+855 23 43 00 63

23

Apr, 2019

អត្ថប្រយោជន៍នៃរបាយការណ៍ R06, R17 និង R20

ដោយ៖: | Tags: | មតិយោបល់: 0

នាពេលថ្មីៗនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសិក្សា និងផលិតចេញជារបាយការណ៍ចំនួនបីទៀតចេញពីប្រព័ន្ធ FMIS សម្រាប់អ្នកប្រើប្រាស់ ដែលរបាយការណ៍ទាំងនោះមានដូចជា៖ ១. របាយការណ៍ស្ថានភាពចលនាឥណទានថវិកា (RO6) ២. របាយការណ៍ចំណូលថ្នាក់ជាតិតាមក្រសួង-ស្ថាប័ន (R17) និង ៣. របាយការណ៍ចំណូលចំណាយថវិកា (R20) ។

របាយការណ៍ទាំងបីនេះមានអត្ថប្រយោជន៍ផ្សេងៗគ្នាសម្រាប់អ្នកប្រើប្រាស់នីមួយៗដូចខាងក្រោម៖

  • RO6

១. ជួយដល់អ្នកប្រើប្រាស់ក្នុងការត្រួតពិនិត្យឥណទានដែលនៅសេសសល់ក្រោយពីធ្វើចលនាឥណទាន និងការអនុវត្តចំណាយ

២. អាចធ្វើការរាយការណ៍ជូនដល់ថ្នាក់ដឹកនាំនូវភាគរយនៃការចំណាយឥណទាន ដើម្បីឱ្យថ្នាក់ដឹកនាំអាចធ្វើការសម្រេចចិត្តដោយផ្អែកតាមទិន្នន័យនៃរបាយការណ៍នៅក្នុងប្រព័ន្ធ

៣. អាចបង្ហាញពីទឹកប្រាក់ដែលនៅសល់ និងការប្រៀបធៀបរវាងការចំណាយ និងឥណទានដែលកែតម្រូវសម្រាប់ចំណាយចរន្តថ្នាក់ជាតិតាមបណ្ដាក្រសួង-ស្ថាប័ន និងតាមបណ្ដាមន្ទីរជំនាញដែលបង្ហាញតាមមាតិកាសេដ្ឋកិច្ច និងមាតិកាកម្មវិធី ។

  • R017

១. មានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់មុខងារគណនីត្រូវទារ អាចទាញមើលពីស្ថានភាពប្រតិបត្តិការចំនូលនីមួយៗដែលគាត់បានបញ្ចូលទៅក្នុងប្រព័ន្ធ តាមរយៈការបង្កើតប្រតិបត្តិការធាតុរង់ចាំ (Pending Item)

២. អាចទាញរបាយការណ៍ចំណូលតាមក្រសួង-ស្ថាប័នរបស់ខ្លួនបានជាប្រចាំថ្ងៃ ខែ ត្រីមាស ឆមាស ឬឆ្នាំ ទៅតាមតម្រូវការបានគ្រប់ពេលវេលា

៣. មានបង្ហាញព័ត៌មានចំណូលតាមមាតិកាសេដ្ឋកិច្ច ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ សកម្មភាពដើមគ្រា សកម្មភាពចុងគ្រា និងការប្រៀបធៀបរវាងសរុបចំណូលចុងគ្រាធៀបនឹងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។

  • R20

១. ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់អាចដឹងពីឥណទានដែលត្រូវបានចំណាយ ការប្រមូលចំណូល និងឥណទានដែលនៅសល់ក្រោយពីការធ្វើចលនាឥណទាន ក៏ដូចជាការអនុវត្តចំណាយ ដើម្បីបន្តប្រតិបត្តិការធ្វើចលនាឥណទាន ព្រមទាំងការចំណាយផងដែរសម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលបង្ហាញតាមមាតិកាសេដ្ឋកិច្ច និងមាតិកាកម្មវិធី

២. អ្នកប្រើប្រាស់ និងថ្នាក់ដឹកនាំអាចទាញយករបាយការណ៍បានមិនថារបាយការណ៍ស្ថានភាពចលនាឥណទាន និងរបាយការណ៍ចំណូលចំណាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងងាយស្រួលក្នុងការធ្វើផែនការថវិកាប្រចាំឆ្នាំក្រោយៗ។