
12
Jan, 2016
សកម្មភាពគាំទ្រ និង បង្ហាត់បង្ហាញដោយផ្ទាល់អំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅតាមរតនាគាររាជធានី-ខេត្ត
កាលពីថ្ងៃទី ០៤ ខែ មករា រហូតដល់ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៦ ក្រុមការងារគម្រោង FMIS រួមមាន មន្រ្តីនៃនាយកដ្ឋានព័ត៌មានវិទ្យា, មន្រ្តីនៃ អគ្គនាយកដ្ឋានរតនាគារជាតិ, ក្រុមការងារទទួលបន្ទុកមុខងារចំនួនប្រាំ, ក្រុមការងារបច្ចេកទេស, និង ក្រុមការងារមុខងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ បានចូលរួមសហការគ្នាធ្វើដំណើរទៅកាន់រតនាគាររាជធានី-ខេត្តចំនួន ៤ គឺ រតនាគាររាជធានីភ្នំពេញ, រតនាគារខេត្តកណ្តាល, រតនាគារខេត្ត បាត់ដំបង, និង រតនាគារខេត្តប៉ៃលិន ដើម្បីចុះបេសកកម្មគាំទ្រ និង បង្ហាត់បង្ហាញដោយផ្ទាល់អំពីការប្រើប្រាស់ប្រព័ន្ធ FMIS ។ ក្នុងគោលដៅសម្រេចឱ្យបានតាមគោលបំណងនេះដោយរលូន ក្រុមការងារបានធ្វើការបែងចែករតនាគារជាជំហានៗ និង បានបែងចែកគ្នាជា ៤ ក្រុម ចុះបេសកកម្មក្នុងមួយសប្តាហ៍ពេញ ដោយមន្រ្តីនៃនាយកដ្ឋានព័ត៌មានវិទ្យា, មន្រ្តីនៃអគ្គនាយកដ្ឋានរតនាគារជាតិ, ក្រុមការងារទទួលបន្ទុកមុខងារទាំងប្រាំ, ក្រុមការងារបច្ចេកទេស ,និង ក្រុមការងារមុខងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ បានបែងចែកគ្នាជាក្រុមៗដើម្បីធ្វើដំណើរទៅកាន់ រតនាគាររាជធានី-ខេត្តគោលដៅស្របតាមផែនការដែលបានគ្រោងទុក ។ ក្នុងដំណើរបេសកម្មនេះ ក្រុមការងារមានគោលបំណងជាសំខាន់ គឺធ្វើការសម្របសម្រួល, បណ្តុះបណ្តាល, និង បង្ហាត់បង្រៀនដោយផ្ទាល់លើការប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្ត ឱ្យអ្នកប្រើប្រាស់ប្រព័ន្ធទទួលបានចំណេះដឹង និង ចំណេះធ្វើ ដោយក្នុងនោះក្រុមការងារបានបង្ហាត់បង្ហាញទៅដល់មន្រ្តីពាក់ព័ន្ធដែលជាអ្នកប្រើប្រាស់ប្រព័ន្ធដោយផ្ទាល់ អំពីការប្រើប្រាស់ប្រព័ន្ធដែលតម្រូវឱ្យមន្រ្តីយកកិច្ចការប្រចាំថ្ងៃជាក់ស្តែងមកអនុវត្តតែម្តងនៅក្នុងប្រព័ន្ធ FMIS ។ ទោះបីជាក្រុមការងារបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែលទ្ធផលនៃការអនុវត្តសម្រាប់រតនាគាររាជធានី-ខេត្តទាំង ៤ ជារួមមានដូចខាងក្រោម៖ មន្រ្តីនៃនាយកដ្ឋានព័ត៌មានវិទ្យា និង មន្រ្តីនៃអគ្គនាយកដ្ឋានរតនាគារជាតិ សហការសម្របសម្រួលដល់ដំណើរការរៀបចំនានាពាក់ព័ន្ធនឹងគោលបំណង និង វត្ថុបំណងរបស់ក្រុមការងារ ដោយសម្រួលឱ្យមានកិច្ចសហការល្អរវាងក្រុមការងាររួម និង មន្រ្តីរតនាគាររាជធានី-ខេត្ត ព្រមជាមួយនឹងកិច្ចការដទៃផ្សេងៗទៀត ។ ក្រុមការងារគ្រប់គ្រងមុខងារ បានចូលរួមបង្ហាត់បង្ហាញដល់មន្រ្តីពីនីតិវីធីក្នុងការប្រើប្រាស់ប្រព័ន្ធ និង តម្រូវការឯកសារពាក់ព័ន្ធផ្សេងៗដែលចាំបាច់ដើម្បីបញ្ចូលក្នុងប្រព័ន្ធសម្រាប់មុខងារចំនួនប្រាំ (សៀវភៅធំ, វិភាជន៍ថវិកា, គណនីត្រូវទារ, គណនីត្រូវសង, និង គ្រប់គងសាច់ប្រាក់) […]
ព័ត៌មានលម្អិត