+855 23 43 00 63

17

Sep, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំក្រុមការងារ FMIS ធ្វើទស្សនកិច្ចសិក្សានៅប្រទេស ស៊ុយ អែត

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង ធ្វើទស្សនកិច្ចសិក្សានៅប្រទេសស៊ុយ អែត ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹងនិងសិក្សាអំពីបទពិសោធន៍ល្អៗទាក់ទងនឹងការងារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្រសួងហិរញ្ញវត្ថុរបស់ប្រទេសស៊ុយអែត ។ នៅក្នុងទស្សនកិច្ចសិក្សានាថ្ងៃទី១ ពោលគឺនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានជួបជាមួយភ្នាក់ងារឯករាជ្យរបស់រដ្ឋាភិបាលនៃប្រទេស ស៊ុយ អែត ដែលហៅថា The Swedish National Financial Management Authority (ESV) ។ ESV ដើរតួនាទីយ៉ាងសំខាន់ជួសមុខឱ្យរាជរដ្ឋាភិបាលរបស់ប្រទេស ស៊ុយ អែត ក្នុងការតាមដាន គាំទ្រ និងវាយតម្លៃលើសមិទ្ធកម្មរបស់ភ្នាក់ងាររដ្ឋាភិបាល ដែលអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាគ្រប់គ្រងប្រព័ន្ធ HERMES របស់រាជរដ្ឋាភិបាលស៊ុយ អែត ជាដើម។ គួរបញ្ជាក់ថា ប្រទេស ស៊ុយ អែត ចូលរួមចំណែកយ៉ាងសកម្ម ក្នុងកម្មវិធីកែទម្រង់ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តន៍ តាមរយៈការផ្តល់កិច្ចគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ក៏ដូចជា បច្ចេកទេស មានជាអាទិ៍ដល់កម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ចាប់តាំងពីដំណាក់កាលទី ១ មក ពិសេសការងារកែទម្រង់វិស័យពន្ធដារជាដើម។ ជាក់ស្តែង នៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Maria Sargren ឯកអគ្គរាជទូតស៊ុយអែត ប្រចាំនៅកម្ពុជា ខណៈដែលលោកស្រីបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កន្លងមក ក៏បានផ្តោតលើការបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ស៊ុយអែត ដោយនៅក្នុងជំនួបពិភាក្សា បានផ្តោតលើការកែទម្រង់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ នៅពេលដែលកម្មវិធីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានដាក់ឲ្យអនុវត្តន៍ […]

ព័ត៌មានលម្អិត

12

Sep, 2019

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងអំពីការបំពាក់ជំនាញបច្ចេកទេសការងារបន្ថែមនៃប្រព័ន្ធ FMIS នៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាពមន្រ្តីជំនាញកម្ពុជា ជូនប្រធានស្ថានតំណាងថ្មីរបស់ IMF នៅកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ដែលទើបត្រូវបានតែងតាំងជា ប្រធានស្ថានតំណាងថ្មីនៅកម្ពុជា កាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ ដើម្បីពិភាក្សាអំពីគោលនយោបាយសារពើពន្ធ (Fiscal Policy) ដែលរួមមាន ការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទានក្នុងការគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា, កម្មវិធីកែទម្រង់អភិបាលកិច្ចសារពើពន្ធ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាពមន្រ្តីជំនាញកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញអំពីយុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាពមន្រ្តីជំនាញកម្ពុជា ដល់លោក Yasuhisa Ojima ថាយុទ្ធសាស្រ្តអភិវឌ្ឍន៍សមត្ថភាពមន្រ្តីជំនាញកម្ពុជា គួរផ្តោតលើ ៣ កម្រិត រួមមាន៖ ១. ការងារដែលមានចរិតជាយុទ្ធសាស្រ្តសម្រាប់ការដឹកនាំសម្របសម្រួល ជាអាទិ៍ ការដឹកនាំសម្របសម្រួលការកែទម្រង់ប្រព័ន្ធថវិកា, យុទ្ធសាស្រ្តកៀរគរចំណូល, យុទ្ធសាស្រ្តនៃការកែទម្រង់លទ្ធកម្ម សាធារណៈ ។ល។ ២. បំពាក់ជំនាញបច្ចេកទេសការងារ (Skill developments) បន្ថែមទៀត ចំពោះការគ្រប់គ្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដូចជា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), ប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈ និងយន្តការតាមដាន និងវាយតម្លៃ ។ល។ ៣. កម្មវិធីបណ្តុះបណ្តាលពិសេសដាច់ដោយឡែកសម្រាប់បង្កើនសមត្ថភាពជំនាញ ដែលអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ឬដោះស្រាយបញ្ហាជាក់ស្តែងណាមួយដែលកើតមាន ឡើងក្នុងពេលអនុវត្តន៍កម្មវិធី ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ថា ចំពោះការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទានសម្រាប់ ក្របខ័ណ្ឌ និងយុទ្ធសាស្រ្តនៃការគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals) គួរផ្សារភ្ជាប់ និងមានសង្គតភាពជាមួយនឹងក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា និងប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុកម្ពុជា តែម្តង ។ លោក Yasuhisa Ojima បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងបានបញ្ជាក់ថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ, បន្តរួមចំណែករក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, លើកកម្ពស់ សមត្ថភាពស្ថាប័ន […]

ព័ត៌មានលម្អិត

29

Aug, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបតំណាង IMF ខណៈពេលការបំពេញបេសកកម្មលើកទី៩ ក្នុងការជួយគាំទ្រដល់គម្រោង FMIS នឹងត្រូវបានបញ្ចប់

ដោយ៖: | Tags: | មតិយោបល់: 0

នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបគណៈប្រតិភូតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ក្នុងខណៈពេលដែលតំណាង IMF នឹងត្រូវបញ្ចប់ការបំពេញបេសកកម្មរបស់ខ្លួនជាលើកទី ៩ ក្នុងការចុះជួយគាំទ្រដល់ការអនុវត្តគម្រោង FMIS នៅកម្ពុជា ។ នៅក្នុងជំនួបនេះផងដែរ តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ បានកោតសរសើរដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាពិសេសដល់លេខាធិការដ្ឋានក្រុមការងារ ដែលខិតខំធ្វើការងារយ៉ាងយកចិត្តទុកដាក់ និងមោះមុត ដើម្បីសម្រចតាមផែនការដែលបានគ្រោងទុក ពោលគឺការប្រែក្លាយប្រព័ន្ធ FMIS ឱ្យក្លាយជាប្រព័ន្ធតែមួយគត់ក្នុងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកានៅទូទាំងប្រទេសកម្ពុជា នៅមុនឆ្នាំ ២០២៥ ។ ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជានិច្ចជាកាលតែងតែផ្តល់ជំនួយគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេស ដល់ការអនុវត្តគម្រោង FMIS នៅកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជូនពរតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ទទួលបាននូវភាពជោគជ័យសម្រាប់ការបំពេញភារកិច្ចថ្មីបន្តទៀត ។

ព័ត៌មានលម្អិត

20

Aug, 2019

ក្រុមការងារគ្រប់គ្រងគម្រោង FMIS ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បទពិសោធន៍ប្រទេសចិន

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពី “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បទពិសោធន៍ប្រទេសចិន ” ដែលរៀបចំឡើងដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រទេសកម្ពុជា សហការជាមួយ វិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ អាស៊ីប៉ាស៊ីភិច នៃទីក្រុងសៀងហៃប្រទេសចិន ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាពជូនថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ពិសេសការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី ដែលជាអគ្គនាយក អគ្គនាយករង មកពីក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ចំនួន ៣០ រូប ក្រោមការដឹកនាំរបស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រទេសកម្ពុជា និង លោកបណ្ឌិត ផេង រុនជុង នាយកវិទ្យាស្ថានហិរញ្ញវត្ថុនិងអភិវឌ្ឍអាស៊ីប៉ា-ស៊ីភិច នៃទីក្រុងសៀងហៃ ប្រទេសចិន ។

ព័ត៌មានលម្អិត

20

Aug, 2019

ស្វែងយល់អំពីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៃប្រទេស Moldova

ដោយ៖: | Tags: | មតិយោបល់: 0

ប្រទេសម៉ុលដូវ៉ា (Moldova) គឺជាប្រទេសមួយដែលគ្មានដែនសមុទ្រ មានទីតាំងស្ថិតក្នុងទ្វីបអឺរ៉ុបប៉ែកខាងកើត និង មានព្រំប្រទល់ជាប់ប្រទេសពីរគឺ រ៉ូមានី (Romania) និង អ៊ុយក្រែន  (Ukraine) ហើយប្រទេសនេះ ទើបតែទទួលបានឯករាជ្យភាពពីសហភាពសូវៀតនៅឆ្នាំ ១៩៩១ ប៉ុណ្ណោះ ។ ដោយសារតែលក្ខខណ្ឌភូមិសាស្ត្រ និង កាលានុវត្តភាពសេដ្ឋកិច្ចដ៏ស្ដួចស្ដើង បានធ្វើឱ្យរដ្ឋាភិបាលប្រទេសម៉ុលដូវ៉ា ព្យាយាមស្វះស្វែងរកជំនួយបច្ចេកទេសទាំងមកពីក្នុងតំបន់ និង ទូទាំងពិភពលោកមកជួយគាំទ្រ ។ តាមរយៈការទទួលបាននូវជំនួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេស ពីសំណាក់សហភាពអឺរ៉ុប (EU) និង ធនាគារពិភពលោក (World Bank), រដ្ឋាភិបាលម៉ុលដូវ៉ាបានចាប់ផ្តើមដាក់ចេញនូវចក្ខុវិស័យលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ខ្លួន នៅក្នុងឆ្នាំ ២០០៦ និង ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការពេញលេញនៅក្នុងឆ្នាំ២០១៥ ។ មួយឆ្នាំក្រោយមក នៅខែ មករា ឆ្នាំ ២០១៦ កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (FMIS) ក៏ត្រូវបានដាក់ឱ្យអនុវត្ត ហើយក៏ជាពេលដែលក្រសួងហិរញ្ញវត្ថុម៉ុលដូវ៉ា បានអនុវត្តការកែទម្រង់មួយដែលបានអនុញ្ញាតឱ្យរតនាគារជាតិ ចាប់ផ្ដើមគិតគូរពីការកែលម្អ និង សម្រួលប្រតិបត្តិការការងារ មានដូចជា ការកាត់បន្ថយដំណាក់កាល និង នីតិវិធីអនុវត្តការងារដោយដៃ និង ប្រើប្រាស់ឯកសាររឹង (Hard Copy) និង តួនាទីរបស់រតនាគារក្នុង ប្រតិបត្តិការទូទាត់ជាដើម។ នៅដើមឆ្នាំ ២០១៨ ប្រទេសម៉ុលដូវ៉ា សម្រេចបាននូវវឌ្ឍនភាពការងារដ៏គួរឱ្យកត់សម្គាល់ និង បានចាប់ផ្ដើមធ្វើការកែទម្រង់ដ៏ស៊ីជម្រៅនៅរតនាគារ តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធបណ្ដាញការងារមួយមានឈ្មោះថា “ច្រកបៃតង” (Green Corridor) ដែលជាមជ្ឈមណ្ឌលមួយ សម្រាប់ធ្វើប្រតិបត្តិការទូទាត់ ការកាត់បន្ថយនីតិវិធី និង ប្រតិបត្តិការ ដែលមិនមានការពិនិត្យដោយផ្ទាល់ពីបុគ្គលិករតនាគារជាតិត្រូវបានធ្វើឡើងនៅក្នុងប្រព័ន្ធនេះ ។ មុខសញ្ញាទូទាត់ដែលត្រូវបានជ្រើសរើសយក គឺជាមុខសញ្ញាទាំងឡាយណាដែលមានកម្រិតហានិភ័យទាប ដែលត្រូវកំណត់តាមរយៈការធ្វើបុរេវិនិច្ឆ័យត្រួតពិនិត្យ និង តាមដាននៅក្នុងដំណាក់កាលនៃការរៀបចំគម្រោងថវិកាឬក៏ជាមុខសញ្ញាចំណាយទូទាត់ដែលមានគោលរបបច្បាស់លាស់ដូចជា បៀវត្សន៍, អាហារូបករណ៍ និង ការផ្ដង់ផ្គង់ទឹក […]

ព័ត៌មានលម្អិត