គម្រោង FMIS ជាផ្នែកដ៏សំខាន់មួយនៃ PFMRP ដែលមានចក្ខុវិស័យជួយបង្កើនសមត្ថភាព និងប្រសិទ្ធភាពចំពោះការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
គម្រោង FMIS ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ ដែលត្រូវបានរៀបចំជា ៥ ដំណាក់កាល ដោយមានសកម្មភាពជាក់ស្តែង បែងចែកនៅក្នុងខ្សែបន្ទាត់ការងារនីមួយៗ ។
ព្រឹត្តិបត្រព័ត៌មានអំពីគម្រោង FMIS មានចេញផ្សាយប្រចាំខែ ដែលផ្សព្វផ្សាយនូវព័ត៌មាននិងសកម្មភាពចុងក្រោយដែលកំពុងអនុវត្ត ពាក់ព័ន្ធនឹងគម្រោង FMIS ។