+855 23 43 00 63

21

Oct, 2022

សេចក្តីណែនាំស្តីពីការអនុវត្តនីតិវិធីថ្មីសម្រាប់ការចំណាយថវិកាចរន្តក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

បន្ទាប់ពីបានអនុវត្តដោយជោគជ័យនូវនីតិវិធីសម្រាប់ការបើកផ្តល់បៀវត្ស និង ចំណាយបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ និង ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបតាមប្រព័ន្ធ FMIS ទាំងស្រុង ចាប់ទាំងពីឆ្នាំ ២០២០ មក និង ស្របតាមផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ២០២០- ២០២៥ ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តសិក្សា រៀបចំ និង អភិវឌ្ឍប្រព័ន្ធ FMIS រួចរាល់សម្រាប់ការដាក់ឱ្យអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធទាំងស្រុងសម្រាប់ការចំណាយថវិកាចរន្តនៅក្រសួងចំនួន ២ ដែលជាដំណាក់កាលដំបូងគឺ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ ក្រសួងបរិស្ថាន ។

ព័ត៌មានលម្អិត សូមចុចតំណរភ្ជាប់នៅទីនេះ៖ https://fmis.mef.gov.kh/contents/uploads/2022/10/សេចក្ដីណែនាំ_០១២_BP_Streamline_MEF__MoE-1.pdf