+855 23 43 00 63

14

Jun, 2023

ការចុះគាំទ្រដល់ទីកន្លែងបំពេញការផ្ទាល់ ក្នុងការអនុវត្តមុខងារ រៀបចំផែនការថវិកា (BPS) និង មុខងារលទ្ធកម្មពេញលេញ (PR)

ដោយ៖: | Tags: | មតិយោបល់: 0

សកម្មភាពបេសកកម្មរបស់ក្រុមការងារគ្រប់គ្រង់គម្រោង FMIS ក្នុងការចុះគាំទ្រដល់ទីកន្លែងបំពេញការផ្ទាល់ ក្នុងការអនុវត្តមុខងារ រៀបចំផែនការថវិកា (BPS) និង មុខងារលទ្ធកម្មពេញលេញ (PR) ជូនដល់អ្នកប្រើប្រាស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ។
គោលបំណងនៃសកម្មភាពចុះគាំទ្រនេះ គឺ ១. ដើម្បីបង្កើនប្រសិទ្ធភាពលើការអនុវត្តផ្ទាល់ ជាមួយនឹងប្រតិបតិ្តការជាក់ស្តែង ជាពិសេសគឺការកត់ត្រាជាមួយប្រព័ន្ធតែម្តង ដោយអ្នកប្រើប្រាស់ បានវឹកហាត់ផ្ទាល់ជាមួយមន្ត្រីជំនាញទទួលបន្ទុក ដើម្បីបង្កើនភាពថ្នឹក (ស្ទាត់ជំនាញ) ទៅនឹងរបៀបនៃការកត់ត្រា, ២. ពន្យល់សម្អិតបន្ថែមលើចំណុចគន្លឹះសំខាន់ៗ ដើម្បីពន្លឿនការកត់ត្រា ក៏ដូចជាវិធីសាស្ត្រពេលកែប្រែប្រតិបត្តិការនៅពេលមានកំហុសឆ្គង និង ៣. ចេះដោះស្រាយករណីមានបញ្ហាប្រឈមផ្សេងៗ ។
គិតដល់បច្ចុប្បន្ននេះ ក្រុមការងារបានចុះគាំទ្រដោយផ្ទាល់ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មួយចំនួនរួមមាន៖ ខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពត និង ខេត្តកែប ។