
3
Jun, 2016
វត្តមាននៃការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងពន្លឿនការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានដោយជោគជ័យលើគ្រប់ដំណាក់កាល
“ការរាំងស្ទះនៃការពង្រឹងការអនុវត្តថវិកាកម្មវិធីបណ្ដាលមកពីកត្តាគួបផ្សំសំខាន់ៗជាច្រើន ។ ជាក់ស្ដែង ក្នុងកិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅជំហានទី២ បានរកឃើញថា ការខ្វះឆន្ទៈក្នុងការអនុវត្តថវិកាកម្មវិធីនៅតាមក្រសួង-ស្ថាប័ន និង អវត្តមាននៃប្រព័ន្ធ FMIS គឺជាមូលហេតុចម្បងក្នុងចំណោមមូលហេតុទាំងអស់” ។ នេះជាប្រសាសន៍របស់ ឯកឧត្ដម ចាន់ សុធី ក្នុងឋានៈជាអគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្លែងក្នុងសុន្ទរកថាបិទអង្គសិក្ខាសាលាស្ដីពី “កិច្ចពិភាក្សាស្វែងរកធាតុចូល សម្រាប់ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី ២ នៅតាមក្រសួង-ស្ថាប័ន” ។ ឯកឧត្តមបានបន្ថែមទៀតថា នៅគ្រប់វិស័យទាំងអស់ត្រូវតែដើរស្របជាមួយការវិវត្តនៃបច្ចេកវិទ្យា និង ប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រេចឱ្យខានតែបាននូវការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ឯកឧត្ដមសង្កត់ធ្ងន់ថា ការប្រើប្រាស់ប្រព័ន្ធ FMIS នៅដំណាក់កាលនេះគឺដើម្បីសម្រាលបន្ទុកការងារហិរញ្ញវត្ថុ និង ការគ្រប់គ្រងនិងអនុវត្តថវិកា មុននឹងឈានទៅដល់ការធានាបាននូវតម្លាភាពនៃហិរញ្ញវត្ថុជាសាធារណៈ ។ ជាកិច្ចបញ្ចប់ ឯកឧត្តមបានបង្ហាញនូវភាពសុទិដ្ឋិនិយមលើប្រព័ន្ធ FMIS ព្រមទាំងបានអំពាវនាវ និង លើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នរួមគ្នា ដើម្បីស្វែងរកចំណុចរួម ក្នុងការទទួលយកប្រព័ន្ធមួយនេះទៅប្រើប្រាស់ ស្របទៅនឹងគោលដៅនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាលទ្ធផល តំណាងក្រសួង-ស្ថាប័នដែលអញ្ជើញមកចូលរួមក្នុងសិក្ខាសាលាបានយល់កាន់តែច្បាស់អំពីអ្វីទៅជាប្រព័ន្ធ FMIS ដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កំពុងអនុវត្ត និង ប្រើប្រាស់នាពេលបច្ចុប្បន្ន ជាពិសេសក្រសួង-ស្ថាប័នអាចចែករំលែកនូវព័ត៌មាន ក៏ដូចជាចំណេះដឹងដែលទទួលបានពីការចូលរួមសិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយដល់មន្រ្តីពាក់ព័ន្ធនៃក្រសួង-ស្ថាប័នរបស់ខ្លួន និង ត្រៀមខ្លួនគាំទ្រ និង អនុវត្តប្រព័ន្ធ FMIS ទៅតាមជំហាន និង ដំណាក់កាលនាពេលខាងមុខ ។ ទន្ទឹមនឹងនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS (នាយកដ្ឋានព័ត៌មានវិទ្យា) ទទួលបាននូវធាតុចូលសំខាន់ៗទាំងនៅក្នុងពេលពិភាក្សាជាក្រុម និង ពីកម្រងសំណួរដែលបានភ្ជាប់ជូនជាមួយនឹងលិខិតអញ្ជើញ ដែលព័ត៌មានទាំងនេះ បានផ្តល់ជាមូលដ្ឋានសម្រាប់ក្រុមការងារគិតគូរបន្តព្រាងផែនការអនុវត្តគម្រោង FMIS ជំហានទី ២ ដែលគ្រោងនឹងបន្តពង្រីកទៅដល់បណ្ដាក្រសួង-ស្ថាប័ន ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិនិត្យ និង [...]
ព័ត៌មានលម្អិត