+855 23 43 00 63

21

Jan, 2014

ប្រកាសព័ត៌មាន លេខ ០០១

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០១៣ រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានចុះហត្ថលេខាលើកិច្ចសន្យា ជាមួយនឹងក្រុមហ៊ុន FIS-LG CNS សម្រាប់ការផ្គត់ផ្គង់ និងអនុវត្តប្រព័ន្ធ  FMIS (ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រព័ន្ធនេះនឹងប្រើប្រាស់កម្មវិធី Oracle‘s PeopleSoft ហើយជាដំបូងនឹងត្រូវចាប់ផ្តើមអនុវត្ត សម្រាប់អគ្គនាយកដ្ឋានពាក់ព័ន្ធ និង គ្រប់រតនាគារខេត្ត/ក្រុងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ២ ឆ្នាំបន្ទាប់។

ក្រុមហ៊ុន FIS-LG CNS នឹងផ្គត់ផ្គង់នូវរាល់  សម្ភារៈកុំព្យូទ័រ កម្មវិធីកុំព្យូទ័រ និង ហេដ្ឋារចនាសម្ព័ន្ធទៅតាមកិច្ចសន្យាដែលបានព្រមព្រៀង។  យើងនឹងមានប្រព័ន្ធអ៊ីមែលប្រើប្រាស់ផ្ទៃក្នុងបែបទំនើប  ការប្រើប្រាស់អ៊ីនធឺណែត  គេហទំព័រ និងសម្ភារៈទំនើបផ្សេងៗទៀត ដើម្បីសម្រួលដល់គ្រប់ប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រុមការងារអនុវត្តគម្រោង នឹងត្រូវដឹកនាំដោយ លោក មន្ត ប្រាថ្នា ក្រោមការគ្រប់គ្រងរបស់ក្រុមការងារគ្រប់គ្រង់ប្រព័ន្ធ FMIS (FMWG) ដែលមាន  ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ជាប្រធាន និង ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ    លោក មន្ត ប្រាថ្នា និង លោក ម៉ិញ បានសុវណ្ណអាទិច្ចាសីលា ជាអនុប្រធាន ។

ភាគីក្រុមហ៊ុនផ្គត់ផ្គង់នៃ ក្រុមហ៊ុន FIS-LF CNS Joint Venture នឹងចូលរួមក្នុងពិធីដាក់ឱ្យអនុវត្តគម្រោង FMIS ដើម្បីចាប់ផ្តើមគម្រោងជាផ្លូវការ នៅថ្ងៃអង្គារ ទី ២១ ខែមករា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ប្រធានក្រុមការងារគ្រប់គ្រង FMIS (FMWG)។

ក្រុមការងារអនុវត្តគម្រោង នឹងផ្តល់ការណែនាំជូនដល់មន្រ្តីរាជការទាំងអស់នូវព័ត៌មានទំនាក់ទំនងលម្អិត និង ព័ត៌មានបន្ថែមសម្រាប់ការជូនដំណឹងនាពេលបន្ទាប់ ។ ខណៈពេលនេះ សូមចូលទៅកាន់គេហទំព័រ  និង ទំនាក់ទំនងតាមអ៊ីមែល ដូចខាងក្រោម៖

គេហទំព័រ៖ https://fmis.mef.gov.kh
អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖ 023 430 063

ឯកសារភ្ជាប់ជា PDF៖ ភាសាខ្មែរ / English