+855 23 43 00 63

25

Oct, 2019

ប្រកាសព័ត៌មានលេខ ៦០ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩

ដោយ៖: | Tags: | មតិយោបល់: 0

សូចនាករធំៗ ដែលលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន ១០០% ប្រចាំត្រីមាស -ការទូទាត់តាម E-Transfer ពីប្រព័ន្ធ FMIS ទៅក្រុមហ៊ុនផ្គត់ផ្គង់ ឬ អ្នកទទួលផលដែលមានគណនីនៅធានាគារពាណិជ្ជត្រូវបានដាក់ឱ្យអនុវត្តនៅតាមអគ្គនាយកដ្ឋានរតនាគារជាតិ សម្រាប់ការទូទាត់នៅថ្នាក់កណ្តាលតាមរយៈធនាគារជាតិនៃកម្ពុជា។ ក្រុមការងារក៏កំពុងបន្តរៀបចំផែនការពង្រីកការអនុវត្តនេះសម្រាប់ថ្នាក់មូលដ្ឋាន ដែលនឹងគ្រោងអនុវត្តនៅឆ្នាំបន្តបន្ទាប់នៅរតនាគាររាជធានី-ខេត្ត។ -វគ្គបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់មន្រ្តីក្រសួង-ស្ថាប័នចំនួន ១៧ បន្ថែមថ្មី បានរៀបចំរួចរាល់សម្រាប់ត្រៀមប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ ២០២០ ខាងមុខ ដោយវគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៩។ -ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង-ស្ថាប័នចំនួន ១០ ដែលបានអនុវត្តប្រព័ន្ធ FMIS រួចក្នុងឆ្នាំ ២០១៨ បានទទួលការផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រ PK-The Helper, ការទាញផលប្រយោជន៍ពីប្រព័ន្ធ FMIS បម្រើការងារគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃ ជាពិសេសពាក់ព័ន្ធនឹងការទាញទិន្នន័យជា Query, ការទាញរបាយករណ៍, ការចូលមើលបញ្ជីប្រតិបត្តិការតាមក្រុមការងារគាំទ្រនីមួយៗ និង ការផ្សព្វផ្សាយបន្ថែមជារួម នៅក្នុងសិក្ខាសាលាថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៩។ -សម្រេចបាននូវការដំឡើងហេដ្ឋារចនាសម្ព័ន្ធបច្ចេកព័ត៌មាន ពាក់ព័ន្ធការតភ្ជាប់បណ្តាញ Network (LAN), ការតភ្ជាប់បណ្តាញអគ្គិសនី, ដំឡើងទូរ Rack និង ការតភ្ជាប់ Leased Line ទៅមជ្ឈមណ្ឌលទិន្នន័យ នៅក្នុងក្រសួង-ស្ថាប័ន ១៧ បន្ថែមថ្មី និង អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញមួយចំនួន។ -របាយការណ៍ស្តីអំពីលទ្ធផលការសិក្សាលើ លទ្ធភាពបច្ចេកទេសក្នុងការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធបៀវត្សមន្ត្រីរាជការត្រូវបានរៀបចំចំនួន២ លើកជូនថ្នាក់ដឹកនាំលេខាធិការដ្ឋាន  FMWG និង បានបូកសរុបរបាយការណ៍សង្ខេប និងការស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក្នុងការរៀបចំប្រកាសអន្តរក្រសួង ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មរវាងប្រព័ន្ធ […]

ព័ត៌មានលម្អិត

15

Jul, 2019

ប្រកាសព័ត៌មាន លេខ ៥៩ (ប្រចាំខែ មេសា ឧសភា មិថុនា ២០១៩)

ដោយ៖: | Tags: | មតិយោបល់: 0

ឈានចូលមកកាន់ត្រីមាសទី២នេះដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានកំពុងរៀបចំឈ្មោះ និងកាលវិភាគអ្នកដែលត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលសម្រាប់ក្រសួង-ស្ថាប័នទាំង ១៧ ដែលនឹងត្រៀមខ្លួនសម្រាប់ការប្រើប្រាស់ប្រព័ន្ធ FMISនាឆ្នាំ ២០២០ ខាងមុខនេះ។ ដោយឡែក មន្រ្តីដែលជា អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៃក្រសួង-ស្ថាប័នចំនួន ១០ និង បណ្តាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥ ក៏ត្រូវបានទទួលការបណ្តុះបណ្តាលបំប៉នបន្ថែមស្តីពី គន្លឹះសំខាន់ៗនៃការប្រើប្រាស់ប្រព័ន្ធ FMIS លើមុខងារចំនួន ៤ រួមមានមុខងារវិភាជន៍ថវិកា, មុខងារការទិញ, មុខងារគណនីត្រូវសង និង មុខងារគណនីត្រូវទារផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារបានសម្រេចនូវសមិទ្ធផលធំៗមួយចំនួនប្រចាំត្រីមាសដែលរួមមានសកម្មភាពដូចខាងក្រោម៖ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបាននិង កំពុងសហការ និង ត្រួតពិនិត្យការចុះដំឡើងបណ្តាញតភ្ជាប់, បណ្តាញចរន្តអគ្គិសនី, Wall-points និង ទូ Rack របស់គម្រោង FMIS នៅក្រសួង-ស្ថាប័នទាំង១៧ ដែលការងារនេះត្រូវបានចាប់ផ្តើមកាលពីខែ ឧសភា ឆ្នាំ ២០១៩ និង គ្រោងនឹងបញ្ចប់បេសកកម្មនេះក្នុងខែ តុលា ឆ្នាំ ២០១៩ សម្រាប់ត្រៀមឱ្យរួចរាល់មុននឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួង-ស្ថាប័នទាំង១៧ ជាផ្លូវការ។ ទន្ទឹមគ្នានេះដែរ ក្រុមការងារបានចុះទៅពិនិត្យមើល ជួសជុល និងថែទាំលើឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និង មិនមែនបច្ចេកវិទ្យាព័ត៌មានរបស់គម្រោង FMIS នៅក្រសួង-ស្ថាប័នទាំង២០, បណ្តាអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង២៥ ដើម្បីធានាបាននូវគុណភាពក្នុងការប្រើប្រាស់បានយូរអង្វែង។ ការគ្រប់គ្រងមុខងារប្រព័ន្ធ ក្រុមការងារមុខងារប្រព័ន្ធបានសម្រេចលើការកែតម្រូវលំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់ក្រសួង-ស្ថាប័នទាំង១៧រួចរាល់។ បន្ថែមពីនេះក្រុមការងារបានរៀបចំរួចរាល់លើលក្ខណៈបច្ចេកទេសនៃការធ្វើសន្ធានកម្មពីប្រព័ន្ធ  NRMIS មកប្រព័ន្ធ FMIS ប៉ុន្តែរង់ចាំការកែសម្រួលមួយចំនួនទៅតាមតម្រូវការរបស់អគ្គនាយកដ្ឋានរតនាគារជាតិ។ក្រុមការងារក៏បានរៀបចំរួចរាល់ផងដែរចំពោះមជ្ឈមណ្ឌលដោះស្រាយបញ្ហា  (HelpDesk Center)    និង  ដាក់ឱ្យដំណើរការជាសាកល្បង ដោយមានការរៀបចំទីតាំងសម្រាប់ធ្វើការទ្រទ្រង់, មន្ត្រីសម្រាប់ទទួលបន្ទុកការងារដោះស្រាយ,នីតិវិធីសម្រាប់ដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងជំនួយគាំទ្រ ដែលនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅពាក់កណ្តាលខែ  កក្កដា […]

ព័ត៌មានលម្អិត

23

Apr, 2019

ប្រកាសព័ត៌មាន លេខ ៥៨ (ប្រចាំខែ មករា កុម្ភៈ មីនា ២០១៩)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ការបើកទំព័រត្រីមាសនាដើមឆ្នាំ ២០១៩ នេះផងដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាន រៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាផ្លូវការ នៅក្រសួង-ស្ថាប័នចំនួន ១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និងប្រកាសបន្តអនុវត្តគម្រោង FMIS ទៅកាន់ក្រសួង-ស្ថាប័នចំនួន ១៧ សម្រាប់ឆ្នាំ ២០១៩។ ភ្ជាប់ជាមួយគ្នានោះផងដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសម្របសម្រួល និងរៀបចំវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និងមន្ត្រីនៅតាមអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ និងផ្តល់ជូនវគ្គបណ្តុះបណ្តាលទៅកាន់អ្នកប្រើប្រាស់បង្គោលចប់ជាស្ថាពរ។ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដោយឡែក ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបានចុះសិក្សាបឋម ក្នុងការរៀបចំគ្រោងប្លង់ទីតាំងដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និងមិនមែនបច្ចេកវិទ្យាព័ត៌មាន នៅក្រសួង-ស្ថាប័នទាំង ១៧ ដើម្បីរៀបចំបណ្តាញតភ្ជាប់ និងដំឡើងឧបករណ៍សម្ភារសម្រាប់ប្រើប្រាស់ប្រព័ន្ធ FMIS។ ក្រុមការងារក៏បានធ្វើការត្រួតពិនិត្យ និងតាមដានជាប្រចាំអំពីដំណើរការរបស់មជ្ឈមណ្ឌលទិន្នន័យ ព្រមទាំងធ្វើការតាមដានប្រព័ន្ធបណ្តាញ WANដែលបានធ្វើការរភ្ជាប់ពីមជ្ឍមណ្ឌលទិន្នន័យ មជ្ឃមណ្ឌលសង្គ្រោះទិន្នន័យទៅកាន់គ្រប់ការដ្ឋានដែលបានប្រើប្រាស់ប្រព័ន្ធ FMIS ទាំងគ្រប់ជំហានទី ១ និងជំហានទី២។ ការគ្រប់គ្រងមុខងារប្រព័ន្ធ ក្រុមការងារបានរៀបចំផែនការចុះសិក្សានិង រៀបចំនីតិវិធីអនុវត្តការងារបច្ចុប្បន្ន របស់ក្រសួង-ស្ថាប័នចំនួន ១៧រួចរាល់។ជាមួយក្រសួង-ស្ថាប័នទាំង ១៧នេះដែរ ក្រុមការងារបានរៀបចំកំណត់អត្តសញ្ញាណ តួនាទី ភារកិច្ច និងមុខងាររបស់អ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធបានរួចរាល់ជាស្ថាពរជាមួយគ្នាដែរ។ បន្ថែមពីនេះក្រុមការងារមុខងារប្រព័ន្ធក៏បានបញ្ចប់ការគូសព្រៀងលើ លំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់ក្រសួង-ស្ថាប័នមួយចំនួនរួចរាល់និងជូនទៅក្រសួង-ស្ថាប័នសាមីធ្វើការត្រួតពិនិត្យ។ ការគ្រប់គ្រងការផ្លាស់ប្តូរ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានចូលរួមសម្របសម្រួលទៅកាន់ការចុះគាំទ្រដល់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្តទាំង ២៥ និងបានរៀបចំជាកម្រងវាយតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងអ្នកប្រើប្រាស់ប្រព័ន្ធ FMISទាំងអស់ធ្វើការវាយតម្លៃអំពីការចុះគាំទ្រ ក៏ដូចជាធ្វើការសំណូមពរនូវរាល់តម្រូវការបន្ថែម។ ក្នុងត្រីមាសនេះដែរ ក្រុមការងារក៏បានរៀបចំ     សហការចុះទៅបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធ FMISទៅកាន់ក្រសួង-ស្ថាប័ន ចំនួន ១៧ ដែលត្រូវត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធ FMISនាពេលខាងមុខឆាប់នេះផងដែរ។ ស្របជាមួយគ្នានេះដែរ ក្រុមការងារបានបន្តការផ្សព្វផ្សាយជាប្រចាំ និងផលិតវីដេអូថ្មី ដើម្បីផ្តល់ជាព័ត៌មានជូនអ្នកប្រើប្រាស់ និងសាធារណជនទាំងអស់ឱ្យបានជ្រាបពីគម្រោង FMIS។ ការងារបន្ត លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង  FMIS ត្រៀមចុះទៅសិក្សា ទីតាំង និងប្លង់លម្អិតសម្រាប់ក្រសួង-ស្ថាប័នចំនួន១៧ រួមមាន១.ក្រសួងព្រះបរមរាជវាំង, ២.អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ៣.អគ្គលេខាធិការដ្ឋានរដ្ឋសភា, ៤.ក្រុមប្រឹក្សាធម្មនុញ្ញ, […]

ព័ត៌មានលម្អិត

19

Apr, 2019

ប្រកាសព័ត៌មាន លេខ ៥៧ (ប្រចាំខែ ធ្នូ ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់ជាស្ថាពរក្នុងការរៀបចំវគ្គបណ្តុះបណ្តាលទៅកាន់អ្នកដែលត្រូវអនុវត្តប្រព័ន្ធ FMIS នៃក្រសួង-ស្ថាប័នទាំង ១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ព្រមទាំងបានសម្រេចសមិទ្ធផលមួយចំនួនធំសម្រាប់ឆ្នាំ ២០១៨ នេះដែលសកម្មភាពទាំងនោះរួមមាន៖ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ អំឡុងពេលនេះដែរ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបានគ្រប់គ្រង និងតាមដានជាប្រចាំអំពីដំណើរការរបស់មជ្ឈមណ្ឌលទិន្នន័យដែលរួមមានទាំងឧបករណ៍ផ្នែកបច្ចេកទេសព័ត៌មានវិទ្យា និងឧបករណ៍មិនមែនបច្ចេកវិទ្យាព័ត៌មានដោយធានាបាននូវប្រក្រតីភាពនៃដំណើរការប្រព័ន្ធ FMIS ។ លើសពីនេះក្រុមការងារបានចុះត្រួតពិនិត្យគុណភាព និងល័ក្ខខ័ណ្ឌបច្ចេកទេសលើ ឧបករណ៍សម្ភារបច្ចេកទេសព័ត៌មានវិទ្យាសម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅតាមក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥។ ការគ្រប់គ្រងមុខងារប្រព័ន្ធ ដោយឡែកក្រុមការងារគ្រប់គ្រងមុខងារប្រព័ន្ធ FMIS បានបញ្ចប់ការរៀបចំនីតិវិធីអនុវត្តបច្ចុប្បន្ន និងនីតិវិធីអនុវត្តការងារអនាគតរបស់ក្រសួង-ស្ថាប័នទាំង ១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តទាំង ២៥  ព្រមទាំងបានដាក់ជូនថ្នាក់ដឹកនាំអង្គ-ភាពសាម៉ីអនុម័ត។ ស្របពេលជាមួយគ្នានេះដែលក្រុមការងារបានរៀបចំប្រព័ន្ធ FMIS សម្រាប់ការប្រើប្រាស់នៅការដ្ឋានថ្មីឆ្នាំ ២០១៩ រួចរាល់ជាស្ថាពរដោយបានបង្កើតឈ្មោះអ្នកប្រើប្រាស់, បង្កើតអង្គភាពការងារថ្មី, កំណត់សិទ្ធិតួនាទីអ្នកប្រើប្រាស់, កំណត់លំហូរអនុម័តប្រតិបត្តិការតាមមុខងារនីមួយៗនៃប្រព័ន្ធ FMIS និងបានកែសម្រួលសម្រាប់ការប្រើប្រាស់នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្សារភ្ជាប់លំហូរការងារជាមួយនឹងរតនាគាររាជធានី-ខេត្ត។ ការគ្រប់គ្រងការផ្លាស់ប្តូរ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានចូលរួមសម្របសម្រួលក្នុងការបញ្ចប់នីតិវិធីអនុវត្តបច្ចុប្បន្ន និងនីតិវិធីអនុវត្តការងារអនាគតរបស់ក្រសួង-ស្ថាប័នទាំង ១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តទាំង ២៥    ព្រមទាំងទំនាក់ទំនងទៅកាន់អង្គភាពក្នុងការដាក់ជូនថ្នាក់ដឹកនាំអង្គភាពសាម៉ីអនុម័តសម្រេច។ ជាមួយគ្នានេះដែរ  ក្រុមការងារក៏បានធ្វើបទបង្ហាញផ្សព្វផ្សាយពីសារៈសំខាន់និងតួនាទីភារកិច្ចរបស់មន្ត្រីបង្គោល នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរៀបចំកត់ត្រាសំណូមពរនិងការស្នើសុំផ្សេងៗមកកាន់ក្រុមការងារគម្រោង FMIS។ ក្រុមការងារនៅតែបន្តជានិច្ចនូវសកម្មភាពផលិតវីដេអូនានា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីគម្រោង   FMISទៅកាន់អ្នកប្រើប្រាស់   និងសាធារណៈជនទូទៅផងដែរ    ព្រមទាំងបានធ្វើបច្ចុប្បន្នភាពជាប្រចាំនៅលើគេហទំព័រផ្សព្វផ្សាយរបស់គម្រោង FMIS។ ការងារបន្ត លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង  FMIS ត្រៀមចុះគាំទ្រដោយផ្ទាល់ទៅកាន់មន្រ្តី និងថ្នាក់ដឹកនាំដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMISនៅតាមក្រសួង-ស្ថាប័ន  និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥។ ដូចនេះសូមអង្គភាពពាក់-ព័ន្ធទាំងអស់មេត្តាចូលរួមសហការ និងសម្របសម្រួលដល់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS។ ទាញយកឯកសារជា PDF ៖ https://fmis.mef.gov.kh/contents/uploads/2019/04/Draft-Bulletin-57.3.pdf

ព័ត៌មានលម្អិត

6

Dec, 2018

ប្រកាសព័ត៌មាន លេខ ៥៦ (ប្រចាំខែ វិច្ឆិកា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

ឈានចូលខែវិច្ឆិកានេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះបង្ហាញអំពីប្រព័ន្ធ FMIS និងមុខងារនីមួយៗនៃប្រព័ន្ធ FMIS ក្នុងសិក្ខាសាលារបស់ក្រសួងការងារ   និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបញ្ជ្រាបការយល់ដឹងពីការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ដែលបានប្រពឹត្តិទៅកាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៨  និងការងារផ្សេងទៀតតាមផ្នែកដូចខាងក្រោម៖ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ  FMIS បានសហការជាមួយក្រុមការងារផ្គត់ផ្គង់ក្នុងការរៀបចំដាក់ដំឡើង  និងធ្វើតេស្តសាកល្បងដំណើរការ ម៉ាស៊ីនមេ ឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្ភារមិនមែនបច្ចេកវិទ្យា បានរួចរាល់ ជាស្ថាពរ។ បន្ថែមពីនេះ ក្រុមការងារនៅតែបន្តការជួយគាំទ្រ សម្របសម្រួល និងដោះស្រាយបញ្ហានានាជូនអ្នកប្រើប្រាស់នៅគ្រប់អង្គភាព និង បានចុះត្រួតពិនិត្យគុណភាពនិងលក្ខខណ្ឌបច្ចេកទេសជាមួយក្រុមហ៊ុនផ្គត់ផ្គង់ផងដែរ។ ការគ្រប់គ្រងមុខងារប្រព័ន្ធ សម្រាប់ខែនេះដែរ ក្រុមកាងារមុខងារប្រព័ន្ធបានធ្វើបច្ចុប្បន្នភាព និងកែសម្រួលលើនីតិវិធីអនុវត្តការងារនាពេលបច្ចុប្បន្ន និងពេលអនាគតរបស់ក្រសួង-ស្ថាប័នទាំង ១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងត្រៀមរៀបចំដាក់ជូនថ្នាក់ដឹកនាំអង្គភាពសាម៉ីអនុម័ត។  ជាមួយគ្នាផងដែរ  ក្រុមការងារក៏បានរៀបចំឯកសារជំនួយស្មារតីដល់ក្រសួង-ស្ថាប័ន  អគ្គនាយកដ្ឋានដែលពាក់ព័ន្ធ    និងរតនាគាររាជធានី-ខេត្តពីរបៀបធ្វើថវិកាបម្រុង (Reserving Budget) នៅក្នុងប្រព័ន្ធ FMIS ហើយព្រមទាំងបានបង្កើតមាតិកាថវិកាចំណាត់ថ្នាក់គម្រោងថ្មីនៅក្នុងប្រព័ន្ធ FMIS ផងដែរ។ ការគ្រប់គ្រងការផ្លាស់ប្តូរ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ  បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ   FMIS ជូនអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញទាំងអស់ដែលរួមមាននៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងមុខងារសាធារណៈ និងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុអមផ្ទាល់នៅក្រសួង-ស្ថាប័ន ដើម្បីបង្ហាញអំពីមុខងារនៃប្រព័ន្ធ FMIS រួមជាមួយនឹងអត្ថប្រយោជន៍របស់ប្រព័ន្ធ FMIS និងកិច្ចការងារពាក់ព័ន្ធផ្សេងៗ សម្រាប់ជាមូលដ្ឋានគ្រឹះសម្រាប់ត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS នៅឆ្នាំ ២០១៩។ ដោយឡែកក្រុមការងារក៏បានសម្របសម្រួលដល់បេសកម្មរបស់ តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងការសិក្សាជួយសម្រួលដល់អ្នកអនុវត្តប្រព័ន្ធ FMIS រយៈពេលពីរសប្តាហ៍ផងដែរ។ ក្រុមកាងារនៅបន្តការធ្វើបច្ចុប្បន្នភាពជាប្រចាំទៅលើគេហទំព័រ និងបណ្តាញសង្គមរបស់ប្រព័ន្ធ FMIS ព្រមទាំងបានផ្សព្វផ្សាយវីដេអូ FMIS Cambodia Weekly News សម្រាប់សាធារណជនអាចតាមដានទស្សនាបាន។ ការងារបន្ត           លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង  FMIS […]

ព័ត៌មានលម្អិត