+855 23 43 00 63

24

Nov, 2023

ផ្សារមូលបត្រកម្ពុជា រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ១៤ នៃអាណត្តិទី ២

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា (ផមក) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ១៤ នៃអាណត្តិទី ២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, សមាជិកក្រុមប្រឹក្សាភិបាល, និង មន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃ ផមក មួយចំនួន ។

អង្គប្រជុំ បានពិនិត្យ និង អនុម័តជាគោលការណ៍លើ៖
១). ការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលរបស់ ក្រុមហ៊ុន ស៊ីអាយអេ ហ្វឺស អ៊ិនធើណេសិនណល ស្គូល (CIA First International School Co., LTD.) ដើម្បីអាចចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា ។
២). ការចូលជាអ្នកចូលរួមនៅផ្សារមូលបត្រកម្ពុជា របស់ ធនាគារ វីង (ខេមបូឌា) ម.ក ជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និង ជាភ្នាក់ងារបញ្ជិកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និង ភ្នាក់ងារទូទាត់ ៕