+855 23 43 00 63

9

Dec, 2014

ការបង្ហាញ​ពី​ប្រព័ន្ធ FMIS ដែលមាន​រយៈពេល ២ថ្ងៃ

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារ​នីតិវិធី​អនុវត្ត​ការងារ​នៃ​គម្រោង FMIS បានធ្វើការ​បង្ហាញ​ពី​ប្រព័ន្ធ FMIS ដល់​ក្រុមការងារ​គម្រោង​មកពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី ១៣ ដល់ ១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែល​បានរៀបចំ​ឡើង​នៅ​បន្ទប់​ប្រជុំ​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ការបង្ហាញ​ពី​ប្រព័ន្ធ​នេះគឺមាន​គោលបំណង​ឱ្យ​ក្រុមការងារ​គម្រោង​បានឃើញ​អំពី​ដំណើរការ​របស់​ប្រព័ន្ធដោយ​ផ្អែកលើ​ឧទាហរណ៍​ខ្លះៗដែល​គ្របដណ្តប់​តែ​ប្រតិបត្តិការ​ចម្បង និង​ប្រតិបត្តិការ​ស្នូល​តែប៉ុណ្ណោះ។ ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ឱ្យ​ភាគី​ពាក់ព័ន្ធ​លើក​ជា​សំណួរ កិច្ចពិភាក្សា​ព្រមទាំង​ផ្តល់យោបល់​ចំពោះ​ផ្នែក​នីមួយៗនៃ​ការបង្ហាញ​ប្រព័ន្ធ។ ការយល់ដឹង​ជាទូទៅ ប្រតិកម្ម​ត្រលប់ និង​យោបល់​របស់​ក្រុមការងារ​គឺជា​ធាតុ​ចូល​យ៉ាងសំខាន់​សម្រាប់​រៀបចំ​ការបង្ហាញ​ប្រព័ន្ធ​បន្តបន្ទាប់​ទៀត។ ការបង្ហាញ​ប្រព័ន្ធ​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​សមាជិក​ក្រុមការងារ​មកពី​អគ្គនាយកដ្ឋាន​រតនាគារជាតិ អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​អគ្គនាយកដ្ឋាន​ថវិកា និងនាយកដ្ឋាន​ព័ត៌មានវិទ្យា។ អ្នកតំណាង​មកពី​ធនាគារពិភពលោក​ក៏បាន​ចូលរួម​ផងដែរ។ អ្នកជំនាញការ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ (FIS-LG CNS) បានបង្ហាញ​មុខងារ​របស់​ប្រព័ន្ធ​ទៅតាម​ជំនាញ​រៀងៗខ្លួន៖ សៀវភៅធំ (GL) វិភាជន៍​ថវិកា (BA) បង្ហាញ​ដោយ​លោក Manas Kumar Mohapatra; បញ្ជាទិញ (PO) គណនី​ត្រូវ​សង (AP) បង្ហាញ​ដោយ​លោក Pradeep Kumar Vaila; គ្រប់គ្រង​សាច់ប្រាក់ (CM) គណនី​ត្រូវ​ទារ (AR) បង្ហាញ​ដោយ​កញ្ញា Siew Lin Koay។ សម្រាប់​ការបង្ហាញ​ពី​ប្រព័ន្ធ ក្រុមការងារ​ទទួលបាន​ការណែនាំ​ឱ្យ​យល់ដឹង​អំពី​របៀប​អនុវត្ត ដំណើរការ​ប្រតិបត្តិការ និង ស្វែងយល់​អំពី​មុខងារ​នីមួយៗរបស់​ប្រព័ន្ធ FMIS។ – អំពី​សៀវភៅធំ៖ ក្រុមការងារ​យល់ដឹង​អំពី​ការកំណត់​ចំណាត់ថ្នាក់​ថវិកា (Chartfields), វិធាន​កែសម្រួល​ការបញ្ចូល​គ្នា (editing combination rule) , ការបង្កើត​ជា​ក្រុម​នៅ​កម្រិត​សៀវភៅបញ្ជី (group enabling at the ledger level) និង ការប្រើប្រាស់​ទិន្នន័យ​របស់ Chartfields បញ្ចូល​គ្នា (combination values)។ ក្រុមការងារ​ក៏​យល់ដឹង​ផងដែរ​អំពី​បានដឹង​អំពី របៀបរៀបចំ​ដំឡើង Chartfields បញ្ចូល​ទិន្នន័យ Chartfields បង្កើត​ប្រតិបត្តិការ​នៅក្នុង ​ទិន្នានុប្ប​វត្តិ ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​សៀវភៅធំ បញ្ចូល​ប្រតិបត្តិការ​ទៅក្នុង​សៀវភៅធំ […]

ព័ត៌មានលម្អិត

19

Sep, 2014

សិក្ខាសាលា​ស្តីពី​ការដឹកនាំ និង​គ្រប់គ្រង​ការផ្លាស់ប្តូរ

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ បាន​បើក​សិក្ខាសាលា​ស្តីពី​ការដឹកនាំ និង​ការគ្រប់គ្រង​ការផ្លាស់ប្តូរ ដោយមាន​ការចូលរួម​ពីក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ​ទាំងអស់​មកពី​អគ្គនាយកដ្ឋាន នាយកដ្ឋាន​ដែល​ពាក់ព័ន្ធ និង​ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ​នៃ​ក្រុមហ៊ុន FPT FIS-LG CNS Joint Venture នៅ​ពីថ្ងៃ​ទី ២០ ខែសីហា ឆ្នាំ២០១៤ និង​ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤។ សិក្ខាសាលា​ទាំងនេះ​ត្រូវបាន​រៀបចំ និង​ធ្វើ​បទ​បង្ហាញ​ដោយ លោក Findlay Herbert ទីប្រឹក្សា​គ្រប់គ្រង​ការផ្លាស់ប្តូរ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា។ ការរៀបចំ​សិក្ខាសាលា​នេះ​មាន​គោលដៅ​ដើម្បី​សិក្សា​ស្វែងយល់ និង​វិភាគ​ពី​កត្តា​ជំរុញ (Enablers) និង​ឧបសគ្គ(Barriers)សម្រាប់​ការអនុវត្ត​គម្រោង FMIS។ ការយល់ដឹង និង​ជ្រួតជ្រាប​ទៅលើ​កត្តា​ទាំង​ពីរ​គឺមាន​សារៈសំខាន់​ចំពោះ​ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ ក្នុងការ​បន្ត​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព និង​ចំ​គោលដៅ​ក្នុងការ​សម្រេច​ឱ្យបាន​ភាពជោគជ័យ​នៃ​ការផ្លាស់ប្តូរ។ ការបែងចែក​កត្តា​ទាំងពីរ​គឺជា​ការងារ​ចម្បង ដើម្បី​បង្ហាញឱ្យឃើញ​ច្បាស់​អ្វី​ទៅ​ដែល​នឹងជា​កត្តា​ជម្រុញ និង​ឧបសគ្គ ក្នុងការ​ឈានទៅរក​ការវិភាគ។ ការវិភាគ​លើ​កត្តា​ជំរុញ និង​ឧបសគ្គ​នឹង​ផ្តល់នូវ​ដំណោះស្រាយ និង​ការរៀបចំ​ផែនការ​សកម្មភាព​ក្នុងការ​កាត់បន្ថយ​ឧបសគ្គ និង​ជួយ​ពន្លឿន​ដល់​កត្តា​ជំរុញ។ បន្ទាប់ពី​បទ​បង្ហាញ​បានបញ្ចប់ លោក Findlay Herbert បាន​បែងចែក​សិក្ខាកាម​ជា២ក្រុម ដើម្បី​ពិភាក្សា និង​បំពេញ​នូវ​កត្តា​ជំរុញ និង​ឧបសគ្គ​សម្រាប់​ភាពជោគជ័យ​នៃ​ការអនុវត្ត​គម្រោង FMIS។ កត្តា​ទាំងពីរ​បាន​លើកយក​សម្រាប់​ដាក់ពិន្ទុ ស្វែងរក​កត្តា​សំខាន់​និង​ចាំបាច់​ដើម្បី​វិភាគ​ដែលមាន​ដូចជា៖ ➢ កត្តា​ជំរុញ៖ការ​សហប្រតិបត្តិការ ការ​មាន​ឆន្ទៈ​ខ្ពស់​ពី​អ្នកពាក់ព័ន្ធ​និង​ថ្នាក់ដឹកនាំ  ការកំណត់​ចក្ខុវិស័យ​ឱ្យបាន​ច្បាស់​ក្នុងការ​ផ្លាស់ប្តូរ ការកំណត់​មុខងារ​ប្រព័ន្ធ​ឱ្យបាន​ច្បាស់ ការគាំទ្រ​ពី​អ្នកគាំទ្រ និង​មន្រ្តី​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ➢ កត្តា​ឧបសគ្គ៖ការទទួលបាន​ប្រាក់ខែ​ទាប និង​គ្មាន​ការលើកទឹកចិត្ត​សម្រាប់​អ្នកប្រើប្រាស់​ចុងក្រោយ    មិនមាន​ Internet ​សម្រាប់​ប្រើប្រាស់ ចំណេះដឹង​ភាសា​អង់គ្លេស​នៅមានកម្រិត មន្រ្តី​មិន​ចង់​រៀន​ពីបច្ចេកវិទ្យា​ថ្មី កង្វះខាត​មន្រ្តី​មាន​ជំនាញ​កុំព្យូទ័រ​នៅតាម​ខេត្ត គ្មាន​ឆន្ទៈ​ក្នុងការ​ផ្លាស់ប្តូរ មិន​យល់​ពី​ការផ្លាស់ប្តូរ ភ័យខ្លាច​បាត់បង់​ការងារ និង​តួនាទី​បច្ចុប្បន្ន និង មិន​ចង់​ផ្លាស់ប្តូរ​ដើម្បី​ទៅប្រើ​ប្រាស់​បច្ចេកទេស​ថ្មី។ បន្ទាប់ពី​បញ្ចប់​ការពិភាក្សា និង​ដាក់ពិន្ទុ​សម្រាប់​កត្តា​ជំរុញ និង​ឧបសគ្គ លោក Findlay Herbert បាន​លើកយក​ចំណុចរួម​នៃ​ឧបសគ្គ​ដែល​បានដាក់​ពិន្ទុ​ខ្ពស់ ដើម្បី​លើកយក​មក​ដោះស្រាយ​ថា​តើ​គួរ​ធ្វើយ៉ាងណា​ក្នុងការ​កាត់បន្ថយ​ឬ​ជំនះ​នូវ​ឧបសគ្គ​ទាំងនោះ។ សិក្ខាសាលា​លើក​ទី២ លោក Findlay Herbert បាន​បន្ត​ឱ្យ​ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ​ពិភាក្សាគ្នា​ដើម្បី​រកមធ្យោបាយ​ដោះស្រាយនូវ​ឧបសគ្គ​នីមួយៗដូចជា ការលើកទឹកចិត្ត​ជា​ប្រាក់រង្វាន់ និង​ប្រាក់ខែ​កើនឡើង ការពង្រឹង​បន្ថែម​នូវ​ជំនាញ​ដែល​ទាក់ទង​នឹង​បច្ចេកវិជ្ជា​កុំព្យូទ័រ​និង​ជំនាញ​ផ្សេងៗដែល​ទាក់ទង​នឹង​ប្រព័ន្ធ FMIS  […]

ព័ត៌មានលម្អិត

25

Jul, 2014

សិក្ខាសាលា​លើក​ទី២ស្តីអំពី​នីតិវិធី​អនុវត្ត​ការងារ​អនាគត

ដោយ៖: | Tags: | មតិយោបល់: 0

សិក្ខាសាលា​លើក​ទី២ស្តីអំពី​នីតិវិធី​អនុវត្ត​ការងារ​អនាគត​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដោយមាន​ការចូលរួម​ពី​អគ្គនាយក​ និង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រតនាគារជាតិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ហិរញ្ញវត្ថុ​ថ្នាក់ក្រោម​ជាតិ ប្រធាន​នាយកដ្ឋាន​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ និង​មន្ត្រី​ដែល​មកពី​អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ទីប្រឹក្សា ២រូប​ដែល​ធ្វើការងារ​ក្នុង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ។ សិក្ខាសាលា​បានរៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​ពី​នីតិវិធី​អនុវត្ត​ការងារ​អនាគត​ជា​លើកចុងក្រោយ​នៃ​មុខងារ​នីមួយៗការផ្គូផ្គង​រវាង​នីតិវិធី​អនុវត្ត​ការងារ​បច្ចុប្បន្ន និង​អនាគត លំហូរ​នៃ​នីតិវិធី​អនុវត្ត​ការងារ​អនាគត ការវិភាគ​លើ​ចន្លោះ​ខ្វះខាត (Fit-Gap Analysis) និង​វិសាលភាព​នៃ​ការកែតម្រូវ​ទៅតាម​អ្វីដែល​អ្នកប្រើប្រាស់​ប្រព័ន្ធ​ចង់បាន ជូន​ដល់​ក្រុមការងារ FMWG ដែល​ពាក់ព័ន្ធ​ទាំងអស់ ឱ្យបាន​យល់​កាន់តែ​ស៊ីជម្រៅ និង​ផ្តល់​ជា​មតិ​ឆ្លើយតប និង​យោបល់​កែសម្រួល​ផ្សេងៗ។ ក្រុមការងារ​ជំនាញ​ផែ្នក​នីតិវិធី​អនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FMIS បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​មុខងារ​នីមួយៗ ដោយ​ក្នុងនោះ​លោក  Manas K.Mohapatra បានបង្ហាញ​ពីមុខ​ងារ​សៀវភៅធំ និង​វិភា​ជន៏​ថវិកា អ្នកនាង Siew Lin Koay បង្ហាញ​ពីមុខ​ងារ​គ្រប់គ្រង​សាច់ប្រាក់ និង​គណនី​ត្រូវ​ទារ និង​លោក Pradeep Kumar Vaila ​បង្ហាញ​ពីមុខ​ងារ​បញ្ជាទិញ និង​គណនី​ត្រូវ​សង។ ជាមួយគ្នា​ដែរ សិក្ខាសាលា​នេះ​បានផ្តល់​ឱកាស​យ៉ាង​ទូលំទូលាយ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ដើម្បី​សួរ​ជា​សំណួរ ពិភាក្សា និង​ផ្តល់​ជាមតិយោបល់​ផ្សេងៗទៅលើ​នីតិវិធី​អនុវត្ត​ការងារ​អនាគត​នៃ​មុខងារ​នីមួយៗរបស់​ប្រព័ន្ធ FMIS និង​លើ​រាល់​ឯកសារ​ដែល​បានផ្តល់​ជូន​ដល់​សិក្ខាកាម​មុនពេល​បើក​សិក្ខាសាលា​នេះ។ ការយល់ដឹង​គ្រប់ជ្រុងជ្រោយ និង​ការផ្តល់​មតិ​ឆ្លើយតប និង​យោបល់​ទាំងឡាយ​របស់​សិក្ខាកាម​គឺជា​ធាតុ​ចូល​ដ៏​ចាំបាច់​បំផុត​សម្រាប់​ដំណាក់កាល​រៀបចំ​នីតិវិធី​អនុវត្ត​ការងារ​អនាគត​សម្រាប់​ដាក់ចូល​ក្នុង​ប្រព័ន្ធ FMIS។ រាល់​មតិយោបល់​ដែល​ទទួលបាន​ក្នុងពេល និង​ក្រោយពេល​ធើ្វ​សិក្ខាសាលា​នេះ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់ធ្វើ​បច្ចុប្បន្នភាព និង​កែសម្រួល​ការរៀបចំ​ចងក្រង​ឯកសារ​នីតិវិធី​អនុវត្ត​ការងារ​អនាគត (To-be materials)ដែលជា​ជំហាន​ចាំបាច់​សម្រាប់​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ពិនិត្យ ពិ​ភា​គ្សា និង​សម្រេច ដើម្បី​ឈានទៅរក​ការរៀបចំ​ការវាយតម្លៃ​លើ​ផលប៉ះពាល់ និង រៀបចំផែនការ​កសាង​សមត្ថភាព​ដល់​មន្រ្តី​ដែល​នឹងត្រូវ​ប្រើប្រាស់​ប្រព័ន្ធ FMIS។ សិក្ខាសាលា​នេះ​បានបញ្ចប់​ទៅដោយ​រលូន ដោយ​អ្នកចូលរួម​ទាំងអស់​យល់ដឹង​អំពី​គោលបំណង​នៃ​សិក្ខាសាលា ហើយ​មន្រ្តី​ដែល​ពាក់ព័ន្ធ​សន្យាថា​នឹង​បន្ត​ពិនិត្យឡើងវិញ​បន្ថែមទៀត​លើ​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ផ្តល់​ជា​មតិ​ឆ្លើយតប និង​យោបល់​សម្រាប់​ការកែសម្រួល​នានា​ឱ្យបាន​ឆាប់រហ័ស​តាមកាល​កំណត់​ដែល​ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FMIS បានគ្រោង​ទុក។ ទាញយកឯកសារ៖ ឯកសារសិក្ខាសាលាលើកទី២ស្តីអំពីនីតិវិធីអនុវត្ដការងារអនាគត

ព័ត៌មានលម្អិត

3

Jul, 2014

វគ្គបណ្តុះបណ្តាលស្តីពី Oracle Solaris 11 System Administration

ដោយ៖: | Tags: | មតិយោបល់: 0

មន្រ្តីជំនាញផ្នែក​បច្ចេកទេស​របស់ក្រុមការងារ​ FMWG ចំនួន​ ៥ នាក់​បាន​ទទួលការ​បណ្ដុះ​បណ្ដាល​ពី​ក្រុម​ការងារ​បច្ចេកទេស​​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាក់ទង​ទៅ​នឹង​ប្រធានបទ Oracle Solaris 11 System Administration ដែល​មានរយៈពេល​ ៣ ថ្ងៃ  ចាប់ពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៤ ដល់​ថ្ងៃទី ២៦ ខែ មិថុនា​ ឆ្នាំ ២០១៤ ។ វគ្គបណ្ដុះបណ្ដាល​នេះ​គឺ​សិក្សា​ទៅលើ​ចំនុច​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម៖ – ការដំឡើងប្រព័ន្ធ​ប្រតិបត្តិការ​ Oracle Solaris 11 ដែល​រួម​មាន​ការដំឡើង​តាមរយៈ Automate Installer (Live Media) និង Text Installer – ការគ្រប់គ្រង​លើ Package, Data Storage, Networking, Zones និង Users របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ Oracle Solaris 11 – ការគ្រប់គ្រង់លើ Oracle Solaris Services និង Process – សិក្សាលើ​ឧបករណ៍​សម្រាប់ធ្វើការ​ត្រួតពិនិត្យប្រព័ន្ធ​ប្រតិបត្តិ​ការ​ System monitoring និង troubleshooting បន្ទាប់​ពីបញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ​មន្រ្តី​ជំនាញផ្នែក​បច្ចេកទេសរបស់​ក្រុមការងារ FMWG បានទទួល​ចំណេះដឹងថ្មីៗ​ក្នុង​ការ​ដំឡើង និង គ្រប់គ្រង​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Oracle Solaris 11 ដែល​ចំណេះ​ដឹង​ទាំងនេះ​បានទទួលមក​ពី​ការ​ពន្យល់​ណែនាំ​ពីគ្រូឧទ្ទេស ផ្គួបផ្សំ​នឹង​ការ​អនុវត្ត​ផ្ទាល់ផងដែរ។  

ព័ត៌មានលម្អិត

2

Jul, 2014

សិក្ខាសាលា​ស្តីពី “នីតិវិធី​អនុវត្ត​ការងារ​នាពេល​អនាគត”

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃទី២៣ ដល់​ថ្ងៃទី២៥ ខែមិថុនា ចាប់ពី​ម៉ោង ៩:០០ នាទី​ដល់ម៉ោង១១:០០ នាទី​ព្រឹក និង​ពេលរសៀល​ចាប់ពី​ម៉ោង ២:០០ នាទី ដល់ម៉ោង៤:០០ នាទី ក្រុមការងារ​រួម​របស់​គម្រោង FMIS បាន​បើក​សិក្ខាសាលា​ស្តីពី “នីតិវិធី​អនុវត្ត​ការងារ​នាពេល​អនាគត (FMIS To-be Business Process)” មាន​រយៈពេល៣ថ្ងៃ​នៅ​សាលប្រជុំ​ធំ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​​​នៃ​ទីស្តី​​ការក្រសួង​សេដ្ឋកិច្ច​និង​  ហិរញ្ញវត្ថុ​ដែលមាន​ការចូលរួម​ពី​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS(FMWG)។សិក្ខាសាលា​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក មន្ត ប្រាថ្នា ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ជា​ប្រធាន​គម្រោង FMIS ។ ជាមួយគ្នានេះដែរ​សិក្ខាសាលា​នេះ​ត្រូវបានធ្វើ​បទ​បង្ហាញ​ដោយក្រុម​ការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ FPT-LG CNS Joint Venture ដែលមាន Mr. Manas K.Mohapatra, Ms. Siew Lin Koay និង Mr. Pradeep Kumar Vaila ក្នុង​គោលបំណង​បញ្ជ្រៀប​ការយល់ដឹង​ដំបូង​អំពី​មុខងារ​សំខាន់ៗរបស់​ប្រ​ព័ន្ធមាន​ដូចជាៈ គណនេយ្យ​ត្រូវ​សង (Account Payable) គណនេយ្យ​ត្រូវ​ទារ (Account Receivable) សៀវភៅធំ (General Ledger) វិភាជន៍​ថវិកា (Budget Allocation) ការគ្រប់គ្រង​សាច់ប្រាក់ ( Cash Management) និង​បញ្ជាទិញ  (Purchasing)​​​ ទៅកាន់​ភាគី​ពាក់​ពន្ធ័ និង​ផ្គូផ្គង​នីតិវិធី​អនុវត្ត​ការងារ​បច្ចុប្បន្នជាមួយ​នីតិវិធី​អនុវត្ត​ការងារ​នាពេល​អនាគត​សម្រាប់​ការវិភាគ​នៃ​ផលប៉ះពាល់។ នៅក្នុង​សិក្ខាសាលា​នេះ  រាល់​ការពន្យល់​បង្ហាញ​នៃ​ការស្ថាបនា​ប្រព័ន្ធ កម្មវិធី​កុំព្យូទ័រ​របស់​ប្រព័ន្ធ  និង​នីតិវិធី​អនុវត្ត​ការងារ​នាពេល​អនាគត   ត្រូវបានធ្វើ​ឡើង​តាមរយៈ​ផ្ទាំង​កម្មវិធី People Soft  ទៅកាន់​ភាគី​ពាក់​ពន្ធ័។ ផ្អែកលើ​លទ្ធផល​ដែល​ទទួលបាន​ពី​សិក្ខាសាលា​នេះ​នឹងមាន​សិក្ខាសាលា​បន្ទាប់​ដែល​នឹងត្រូវ​បានធ្វើ​ឡើង​ស្តីពី ការបញ្ចប់​នីតិវីធី​អនុវត្ត​ការងារ​នា​ពេលអនាគត​ដើម្បី​ឈានដល់​ការរៀបចំ​ប្រ​ព័ន្ធ FMIS​តែម្តង។

ព័ត៌មានលម្អិត