+855 23 43 00 63

10

Jun, 2016

ប្រកាសព័ត៌មាន លេខ ២៦ (ខែ ឧសភា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាកំពុងមមាញឹកក្នុងការចុះពង្រឹងសមត្ថភាពមន្រ្តីដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្តទាំង ២៥ ដោយជួយបណ្តុះបណ្តាលបន្ថែមលើចំណុចខ្វះខាត និងបន្តជួយដោះស្រាយបញ្ហាប្រឈមនានាដែលកំពុង ជួបប្រទះ។ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦  នៅសណ្ឋាគារសុខាភ្នំពេញ កន្លងទៅនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំសិក្ខាសាលាស្តីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS: Financial Management Information System) ជំហានទី ២ នៅតាមក្រសួង-ស្ថាប័ន” ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពរបស់ប្រព័ន្ធ FMIS ជំហានទី ១ និង សេចក្តីព្រាងផែនការអនុវត្តគម្រោង FMIS ជំហានទី ២ ជូនដល់គ្រប់ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធ ពិសេសដើម្បីប្រមូលធាតុចូលសំខាន់ៗពីក្រសួង-ស្ថាប័ន និង កៀរគរការគាំទ្ររឹតតែខ្លាំងចំពោះការបន្តអនុវត្តគម្រោង FMIS ជំហានទី ២ នៅឆ្នាំ ២០១៧ ខាងមុខ (insert like to our website)។ ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសន្ធានកម្មរបាយការណ៍ជាមួយ ធានាគារកាណាឌីយ៉ា ចាប់ពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦ ។ ទន្ទឹមគ្នានេះដែរ ប្រព័ន្ធសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ (FMIS) ជាមួយនឹងប្រព័ន្ធ  (ASYCUDA) ក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ […]

ព័ត៌មានលម្អិត

7

Jun, 2016

កិច្ចប្រជុំពិភាក្សាស្ដីអំពីការពិនិត្យលទ្ធភាពក្នុងការបង្កើតរបាយការណ៍បញ្ជីវិភាគសម្រាប់អគ្គនាយកដ្ឋានរតនាគារជាតិ

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីអំពីការពិនិត្យលទ្ធភាពក្នុងការបង្កើតរបាយការណ៍បញ្ជីវិភាគសម្រាប់អគ្គនាយកដ្ឋានរតនាគារជាតិជាមួយនឹងនាយកដ្ឋានគណនេយ្យ និងអធិការកិច្ចរតនាគារ នៃអគ្គនាយកដ្ឋានរតនាគារជាតិ ។ ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា ក្រុមការងារបានសម្រេចថានឹងលើកយកបញ្ហាដែលនៅមិនទាន់មានការឯកភាពគ្នា ទៅពិភាក្សាក្នុងកម្រិតថ្នាក់ដឹកនាំបន្តទៀត ។  

ព័ត៌មានលម្អិត

7

Jun, 2016

កិច្ចប្រជុំពិភាក្សាអំពីការបង្កើតរបាយការណ៍សម្រាប់តាមដានអាណត្តិ

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំជាមួយនាយកដ្ឋានចំណូលចំណាយថវិកា នៃអគ្គ-នាយកដ្ឋានរតនាគារជាតិ ស្តីពីការបង្កើតរបាយការណ៍ក្នុងប្រព័ន្ធ FMIS (មុខងារគណនីត្រូវទារ - Account Payable) ដើម្បីតាមដានអំពីស្ថានភាពរបស់អាណត្តិ ។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមកាងារគម្រោង FMIS បានបញ្ជាក់ពីសមត្ថភាពរបស់ប្រព័ន្ធ FMIS ដែលអាចបង្កើតនូវរបាយការណ៍នានាស្របតាមតម្រូវការចង់បានរបស់គ្រប់ភាគីពាក់ព័ន្ធ។ គួរបញ្ជាក់ផងដែរថា របាយការណ៍ដែលនឹងត្រូវយកទៅប្រើប្រាស់នេះ មានអត្ថប្រយោជន៍យ៉ាងខ្លាំង ក្នុងការតាមដានសកម្មភាពអាណត្តិ និងពិនិត្យបានអំពីរយៈពេលនៃវដ្តដំណើរការអាណត្តិនីមួយៗ។

ព័ត៌មានលម្អិត

7

Jun, 2016

សុន្ទរកថារបស់ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ក្នុងសិក្ខាសាលាស្ដីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី ២នៅតាមក្រសួង-ស្ថាប័ន”

ដោយ៖: | Tags: | មតិយោបល់: 0

អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ៖ វឌ្ឍនភាពជាងពីរឆ្នាំក្រោយការដាក់ឱ្យអនុវត្តគម្រោង FMIS ក្រោយពេលគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៤ មក  លទ្ធផលជាក់ស្ដែងជាច្រើនបានបង្ហាញ ក្នុងរូបរាងជាសមិទ្ធផល ដោយក្នុងនោះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់តាមបណ្ដាអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធនានានៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្ត  ។ ឯកឧត្ដមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងជាអនុប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានលើកឡើងជារបាយការណ៍ថា ក្នុងកំឡុងពេលជាងពីរឆ្នាំកន្លងមកនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានភាគីពាក់ព័ន្ធពី អគ្គ-នាយកដ្ឋានពាក់ព័ន្ធគន្លឹះជាច្រើនក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជំនះការលំបាក និងឧបសគ្គនានា រហូតសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់  ជាពិសេសគឺការសម្រេចចេញជារូបរាងនៃប្រព័ន្ធ FMIS ។ ក្នុងនាមជាអ្នកអនុវត្តប្រព័ន្ធផ្ទាល់ ឯកឧត្តមអគ្គនាយករតនាគារជាតិបានបង្ហាញនូវជំនឿយ៉ាងមុតមាំចិត្តថា ប្រព័ន្ធ FMIS នឹងបម្រើប្រយោជន៍ និង ឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង-ស្ថាប័ន ក្នុងប្រតិបត្តិការហិរញ្ញវត្ថុរវាងសាមីក្រសួង ជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំដៅបង្កើនប្រសិទ្ធភាពការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និង បានបញ្ជាក់បន្ថែមថាការអនុវត្តគម្រោង  FMIS គឺជាការសម្រេចចិត្តរួមរបស់រាជរដ្ឋាភិបាល ក្នុងបំណងជំរុញ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ នៅចុងបញ្ចប់ឯកឧត្តមបានសង្កត់ធ្ងន់ថា ជោគជ័យនៃការអនុវត្តគម្រោង FMIS នឹងមិនអាចសម្រេចទៅបានប្រសិនបើ ពុំមានកិច្ចសហការពីក្រសួង-ស្ថាប័នទាំងអស់ ដែលត្រូវរួមដំណើរជាមួយគ្នា ធ្វើការជាមួយគ្នាប្រកបដោយភាពអត់ធ្មត់,  ឆន្ទៈ, និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចនូវវត្ថុបំណងរួមនៃរាជ-រដ្ឋាភិបាល ។ គួរបញ្ជាក់ថា គិតត្រឹមខែ មេសា ឆ្នាំ ២០១៦ នេះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមរតនាគាររាជធានី-ខេត្តទាំង២៥ ដោយបញ្ចូលមុខងារសំខាន់ៗចំនួន ៥ ក្នុងចំណោមមុខងារទាំង៦របស់ប្រព័ន្ធFMIS ដែលរួមមាន មុខងារវិភាជន៍ថវិកា […]

ព័ត៌មានលម្អិត

1

Jun, 2016

ប្រកាសព័ត៌មាន លេខ ២៥ (ខែ មេសា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

គិតត្រឹមខែមេសានេះ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្តទាំង ២៥ បានរយៈពេលប្រមាណ ៤ខែ មកហើយ ចំណែកឯសមត្ថភាពរបស់មន្ត្រីក្នុងការប្រើប្រាស់ប្រព័ន្ធមានការកើនឡើងគួរឱ្យកត់សម្គាល់ ។ នេះគឺជាជោគជ័យដ៏ធំធេងសម្រាប់ការអនុវត្តគម្រោង FMIS នៅក្នុងជំហានទី ១ ។ ទន្ទឹមនឹងនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅតែបន្តជួយជ្រោមជ្រែងបណ្តុះបណ្តាលបន្ថែមគ្រប់កាលៈទេសៈ ធ្វើយ៉ាងណាឱ្យការប្រើប្រាស់ប្រព័ន្ធរបស់មន្រ្តីកាន់តែល្អប្រសើរជាងមុន ទាំងចំណេះដឹង និង ចំណេះធ្វើ ។ ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា ក៏កំពុងបញ្ចប់នូវការរៀបចំទម្រង់ឯកសារនីតិវិធីអនុវត្តស្តង់ដារ (Standard Operating Procedure) ចាប់ពីការស្នើសុំធានាចំណាយរហូតដល់ការទូទាត់ចំណាយ (Procure To Pay Process) ដើម្បីបោះពុម្ព និងចែកជូនដល់អង្គភាពពាក់ព័ន្ធ សម្រាប់ប្រើប្រាស់ជាជំនួយដល់ការអនុវត្តប្រព័ន្ធ FMIS ។ លើសពីនេះទៀត ក្រុមការងារបាននឹងកំពុងពិនិត្យឡើងវិញលើសេចក្តីព្រាងឯកសារនីតិវិធីអនុវត្តស្តង់ដារទាក់ទងនឹងមុខងារសំខាន់ផ្សេងៗដែលនៅសេសសល់ ជាពិសេសទាក់ទងនឹងនីតិវិធីអនុវត្តការងាររបស់រតនាគាររាជធានី-ខេត្ត ដោយមានការចូលរួមពីទីប្រឹក្សាជំនាញរបស់ធនាគារពិភពលោកផងដែរ ។ ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា បានដាក់មុខងារ Electronic Fund Transfer ជាមួយប្រព័ន្ធធនាគារជាតិទៅក្នុងប្រព័ន្ធ FMIS រួចរាល់ហើយ ប៉ុន្តែស្ថិតនៅក្នុងការរង់ចាំ ដើម្បីឱ្យថ្នាក់ដឹកនាំសម្រេចនិងអនុម័ត មុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ចំពោះការធ្វើសន្ធានកម្មជាមួយប្រព័ន្ធ ASYCUDA ក្រុមការងារក៏កំពុងខិតខំពិភាក្សាដើម្បីបញ្ចប់ការងារបច្ចេកទេសដែលនៅសេសសល់មួយចំនួន ហើយគ្រោងនឹងសម្រេចនាពេលឆាប់ៗនេះ។ ដោយឡែកប្រព័ន្ធ Payroll ក្រុមការងារ FMWG បានផ្អាកការធ្វើសន្ធានកម្មដោយសារ ទិន្នន័យពុំទាន់មានលក្ខណៈគ្រប់គ្រាន់តាមតម្រូវការរបស់ប្រព័ន្ធ FMIS ។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតែបន្តផ្សព្វផ្សាយព័ត៌មានដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសទាក់ទងនឹងបច្ចុប្បន្នភាពរបស់គម្រោង FMIS តាមរយៈកិច្ចប្រជុំ គេហទំព័រគម្រោង និង ព្រឹត្តិការណ៍ផ្សេងៗ ដើម្បីពង្រឹងការគាំទ្រ និង ចូលរួមអនុវត្តការប្រើប្រាស់ប្រព័ន្ធ FMIS ហើយក្រុមការងារក៏បានរៀបចំឯកសារមួយចំនួនដើម្បីសិក្សាពីតម្រូវការបន្ថែមរបស់រតនាគាររាជធានី-ខេត្តទាំងអស់សម្រាប់ការចុះគាំទ្រលើកទី២នាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ ដើម្បីប្រមូលនូវធាតុចូលបន្ថែម សម្រាប់បន្តអនុវត្តគម្រោង FMISជំហានទី២ ក្រុមការងារនឹងរៀបចំសិក្ខាសាលាជាមួយគ្រប់ក្រសួង-ស្ថាប័ន នៅចុងខែ ឧសភា ខាងមុខនេះ ។ […]

ព័ត៌មានលម្អិត