
6
Dec, 2018
ប្រកាសព័ត៌មាន លេខ ៥៦ (ប្រចាំខែ វិច្ឆិកា ២០១៨)
ឈានចូលខែវិច្ឆិកានេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះបង្ហាញអំពីប្រព័ន្ធ FMIS និងមុខងារនីមួយៗនៃប្រព័ន្ធ FMIS ក្នុងសិក្ខាសាលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបញ្ជ្រាបការយល់ដឹងពីការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ដែលបានប្រពឹត្តិទៅកាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៨ និងការងារផ្សេងទៀតតាមផ្នែកដូចខាងក្រោម៖
- ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ
ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ FMIS បានសហការជាមួយក្រុមការងារផ្គត់ផ្គង់ក្នុងការរៀបចំដាក់ដំឡើង និងធ្វើតេស្តសាកល្បងដំណើរការ ម៉ាស៊ីនមេ ឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្ភារមិនមែនបច្ចេកវិទ្យា បានរួចរាល់ ជាស្ថាពរ។ បន្ថែមពីនេះ ក្រុមការងារនៅតែបន្តការជួយគាំទ្រ សម្របសម្រួល និងដោះស្រាយបញ្ហានានាជូនអ្នកប្រើប្រាស់នៅគ្រប់អង្គភាព និង បានចុះត្រួតពិនិត្យគុណភាពនិងលក្ខខណ្ឌបច្ចេកទេសជាមួយក្រុមហ៊ុនផ្គត់ផ្គង់ផងដែរ។
- ការគ្រប់គ្រងមុខងារប្រព័ន្ធ
សម្រាប់ខែនេះដែរ ក្រុមកាងារមុខងារប្រព័ន្ធបានធ្វើបច្ចុប្បន្នភាព និងកែសម្រួលលើនីតិវិធីអនុវត្តការងារនាពេលបច្ចុប្បន្ន និងពេលអនាគតរបស់ក្រសួង-ស្ថាប័នទាំង ១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងត្រៀមរៀបចំដាក់ជូនថ្នាក់ដឹកនាំអង្គភាពសាម៉ីអនុម័ត។ ជាមួយគ្នាផងដែរ ក្រុមការងារក៏បានរៀបចំឯកសារជំនួយស្មារតីដល់ក្រសួង-ស្ថាប័ន អគ្គនាយកដ្ឋានដែលពាក់ព័ន្ធ និងរតនាគាររាជធានី-ខេត្តពីរបៀបធ្វើថវិកាបម្រុង (Reserving Budget) នៅក្នុងប្រព័ន្ធ FMIS ហើយព្រមទាំងបានបង្កើតមាតិកាថវិកាចំណាត់ថ្នាក់គម្រោងថ្មីនៅក្នុងប្រព័ន្ធ FMIS ផងដែរ។
- ការគ្រប់គ្រងការផ្លាស់ប្តូរ
ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS ជូនអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញទាំងអស់ដែលរួមមាននៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងមុខងារសាធារណៈ និងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុអមផ្ទាល់នៅក្រសួង-ស្ថាប័ន ដើម្បីបង្ហាញអំពីមុខងារនៃប្រព័ន្ធ FMIS រួមជាមួយនឹងអត្ថប្រយោជន៍របស់ប្រព័ន្ធ FMIS និងកិច្ចការងារពាក់ព័ន្ធផ្សេងៗ សម្រាប់ជាមូលដ្ឋានគ្រឹះសម្រាប់ត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS នៅឆ្នាំ ២០១៩។ ដោយឡែកក្រុមការងារក៏បានសម្របសម្រួលដល់បេសកម្មរបស់ តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងការសិក្សាជួយសម្រួលដល់អ្នកអនុវត្តប្រព័ន្ធ FMIS រយៈពេលពីរសប្តាហ៍ផងដែរ។ ក្រុមកាងារនៅបន្តការធ្វើបច្ចុប្បន្នភាពជាប្រចាំទៅលើគេហទំព័រ និងបណ្តាញសង្គមរបស់ប្រព័ន្ធ FMIS ព្រមទាំងបានផ្សព្វផ្សាយវីដេអូ FMIS Cambodia Weekly News សម្រាប់សាធារណជនអាចតាមដានទស្សនាបាន។
- ការងារបន្ត
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តសិក្សាលើនីតិវិធីអនុវត្តការងារលម្អិតនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ដល់គ្រប់អង្គភាពថវិកានៃក្រសួងទាំងពីរ។ ដូចនេះសូមថ្នាក់ដឹកនាំ និងមន្រ្តីដែលពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមសហការ។
ទាញយកឯកសារជា PDF ៖https://fmis.mef.gov.kh/contents/uploads/2018/12/Draft-Bulletin-56.pdf