+855 23 43 00 63

11

Aug, 2020

អត្ថប្រយោជន៍នៃមុខងារលទ្ធកម្មសម្រាប់មន្ត្រីទទួលបន្ទុកផ្នែកលទ្ធកម្ម

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងឆ្នាំ២០២០នេះ មានមុខងារចំនួនពីរនៃប្រព័ន្ធ អេហ្វអឹមអាយអេស (FMIS) រួមមានមុខងារលទ្ធកម្ម និងមុខងាររៀបចំផែនការថិវកា ដែលបាននិងកំពុងរៀបចំអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់សាកល្បងផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មុននឹងបន្តពង្រីកដាក់ឱ្យប្រើប្រាស់ទៅកាន់ក្រសួង-ស្ថាប័នផ្សេងទៀត។ ក្នុងន័យនេះ យើងសូមលើកយកពីអត្ថប្រយោជន៍នៃមុខងារលទ្ធកម្មសម្រាប់មន្ត្រីទទួលបន្ទុកផ្នែកលទ្ធកម្ម មកជម្រាបជូនដូចតទៅ៖

១.បង្កើនប្រសិទ្ធភាពលើការចំណាយ៖ ជំរុញ និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកនូវអ្វីដែលជាតម្រូវការ និងការបញ្ជាទិញដោយផ្ទាល់ទៅអ្នកផ្គត់ផ្គង់ដែលបានផ្តល់សិទ្ធិ

២. មានភាពងាយស្រួលក្នុងការតាមដាន និងគ្រប់គ្រងរាល់ព័ត៌មានផ្សេងៗ

៣. ជួយកាត់បន្ថយការចំណាយផ្សេងៗ៖ ការប្រើប្រាស់ក្រដាសស្នាមផ្សេងៗ ដោយសាររាល់ឯកសារពាក់ព័ន្ធនានា គឺត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធ អេហ្វអឹមអាយអេស

៤. បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងអ្នកផ្គត់ផ្គង់ ការគ្រប់គ្រងកិច្ចសន្យា

៥. បង្កើនឱ្យមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពលើការអនុវត្តនីតិវិធីកិច្ចលទ្ធកម្ម ។