+855 23 43 00 63

7

Jun, 2018

ប្រកាសព័ត៌មាន លេខ ៥០ (ប្រចាំខែ ឧសភា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងខែ ឧសភា លេខាធិកាដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមស្តីពីមុខងារទាំង៤ របស់ប្រព័ន្ធ FMIS និងរបៀបប្រើប្រាស់ Window Remote Assistance សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំង ១០ ក្រសួង-ស្ថាប័ន ព្រមទាំងអាណាប័កផ្ទេរសិទ្ធិទាំងអស់ក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹងបន្ថែម ក៏ដូចជាចូលរួមដោះស្រាយបន្ថែមនូវរាល់បញ្ហាប្រឈមដែលក្រសួង-ស្ថាប័នបានជួបប្រទះនៅក្នុងអំឡុងពេលអនុវត្តប្រព័ន្ធ FMIS កន្លងទៅថ្មីៗនេះ។

  • ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ

ដោយឡែកក្រុមការងារហេដ្ឋារចនាសម្ព័ន្ធចុះបេសកម្មទៅកាន់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពត និងខេត្តកែប ដើម្បីដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យារបស់បណ្តាញតភ្ជាប់ ទូរ Rack ខ្សែបណ្តាញ     អគ្គិសនីសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS។

  • ការគ្រប់គ្រងមុខងារប្រព័ន្ធ

ស្របគ្នានេះដែរក្រុមការងារមុខងារប្រព័ន្ធបានបញ្ចប់នូវការគូសលំហូរនីតិវិធីអនុវត្តការងារអនុវត្ត និងនីតិវិធីអនុម័តក្នុង

ប្រព័ន្ធ FMIS របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ព្រមទាំងបានរៀបចំ និងបង្កើតឈ្មោះអ្នកប្រើប្រាស់ ជាមួយនឹងការកំណត់សិទ្ធិ តួនាទីនៅក្នុងប្រព័ន្ធ FMIS បន្ទាប់ពីបានពិភាក្សាបង្ហាញលម្អិតបន្ថែមពីមុខងារនីមួយៗនៃប្រព័ន្ធ FMIS។ លើសពីនេះផងដែរ ក្រុមការងារបានកំណត់រួចរាល់នូវអត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS។

  • ការគ្រប់គ្រងការផ្លាស់ប្តូរ

សម្រាប់ការទំនាក់ទំនងផ្សព្វផ្សាយរបស់ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានធ្វើការបញ្ចប់រៀបចំការសិក្សាអំពីការត្រៀម

ខ្លួនរបស់អ្នកប្រើប្រាស់ក្នុងការអនុវត្តប្រព័ន្ធនៅឆ្នាំ ២០១៩ រួមមាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ២៥ រាជធានី-ខេត្ត ព្រមទាំងបានបញ្ចប់វីដេអូសំខាន់ៗមួយចំនួនផ្សព្វផ្សាយទៅលើ់គេហទំព័រព័ត៌មាន និងរាល់បណ្តាញសង្គម របស់គម្រោង FMIS ។

  • ការងារបន្ត

          លេខាធិកាដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តដំឡើងឧបករណ៍បច្ចេកវិទ្យា និងផ្តល់ជូនវគ្គបណ្តុះបណ្តាលទៅកាន់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំង ១០ក្រសួង-ស្ថាប័ន និង២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត។

សូមទាញយកប្រកាសព័ត៌មាន លេខ ៥០ (ប្រចាំខែ ឧសភា ២០១៨) https://fmis.mef.gov.kh/contents/uploads/2018/06/Draft-Bulletin-50-2.pdf