុះរជ្ជទេយ្យបុរេប្រទាន អាណត្តិទូទាត់កិច្ចលទ្ធកម្ម។ មុខងារនេះអាចប្រើប្រាស់សម្រាប់កត់ត្រាប្រតិបត្តិការឧបត្ថម្ភធនពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ (ឃុំ-សង្កាត់) អាណត្តិចំណូលព្រម ចំណាយព្រម (អាណត្តិប្រាក់រង្វាន់) និងអាណត្តិទូទាត់ជូនអ្នកផ្គត់ផ្គង់ជាដើម។ លក្ខណៈពិសេសរបស់មុខងារគណនីត្រូវសង គឺការត្រួតពិនិត្យថវិកាដោយស្វ័យប្រវត្តិក្នុងប្រព័ន្ធ ដើម្បីធានាបាននូវការស្នើសុំទូទាត់មិនលើសពីដានថវិកា គណនាពន្ធកាត់ទុកដោយស្វ័យប្រវត្តិទៅតាមប្រភេទសហគ្រាសជាប់ពន្ធ (តូច មធ្យម ធំ) អាចធ្វើការទូទាត់អាណត្តិច្រើន ដោយការចេញមូលប្បទានបត្ររួមតែមួយសម្រាប់អាណត្តិដែលមានឈ្មោះអ្នកផ្គត់ផ្គង់និងធនាគារអ្នកផ្គត់ផ្គង់ដូចគ្នា និងការទូទាត់ជូនអ្នកផ្គត់ផ្គង់មូលប្បទានបត្រដាច់ដោយឡែក។ លើសពីនេះទៅទៀត មុខងារនេះបាននិងងកំពុងពង្រីកវិសាលភាពរបស់ខ្លួនដោយអាចធ្វើការទូទាត់តាមរយៈការទូទាត់រហ័ស (Express Payment) និងការទូទាត់តាមរយៈប្រព័ន្ធស្វ័យទំនើបកម្ម Electronic Fund Transfer (EFT) ទៅប្រព័ន្ធធនាគារជាតិនៃកម្ពុជា (NBC) ដោយពុំចាំបាច់ចេញមូលប្បទានបត្រឡើយ ។

ព័ត៌មានលម្អិត