+855 23 43 00 63

11

Mar, 2015

ប្រកាស​ព័ត៌មាន លេខ ១២ (ខែ កុម្ភៈ ឆ្នាំ ២០១៥)

ដោយ៖: | Tags: | មតិយោបល់: 0

 ឯកសារនីតិវិធីអនុវត្តការងារអនាគត (To Be Business Process) ត្រូវបានអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធចុះហត្ថលេខាទទួលយករួចរាល់ជាស្ថាពរហើយ សម្រាប់ដាក់ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចុះហត្ថលេខាជាផ្លូវការ។ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) នៃនាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបទបង្ហាញមួយស្តីអំពី “គុណប្រយោជន៍នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង  ហិរញ្ញវត្ថុសាធារណៈ (FMIS)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចាប់ពីថ្នាក់អនុរដ្ឋលេខាធិការឡើង។ បទបង្ហាញបានចែកចេញជា២ផ្នែក ដោយផ្នែកទី ១ បានផ្តោតទៅលើទិដ្ឋភាពរួមនៃការអនុវត្តគម្រោង FMIS រួមមានដំណាក់កាលអនុវត្តគម្រោង វឌ្ឍនភាពរបស់គម្រោង និងការវិភាគពីផលប៉ះពាល់នៃការផ្លាស់ប្តូរ និង ផ្នែកទី ២ បានផ្តោតទៅលើការបង្ហាញអំពីប្រព័ន្ធ FMIS ជាក់ស្តែង រួមជាមួយនឹងគុណប្រយោជន៍របស់ប្រព័ន្ធ FMIS។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ https://fmis.mef.gov.kh/news/presentation-on-benefit-of-fmis/។ ក្រុមការងារនឹងរៀបចំនូវបទបង្ហាញរួមជាមួយនឹងការបង្ហាញអំពីប្រព័ន្ធជាក់ស្តែងជូនដល់អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ និងរតនាគាររាជ-ធានី-ខេត្តទៅតាមផែនការជាបន្តបន្ទាប់។ ជាក់ស្តែងការអនុវត្តគម្រោង FMIS សម្រេចបានប្រមាណជា ៥១% នៃដំណាក់កាលកសាងប្រព័ន្ធ ហើយកំពុងតែចាប់ដំណើរការអន្តរកាលបានប្រមាណ ៦% និង២%នៃដំណាក់កាលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាផ្លូវការ។ ស្ថិតក្នុងដំណាក់កាលសំខាន់នេះ ក្រុមការងាររួមជាមួយ   ទីប្រឹក្សាគ្រប់គ្រងការផ្លាស់ប្តូរកំពុងសិក្សាលម្អិតលើការវិភាគពីផលប៉ះពាល់នៃការផ្លាស់ប្តូរ ដោយនឹងផលិតនូវឯកសារវិភាគពីផលប៉ះពាល់សម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចនៅក្នុងខែមីនា។ ចំណែកឯការសិក្សាលើ Fit Gap Analysis ក្រុមការងារគ្រប់គ្រងគម្រោងកំពុងសិក្សា និងពិនិត្យឡើងវិញលើសមត្ថភាពរបស់ប្រព័ន្ធជាមួយកិច្ចសន្យាផ្គត់ផ្គង់។  ការធ្វើសន្ធានកម្មជាមួយប្រព័ន្ធ ASYCUDA ប្រព័ន្ធ DMFAS ប្រព័ន្ធ Payroll និងប្រព័ន្ធធនាគារជាតិនិងធនាគារពាណិជ្ជ (ACLEDA និង CANADIA) កំពុងឈានទៅរកការសម្រេចចុងក្រោយលើវិធីសាស្រ្ត និងទិន្នន័យសម្រាប់ធ្វើសន្ធានកម្មនាពេលឆាប់ៗនេះ។ ស្របពេលនេះដែរ ក្រុមការងារ Data Conversion រួមជាមួយក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ កំពុងពិភាក្សាជាមួយអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ លើការទាញយកទិន្នន័យជាក់ស្តែងពីប្រព័ន្ធ KIT របស់អគ្គនាយកដ្ឋានរតនាគារជាតិ សម្រាប់ដាក់ចូលក្នុងប្រព័ន្ធ FMIS ដើម្បីត្រៀមដាក់ប្រព័ន្ធប្រើប្រាស់ជាផ្លូវការ។ ចំពោះការធ្វើខេមរយាន្តកម្មពីភាសាអង់គ្លេសសម្រាប់ប្រព័ន្ធក៏កំពុងតែអនុវត្តជាបណ្តើរៗដោយផ្តោតទៅលើមុខងារនីមួយៗ។ […]

ព័ត៌មានលម្អិត

5

Mar, 2015

តើ​អ្នក​កំពុងស្ថិត​ក្នុងស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​ចំពោះ​ការផ្លាស់ប្តូរ​ឬទេ?

ដោយ៖: | Tags: | មតិយោបល់: 0

ការផ្លាស់ប្តូរ​គឺជា​កក្តា​ពិត​នៃ​ជីវិត ប៉ុន្តែ​តើ​អ្នក​កំពុង​ធ្វើអ្វី​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ខ្លួន​អ្នក​ឬទេ? តើ​អ្នក​កំពុងតែ​ពុំ​ខ្វល់ខ្វាយ ហើយ​អនុញ្ញាតឱ្យ​ការផ្លាស់ប្តូរ​កើតឡើង​ចំពោះ​អ្នក​ដោយ​គ្មាន​ហេតុផល ឬមួយ​ក៏​អ្នក​កំពុងតែ​សកម្ម​ក្នុងការ​ស្វែងរក​មធ្យោបាយ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ខ្លួន​អ្នក? មនុស្ស​មួយចំនួនធំ​គិតថា​ការផ្លាស់ប្តូរ​គឺ​លើសពី​អ្វីដែល​ពួកគាត់​អាច​គ្រប់គ្រង​បានប៉ុន្តែ​នេះ​គឺជា​ពេលវេលា​សម្រាប់​ផ្លាស់ប្តូរ​នូវ​រាល់​គំនិត​ទាំងអស់ នេះ។ នៅពេលដែល​រាល់​ការសម្រេចចិត្ត​ទាំងអស់​សម្រាប់ធ្វើ​ការផ្លាស់ប្តូរមិនបាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អ្នក( ឧទាហរណ៍ដោយសារ​ថា អ្វីៗទាំង អស់​ត្រូវបាន​សម្រេច​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់) តើ​អ្នកមាន​ប្រតិកម្ម​យ៉ាងដូចម្តេចខ្លះ​ទៅនឹង​ការផ្លាស់ប្តូរ​នោះ ហើយ​អ្នកនឹង​មាន​ផែនការ​អ្វីខ្លះ​សម្រាប់​ការផ្លាស់ប្តូរ​ដែល​ស្ថិតក្នុង​ការគ្រប់គ្រង​របស់​អ្នក? មិនមាន​អ្វី​ខុស​ទេ​សម្រាប់​ការសម្តែង​ការមិនសប្បាយចិត្ត ឬ​ការខកចិត្ត​ណាមួយ​ទាក់ទង​នឹង​ការផ្លាស់ប្តូរ។ ទាំងនេះ​គឺជា​អារម្មណ៍​ទូទៅ​របស់​មនុស្ស​គ្រប់គ្នា។ ផ្ទុយ​មកវិញ   ការស្វែងរក​វិធី​ដើម្បី​ផ្លាស់ប្តូរ​អារម្មណ៍​របស់​អ្នក​ឆ្ពោះទៅរក​ភាព​វិជ្ជមាន និង​សុទិដ្ឋិនិយម ទើប​ជា​រឿង​ដែល​សំខាន់។ សម្រាប់ព័ត៌មានលម្អិតសូមទាញយកឯកសារស្តីពី”តើអ្នកកំពុងស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានចំពោះការផ្លាស់ប្តូរឬទេ?”

ព័ត៌មានលម្អិត

25

Feb, 2015

កិច្ច​បទ​បង្ហាញ​ស្តីពី “គុណប្រយោជន៍​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ(FMIS)”

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS (FMWG) នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​បទ​បង្ហាញ​មួយ​ស្តីអំពី “គុណប្រយោជន៍​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS)” សម្រាប់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវេលា​ម៉ោង ៣:០០ នាទី​រសៀល​នៅ​សាលប្រជុំ​ធំ អគារ​ធំ​នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ កិច្ច​បទ​បង្ហាញ​នេះ ឯកឧត្តម​រដ្ឋមន្រ្តី​បានផ្តល់​នូវ​កិត្តិយស​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចាប់ពី​ថ្នាក់​អនុរដ្ឋលេខាធិការ​ឡើង។ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​អ្នកតំណាង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ លោក​ទីប្រឹក្សា ២ រូប​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​និង​ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FIS-LG Joint Venture (Contractor)។ បទ​បង្ហាញ​បាន​ចែកចេញជា២ផ្នែក ដោយ​ផ្នែក​ទី ១ បាន​ផ្តោតទៅលើ​ទិដ្ឋភាព​រួម​នៃ​ការអនុវត្ត​គម្រោង FMIS រួមមាន​ដំណាក់កាល​អនុវត្ត​គម្រោង វឌ្ឍនភាព​របស់​គម្រោង និង​ការវិភាគ​ពី​ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ ដែល​ត្រូវបាន​បង្ហាញ​ដោយ​លោក ឈា​ង យូ អនុប្រធាននាយកដ្ឋាន​ព័ត៌មានវិទ្យា និង ផ្នែក​ទី២ បាន​ផ្តោតទៅលើ ការបង្ហាញ​អំពី​ប្រព័ន្ធ FMIS ជាក់ស្តែង រួមជាមួយ​ប​នឹង​គុណប្រយោជន៍​របស់​ប្រព័ន្ធ FMIS ដែល​ត្រូវបាន​បង្ហាញ​ដោយ​លោក ម៉ៅ សត្យា ជា​ប្រធានការិយាល័យ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា។ គោលបំណង​សំខាន់ៗនៃ​ការធ្វើ​បទ​បង្ហាញ​នេះ គឺ ទី១.កៀរគរ​ការគាំទ្រ និង​ពង្រឹង​ការចូលរួម​របស់​ថ្នាក់ដឹកនាំ​នៃ​ការអនុវត្ត​ការគ្រប់គ្រង​ការផ្លាស់ប្តូរ ទី២.បង្ហាញ​ជា​សក្ខីភាព​នៃ​វឌ្ឍនភាព និង​លទ្ធផលជាក់​ស្តែង​នៃ​ការអនុវត្ត​គម្រោង FMIS ទី៣.បង្ហាញ​អំពី​សមត្ថភាព​ដោះស្រាយបញ្ហា​គន្លឺះ​ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​ថវិកា​តាម​ប្រព័ន្ធ FMIS ជាក់ស្តែង (FMIS System Demonstration) ទី៤.បង្ហាញ​អំពី​គុណប្រយោជន៍​នៃ​ប្រព័ន្ធ FMIS ទៅតាម​វិស័យ​គ្រប់គ្រង​របស់​ថ្នាក់ដឹកនាំ និង​ទី៥.ប្រមូលយក​អនុសាសន៍​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធ្វើជា​ធាតុ​ចូល និង​ជា​មាគ៌ា​ក្នុងការ​បន្ត​អនុវត្ត​គម្រោង FMIS ឱ្យបាន​ជោគជ័យ។ ខ្លឹមសារ​នៃ​កិច្ច​បទ​បង្ហាញ ដំណាក់កាល និងវឌ្ឍនភាពរួមនៃការអនុវត្តគម្រោង FMIS បច្ចុប្បន្ននេះ​ក្រុមការងារ FMWG នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់ FIS-LG CNS Joint Venture បានធ្វើការ​រួមគ្នា​ក្នុងការ​កសាង​ប្រព័ន្ធ FMIS ដែល​ប្រើប្រាស់​នូវ​ផលិតផល Oracle People Soft Financial។ […]

ព័ត៌មានលម្អិត

21

Jan, 2015

សិក្ខាសាលា​ស្តីពី ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​លើ​ការអនុវត្ត​ប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សហការ​ជាមួយ​ធនាគារពិភពលោក​បានរៀបចំ​សិក្ខាសាលា​ស្តីពី “ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​លើ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS – Financial Management Information System)” នៅ​ថ្ងៃទី ២៧-២៨ ខែវិច្ឆិកា និង​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៤ នៅវេលា​ម៉ោង ២:៣០ ដល់ម៉ោង ៥:០០ នាទី​រសៀល នៅ​សាលប្រជុំ​បន្ទប់​លេខ ១ ជាន់ផ្ទាល់ដី អគារ “ខ ” នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បណ្តា​ក្រសួង-ស្ថាប័ន្ធ​ពាក់ព័ន្ធ​នឹង​ថវិកាកម្ម​វិធី​ចំនួន ១០ ធនាគារជាតិ​នៃ​កម្ពុជា ទីប្រឹក្សា​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​អ្នកតំណាង​មកពី​ធនាគារពិភពលោក។សិក្ខាសាលា​បានធ្វើ​បទ​បង្ហាញ​ដោយ​លោក​ AliHashim ​ជំនាញការ​របស់​ធនាគារពិភពលោក (WorldBank)។ សិក្ខាសាលា​នេះ​ចែកចេញជា៣វគ្គ​ដែលមាន​គោលបំណង៖ ចែករំលែក​នូវ​ចំណេះដឹង​អំពី​ការអនុវត្ត​គម្រោង FMIS ជូន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ដោយ​ផ្តោតលើ​ដំណើរការ​នៃ​មុខងារ​របស់​រតនាគារ និង​ថវិកា​នៅ ពេល​អនុវត្ត​ប្រព័ន្ធ FMIS។ ចែករំលែក​នូវ​ចំណេះដឹង​អំពី​ការធ្វើ​សន្ធានកម្ម (Interface) រវាង​ប្រព័ន្ធ FMIS ជាមួយ​ប្រព័ន្ធ​ផ្សេងៗ ជូន​ដល់​មន្ត្រី​នៃ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង ការធ្វើ​សន្ធានកម្ម​ជាមួយ​ប្រព័ន្ធ FMIS។ ចែករំលែក​នូវ​ចំណេះដឹង​អំពី​ការអនុវត្ត​គម្រោង FMIS ជូន​ដល់​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​នឹងត្រូវ​ចូលរួម​អនុវត្ត​ថវិកា​កម្មវិធី (Program Budgeting) និង​ស្ថិតក្នុង​វិស័យ​អាទិភាព​ក្នុង​ការចំណាយ​ថវិកាជាតិ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការចូលរួម​អនុវត្ត​ប្រព័ន្ធ FMIS នា​ពេលអនាគត។ សិក្ខាសាលា​ស្តីពី​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​លើ​ការអនុវត្ត​ប្រព័ន្ធ FMIS មាន​ដូចខាងក្រោម៖ តម្រូវ​ការយល់​ដឹងពី​ប្រព័ន្ធ FMIS ដែល​អនុវត្តបាន​ជោគជ័យ ដូចជា តម្រូវការ​របស់​អ្នកពាក់ព័ន្ធ លក្ខណៈ​សំខាន់ៗ​នៃ​នីតិវិធី​អនុវត្ត​ការងារ និង​ប្រតិបត្តិ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​រដ្ឋាភិបាល រៀបចំ​ការទំនាក់ទំនង​ដើម្បី​បំពេញតម្រូវការ​អ្នកពាក់ព័ន្ធ​ផ្សេងៗ​គ្នា រៀបចំ​គោលនយោបាយ មុន​នឹងដាក់​ប្រព័ន្ធ​ឱ្យ​អនុវត្ត កំណត់​វិសាលភាព និង​មុខងារ​របស់​ប្រព័ន្ធ។ ចំណុច​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​ក្នុង​ការបង្កើត​ប្រព័ន្ធ FMIS តាម​ស្តង់ដារ​អន្តរជាតិ ដូចជា ការត្រួតពិនិត្យ​ទៅលើ​ច្បាប់ និង​ទម្រង់​នៃ​ស្ថាប័ន ការ ត្រួតពិនិត្យ​និង​រចនា​នីតិវិធី​អនុវត្ត​ការងារ​នៅក្នុង​ប្រព័ន្ធ […]

ព័ត៌មានលម្អិត

16

Dec, 2014

ព័ត៌មាន​គួរ​យល់ដឹង​សម្រាប់​អ្នកពាក់ព័ន្ធ​ក្នុងការ​ចូលរួម​អនុវត្ត​គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ការប្រើប្រាស់​ព័ត៌មាន​នៅក្នុង​ប្រព័ន្ធ ប្រព័ន្ធ FMIS ដែល​ប្រើប្រាស់​កម្មវិធី People Soft នឹងត្រូវ​អនុវត្តដោយមាន​ផ្តល់នូវ​មធ្យោបាយក្នុងការ​បង្កើត​របាយការណ៍ដល់​អ្នក​ដែលមាន​សិទ្ធិ​ប្រើប្រាស់។ ប្រព័ន្ធ​នេះ​អាច​ឲ្យ​អ្នកប្រើប្រាស់​ទាញយក​ទិន្នន័យ និង​ទម្រង់​របាយការណ៍​នានាដែល​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ដល់​ការប្រើប្រាស់។ ប្រព័ន្ធ​ផ្តល់នូវ​របាយការណ៍​ដែលមាន​លក្ខណៈ​ស្តង់ដារ ឧបករណ៍​ដែល​អាច​ទាញយក​ព័ត៌មាន​ភ្លាមៗ និង​របាយការណ៍​ផ្សេងៗដែល​អាចបង្កើត​បាន​ទៅតាម​តម្រូវការ​របស់​អ្នកប្រើប្រាស់។ ក្រៅពី​ការទាញយក​របាយការណ៍​ពី​កម្មវិធី People Soft ប្រព័ន្ធ​នេះ​មាន​កន្លែង​ផ្ទុក​ទិន្នន័យ និង​សំណុំ​នៃ​ឧបករណ៍​ការងារ​វៃឆ្លាត (Business Intelligence Tools) ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ប្រមូល​នូវរបាយការណ៍​ដែលមាន​លក្ខណៈ​ស្តង់ដារ​ពី​ប្រព័ន្ធ FMIS និង​បញ្ចូលជាមួយ​ទិន្នន័យ​មិនមែន​ហិរញ្ញវត្ថុ ឧទាហរណ៍ ដូចជា៖ចំនួន​សិស្ស​ដែល​បញ្ចប់​ការសិក្សា ការកាត់បន្ថយ​ជំងឺ​ដែល​កើតឡើង ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការប្រែប្រួល​អត្រា​ប្តូរប្រាក់ និង​អត្រា​ការប្រាក់ ជាដើម។ ការបង្កើត និង​ការប្រើប្រាស់​របាយការណ៍នឹងត្រូវ​ពន្យល់​លម្អិត​ស៊ីជម្រៅ​ក្នុង​កំឡុង​ពេល​បណ្តុះបណ្តាល និង​បង្ហាញ​ខ្លះៗនៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន និង​នៅលើ​គេហទំព័រ​របស់​គម្រោង FMIS។ ការគាំទ្រ​ដល់​អ្នកប្រើប្រាស់ ព័ត៌មាន​ស្តីអំពី​គម្រោង ព័ត៌មាន​ស្តីអំពី​គម្រោង​នឹង​ផ្តល់​តាមរយៈការនិយាយ​តៗគ្នា ព្រឹត្តិបត្រ​ព័ត៌មាន គេហទំព័រ​គម្រោង និង ការចុះ​ផ្សព្វផ្សាយ​ផ្ទាល់​នៅតាម​ខេត្ត  (រតនាគារ​ខេត្ត)។ គោលបំណង​ក្នុងការ​ផលិត ព្រឹត្តិបត្រ​ព័ត៌មាន​ជាបន្តបន្ទាប់ មិនបាន​ទទួលលទ្ធផល​ល្អ​ដូច​ការរំពឹងទុក​ទេ។ ក្រុមការងារ​កំពុងធ្វើការ​ពិនិត្យ និង​កែលម្អ​លើ​ទម្រង់ និង​មាតិកា​របស់​ព្រឹត្តិបត្រ​ព័ត៌មាន​ឡើងវិញ​ដើម្បី​ឲ្យ​មាន​ព័ត៌មាន​ដែលមាន​លក្ខណៈ​ពាក់ព័ន្ធ និង​ទាក់ទាញ​ជាង​មុន។ ដូចគ្នា​ដែរ គេហទំព័រ​គម្រោង​ក៏​មិនបាន​ទទួល​ភាព​ស័ក្តិសិទ្ធិ​ដូច​ការរំពឹងទុក​ដែរ ហើយ​ចំនួន​អ្នក​ចូលទៅ​កាន់​គេហទំព័រ​ស្ថិតក្រោម​ការពិនិត្យ​ឡើងវិញ។ ក្រុមការងារ​គម្រោង​មាន​គោលបំណងដើម្បី​ពង្រឹង និង​កែលម្អ​មធ្យោបាយ​ទំនាក់ទំនង​ផ្សព្វផ្សាយ​នាពេលខាងមុខ​ ហើយ​ក្រុមការងារ​ក៏​នឹង​ថ្លែងអំណរ​គុណ និង​ស្វាគមន៍​ចំពោះ​ការចូលរួម​ផ្តល់​ជា​មតិ​ទាំងឡាយ​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់​លើ​ការកែលម្អ​នេះ។ សម្រាប់ព័ត៌មានលម្អិតសូមចូលមើលឯកសារខាងក្រោម៖ Insights into FMIS​ implementation for FMIS Stakeholders ឬចូលទៅកាន់ទំព័រខាងក្រោម៖ https://fmis.mef.gov.kh/documents-and-publications/other-documents/

ព័ត៌មានលម្អិត