+855 23 43 00 63

6

Jun, 2017

ស៊ូលំបាកមុន រួចស្រណុកក្រោយ

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់តាំងពីប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០១៦ នៅក្នុងអគ្គនាយកដ្ឋានរតនាគារជាតិ និងនៅតាមបណ្តារតនាគាររាជធានី-ខេត្ត ទាំង២៥ រូចមក រហូតមកទល់ពេលនេះ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្តង់ដារមួយនេះ បាននិងកំពុងត្រូវបានដាក់ឱ្យអនុវត្តនៅតាមបណ្តាក្រសួង-ស្ថាប័នចំនួន១០ផ្សេងទៀត។ ការណ៍នេះសបញ្ជាក់ឱ្យឃើញពីភាពជោគជ័យនៃជំហានទី១របស់ខ្លួន ដែលឈានដល់ការអនុវត្តជំហានទី២យ៉ាងសស្រាក់សស្រាំ។ ទន្ទឹមនឹងការទទួលបានភាពជោគជ័យជាបន្តបន្ទាប់នេះ គេសង្កេតឃើញថាកត្តាធនធានមនុស្សគឺជាកូនសោដ៏សំខាន់មិនអាចខ្វះបាន ដើម្បីចាក់ទម្លុះទៅកាន់យុគ្គសម័យកាលនៃការគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុសាធារណៈរបស់ជាតិប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងតម្លាភាព។ ជាការពិតណាស់ រាល់ភាពជោគជ័យទាំងឡាយ តែងតែត្រូវបានហែលឆ្លងកាត់នូវរាល់ឧបសគ្គនានាជានិច្ច។ ភាពជោគជ័យនៃការអនុវត្តប្រព័ន្ធ FMIS ក៏ដូចគ្នា គឺមានន័យថាមុននឹងប្រព័ន្ធ FMIS ដើរមកដល់ពេលនេះ មន្ត្រីអនុវត្តប្រព័ន្ធបានខំពុះពារហែលឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង ពោលគឺចាប់តាំងពីពួកគេមិនទាន់ចេះប្រើប្រព័ន្ធសោះឬចេះប្រើតិចតួច រហូតដល់ពួកគេអាចប្រើប្រាស់ប្រព័ន្ធមួយនេះដោយភាពជឿទុកចិត្ត។ ជាក់ស្តែង នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ របស់លេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ពត សាន ប្រធានរតនាគារខេត្តកំពង់ធំ ក៏បានលើកឡើងពីបញ្ហាលំបាកមួយចំនួនមុននឹងការអនុវត្តប្រព័ន្ធ FMIS ទទួលបានផ្លែផ្កា។ លោកមានប្រសាសន៍ថា “ជាក់ស្តែងកន្លងមក នៅពេលដែលយើងដាក់ប្រព័ន្ធមកភ្លាម ហើយតម្រូវឱ្យគាត់ប្រើភ្លាម ជាផ្នត់គំនិតគឺយើងយល់ថាលំបាក់ដោយសារតែយើងមិនធ្លាប់។ យើងលើកទឹកចិត្តបណ្តើរៗ អ្វីដែលពិបាក យើងមានដំណោះស្រាយ របៀបណាដែលយើងអាចដោះស្រាយបាន គឺយើងដោះស្រាយតាមហ្នឹង។ អីចឹង យើងតែងតែលើកទឹកចិត្តថា កន្លែងណាដែលពិបាកគឺគ្មានបញ្ហាអីទេ ព្រោះយើងមានថ្នាក់ដឹកនាំ មានក្រុមការងារ មានអគ្គនាយកដ្ឋានរតនាគារជាតិ ក៏ដូចក្រសួងនៅពីក្រោយចាំជួយការងារហ្នឹងទាំងអស់” ។ លោកបន្ថែមថា “សម្រាប់ខ្ញុំផ្ទាល់ បើទោះបីជាលំបាកតាំងពីដំបូង រហូតមកដល់ពេលនេះ ខ្ញុំមានសេចក្តីសប្បាយនិងសោមនស្សចំពោះថ្នាក់ដឹកនាំ ដែលគាត់បានរកប្រព័ន្ធមួយជួយដល់ការងារ។ ជាការកែទម្រង់មួយ ដែលឈានពីភាពលំបាកទៅរកអ្វីដែលកាន់តែងាយស្រួល ដែលនៅក្នុងយុត្តិសាស្រ្តរបស់រាជរដ្ឋាភិបាល” ។ លោកប្រធានរតនាគារខេត្តកំពង់ធំក៏ស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ទទួលយកនូវការប្រើប្រាស់ប្រព័ន្ធស្តង់ដារមួយនេះ ដោយលោកយល់ឃើញថា នៅថ្ងៃខាងមុខ ប្រព័ន្ធ FMIS នឹងជួយដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្វីដែលជួយសំខាន់គឺជួយទៅលើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ មិនខុសពីការលើកឡើងរបស់ប្រធានរតនាគារខេត្តកំពង់ធំដែរ លោក ស៊ីវុន ខេម៉ារុន ប្រធានរតនាគារខេត្តបាត់ដំបង បានលើកឡើងពីមោទនភាពនៃការប្រើប្រាស់ប្រព័ន្ធដ៏មានស្តង់ដារមួយនេះ។ លោកមានប្រសាសន៍ថា “ការគ្រប់គ្រងហិរញ្ញវត្ថុដោយប្រព័ន្ធ FMIS […]

ព័ត៌មានលម្អិត

26

May, 2017

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប៖ ខ្ញុំចង់ឱ្យមានក្រុមការងារមួយធ្វើការជាមួយគ្នាដើម្បីប្រសិទ្ធិភាព តម្លាភាព ទាន់ពេលវេលា និងតាមនិតិវិធី

ដោយ៖: | Tags: | មតិយោបល់: 0

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដើម្បី “ពិនិត្យ និង ពិភាក្សាលើតម្រូវការបច្ចេកទេស និង លក្ខខណ្ឌពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមប្រកាសដាក់ឱ្យដេញថ្លៃលើឧបករណ៍ និង សម្ភារៈបច្ចេកវិទ្យាព័ត៌មាន សម្រាប់ផ្គត់ផ្គង់ដល់ការអនុវត្តគម្រោង FMIS ជំហានទី ២” កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើការស្នើរឱ្យមានក្រុមការងារមួយធ្វើការជាមួយគ្នាដើម្បីប្រសិទ្ធិភាព តម្លាភាព ទាន់ពេលវេលា និងតាមនិតិវិធី សម្រាប់ការត្រួតពិនិត្យ និងការវាយតម្លៃលើការដេញថ្លៃផ្គត់ផ្គង់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ FMIS។ កិច្ចប្រជុំនេះ បានរៀបចំឡើង បន្ទាប់ពីបានសិក្សាបន្ថែមលើតម្រូវការនានានៅតាមក្រសួង-ស្ថាប័ន ហើយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃនាយកដ្ឋានព័ត៌មានវិទ្យា បានរៀបចំរួចរាល់នូវតម្រូវការបច្ចេកទេស និងលក្ខខណ្ឌពាក់ព័ន្ធនានា ក្នុងការរៀបចំបញ្ចប់ឯកសារដេញថ្លៃ ដើម្បីផ្សព្វផ្សាយជាផ្លូវការលើកញ្ចប់ឧបករណ៍ និង សម្ភារៈបច្ចេកទេសព័ត៌មានសម្រាប់រៀបចំ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់ មជ្ឍមណ្ឌលទិន្នន័យ កុំព្យូទ័រអ្នកប្រើប្រាស់ និង Bandwidth ដើម្បីផ្គត់ផ្គង់ដល់ការអនុវត្តគម្រោង FMIS ជំហានទី២ ឱ្យទាន់តាមផែនការដែលបានគ្រោងទុក។ យ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំនេះ មិនទាន់បានសម្រេចនៅឡើយជុំវិញការបង្កើតគណកម្មាធិការត្រួតពិនិត្យនិងវាយតម្លៃការដេញថ្លៃការផ្គត់ផ្គង់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយទុកការសម្រេចនេះជូនឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ព័ត៌មានលម្អិត

9

May, 2017

ប្រកាសព័ត៌មាន លេខ ៣៧ (ខែ មេសា ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងខែមេសានេះ ក្រុមការងារគ្រប់គ្រងគម្រាង FMIS បានសហការជាមួយជំនាញការមកពីធនាគារពិភពលោក រៀបចំសិក្ខាសាលាស្តីអំពី “ការគ្រប់គ្រងការផ្លាស់ប្តូរ និងការរៀបចំនីតិវិធីអនុវត្តស្តង់ដារ (SOP)” ដែលប្រារព្ធឡើងនៅថ្ងៃទី ២៧-២៨ នៅសណ្ឋាគារសាន់វ៉េ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារអនុវត្តគម្រោង FMIS នៅតាមក្រសួង-ស្ថាប័នចំនួន ១០ ។ ជាលទ្ធផល សិក្ខាកាមអាចទទួលបាននូវចំណេះដឹងបន្ថែមអំពីការគ្រប់គ្រងការផ្លាស់ប្តូរ  អត្ថប្រយោជន៍នៃការរៀបចំនីតិវិធីអនុវត្តស្តង់ដារ (SOP) និងយល់កាន់តែច្បាស់អំពីតួនាទីក្នុងការគាំទ្រ និងអនុវត្តគម្រោង FMIS នៅក្នុងជំហានទី ២ ។ ទន្ទឹមពេលជាមួយគ្នានេះក្រុមការងារផ្នែកកសាងសមត្ថភាព និង ផ្សព្វផ្សាយ ព្រមទាំងក្រុមការងារនីតិវិធីអនុវត្តការងារ កំពុងមមាញឹកក្នុងការបណ្តុះបណ្តាលបំប៉នបន្ថែមអំពីការប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់មន្ត្រីរតនាគាររាជធានី-ខេត្តទាំង២៥ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីនៅតាមរតនាគាររាជធានី-ខេត្ត ក្នុងការអនុវត្តប្រព័ន្ធ FMIS  ឱ្យកាន់តែមានប្រសិទ្ធភាព និង បញ្ចូលប្រតិបត្តិការឱ្យបានទាន់ពេលវេលា ។ ចំណែកឯមន្រ្តីនៅក្នុងនាយកដ្ឋានព័ត៌មានវិទ្យាក៏ទទួលបាននូវវគ្គបណ្តុះបណ្តាលជំនាញទន់ ដើម្បីអភិវឌ្ឍសមត្ថភាព និងចំណេះដឹងបន្ថែមក្នុងការអនុវត្តការងារប្រចាំថ្ងៃឱ្យមានភាពរលូន ។ ក្រៅពីនេះ ក្រុមការងារផ្នែកមុខងារប្រព័ន្ធ FMIS នៅតែបន្តការជួយគាំទ្រ និង ដោះស្រាយបញ្ហាប្រឈមនានារបស់មន្ត្រីនៅតាមរតនាគាររាជធានី-ខេត្ត ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ហើយក្រុមការងារនីតិវិធីអនុវត្តការងារក៏បានផ្ញើរចេញនូវគំរូព្រាង និងធ្វើបទបង្ហាញអំពីនីតិវិធីអនុវត្តការងារបច្ចុប្បន្នដែលបានកែប្រែរួចទៅកាន់ក្រសួង-ស្ថាប័នដើម្បីធ្វើការត្រួតពិនិត្យ និងចុះហត្ថ-លេខា។ ក្រៅពីការបន្តសកម្មភាពជួយ ដោះស្រាយ បញ្ហា ជួសជុល និង ថែទាំឧបករណ៍បច្ចេកវិទ្យាព័ត៌មានក្នុងការអនុវត្តគម្រោង FMIS នៅតាមអគ្គនាយកដ្ឋានពាក់ព័ន្ធនៅថ្នាក់កណ្តាល និង ថ្នាក់មូលដ្ឋាន ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ ក៏កំពុងបន្តសិក្សា ត្រួតពិនិត្យពីគុណភាព និងប្រព័ន្ធសុវត្ថិភាពរបស់ប្រព័ន្ធ  FMIS ដើម្បីធ្វើការសិក្សាស្វែងយល់ពីចំណុចខ្វះខាតដែលត្រូវពង្រឹងបន្ថែម។ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងពិនិត្យលើឯកសារនីតិវិធីអនុវត្តការងារបច្ចុប្បន្ននៃក្រសួង-ស្ថាប័ន និងនីតិវិធិអនុវត្តការងារតាមប្រព័ន្ធ FMIS ដើម្បីផលិតចេញជានីតិវិធីអនុវត្តការងារស្តង់ដារ (SOP) ដូច្នេះ សូមក្រុមការងារអនុវត្តគម្រោង FMIS តាមក្រសួង-ស្ថាប័នចូលរួមសហការត្រួតពិនិត្យនីតិវិធីអនុវត្តការងារឱ្យបានឆាប់តាមដែលអាចទៅបាន ដើម្បីឱ្យការអនុវត្តគម្រោង FMIS អាចសម្រេចបានជោគជ័យទៅតាមពេលវេលាដែលបានកំណត់។ សូមទាញយក ប្រកាសព័ត៌មាន […]

ព័ត៌មានលម្អិត

4

May, 2017

ប្រកាសព័ត៌មាន លេខ ៣៦ (ខែ មីនា ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងខែមីនានេះ ក្រុមការងារគ្រប់គ្រងគម្រាង FMIS នៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានបន្តធ្វើការចុះទៅផ្សព្វផ្សាយ “ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជាមួយក្រសួង-ស្ថាប័នជាបន្តបន្ទាប់ដែលរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងបរិស្ថាន, ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងកិច្ចការនារី ។ បន្ទាប់ពីការផ្សព្វផ្សាយការបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន ក្រុមការងារគ្រប់គ្រងនីតិវិធីអនុ-វត្តការងារ និង ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរក៏បានបន្តសកម្មភាពចុះទៅសិក្សាអំពីនីតិវិធីអនុវត្តការងារបច្ចុប្បន្ននៅតាមបណ្តាក្រសួង-ស្ថាប័នទាំង ១០ ដើម្បីបន្តគូសនូវគំរូព្រាងនៃលំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់ក្រសួង-ស្ថាប័ន ដែលជាមូលដ្ឋានក្នុងការអភិវឌ្ឍនីតិវិធីអនុវត្តការងារស្តង់ដារ។ ក្រៅពីនេះក្រុមការងារគ្រប់គ្រងនីតិវិធីអនុវត្តការងារ FMIS ក៏កំពុងបន្តជួយគាំទ្រ និង ដោះស្រាយបញ្ហាប្រឈមនានារបស់មន្ត្រីក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្តយ៉ាងមមាញឹក និង កំពុងត្រៀមរៀបចំនូវឯកសារសម្រាប់ផ្តល់វគ្គបណ្តុះបណ្តាលបំប៉នបន្ថែមអំពីប្រព័ន្ធ FMIS ទៅកាន់មន្ត្រីរតនាគាររាជធានី-ខេត្តទាំង២៥ នៅក្នុងខែមេសាខាងមុខនេះ។   រីឯក្រុមការងារផ្នែកកសាងសមត្ថភាព ក៏បានគ្រោងរៀបចំផែនការសម្រាប់ផ្តល់វគ្គបណ្តុះបណ្តាលបំប៉នទៅកាន់មន្ត្រីរតនាគាររាជធានី -ខេត្តទាំង២៥ និង វគ្គបណ្តុះបណ្តាលជំនាញទន់ដល់មន្រ្តីនៅក្នុងនាយកដ្ឋានព័ត៌មានវិទ្យា។ ដោយឡែកក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានបន្តរៀបចំកម្មវីធីទំនាក់ទំនងនិងផ្សព្វផ្សាយពីវឌ្ឍនភាព និង បច្ចុប្បន្នភាពព័ត៌មានរបស់ប្រព័ន្ធ FMIS ទៅកាន់អ្នកពាក់ព័ន្ធតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។ ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ បានចុះទៅពិនិត្យពីទីតាំងសម្រាប់រៀបចំការតភ្ជាប់ បណ្តាញ និង ឧបករណ៏សម្រាប់ប្រើប្រាស់ប្រព័ន្ធនាពេលខាងមុខនៅតាមបណ្តាក្រសួង-ស្ថាប័ន។ លើសពីនេះក្រុមការងារក៏បានជួយក្នុងការរុះរើ និងរៀបចំបំពាក់ឧបករណ៍ សម្ភារៈ និង តភ្ជាប់បណ្តាញនៅទីតាំងថ្មីសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល ពីទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ។ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តចុះអនុវត្តសកម្មភាពទៅតាមផ្នែកនីមួយៗ ជាមួយនឹងក្រុមការងារអនុវត្តគម្រោង FMIS តាមក្រសួង-ស្ថាប័នទាំង ១០  សូមក្រុមការងារអនុវត្តគម្រោង FMIS តាមក្រសួង-ស្ថាប័នមេត្តាចូលរួមសហការ ដើម្បីអាច ការអនុវត្តគម្រោង FMIS នៅ។ សូមទាញយក ប្រកាសព័ត៌មាន លេខ ៣៦ (ខែ មីនា ឆ្នាំ […]

ព័ត៌មានលម្អិត

15

Mar, 2017

ឯកឧត្តម ពិត ចំណាន៖ ប្រព័ន្ធ FMIS នឹងជួយសម្រួលដល់ការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងអប់រំ

ដោយ៖: | Tags: | មតិយោបល់: 0

មានប្រសាសន៍នៅក្នុងការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅក្នុងក្រសួងអប់រំ យុវជន និងកីឡា ដែលមានវត្តមានមន្ត្រីទទួលបន្ទុកផ្នែកអនុវត្តថវិកាប្រមាណ៧០នាក់ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការដាក់ឱ្យអនុវត្តនូវដំណើរការប្រព័ន្ធ FMIS នឹងជួយសម្រួលដល់ការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងអប់រំ ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ជាពិសេសការកាត់បន្ថយការប្រើប្រាស់ក្រដាស ។ លើសពីនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់មន្ត្រីដែលពាក់ព័ន្ធនឹងការងាររៀបចំថវិការបស់ក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពទទួលយកការបណ្តុះបណ្តាលបន្ថែមអំពីប្រព័ន្ធ FMIS ដើម្បីជំរុញឱ្យការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនោះផងដែរ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានព័ត៏មានវិទ្យា ក៏បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់ស្តាប់ក៏ដូចជាសហការជាមួយនឹងក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីនេះទៀត លោកស្រី ក៏បានបញ្ជាក់ពីការអនុវត្តប្រព័ន្ធ FMIS  ពោលគឺអ្នកប្រើប្រាស់ចាំបាច់ត្រូវមានឆន្ទៈ និងការអត់ធ្មត់ ដើម្បីអនុវត្តប្រព័ន្ធនេះប្រកបដោយភាពជោគជ័យ រីឯជុំវិញបញ្ហាប្រឈមនានា ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចាំជួយសម្រួលជូនក្រសួងអប់រំជានិច្ច ។ គួរបញ្ជាក់ថា ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) របស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីប្រព័ន្ធ FMIS ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ក្រសួង-ស្ថាប័នចំនួន១០ សម្រាប់ការអនុវត្តគម្រោង FMIS នៅជំហានទី២របស់ខ្លួន ៕

ព័ត៌មានលម្អិត