+855 23 43 00 63

4

May, 2017

ប្រកាសព័ត៌មាន លេខ ៣៦ (ខែ មីនា ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងខែមីនានេះ ក្រុមការងារគ្រប់គ្រងគម្រាង FMIS នៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានបន្តធ្វើការចុះទៅផ្សព្វផ្សាយ “ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជាមួយក្រសួង-ស្ថាប័នជាបន្តបន្ទាប់ដែលរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងបរិស្ថាន, ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងកិច្ចការនារី ។ បន្ទាប់ពីការផ្សព្វផ្សាយការបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន ក្រុមការងារគ្រប់គ្រងនីតិវិធីអនុ-វត្តការងារ និង ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរក៏បានបន្តសកម្មភាពចុះទៅសិក្សាអំពីនីតិវិធីអនុវត្តការងារបច្ចុប្បន្ននៅតាមបណ្តាក្រសួង-ស្ថាប័នទាំង ១០ ដើម្បីបន្តគូសនូវគំរូព្រាងនៃលំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់ក្រសួង-ស្ថាប័ន ដែលជាមូលដ្ឋានក្នុងការអភិវឌ្ឍនីតិវិធីអនុវត្តការងារស្តង់ដារ។ ក្រៅពីនេះក្រុមការងារគ្រប់គ្រងនីតិវិធីអនុវត្តការងារ FMIS ក៏កំពុងបន្តជួយគាំទ្រ និង ដោះស្រាយបញ្ហាប្រឈមនានារបស់មន្ត្រីក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្តយ៉ាងមមាញឹក និង កំពុងត្រៀមរៀបចំនូវឯកសារសម្រាប់ផ្តល់វគ្គបណ្តុះបណ្តាលបំប៉នបន្ថែមអំពីប្រព័ន្ធ FMIS ទៅកាន់មន្ត្រីរតនាគាររាជធានី-ខេត្តទាំង២៥ នៅក្នុងខែមេសាខាងមុខនេះ។   រីឯក្រុមការងារផ្នែកកសាងសមត្ថភាព ក៏បានគ្រោងរៀបចំផែនការសម្រាប់ផ្តល់វគ្គបណ្តុះបណ្តាលបំប៉នទៅកាន់មន្ត្រីរតនាគាររាជធានី -ខេត្តទាំង២៥ និង វគ្គបណ្តុះបណ្តាលជំនាញទន់ដល់មន្រ្តីនៅក្នុងនាយកដ្ឋានព័ត៌មានវិទ្យា។ ដោយឡែកក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានបន្តរៀបចំកម្មវីធីទំនាក់ទំនងនិងផ្សព្វផ្សាយពីវឌ្ឍនភាព និង បច្ចុប្បន្នភាពព័ត៌មានរបស់ប្រព័ន្ធ FMIS ទៅកាន់អ្នកពាក់ព័ន្ធតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។ ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ បានចុះទៅពិនិត្យពីទីតាំងសម្រាប់រៀបចំការតភ្ជាប់ បណ្តាញ និង ឧបករណ៏សម្រាប់ប្រើប្រាស់ប្រព័ន្ធនាពេលខាងមុខនៅតាមបណ្តាក្រសួង-ស្ថាប័ន។ លើសពីនេះក្រុមការងារក៏បានជួយក្នុងការរុះរើ និងរៀបចំបំពាក់ឧបករណ៍ សម្ភារៈ និង តភ្ជាប់បណ្តាញនៅទីតាំងថ្មីសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល ពីទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ។ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តចុះអនុវត្តសកម្មភាពទៅតាមផ្នែកនីមួយៗ ជាមួយនឹងក្រុមការងារអនុវត្តគម្រោង FMIS តាមក្រសួង-ស្ថាប័នទាំង ១០  សូមក្រុមការងារអនុវត្តគម្រោង FMIS តាមក្រសួង-ស្ថាប័នមេត្តាចូលរួមសហការ ដើម្បីអាច ការអនុវត្តគម្រោង FMIS នៅ។ សូមទាញយក ប្រកាសព័ត៌មាន លេខ ៣៦ (ខែ មីនា ឆ្នាំ […]

ព័ត៌មានលម្អិត

15

Mar, 2017

ឯកឧត្តម ពិត ចំណាន៖ ប្រព័ន្ធ FMIS នឹងជួយសម្រួលដល់ការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងអប់រំ

ដោយ៖: | Tags: | មតិយោបល់: 0

មានប្រសាសន៍នៅក្នុងការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅក្នុងក្រសួងអប់រំ យុវជន និងកីឡា ដែលមានវត្តមានមន្ត្រីទទួលបន្ទុកផ្នែកអនុវត្តថវិកាប្រមាណ៧០នាក់ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការដាក់ឱ្យអនុវត្តនូវដំណើរការប្រព័ន្ធ FMIS នឹងជួយសម្រួលដល់ការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងអប់រំ ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ជាពិសេសការកាត់បន្ថយការប្រើប្រាស់ក្រដាស ។ លើសពីនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់មន្ត្រីដែលពាក់ព័ន្ធនឹងការងាររៀបចំថវិការបស់ក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពទទួលយកការបណ្តុះបណ្តាលបន្ថែមអំពីប្រព័ន្ធ FMIS ដើម្បីជំរុញឱ្យការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះផងដែរ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានព័ត៏មានវិទ្យា ក៏បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់ស្តាប់ក៏ដូចជាសហការជាមួយនឹងក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីនេះទៀត លោកស្រី ក៏បានបញ្ជាក់ពីការអនុវត្តប្រព័ន្ធ FMIS  ពោលគឺអ្នកប្រើប្រាស់ចាំបាច់ត្រូវមានឆន្ទៈ និងការអត់ធ្មត់ ដើម្បីអនុវត្តប្រព័ន្ធនេះប្រកបដោយភាពជោគជ័យ រីឯជុំវិញបញ្ហាប្រឈមនានា ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចាំជួយសម្រួលជូនក្រសួងអប់រំជានិច្ច ។ គួរបញ្ជាក់ថា ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) របស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីប្រព័ន្ធ FMIS ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ក្រសួង-ស្ថាប័នចំនួន១០ សម្រាប់ការអនុវត្តគម្រោង FMIS នៅជំហានទី២របស់ខ្លួន ៕

ព័ត៌មានលម្អិត

9

Mar, 2017

ឯកឧត្តម យុទ្ធ ភូថង ជំរុញឱ្យមន្ត្រីអនុវត្តថវិកានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំប្រឹងប្រែងអនុវត្តគម្រោង FMIS ឱ្យទទួលបានជោគជ័យ

ដោយ៖: | Tags: | មតិយោបល់: 0

មានប្រសាសន៍កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ក្នុងឱកាសនៃការបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រី្តពាក់ព័ន្ធមកពីនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋាន ពាក់ព័ន្ធប្រមាណជាង៤០នាក់ ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យមន្ត្រីទទួលបន្ទុកអនុវត្តថវិការបស់ក្រសួងកសិកម្ម ខិតខំធ្វើការងារជាពិសេសខិតខំបង្កើនសមត្ថភាពបន្ថែមលើមុខជំនាញដែលមានស្រាប់ដើម្បីទទួលបានជោគជ័យក្នុងការអនុវត្តគម្រោង FMIS។ ឯកឧត្តមបានបន្ថែមថា ការងារអនុវត្តគម្រោង FMIS គឺពិតជាសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានតម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ  និងទទួលបានភាពងាយស្រួលក្នុងការអនុវត្តថវិកាកម្មវិធីរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដោយឡែក កញ្ញា ចាន់ ផលលឿន អគ្គនាយិការងនៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងពីក្តីបារម្ភចំពោះប្រព័ន្ធការពារសុវត្ថិភាពរបស់ប្រព័ន្ធ FMIS ដោយលោកជំទាវ បានបញ្ជាក់ពីភាពភ័យខ្លាចចំពោះជនខិលខូច ដែលមានបំណងមិនល្អចង់បំផ្លាញដល់ដំណើរការនៃការអនុវត្តគម្រោងនៅពេលមន្ត្រីហិរញ្ញវត្ថុកំពុងដំណើរការការងារនេះ ដែលអាចបង្កជាភាពរាំងស្ទះដល់ការងារ។ ឆ្លើយតបទៅនឹងការព្រួយបារម្ភនេះផងដែរ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានបំភ្លឺថា ក្រុមការងារអនុវត្តគម្រោង FMIS បានគិតគូយ៉ាងដិតដល់ និងយកចិត្តទុកដាក់បំផុតក្នុងការសិក្សាដល់បញ្ហានេះរួចជាស្រេចទៅហើយ ដើម្បីធានាបានថា ការអនុវត្តគម្រោងប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព រួមជាមួយនឹងដំណើរការនៃការអនុវត្តថវិកាកម្មវិធីប្រកបដោយតម្លាភាព គណនេយ្យភាព និងសុក្រឹត្យភាព។ គួរបញ្ជាក់ថា ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) របស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើយុទ្ធនាការផ្សព្វផ្សាយពីប្រព័ន្ធ FMIS ដើម្បីបញ្ជ្រៀបការយល់ដឹងទៅដល់ក្រសួង-ស្ថាប័នចំនួន១០ សម្រាប់ការអនុវត្តគម្រោង FMIS នៅជំហានទី២របស់ខ្លួន៕

ព័ត៌មានលម្អិត

10

Jan, 2017

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី៖ ការអនុវត្តគម្រោង FMIS នៅកម្ពុជាមានលក្ខណៈល្អប្រសើរជាងប្រទេសជិតខាងនិងប្រទេសក្នុងតំបន់មួយចំនួន

ដោយ៖: | Tags: | មតិយោបល់: 0

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបការងារទូទាំងប្រទេសរបស់អគ្គនាយកដ្ឋានរតនាគារជាតិប្រចាំឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីការប្រៀបធៀបនៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS នៅកម្ពុជា ជាមួយនឹងការអនុវត្តគម្រោងនេះដូចគ្នានៅក្នុងប្រទេសវៀតណាម និងម៉ុងហ្គោលី ជាដើម។ ឯកឧត្តមបានលើកឡើងថា “គម្រោង FMIS នៅកម្ពុជាអាចចាត់ទុកថាដើររលូនជាងគេក្នុងន័យធៀបជាមួយនឹងកន្លែងដទៃទៀត។ មានប្រទេសច្រើនណាស់ដែលដាក់អនុវត្តជំហានទីមួយទៅ ត្រលប់ថយក្រោយវិញសិន ហើយអស់មួយរយៈពេលក៏ត្រលប់មកវិញ សូម្បីវៀតណាមនៅក្បែរយើងក៏អីចឹងដែរ ម៉ុង ហ្គោលី ក៏អីចឹងដែរ មានប្រទេសច្រើនដែរ ដែលជួបការលំបាក ប៉ុន្តែយើងដំណាក់កាលទីមួយឥឡូវគឺទៅហើយ។” ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ ក៏បានធ្វើការជំរុញឱ្យមន្ត្រីមកពីគ្រប់រតនាគាររាជធានី-ខេត្ត ទាំង២៥ ប្តេជ្ញាខិតខំប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យបានល្អប្រសើរចាប់ពីឆ្នាំ២០១៧ នេះតទៅ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ការអនុវត្តប្រព័ន្ធគណនេយ្យរបស់រដ្ឋតាមប្រព័ន្ធ FMIS នឹងជួយពន្លឿនការងារ និងកាត់បន្ថយបន្ទុករដ្ឋបាលក្នុងពេលខាងមុខ៕

ព័ត៌មានលម្អិត

28

Oct, 2016

ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ៖ របាយការណ៍ពាក់ព័ន្ធនឹងចំនួនអាណត្តិនិងតួលេខប្រចាំថ្ងៃចេញពីប្រព័ន្ធ FMIS គឺពិតជាត្រឹមត្រូវបើធៀបនឹងប្រព័ន្ធផ្សេង

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ និងជាអនុប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានមានប្រសាសន៍ថា តាមរយៈការតាមដានព័ត៌មានកន្លងមកពាក់ព័ន្ធនឹងរបាយការណ៍នៃចំនួនអាណត្តិនិងតួលេខចេញពីប្រព័ន្ធ FMIS គឺពិតជាត្រឹមត្រូវទាំងស្រុងបើប្រៀបធៀបជាមួយនឹងប្រព័ន្ធ KIT។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅពេលដ៏ខ្លីខាងមុខ រតនាគារ នឹងឈប់ប្រើប្រាស់ប្រព័ន្ធផ្សេងទៀត ហើយងាកមកប្រើប្រាស់តែប្រព័ន្ធ FMIS ព្រោះថារបាយការណ៍ដែលចេញពីប្រព័ន្ធ FMIS គឺពិតជាត្រឹមត្រូវ។         “និយាយរួម ឱ្យតែចូលប្រព័ន្ធមក គឺត្រូវគ្នា។ យើងអាចសន្និដ្ឋានថា យើងអាចទទួលយកបាននូវព័ត៌មានពីចំនួនអាណត្តិ និងទឹកលុយនៅក្នុងរតនាគារមានចំនួនប៉ុន្មានក្នុងមួយថ្ងៃគឺយើងទទួលបាន” ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះ។ ពាក់ព័ន្ធនឹងការជំរុញឱ្យមានការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យបានទាំងស្រុង ឯកឧត្តម ក៏បានលើកឡើងផងដែរថា ឯកឧត្តម នឹងធ្វើការជំរុញឱ្យមន្ត្រីទាំងអស់ត្រូវចូលរួមប្រើប្រាស់ព័ន្ធ FMIS ឱ្យបានជាប្រចាំ៕

ព័ត៌មានលម្អិត