+855 23 43 00 63

4

Jul, 2016

ជំនួបពិភាក្សារវាងនាយកដ្ឋានព័ត៌មានវិទ្យា ជាមួយនឹងអគ្គនាយកដ្ឋានរតនាគារជាតិ លើ​វឌ្ឍនភាព​ការងារនានា

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាជាមួយក្រុមការងារអគ្គនាយកដ្ឋានរតនាគារជាតិ អំពីវឌ្ឍនភាពការងារ ដែលអគ្គនាយកដ្ឋានរតនាគារបានស្នើសុំកន្លងមក និងបញ្ហាផ្សេងៗ។ ជាលទ្ធផល ក្រុមការងារសម្រេចបាននូវគោលដៅលទ្ធផលសំខាន់ៗដូចជា ១-ការរៀបចំឯកសារតម្រូវការព័ត៌មាននៅលើរបាយការណ៍បញ្ជីវិភាគ ២-ការរៀបចំឯកសារអនុស្សរណៈយោគយល់ (MOU) រវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយធនាគារជាតិនៃកម្ពុជាលើសន្ធានកម្មទិន្នន័យរបាយការណ៍ធនាគារជាតិ និងការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក (Electronic Fund Transfer – EFT) និង ៣-ការចាប់ផ្ដើមរៀបចំមាតិកាគណនីនៃប្លង់គណនេយ្យថ្មីសម្រាប់ដាក់អនុវត្តឆ្នាំ២០១៧។ ក្រុមការងារបានសម្រេចសហការធ្វើការងារជាមួយគ្នាបន្តទៀត ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងបញ្ហាថ្មីៗដែលអាចកើតមានឡើងជាយថាហេតុ។ សម្រាប់ការងារបន្ត ១-ក្រុមការងារនឹងធ្វើការសាកល្បងទៅលើរបាយការណ៍បឋមនៃបញ្ជីវិភាគនៅកំឡុងថ្ងៃទី០៧ និងទី០៨ ខែកក្កដា ឆ្នាំ២០១៦។ ២-ក្រុមការងារនឹងជំរុញការរៀបចំអនុស្សរណៈយោគយល់ជាមួយធនាគារជាតិនៃកម្ពុជា និងធនាគារកាណាឌីយ៉ា ៣-ក្រុមការងារនឹងរៀបចំគោលការណ៍ដាក់ឱ្យអនុវត្តជាផ្លូវការសម្រាប់ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក (EFT) បន្ទាប់ពីការសាកល្បងចុងក្រោយនៅក្នុងសប្ដាហ៍នេះ ៤-ការគិតគូរទៅលើការកាត់បន្ថយការប្រើប្រាស់ក្រដាសសម្រាប់ជាឯកសារបញ្ជាក់ចំណូលផ្លូវការពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ៥-បន្តដោះស្រាយបញ្ហាផ្សេងៗនៅក្នុងផ្នែកចំណាយ ចំណូល និងសាច់ប្រាក់។

ព័ត៌មានលម្អិត

14

Jun, 2016

ប្រកាសព័ត៌មាន លេខ ០២៧ (ខែ មិថុនា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាបានបន្តចុះពង្រឹងសមត្ថភាពលើចំណុចខ្វះខាត និងបន្តដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ FMIS ដល់មន្រ្តីដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្តចំនួន៤ ដូចជាខេត្តកំពង់ស្ពឺ កែប កំពង់ចាម និងខេត្តកណ្តាល។ ក្រៅពីចុះពង្រឹងសមត្ថភាពដល់មន្រ្តីនៅតាមរតនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់នាយកដ្ឋានព័ត៌មានវិទ្យា បានដឹកនាំកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធនានា ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងទាក់ទងនឹងដំណើរការប្រព័ន្ធ FMIS ក្នុងគោលដៅជំរុញការអនុវត្តប្រព័ន្ធដំណើរការបានកាន់តែរលូន។ ជារួមក្រុមការងារបានដោះស្រាយបញ្ហាជាច្រើនដែលនេះបាននឹងកំពុងបញ្ជាក់ពីឆន្ទៈមោះមុទ និងមានការគាំទ្រយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ។ ជាក់ស្តែងកាលពីពាក់កណ្តាលខែមិថុនាកន្លងមក ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា បានដាក់ឱ្យធនាគារកាណាឌីយ៉ាប្រើប្រាស់ប្រព័ន្ធសន្ធានកម្មរបាយការណ៍ និងប្រព័ន្ធសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS ជាមួយនឹងប្រព័ន្ធ ASYCUDA ។  ជាមួយគ្នានេះដែរ ក្រុមការងារក៏កំពុងសិក្សា និងអភិវឌ្ឍរបាយការណ៍នានា ទៅតាមតម្រូវការចាំបាច់របស់អគ្គនាយកដ្ឋាន-នាយកដ្ឋានដែលនឹងត្រូវប្រើប្រាស់ផងដែរ ។  ការដាក់ឱ្យដំណើរការប្រព័ន្ធ Electronic Fund Transfer ជាមួយប្រព័ន្ធធនាគារជាតិ កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងប្រើប្រាស់ក្នុងប្រព័ន្ធ FMIS  មុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលអនាគត ។ ដោយឡែក ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតែបន្តអនុវត្តការងារគ្រប់គ្រងការផ្លាស់ប្តូរដល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងការប្រើប្រាស់ប្រព័ន្ធ FMIS ដោយបានផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងបច្ចុប្បន្នភាពរបស់គម្រោង FMIS តាយរយៈកិច្ចប្រជុំ, គេហទំព័រ, ព្រឹត្តិការណ៍ផ្សេងៗ និងបណ្តាញទំនាក់ទំនងសង្គមជាដើម។ ទន្ទឹមនឹងនេះ ក្រុមការងារកំពុងរៀបចំកាលវិភាគ និងឯកសារពាក់ព័ន្ធនានាសម្រាប់ចុះផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS ទៅដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ ដើម្បីប្រមូលធាតុចូលបន្ថែម ព្រមទាំងស្ទាបស្ទង់កម្រិតយល់ដឹងអំពីប្រព័ន្ធ FMIS ដែលព័ត៌មានទាំងនេះនឹងក្លាយជាធាតុចូលយ៉ាងសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងសកម្មភាពដែលត្រូវអនុវត្តលើមុខងារ និងអត្ថប្រយោជន៍របស់ប្រព័ន្ធ FMIS ដល់ក្រសួង-ស្ថាប័ន នៅពេលអនុវត្តប្រព័ន្ធ FMISជំហានទី២ ។ ក្រុមការងារបណ្តុះបណ្តាលកំពុងបន្តសម្របសម្រួលដោះស្រាយរាល់បញ្ហាកើតមាន និងផ្តល់វគ្គបណ្តុះបណ្តាលដើម្បីបំពេញតម្រូវការជាក់ស្តែង និងបង្កើនចំណេះដឹងបន្ថែមដល់អ្នកប្រើប្រាស់។ ជាក់ស្តែង កាលពីចុងខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារបានផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីនាយកដ្ឋានហិរញ្ញកិច្ចនៃអគ្គនាយកដ្ឋានថវិកា ចំនួន២៥រូប ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ FMIS ។  ដើម្បីឈានទៅដល់ការដាក់ឱ្យអនុវត្តគម្រោង FMIS ដំណាក់កាលទី២ ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធិភាព ក្រុមការងារបណ្តុះបណ្តាលក៏កំពុងទទួលការបណ្តុះបណ្តាលសមត្ថភាពបន្ថែមដើម្បីពង្រឹងសមត្ថភាពកាន់តែល្អប្រសើរ។ លើសពីនេះផងដែរ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន […]

ព័ត៌មានលម្អិត