+855 23 43 00 63

30

Oct, 2017

អ្នកជំនាញជាន់ខ្ពស់របស់ IMF បើកវគ្គបណ្តុះបណ្តាលអំពី ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់

ដោយ៖: | Tags: | មតិយោបល់: 0

អ្នកជំនាញមកពីមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានរៀបចំបើកវគ្គបណ្តុះបណ្តាលអំពី “ការរៀបផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់ (Cash Planning and Cash Forecasting)” ដល់មន្ត្រីទទួលបន្ទុកការងារពាក់ព័ន្ធនឹងការរៀបចំផែនការគ្រប់គ្រងសាច់ប្រាក់របស់គ្រប់អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលប្រពឹត្តទៅចំនួនពីរថ្ងៃចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ការរៀបចំការបណ្តុះបណ្តាល់ស្តីអំពី “ការរៀបផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់(Cash Planning and Cash Forecasting)”នេះឡើង គឺក្នុងគោលបំណងពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងបន្ថែមរបស់មន្រ្តីរាជការ ដែលបាននិងកំពុងចូលរួមយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ ។ គួរជម្រាបជូនថា នៅក្នុងចំណោមមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលនេះដែរ មានមន្ត្រីមកពីនាយដ្ឋានបច្ចេកវិទ្យាព័ត៌មាន (ITD) ចំនួន ១០រូប ដែលពួកគេ បាននិងកំពុងក្រេបជញ្ជក់ចំណេះដឹងបន្ថែមពីមុខជំនាញដ៏មានសារសំខាន់មួយនេះ ដើម្បីជាយានក្នុងការអនុវត្តគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព ។ គួរបញ្ជាក់ផងដែរថា ក្រោមកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល បច្ចុប្បន្ន កម្ពុជាមានលទ្ធភាពប្រមូលចំណូលក្នុងស្រុកកាន់តែប្រសើររហូតឈានទៅរកអតិរេកសាច់ប្រាក់ ។ បន្ថែមពីនេះទៀត តាមរយៈការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រកៀរគចំណូលប្រកបដោយប្រសិទ្ធភាពខ្ពស់ បានធ្វើឱ្យការប្រមូលចំណូលរបស់កម្ពុជាកើនពី ១៥,៣% រហូតដល់ ១៨,៥% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៦ ៕

ព័ត៌មានលម្អិត

17

Oct, 2017

ក្រោយពិភាក្សារួច ក្រសួង-ស្ថាប័នទាំង ១០ អស់មន្ទិលសង្ស័យក្នុងការអនុវត្តប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីអំពី “ការត្រៀមលក្ខណៈ ដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធFMIS នៅតាមក្រសួង-ស្ថាប័នសម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ២០១៨” នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  ក្រោមអធិបតីភាពឯឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងនោះផងដែរក៏មានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោង នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រុមការងារអនុវត្តគម្រោងមកពីក្រសួង-ស្ថាប័ន  ព្រមទាំងអង្គភាពថវិកាផ្ទេរសិទ្ធពេញលេញផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឱ្យក្រុមការងារអនុវត្តគម្រោង FMIS នៅតាមក្រសួង-ស្ថាប័នទាំង ១០ យល់កាន់តែច្បាស់អំពីមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS, ផែនការអនុវត្តគម្រោង និង ផែនការបណ្តុះបណ្តាល ដើម្បីត្រៀមលក្ខណៈអនុវត្តសាកល្បងប្រព័ន្ធ FMIS នាពេលដ៏ខ្លីខាងមុខនេះ។ លេខាធិការដ្ឋានគ្រប់គ្រងគម្រោងបានធ្វើការបញ្ជាក់លើអត្តសញ្ញាណមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់ក្រសួង-ស្ថាប័នទាំង១០ និងបន្តការដាក់ឱ្យអនុវត្តប្រព័ន្ធនៅអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធ ព្រមទាំងធ្វើការបង្ហាញផ្ទាល់អំពីប្រព័ន្ធ FMIS លើមុខងារប្រតិបត្តិការនីមួយៗ។ ជាលិទ្ធផលនៃអង្គប្រជុំ ភាគីពាក់ព័ន្ធទាំងអស់បានយល់ច្បាស់អំពី បច្ចុប្បន្នភាព និងផែនការបន្ទាប់របស់គម្រោង ដែលរួមមានវគ្គបណ្តុះបណ្តាលជូនអ្នកប្រើប្រាស់ទាំងអស់។

ព័ត៌មានលម្អិត

13

Oct, 2017

ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS រៀបចំវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានផ្នែកបច្ចេកវិទ្យាព័ត៌មានដល់មន្ត្រីបង្គោលនៅតាមក្រសួង-ស្ថាប័នទាំង ១០

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងទិសដៅអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី ២ (FMIS Phase II) ប្រកបដោយភាពជោគជ័យខ្ពស់តាមផែនការ និងដោយរលូន ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានផ្នែកបច្ចេកវិទ្យាព័ត៌មានដល់មន្ត្រីបង្គោលនៅតាមក្រសួង-ស្ថាប័នទាំង ១០ ដែលត្រៀមប្រើប្រាស់ប្រព័ន្ធ FMIS នាពេលខាងមុខដ៏ខ្លី ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការឈានទៅប្រើប្រាស់មុខងារនីមួយៗ ក្នុងប្រព័ន្ធ FMIS ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (UEF) មានទីតាំងស្ថិតនៅក្នុងរាជធានាភ្នំពេញ ។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS នឹងដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័នចំនួន១០នាពេលដ៏ខ្លីខាងមុខនេះ ដែលក្រសួង-ស្ថាប័នទាំង ១០ រួមមាន៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,ក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ,ក្រសួងបរិស្ថាន , ក្រសួងប្រេសនីយ៍ និង ទូរគមនាគមន៍, ក្រសួងកិច្ចការនារី , ក្រសួងអប់រំ យុវជន និង កីឡា ៕

ព័ត៌មានលម្អិត

10

Oct, 2017

IMF ជួយសម្រួលដល់ការអនុវត្តប្រព័ន្ធ FMIS ជំហានទី ២

ដោយ៖: | Tags: | មតិយោបល់: 0

លោក Mark Silins ជំនាញការផ្តល់ប្រឹក្សាផ្នែកការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃមូលនីធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជាដៃគូរអភិវឌ្ឍន៍របស់គម្រោង FMIS និងជាអ្នកផ្តល់ជំនួយការបច្ចេកទេសដល់ការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS  បានមកបំពេញបេសកកម្មចំនួន១៣ថ្ងៃ នៅកម្ពុជា ដោយផ្តោតលើកិច្ចការសំខាន់ៗចំនួន៣ដែលរួមមាន៖ ពិនិត្យមើល និង ផ្តល់ជំនួយទៅលើការបញ្ចប់ការរៀបចំប្លង់គណនេយ្យ ចំណាត់ថ្នាក់ថវិកា និងការដាក់ឱ្យប្រើប្រាស់ ការបិទបញ្ជី ឆ្នាំហិរញ្ញវត្ថុ ២០១៦ និង ត្រៀមបិទសម្រាប់ឆ្នាំ ២០១៧ ការអភិវឌ្ឍផែនការខ សម្រាប់ការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ដែលមានវឌ្ឍនភាព ប៉ុន្តែអាចជួបប្រទះនឹងការពន្យាពេល បេសកកម្មទាំងមូលគឺរៀបចំជាពិសេសសម្រាប់ ការផ្តល់អនុសាសន៍ និង ការបង្វឹកបន្ថែមទៅដល់ភាគីពាក់ព័ន្ធ ដែលរួមមាន នាយកដ្ឋានព័ត៌មានវិទ្យា អគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានថវិកា ដែលជាកូនសោមិនអាចខ្វះបានសម្រាប់កិច្ចការសំខាន់ទាំង៣ ខាងលើ។ បេសកកម្មបាន និងកំពុងតែប្រព្រឹត្តិទៅតាមរយៈ កិច្ចពិភាក្សា និង ការបង្វឹកយ៉ាងជិតស្និទ្ធ។ ស្របពេលដែលបេសកកម្មនេះបញ្ចប់ ក្រុមការងារនឹងមានកិច្ចប្រជុំបិទ គ្រោងនឹងធ្វើឡើងនាថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់ ឯឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ដែលក្នុងនោះលោក Mark Silins នឹងលើកឡើងអំពីអនុសាសន៍ និង ផែនការការងារ សម្រាប់ពិភាក្សាក៏ដូចជាស្វែងរកការអនុម័ត។ គួរបញ្ជាក់ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង-ស្ថាប័នកាន់តែខិតចូលមកដល់  ក្នុងនោះក្រុមការងារគ្រប់គ្រងគម្រោង FMIS បាន និងកំពុងដុតដៃដុតជើងក្នុងការរៀបចំនូវរាល់កាតព្វកិច្ចទាំងឡាយដែលរួមមាន ការដេញថ្លៃឧបករណ៍ទ្រទ្រង់ប្រព័ន្ធ FMIS ការកំណត់អ្នកប្រើប្រាស់ និង រៀបចំវគ្គបណ្តុះបណ្តាល ក៏ដូចជាការគ្រប់គ្រងគម្រោងទាំងមូល។

ព័ត៌មានលម្អិត

10

Oct, 2017

ក្រុមការងារកម្រិតបច្ចេកទេសប្រជុំពិភាក្សាគ្នាដើម្បីត្រៀមលក្ខណៈដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នសម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ២០១៨

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារកម្រិតបច្ចេកទេសនៃអគ្គនាយកដ្ឋានថវិកា និងនាយកដ្ឋានព័ត៌មានវិទ្យា បានពិភាក្សា ពិនិត្យលើលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ដើម្បីប្រមូលធាតុចូលដាក់ជូនថ្នាក់ដឹកនាំសម្រាប់ធ្វើការសម្រេចចិត្តមុននឹងដាក់ប្រព័ន្ធឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម ញឹម ខេមរា អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានថវិកា និងនាយកដ្ឋានព័ត៌មានវិទ្យាកាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ទាប់ពីកិច្ចពិភាក្សា ក្រុមការងារទាំងពីរបានសម្រេចលើចំនុចមួយចំនួនដូចជា ការបញ្ចូលច្បាប់ថវិកាដើមឆ្នាំ ការរក្សាទុកអាណត្តិ ការញែកកញ្ចប់រជ្ជទេយ្យបុរេប្រទានជាដើម។ ក្រុមការងារនឹងត្រូវពិភាក្សាបន្ត ដើម្បីដោះស្រាយ និងសម្រេចចិត្តលើបញ្ហាលម្អិតមួយចំនួនដើម្បីប្រមូលធាតុចូលចុងក្រោយដាក់ជូនថ្នាក់ដឹកនាំសម្រេចចិត្តដែលអាចឱ្យការអនុវត្តប្រព័ន្ធ FMIS ប្រកបដោយភាពជោគជ័យ។

ព័ត៌មានលម្អិត