
5
Jul, 2015
ប្រកាសព័ត៌មាន លេខ ១៦ (ខែ មិថុនា ឆ្នាំ ២០១៥)
មុនពេលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការដំណាក់កាលទី១ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ដែលផ្តោតសំខាន់លើ មុខងារចំនួនពីរ “សៀវភៅធំ (GL) និងវិភាជន៍ថវិកា (BA)” ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) បានរៀបចំកិច្ចប្រជុំស្តីពី “ដំណាក់កាល និងសកម្មភាពនៃការដាក់ឪ្យអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធទាំងអស់។ កិច្ចប្រជុំនេះមានគោលបំណងបង្ហាញឱ្យអ្នកពាក់ព័ន្ធទាំងអស់យល់កាន់តែច្បាស់អំពីសកម្មភាពចម្បងៗ និងភាពចាំបាច់នៃការចូលរួមរបស់អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធគន្លឹះក្នុងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការសម្រាប់ដំណាក់កាលទី ១ និងដំណាក់កាលបន្តបន្ទាប់រហូតដល់ខែមីនា ឆ្នាំ២០១៦ (សូមទាញយកព័ត៌មានលម្អិតបន្ថែមតាម រយៈគេហទំពរ https://fmis.mef.gov.kh/news/progress-information-on-fmis-implementation/)។ ពាក់ព័ន្ធនឹងការជ្រើសរើសមន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS អគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះបានកំណត់ឈ្មោះមន្រ្តីរួចរាល់ហើយ។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកដែលត្រូវប្រើប្រាស់ប្រព័ន្ធសម្រាប់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាផ្លូវការដំណាក់កាលទី ១ នៅក្នុងខែ កក្កដា ឆ្នាំ ២០១៥ ដែលមានអ្នកប្រើប្រាស់ប្រមាណជា ១៦ រូប។ ជាមួយគ្នានេះដែរ ក្រុមការងារកំពុងស្នើសុំឱ្យអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធចាត់បញ្ជូនមន្រ្តីបង្គោល ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលសម្រាប់អ្នកប្រើប្រាស់ជាន់ខ្ពស់ (Super User Training) សម្រាប់ត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់មន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធនៅតាមអគ្គនាយកដ្ឋាន-នាយកដ្ឋានសាមីនៅពេលដែលប្រើប្រាស់ប្រព័ន្ធ FMIS នៅខែតុលា ឆ្នាំ ២០១៥ ខាងមុខនេះ។ បន្ទាប់ពីបានបញ្ចប់ User Acceptance Test លើកទី១ លើមុខងារសៀវភៅធំ (GL) និងវិភាជន៍ថវិកា (BA) រួចរាល់ ក្រុមការងារកំពុងរៀបចំការងារសេសសល់ទាក់ទងនឹងមុខងារទាំងពីរនេះ សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការដំណាក់កាលទី១។ ចំណែកឯមុខងារផ្សេងទៀតកំពុងបន្តសាកល្បងប្រើប្រាស់ក្នុងប្រព័ន្ធលើកទី២ (SIT 2) ដែលមានការចូលរួមពីគ្រប់អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធទាំងអស់មុននឹងបន្តអនុវត្ត User Acceptance Test 2 ដែលអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធទាំងអស់អាចធ្វើការសាកល្បងគ្រប់លក្ខខ័ណ្ឌទាំងអស់ ជាពិសេសទាក់ទងនឹងប្រតិបត្តិការការងារប្រចាំថ្ងៃតាមអគ្គនាយកដ្ឋាន-នាយកដ្ឋាននីមួយៗ។ សម្រាប់ Electronic Fund Transfer (EFT) ក្រុមការងារបច្ចេកទេសប្រព័ន្ធ FMIS និងប្រព័ន្ធធនាគារជាតិកំពុងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីភ្ជាប់ប្រព័ន្ធទាំងពីរ។ ចំណែកឯក្រុមការងារ […]
ព័ត៌មានលម្អិត