+855 23 43 00 63

13

Nov, 2017

ប្រជុំបើកឯកសារដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ Leased Line និង Dedicated Internet Connectivity សម្រាប់គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានបើកកិច្ចប្រជុំមួយជាមួយនឹងតំណាងក្រុមហ៊ុនចំនួនបីរួមមាន ក្រុមហ៊ុន NTC ក្រុមហ៊ុន Today Communication និងក្រុមហ៊ុន EZECOM ដើម្បីធ្វើការដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ Leased Line និងDedicated Internet Connectivity ក្នុងគោលដៅបម្រើដល់គម្រោង FMIS ។ កិច្ចប្រជុំបើកឯកសារដេញថ្លៃនេះធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ គួរជម្រាបជូនថា ក្រោយពីទទួលបានជោគជ័យជំហានទី១ នៃការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅក្នុងអគ្គនាយកដ្ឋានរតនាគារជាតិ និងគ្រប់រតនាគាររាជធានី-ខេត្ត រួចមក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងធ្វើការរបស់ខ្លួនយ៉ាងសកម្មក្នុងការប្តេជ្ញាអនុវត្តគម្រោង FMIS ជំហានទី២ ទទួលបានផ្លែផ្កាល្អ ដោយក្នុងនោះ FMIS នឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុគ្រប់រាជធានី-ខេត្ត នាពេលឆាប់ៗខាងមុខនេះ ។

ព័ត៌មានលម្អិត

10

Nov, 2017

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១២ — ខែតុលា ឆ្នាំ២០១៧

ដោយ៖: | Tags: | មតិយោបល់: 0

ព្រឹត្តិបត្រព័ត៌មានគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ចេញផ្សាយលេខ ០១២ នេះ រួមមាន៖ គណៈប្រតិភូឡាវបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរដ៏រហ័សលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS បន្ទាប់ពីទទួលបានបទពិសោធន៍ពីរតនាគាររាជធានី-ខេត្ត កត្តាធនធានមនុស្សជាកូនសោដ៏សំខាន់ធ្វើឱ្យគម្រោង FMIS ទទួលបានជោគជ័យ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធចុះត្រួតពិនិត្យ ថែទាំឧបករណ៍ និងដោះស្រាយបញ្ហាបច្ចេកទេសនានាជូនរតនាគាររាជធានី-ខេត្ត ប្រព័ន្ធ FMIS បានបង្កើត “សារបញ្ជាក់” ពីភាពត្រឹមត្រូវ ដើម្បីជៀសវាងបង្កើតសក្ខីបត្រខុស មន្រ្តីរតនាគាររាជធានី-ខេត្ត និងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រមាណ១៥០រូប បានទទួលវគ្គបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះព័ត៌មានវិទ្យា ទិដ្ឋភាពទូទៅ របស់មុខងារគណនីត្រូវសង ការធ្វើសន្ធានកម្មរវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធគ្រប់គ្រងចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារឈានដល់ការព្រមព្រៀងគ្នាលើ៤ចំណុច កត្តាជំរុញឱ្យមានការផ្លាស់ប្តូរក្នុងវិស័យសាធារណៈ ទំព័រសំណួរ-ចម្លើយ លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១២ – ខែ តុលា ឆ្នាំ ២០១៧ បានពីទំព័រនេះ៖ https://fmis.mef.gov.kh/contents/uploads/2017/11/Newsletter-12-kh.pdf

ព័ត៌មានលម្អិត

31

Oct, 2017

ប្រកាសដាក់ដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ Leased Line និង Dedicated Internet Connectivity សម្រាប់គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីឱ្យដំណើរការអនុវត្តគម្រោង FMIS ប្រព្រឹត្តិទៅបានដោយរលូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការប្រកាសដាក់ដេញថ្លៃសម្រាប់ផ្គត់ផ្គង់ Leased Line និង Dedicated Internet Connectivity  សម្រាប់ គម្រោង FMIS ចាប់ពីពេលនេះតទៅ ។ សូមទាញយកសេចក្តីប្រកាសនៅទីនេះ៖ https://fmis.mef.gov.kh/contents/uploads/2017/10/Invitation-to-Bid.pdf

ព័ត៌មានលម្អិត

30

Oct, 2017

អ្នកជំនាញជាន់ខ្ពស់របស់ IMF បើកវគ្គបណ្តុះបណ្តាលអំពី ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់

ដោយ៖: | Tags: | មតិយោបល់: 0

អ្នកជំនាញមកពីមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានរៀបចំបើកវគ្គបណ្តុះបណ្តាលអំពី “ការរៀបផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់ (Cash Planning and Cash Forecasting)” ដល់មន្ត្រីទទួលបន្ទុកការងារពាក់ព័ន្ធនឹងការរៀបចំផែនការគ្រប់គ្រងសាច់ប្រាក់របស់គ្រប់អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលប្រពឹត្តទៅចំនួនពីរថ្ងៃចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ការរៀបចំការបណ្តុះបណ្តាល់ស្តីអំពី “ការរៀបផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់(Cash Planning and Cash Forecasting)”នេះឡើង គឺក្នុងគោលបំណងពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងបន្ថែមរបស់មន្រ្តីរាជការ ដែលបាននិងកំពុងចូលរួមយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ ។ គួរជម្រាបជូនថា នៅក្នុងចំណោមមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលនេះដែរ មានមន្ត្រីមកពីនាយដ្ឋានបច្ចេកវិទ្យាព័ត៌មាន (ITD) ចំនួន ១០រូប ដែលពួកគេ បាននិងកំពុងក្រេបជញ្ជក់ចំណេះដឹងបន្ថែមពីមុខជំនាញដ៏មានសារសំខាន់មួយនេះ ដើម្បីជាយានក្នុងការអនុវត្តគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព ។ គួរបញ្ជាក់ផងដែរថា ក្រោមកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល បច្ចុប្បន្ន កម្ពុជាមានលទ្ធភាពប្រមូលចំណូលក្នុងស្រុកកាន់តែប្រសើររហូតឈានទៅរកអតិរេកសាច់ប្រាក់ ។ បន្ថែមពីនេះទៀត តាមរយៈការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រកៀរគចំណូលប្រកបដោយប្រសិទ្ធភាពខ្ពស់ បានធ្វើឱ្យការប្រមូលចំណូលរបស់កម្ពុជាកើនពី ១៥,៣% រហូតដល់ ១៨,៥% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៦ ៕

ព័ត៌មានលម្អិត

17

Oct, 2017

ក្រោយពិភាក្សារួច ក្រសួង-ស្ថាប័នទាំង ១០ អស់មន្ទិលសង្ស័យក្នុងការអនុវត្តប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីអំពី “ការត្រៀមលក្ខណៈ ដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធFMIS នៅតាមក្រសួង-ស្ថាប័នសម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ២០១៨” នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  ក្រោមអធិបតីភាពឯឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងនោះផងដែរក៏មានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោង នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រុមការងារអនុវត្តគម្រោងមកពីក្រសួង-ស្ថាប័ន  ព្រមទាំងអង្គភាពថវិកាផ្ទេរសិទ្ធពេញលេញផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឱ្យក្រុមការងារអនុវត្តគម្រោង FMIS នៅតាមក្រសួង-ស្ថាប័នទាំង ១០ យល់កាន់តែច្បាស់អំពីមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS, ផែនការអនុវត្តគម្រោង និង ផែនការបណ្តុះបណ្តាល ដើម្បីត្រៀមលក្ខណៈអនុវត្តសាកល្បងប្រព័ន្ធ FMIS នាពេលដ៏ខ្លីខាងមុខនេះ។ លេខាធិការដ្ឋានគ្រប់គ្រងគម្រោងបានធ្វើការបញ្ជាក់លើអត្តសញ្ញាណមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់ក្រសួង-ស្ថាប័នទាំង១០ និងបន្តការដាក់ឱ្យអនុវត្តប្រព័ន្ធនៅអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធ ព្រមទាំងធ្វើការបង្ហាញផ្ទាល់អំពីប្រព័ន្ធ FMIS លើមុខងារប្រតិបត្តិការនីមួយៗ។ ជាលិទ្ធផលនៃអង្គប្រជុំ ភាគីពាក់ព័ន្ធទាំងអស់បានយល់ច្បាស់អំពី បច្ចុប្បន្នភាព និងផែនការបន្ទាប់របស់គម្រោង ដែលរួមមានវគ្គបណ្តុះបណ្តាលជូនអ្នកប្រើប្រាស់ទាំងអស់។

ព័ត៌មានលម្អិត