
20
Sep, 2022
ក្រុមការងារ FMIS រៀបចំកម្មវិធីបណ្តុះបណ្តាលលើគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត តាមប្រព័ន្ធ FMIS ទាំងស្រុង ផ្អែកតាមនីតិវិធីតម្រង់ទិសថ្មី
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២ បានរៀបចំកម្មវិធីបណ្តុះបណ្តាលលើគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត តាមប្រព័ន្ធ FMIS ទាំងស្រុង ផ្អែកតាមនីតិវិធីតម្រង់ទិសថ្មី ជូនអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន តាមរយៈកម្មវិធី Zoom ។
ការរៀបចំវគ្គបណ្តុះលើគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត តាមប្រព័ន្ធ FMIS ទាំងស្រុង ផ្អែកតាមនីតិវិធីតម្រង់ទិសថ្មី ជូនថ្នាក់ដឹកនាំនិងមន្ត្រីដែលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅពេលនេះ គឺស្ថិតនៅក្នុងជំហានដំបូង ដោយឡែកក្រុមការងារគ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៀត ក្រោយពីទទួលបានសេចក្តីណែនាំ និង ឯកសារស្តីពីនិតិវិធីអនុវត្តស្តង់ដារការងារ និង ការប្រមូលធាតុចូលបន្ថែមសំខាន់ៗពីអ្នកប្រប្រើប្រាស់ប្រព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ។
គួរបញ្ជាក់ជូនថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសម្រេចដាក់ឱ្យអនុវត្តសម្រាប់នីតិវិធីតម្រង់ទិសថ្មីលើការបើកផ្តល់បៀវត្ស និង ចំណាយបន្ទុកបុគ្កលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ និង ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបតាមប្រព័ន្ធ FMISទាំងស្រុងទៅក្រសួង-ស្ថាប័នចំនួន ៣៤ ដោយជោគជ័យ និង កំពុងពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀតផងដែរ ដោយបានបន្តដាក់ឱ្យអនុវត្តនីតិថ្មី លើគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានព្រមទាំងអង្គភាពថវិកានៃក្រសួងទាំង ២។
អត្ថប្រយោជន៍ នៃនីតិវិធីថ្មីនេះមានដូចជា៖ ១.កាត់បន្ថយចំណាយរដ្ឋបាលបានមួយចំនួនធំ ដែលចំណាយរដ្ឋបាលផ្សេងៗ និង មធ្យោបាយធ្វើដំណើរ ក្នុងរដ្ឋាភិបាលមានចំនួន ៥០% នៃចំណាយសរុបប្រចាំឆ្នាំ, ២. មានភាពលឿន និង រហ័សជាងមុនតាំងពីដំណាក់កាលស្នើសុំ រហូតដល់ កាទូទាត់អាណត្តិ, ៣. អ្នកស្នើសុំអាចមើលដឹងស្ថានភាព នៃការស្នើសុំតាមដំណាក់កាលនីមួយៗ ដោយនីតិវិធីចាស់ អ្នកស្នើសុំមិនអាចតាមដានស្ថានភាព នៃការស្នើសុំរបស់ខ្លួនបាន ដូចនីតិវិធីថ្មីខាងលើឡើយ ។








