
19
Mar, 2018
ប្រកាសព័ត៌មាន លេខ ៤៦ (ប្រចាំខែ មករា ២០១៨)
សម្រាប់ខែមករាឆ្នាំ២០១៨ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាផ្លូវការ នៅក្រសួងចំនួន ១០ និងប្រកាសបន្តអនុវត្តគម្រោង FMIS ជំហានទី២ ទៅកាន់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៨។
- ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន
ក្រុមការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ FMIS បានសម្រេចជោគជ័យក្នុងការតភ្ជាប់បណ្តាញពីមជ្ឃមណ្ឌលទិន្នន័យទៅកាន់ក្រសួង-ស្ថាប័នទាំង១០ រូមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធចំនួន១០ និងបានដំឡើងកុំព្យូទ័រ និងសម្ភារបច្ចេកវិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់បប្រព័ន្ធ FMIS ប្រមាណជាង ២៧៥រូប។ ក្រៅពីនេះក្រុមការងារនៅតែបន្តការត្រួតពិនិត្យ ជួសជុល និងថែទាំឧបករណ៍បច្ចេកវិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ។
- ការគ្រប់គ្រងមុខងារប្រព័ន្ធ
ក្រុមការងារមុខងារប្រព័ន្ធ រួមជាមួយក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានសហការក្នុងការចុះគាំទ្រដោយផ្ទាល់ និងបង្ហាត់បង្ហាញបន្ថែមដល់ទីតាំងអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង ១០ និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ ដើម្បីទ្រទ្រង់ដល់ការប្រើប្រាស់លើប្រព័ន្ធ FMIS។ ការចុះគាំទ្រនេះធ្វើឡើងបន្ទាប់ពីការបញ្ចប់វគ្គបណ្តុះបណ្តាលទៅកាន់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងគោលបំណងជួយសម្របសម្រួលឱ្យអ្នកប្រើប្រាស់ប្រព័ន្ធ FMIS អាចអនុវត្តប្រព័ន្ធ FMIS នេះប្រកបដោយភាពរលូន។
- ការគ្រប់គ្រងការផ្លាស់ប្តូរ
ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានជួយរៀបចំ និងសម្របសម្រួល ក្នុងការរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការក្នុងឆ្នាំ២០១៨ និងបានធ្វើបច្ចុប្បន្នភាពជាប្រចាំលើគេហទំព័រ និងបណ្ដាញសង្គមរបស់ FMIS និងបានផ្សព្វផ្សាយផ្ទាំងព័ត៌មាន (Posters) នានាពាក់ព័ន្ធនឹងសកម្មភាពនៃការអនុវត្តគម្រោង FMIS និង វឌ្ឍនភាពនៃគម្រោង FMIS។ បានបោះពុម្ព និងផ្សព្វផ្សាយព្រឹត្តិបត្រព័ត៌មានលេខ ១៣ ចែកជូនតាមអគ្គនាយកដ្ឋាន នាយក- ដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមទាញយកប្រកាសព័ត៌មាន លេខ៤៦ (ប្រចាំខែ មករា ២០១៨) : https://fmis.mef.gov.kh/contents/uploads/2018/03/Draft-Bulletin-46_Jan_2018_RDY_edited.pdf