+855 23 43 00 63

4

May, 2017

ប្រកាសព័ត៌មាន លេខ ៣៦ (ខែ មីនា ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងខែមីនានេះ ក្រុមការងារគ្រប់គ្រងគម្រាង FMIS នៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានបន្តធ្វើការចុះទៅផ្សព្វផ្សាយ ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយក្រសួង-ស្ថាប័នជាបន្តបន្ទាប់ដែលរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងបរិស្ថាន, ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងកិច្ចការនារី ។

បន្ទាប់ពីការផ្សព្វផ្សាយការបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន ក្រុមការងារគ្រប់គ្រងនីតិវិធីអនុ-វត្តការងារ និង ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរក៏បានបន្តសកម្មភាពចុះទៅសិក្សាអំពីនីតិវិធីអនុវត្តការងារបច្ចុប្បន្ននៅតាមបណ្តាក្រសួង-ស្ថាប័នទាំង ១០ ដើម្បីបន្តគូសនូវគំរូព្រាងនៃលំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់ក្រសួង-ស្ថាប័ន ដែលជាមូលដ្ឋានក្នុងការអភិវឌ្ឍនីតិវិធីអនុវត្តការងារស្តង់ដារ។

ក្រៅពីនេះក្រុមការងារគ្រប់គ្រងនីតិវិធីអនុវត្តការងារ FMIS ក៏កំពុងបន្តជួយគាំទ្រ និង ដោះស្រាយបញ្ហាប្រឈមនានារបស់មន្ត្រីក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្តយ៉ាងមមាញឹក និង កំពុងត្រៀមរៀបចំនូវឯកសារសម្រាប់ផ្តល់វគ្គបណ្តុះបណ្តាលបំប៉នបន្ថែមអំពីប្រព័ន្ធ FMIS ទៅកាន់មន្ត្រីរតនាគាររាជធានី-ខេត្តទាំង២៥ នៅក្នុងខែមេសាខាងមុខនេះ។   រីឯក្រុមការងារផ្នែកកសាងសមត្ថភាព ក៏បានគ្រោងរៀបចំផែនការសម្រាប់ផ្តល់វគ្គបណ្តុះបណ្តាលបំប៉នទៅកាន់មន្ត្រីរតនាគាររាជធានី -ខេត្តទាំង២៥ និង វគ្គបណ្តុះបណ្តាលជំនាញទន់ដល់មន្រ្តីនៅក្នុងនាយកដ្ឋានព័ត៌មានវិទ្យា។ ដោយឡែកក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានបន្តរៀបចំកម្មវីធីទំនាក់ទំនងនិងផ្សព្វផ្សាយពីវឌ្ឍនភាព និង បច្ចុប្បន្នភាពព័ត៌មានរបស់ប្រព័ន្ធ FMIS ទៅកាន់អ្នកពាក់ព័ន្ធតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។

ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ បានចុះទៅពិនិត្យពីទីតាំងសម្រាប់រៀបចំការតភ្ជាប់

បណ្តាញ និង ឧបករណ៏សម្រាប់ប្រើប្រាស់ប្រព័ន្ធនាពេលខាងមុខនៅតាមបណ្តាក្រសួង-ស្ថាប័ន។ លើសពីនេះក្រុមការងារក៏បានជួយក្នុងការរុះរើ និងរៀបចំបំពាក់ឧបករណ៍ សម្ភារៈ និង តភ្ជាប់បណ្តាញនៅទីតាំងថ្មីសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល ពីទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ។

ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តចុះអនុវត្តសកម្មភាពទៅតាមផ្នែកនីមួយៗ ជាមួយនឹងក្រុមការងារអនុវត្តគម្រោង FMIS តាមក្រសួង-ស្ថាប័នទាំង ១០  សូមក្រុមការងារអនុវត្តគម្រោង FMIS តាមក្រសួង-ស្ថាប័នមេត្តាចូលរួមសហការ ដើម្បីអាច ការអនុវត្តគម្រោង FMIS នៅ។

សូមទាញយក ប្រកាសព័ត៌មាន លេខ ៣៦ (ខែ មីនា ឆ្នាំ ២០១៧): https://fmis.mef.gov.kh/contents/uploads/2017/05/Bulletin_36-2.pdf