+855 23 43 00 63

23

Apr, 2019

ប្រកាសព័ត៌មាន លេខ ៥៨ (ប្រចាំខែ មករា កុម្ភៈ មីនា ២០១៩)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ការបើកទំព័រត្រីមាសនាដើមឆ្នាំ ២០១៩ នេះផងដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាន រៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាផ្លូវការ នៅក្រសួង-ស្ថាប័នចំនួន ១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និងប្រកាសបន្តអនុវត្តគម្រោង FMIS ទៅកាន់ក្រសួង-ស្ថាប័នចំនួន ១៧ សម្រាប់ឆ្នាំ ២០១៩។ ភ្ជាប់ជាមួយគ្នានោះផងដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសម្របសម្រួល និងរៀបចំវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និងមន្ត្រីនៅតាមអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ និងផ្តល់ជូនវគ្គបណ្តុះបណ្តាលទៅកាន់អ្នកប្រើប្រាស់បង្គោលចប់ជាស្ថាពរ។

  • ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ

ដោយឡែក ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបានចុះសិក្សាបឋម ក្នុងការរៀបចំគ្រោងប្លង់ទីតាំងដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និងមិនមែនបច្ចេកវិទ្យាព័ត៌មាន នៅក្រសួង-ស្ថាប័នទាំង ១៧ ដើម្បីរៀបចំបណ្តាញតភ្ជាប់ និងដំឡើងឧបករណ៍សម្ភារសម្រាប់ប្រើប្រាស់ប្រព័ន្ធ FMIS។ ក្រុមការងារក៏បានធ្វើការត្រួតពិនិត្យ និងតាមដានជាប្រចាំអំពីដំណើរការរបស់មជ្ឈមណ្ឌលទិន្នន័យ ព្រមទាំងធ្វើការតាមដានប្រព័ន្ធបណ្តាញ WANដែលបានធ្វើការរភ្ជាប់ពីមជ្ឍមណ្ឌលទិន្នន័យ មជ្ឃមណ្ឌលសង្គ្រោះទិន្នន័យទៅកាន់គ្រប់ការដ្ឋានដែលបានប្រើប្រាស់ប្រព័ន្ធ FMIS ទាំងគ្រប់ជំហានទី ១ និងជំហានទី២។

  • ការគ្រប់គ្រងមុខងារប្រព័ន្ធ

ក្រុមការងារបានរៀបចំផែនការចុះសិក្សានិង រៀបចំនីតិវិធីអនុវត្តការងារបច្ចុប្បន្ន របស់ក្រសួង-ស្ថាប័នចំនួន ១៧រួចរាល់។ជាមួយក្រសួង-ស្ថាប័នទាំង ១៧នេះដែរ ក្រុមការងារបានរៀបចំកំណត់អត្តសញ្ញាណ តួនាទី ភារកិច្ច និងមុខងាររបស់អ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធបានរួចរាល់ជាស្ថាពរជាមួយគ្នាដែរ។ បន្ថែមពីនេះក្រុមការងារមុខងារប្រព័ន្ធក៏បានបញ្ចប់ការគូសព្រៀងលើ លំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់ក្រសួង-ស្ថាប័នមួយចំនួនរួចរាល់និងជូនទៅក្រសួង-ស្ថាប័នសាមីធ្វើការត្រួតពិនិត្យ។

  • ការគ្រប់គ្រងការផ្លាស់ប្តូរ

ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានចូលរួមសម្របសម្រួលទៅកាន់ការចុះគាំទ្រដល់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្តទាំង ២៥ និងបានរៀបចំជាកម្រងវាយតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងអ្នកប្រើប្រាស់ប្រព័ន្ធ FMISទាំងអស់ធ្វើការវាយតម្លៃអំពីការចុះគាំទ្រ ក៏ដូចជាធ្វើការសំណូមពរនូវរាល់តម្រូវការបន្ថែម។ ក្នុងត្រីមាសនេះដែរ ក្រុមការងារក៏បានរៀបចំ     សហការចុះទៅបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធ FMISទៅកាន់ក្រសួង-ស្ថាប័ន ចំនួន ១៧ ដែលត្រូវត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធ FMISនាពេលខាងមុខឆាប់នេះផងដែរ។ ស្របជាមួយគ្នានេះដែរ ក្រុមការងារបានបន្តការផ្សព្វផ្សាយជាប្រចាំ និងផលិតវីដេអូថ្មី ដើម្បីផ្តល់ជាព័ត៌មានជូនអ្នកប្រើប្រាស់ និងសាធារណជនទាំងអស់ឱ្យបានជ្រាបពីគម្រោង FMIS។

  • ការងារបន្ត

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង  FMIS ត្រៀមចុះទៅសិក្សា ទីតាំង និងប្លង់លម្អិតសម្រាប់ក្រសួង-ស្ថាប័នចំនួន១៧ រួមមាន១.ក្រសួងព្រះបរមរាជវាំង, ២.អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ៣.អគ្គលេខាធិការដ្ឋានរដ្ឋសភា, ៤.ក្រុមប្រឹក្សាធម្មនុញ្ញ, ៥.ទីស្តីការគណៈរដ្ឋមន្រ្តី, ៦.ក្រសួងមហាផ្ទៃ, ៧.ក្រសួងការពារជាតិ, ៨.ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, ៩.ក្រសួងផែនការ, ១០.ក្រសួងធម្មការ និងសាសនា, ១១.ក្រសួងរ៉ែ និងថាមពល, ១២.ក្រសួងយុត្ដិធម៌, ១៣.ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ១៤.អង្គភាពប្រឆាំងអំពើពុករលួយ, ១៥.ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ១៦.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ១៧.អាជ្ញាធរសវនកម្មជាតិ ។ ដូចនេះសូមក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ចូលរួមសហការជាមួយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS។

ទាញយកឯកសារជា PDF ៖ https://fmis.mef.gov.kh/contents/uploads/2019/04/Draft-Bulletin-58.pdf