+855 23 43 00 63

18

Dec, 2014

ប្រកាស​ព័ត៌មាន លេខ ០០៩ (ខែ វិច្ឆិកា ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

 ក្រុមការងារគ្រប់គ្រងគម្រោង FMIS កំពុងបន្តការងារយ៉ាងសកម្ម ដើម្បីជំរុញឱ្យការងារគន្លឹះទាំងឡាយនៅក្នុងដំណាក់កាលស្ថាបនាប្រព័ន្ធបញ្ចប់ទៅទាន់ពេលវេលាដែលបានគ្រោងទុក ទោះបីជាមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយយ៉ាងណាក៏ដោយ។ ការសម្រេចចុងក្រោយរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានថវិកា ទាក់ទងនឹងនីតិវិធីអនុវត្តការងារអនាគតរបស់ប្រព័ន្ធ FMIS កំពុងស្ថិតក្នុងការត្រួតពិនិត្យ  ឡើងវិញ ដោយតម្រូវឱ្យមានការពិភាក្សា បញ្ជាក់ និងកែសម្រួលឡើងវិញលើចំណុចមួយចំនួនពីក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ។ នៅថ្ងៃទី ១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមការងារនីតិវិធីអនុវត្តការងារ បានបង្ហាញពីប្រព័ន្ធ FMIS ក្នុងគោលបំណងឲ្យក្រុមការងារបានឃើញអំពីដំណើរការរបស់ប្រព័ន្ធ ដោយផ្អែកលើការបង្ហាញជាក់ស្តែង ដែលគ្របដណ្តប់តែប្រតិបត្តិការស្នូល និងប្រតិបត្តិការចម្បងតែប៉ុណ្ណោះពាក់ព័ន្ធនឹងមុខងារទាំងប្រាំមួយរបស់ប្រព័ន្ធ រួមមាន៖សៀវភៅធំ (GL) វិភាជន៍ថវិកា (BA) ការទិញ (PO) គណនីត្រូវសង (AP)            ការគ្រប់គ្រងសាច់ប្រាក់ (CM) គណនីត្រូវទារ (AR)។ ការបង្ហាញពីប្រព័ន្ធ FMIS ដោយផ្តោតទៅលើប្រតិបត្តិការស្នូលលម្អិតបន្ថែម និងការបង្កើតរបាយការណ៍ នឹងបន្តបង្ហាញជូនក្រុមការងារ FMWG នៅដើមខែធ្នូ។ ជាមួយគ្នាដែរ ក្រុមការរងារនីតិវិធីអនុវត្តការងារក៏កំពុងបន្តការពិភាក្សាអំពីការធ្វើសន្ធានកម្មរវាងធនាគារពាណិជ្ជពាក់ព័ន្ធនឹងរបាយការណ៍ពីធនាគារ (Bank Statement)។ បេសកកម្មនៅតាមរតនាគារខេត្តដើម្បីទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ (Face-to-Face Communication) អំពីការអនុវត្តគម្រោង FMIS និងសិក្សាអំពីទីតាំងសុវត្ថិភាពសម្រាប់ដំឡើងឧបករណ៍ព័ត៌មានវិទ្យាដើម្បីតភ្ជាប់ប្រព័ន្ធ FMIS បានបញ្ចប់ជាស្ថាពរនៅក្នុងខែវិច្ឆិកា។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរកំពុងសរុបរបាយការណ៍ និងត្រៀមរៀបចំការងារដែលនឹងត្រូវអនុវត្តជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ជាមួយនឹងអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ និងរតនាគាររាជធានី-ខេត្ត ដោយផ្តោតលើការបង្ហាញពីប្រព័ន្ធ FMIS (FMIS Demonstration)។ ដោយឡែក ការពិនិត្យឡើងវិញលើផលប៉ះពាល់នៃការផ្លាស់ប្តូរទាំងអស់ដែលក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់បានវិភាគ ក្នុងគោលបំណងបន្ថែមនូវចំណុចខ្វះខាតទាំងឡាយ កំពុងត្រូវបានពិនិត្យដោយក្រុមការងារនិងទីប្រឹក្សាគ្រប់គ្រងការផ្លាស់ប្តូរ។ ចំណែកផែនការបណ្តុះបណ្តាលសម្រាប់អ្នកបច្ចេកទេសព័ត៌មានវិទ្យា និងអ្នកប្រើប្រាស់ប្រព័ន្ធកំពុងបន្តរៀបចំជាបណ្តើរៗ ដោយមានការពិភាក្សាជាច្រើនលើកច្រើនសារ ដើម្បីធ្វើយ៉ាងណាឱ្យការបណ្តុះបណ្តាលនាពេលខាងមុខនឹងទទួលបានជោគជ័យ និងប្រកបដោយភាពស័ក្តិសិទ្ធិ។ ការបំពាក់ប្រព័ន្ធបណ្តាញអគ្គិសនី និងបំពាក់នូវសម្ភារៈ និងឧបករណ៍ព័ត៌មានវិទ្យាផ្សេងៗរបស់មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌល សង្គ្រោះទិន្នន័យ និងបន្ទប់បណ្តុះបណ្តាលបានបញ្ចប់រួចរាល់។ ក្រុមការងារកំពុងរៀបចំដំឡើង និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យ ដោយគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ ដើម្បីប្រើប្រាស់សាកល្បងមុនពេលដាក់ឱ្យដំណើរការជាផ្លូវការ។ ចំណែកឯសម្ភារៈ ឧបករណ៍ ផ្គត់ផ្គង់ប្រព័ន្ធផ្សេងទៀត និង Software License ដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធកំពុងបន្តនាំចូល។ […]

ព័ត៌មានលម្អិត

20

Nov, 2014

ប្រកាស​ព័ត៌មាន លេខ ០០៨ (ខែ តុលា ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

បច្ចុប្បន្នក្រុមការងារកំពុងស្ថិតនៅក្នុងស្ថានភាពស្មុគស្មាញ អំពីការស្ថាបនាប្រព័ន្ធ FMIS។ ធាតុសំខាន់បំផុតសម្រាប់កសាងប្រព័ន្ធនៅក្នុងដំណាក់កាលនេះរួមមាន ការបញ្ចប់នីតិវិធីអនុវត្តការងារអនាគត (To-Be Business Process) Application System Design និង System Configuration។ ការរៀបចំកសាងនីតិវិធីអនុវត្តការងារអនាគតតាមប្រព័ន្ធ FMIS ស្ទើរតែសម្រេចបាន១០០% ដោយគ្រាន់តែ   រងចាំការសម្រេចចុងក្រោយរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពាក់ព័ន្ធនីមួយៗប៉ុណ្ណោះ។ រចនាសម្ព័ន្ធមាតិកាគណនីនៃប្លង់គណនេយ្យ (Chart of Account) និងចំណាត់ថ្នាក់ថវិកា (Budget Classification) ត្រូវបានបញ្ចប់ ដោយសម្រេចឱ្យមាន ៨ ចំណាត់ថ្នាក់ (មាននៅក្នុងព្រឹត្តិបត្រព័ត៌មានលេខ ០០៣) ហើយបច្ចុប្បន្ននាយកដ្ឋានថវិកានីយកម្មកំពុងប្រមូលនូវទិន្នន័យសម្រាប់ចំណាត់ថ្នាក់នីមួយៗ លើកលែងតែ ចំណាត់ថ្នាក់ អង្គភាពប្រតិបត្តិការចំណូល-ចំណាយ (Operating Unit) ដែលត្រូវប្រមូលទិន្នន័យដោយអគ្គនាយកដ្ឋានរតនាគារជាតិ។    ក្រុមការងារនីតិវិធីអនុវត្តការងាររួមជាមួយក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា កំពុងប្រមូលនូវទិន្នន័យចាំបាច់នានា សម្រាប់រៀបចំ Application System Design Document។ ជាមួយគ្នានេះដែរ ក្រុមការងារនីតិវិធីអនុវត្តការងារបានពិភាក្សាជាមួយក្រុមការងារចំនួនបី ដែលត្រូវធ្វើសន្ធានកម្មជាមួយប្រព័ន្ធ FMIS រួមមាន ក្រុមការងារប្រព័ន្ធគយ (ASYCUDA) ក្រុមការងារប្រព័ន្ធគ្រប់គ្រងបំណុល (DMFAS) និងក្រុមការងារប្រព័ន្ធប្រាក់បៀវត្ស (Payroll System)។ បន្ទាប់ពីបានពិភាក្សា ក្រុមការងារបានសម្រេចរួចរាល់និងទទួលបានលទ្ធផលអំពី លក្ខណៈបច្ចេកទេសក្នុងការធ្វើសន្ធានកម្មពីប្រព័ន្ធទាំងបីជាមួយប្រព័ន្ធ FMIS។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូររួមជាមួយក្រុមហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS បានបន្តចុះបេសកកម្មនៅតាមរតនាគារខេត្តមួយចំនួនដើម្បីទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ (Face-to-Face Communication) អំពីការអនុវត្តគម្រោង FMIS និងសិក្សាអំពីទីតាំងសុវត្ថិភាពសម្រាប់ដំឡើងឧបករណ៍ព័ត៌មានវិទ្យាដើម្បីតភ្ជាប់ប្រព័ន្ធ FMIS។ បេសកកម្មនេះ នឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា តាមការគ្រោងទុករបស់ក្រុមការងារ។ បន្ទាប់ពីបានពិភាក្សា និងសាកល្បងវិភាគពីផលប៉ះពាល់នៃការផ្លាស់ប្តូរលើតារាងគំរូកន្លងមក ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានសម្រេចថា នឹងធ្វើការពិនិត្យឡើងវិញលើលទ្ធផលផលប៉ះពាល់នៃការផ្លាស់ប្តូរទាំងអស់ដែលក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់បានវិភាគ ដើម្បីបន្ថែមនូវចំណុចខ្វះខាតទាំងឡាយ។ ការងារពិនិត្យឡើងវិញនេះនឹងចាប់ផ្តើមនៅពាក់កណ្តាលខែវិច្ឆិកា ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០១៤។ ក្រុមការងាររួមជាមួយនឹងទីប្រឹក្សាគ្រប់គ្រងការផ្លាស់ប្តូរ ក៏កំពុងរៀបចំឱ្យមានជាសិក្ខាសាលា និងព្រឹត្តិការណ៍ផ្សេងៗ សម្រាប់ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ  ក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងការផ្លាស់ប្តូរ។ បច្ចុប្បន្នក្រុមការងារហេដ្ឋារចនាសម្ព័ន្ធកំពុងតប្រព័ន្ធបណ្តាញអគ្គិសនី […]

ព័ត៌មានលម្អិត

17

Oct, 2014

ប្រកាស​ព័ត៌មាន លេខ ០០៧ (ខែ កញ្ញា ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

ស្របពេលដែលដំណើរការនៃការអនុវត្តគម្រោង FMIS ឈានដល់ដំណាក់កាលទី៣ ការផ្សព្វផ្សាយអំពីវឌ្ឍនភាពរបស់គម្រោងនេះ ទៅដល់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងរតនាគាររាជធានី-ខេត្តទាំងអស់ កំពុងប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅក្នុងកំឡុងខែកញ្ញានេះ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូររួមជាមួយក្រុមហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS បានចុះបេសកកម្មនៅតាមរតនាគារខេត្តមួយចំនួនដើម្បីបន្តទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ (Face-to-Face Communication) អំពីការអនុវត្តគម្រោង FMIS និងសិក្សាអំពីទីតាំងសុវត្ថិភាពសម្រាប់ដំឡើងម៉ាស៊ីនផ្ទុកទិន្នន័យ (Database Sever)របស់ប្រព័ន្ធ FMIS។ ទីប្រឹក្សាគ្រប់គ្រងការផ្លាស់ប្តូរ ក៏បានបើកសិក្ខាសាលាជាមួយក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ ក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមការងារសម្រាប់ជំនួយដល់ការអនុវត្តការងារគ្រប់គ្រងការផ្លាស់ប្តូរ។ ជាមួយគ្នាដែរ ក្រុមការងាររួមជាមួយទីប្រឹក្សាបានបញ្ចប់ការពិនិត្យរួចរាល់នូវឯកសារវិភាគអ្នកពាក់ព័ន្ធ (Stakeholder Analysis) ឯកសារ   យុទ្ធសាស្រ្ត និងផែនការទំនាក់ទំនងផ្សព្វផ្សាយ (Communication Strategy and Plan) និងគំរូតារាងវិភាគពីផលប៉ះពាល់នៃការផ្លាស់ប្តូរ (Change Impact Analysis Template)សម្រាប់ឈានទៅរកការវិភាគនៅក្នុងខែតុលា និងវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ។ ចំណែកឯការរៀបចំកសាងនីតិវិធីអនុវត្តការងារអនាគត (To-Be Business Process) ជារួមសម្រេចបាន ៩៨% និង ៩០%សម្រាប់ End-To-End To-Be Business Process ដែលក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យាបានធ្វើបន្ថែមលើអ្វីដែលក្រុមហ៊ុនផ្គត់ផ្គង់បានធ្វើ។ នៅថ្ងៃទី០១ ខែកញ្ញា និង២៦ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុបានបើកកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធទាំងអស់ដើម្បីបន្តស្វែងយល់ និង ដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងនីតិវីធីអនុវត្តការងារបច្ចុប្បន្នមួយចំនួន ដែលជាបច្ច័យមិនល្អដល់ការកសាងប្រព័ន្ធ FMIS ទៅតាមស្តង់ដាមួយប្រកបដោយ ឧត្តមានុវត្តដូចប្រទេសនៅក្នុងតំបន់ និងសាកលលោក។ ការងារទាំងឡាយដែលរាំងស្ទះដល់ដំណើរការកសាងប្រព័ន្ធ FMIS  ត្រូវបានដោះស្រាយជាស្ថាពរ ដោយឡែកបញ្ហាដែលមានសភាពរ៉ាំរ៉ៃ និងអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃការរៀបចំ និងអនុវត្តថវិកា នឹងត្រូវដាក់បញ្ចូលដោះស្រាយក្នុងក្របខ័ណ្ឌកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ (PFMRP) និងសម្រេចជាគោលនយោបាយពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការសាងសង់បន្ទប់មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ និងបន្ទប់សម្រាប់បណ្តុះបណ្តាលបានបញ្ចប់រួចរាល់ជាស្ថាពរ។ បច្ចុប្បន្នក្រុមការងារកំពុងតប្រព័ន្ធបណ្តាញអគ្គិសនី និងបំពាក់នូវសម្ភារៈ និងឧបករណ៍ព័ត៌មានវិទ្យាផ្សេងៗរបស់ប្រព័ន្ធ FMIS ដែលបាននាំចូលមកដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធក៏បានបន្តការនាំចូលនូវសម្ភារៈ និងឧបករណ៍ផ្គត់ផ្គង់ប្រព័ន្ធដំណាក់កាលបន្តបន្ទាប់ទៀតដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ។ ចំណែកក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យារួមជាមួយនឹងក្រុមការងារនីតិវិធីអនុវត្តការងារកំពុងចាប់ផ្តើមរៀបចំឯកសារគោលសម្រាប់ប្រព័ន្ធ […]

ព័ត៌មានលម្អិត

17

Oct, 2014

ប្រកាស​ព័ត៌មាន លេខ ០០៦ (ខែ សីហា ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

បច្ចុប្បន្នការអនុវត្តប្រព័ន្ធ FMIS កំពុងឈានទៅមុខជាបណ្តើរៗនៅក្នុងដំណាក់កាលទី៣ (ដំណាក់កាលស្ថាបនាប្រព័ន្ធ) ស្របតាមផែនការសកម្មភាព ហើយក្រុមការងារទាំងអស់កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបញ្ចប់ការងារទាំងឡាយដែលនៅ សេសសល់ពីដំណាក់កាលទីពីរ (ដំណាក់កាលស្វែងយល់ស៊ីជម្រៅ) ជាពិសេសការរៀបចំនីតិវិធីអនុវត្តការងារអនាគតសម្រាប់ប្រព័ន្ធ FMIS។ រហូតមកដល់ពេលនេះការរៀបចំនីតិវិធីអនុវត្តការងារអនាគតត្រឹមតែតាមមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS សម្រេចបាន ៩៥% និងកំពុងចាប់ផ្តើមរៀបចំនូវតារាងគំរូសម្រាប់វិភាគពីផលប៉ះពាល់នៃការផ្លាស់ប្តូរ។ ចំណែកការរៀបចំ End-To-End To-Be Business Process របស់មន្រ្តីនៃនាយកដ្ឋានព័ត៌មានវិទ្យា បន្ថែមលើអ្វីដែលក្រុមហ៊ុនផ្គត់ផ្គង់បានធ្វើនោះ បានបញ្ចប់ប្រហែល៨៦%ហើយនាពេលនេះ។ ជាមួយគ្នាដែរ ក្រុមការងារបានរៀបចំកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុង       គោលបំណងស្វែងយល់ស៊ីជម្រៅ និងដោះស្រាយនូវបញ្ហាប្រឈមនានាទាក់ទងនឹងការអនុវត្តការងារមួយចំនួនសម្រាប់ជាធាតុចូលក្នុងការកសាងប្រព័ន្ធ FMIS (FMIS System Design)។ នៅចុងខែសីហានេះ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូររួមជាមួយក្រុមការងារនីតិវិធីអនុវត្តការងារបានចុះជួបជាមួយរតនាគារ ខេត្ត ដើម្បីស្វែងយល់ស៊ីជម្រៅបន្ថែមពីការអនុវត្តការងារបច្ចុប្បន្ន និងជាជំហានសាកល្បងនៃការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ (Face-to-Face Communication)អំពីការអនុវត្តប្រព័ន្ធ FMIS ក្នុងក្របខ័ណ្ឌនៃការទំនាក់ទំនងផ្សព្វផ្សាយ។ ការសាងសង់បន្ទប់មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ និងបន្ទប់សម្រាប់បណ្តុះបណ្តាលគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែកញ្ញានេះ និងបន្តបំពាក់  បណ្តាញអគ្គិសនី និងឧបករណ៍ព័ត៌មានវិទ្យាផ្សេងៗ។ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធកំពុង ពន្លឿនការនាំចូលនូវសម្ភារៈ និងឧបករណ៍ដំណាក់កាលទី៣ដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ។ ក្រុមការងារក៏បានគ្រោងនឹងចាប់ផ្តើមចុះត្រួតពិនិត្យ និងសិក្សាទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS នៅតាមរតនាគារទូទាំង ២៥ រាជធានី-ខេត្តនៅដើមខែកញ្ញានេះដោយអមជាមួយក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ ដើម្បីអនុវត្តការងារទំនាក់ទំនងផ្សព្វផ្សាយក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងការផ្លាស់ប្តូរ។ គ្រប់ការដ្ឋាននៃការអនុវត្តប្រព័ន្ធ FMIS ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់លើការពិនិត្យមើលឡើងវិញនូវសមត្ថភាព និងតួនាទីរបស់ស្ថាប័នដូចជាការឆ្លុះកញ្ចក់មើលខ្លួនឯងតាមការក្រើនរំលឹកពីឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការងារអសកម្មនានា និងទិសដៅអនាគតរបស់ស្ថាប័ននីមួយៗក្នុងដំណាក់កាលកែទម្រង់ស៊ីជម្រៅ។ សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖ គេហទំព័រ៖ https://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh ទូរស័ព្ទទំនាក់ទំនង៖ 023 430 063 លោកអ្នកអាចទាញយកប្រកាសព័ត៌មាន លេខ ០០៦ (ខែ សីហា […]

ព័ត៌មានលម្អិត

26

Aug, 2014

ប្រកាស​ព័ត៌មាន លេខ ០០៥ (ខែ កក្កដា ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

 មកដល់ពេលនេះ ការអនុវត្តប្រព័ន្ធ FMIS បានឆ្លងចូលដល់ដំណាក់កាលទី៣ហើយ ដែលជាដំណាក់កាលស្ថាបនាប្រព័ន្ធ។ ក្រុមការងារទាំងអស់របស់គម្រោងកំពុងធ្វើការយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត ដើម្បីឲ្យការងារសម្រេចបានតាមផែនការសកម្មភាព។ បន្ទាប់ពីទទួលបាននូវការកំណត់ទិសដៅពីថ្នាក់ដឹកនាំលើការរៀបចំនីតិវិធីអនុវត្តការងារអនាគតកាលពីខែមិថុនា ពេលនេះក្រុមការងារបានរៀបចំកសាងនីតិវិធីអនុវត្តការងារអនាគត (To-Be Business Process) សម្រេចបានប្រមាណជា៩០%នៃការងារសរុបដែលជាការងារសំខាន់សម្រាប់ជាធាតុចូលក្នុងការស្ថាបនាប្រព័ន្ធ FMIS។ ទីប្រឹក្សាគម្រោងរួមជាមួយ   ក្រុមការងារនីតិវិធីអនុវត្តការងារ កំពុងពិភាក្សារួមគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើ   នីតិវិធីអនុវត្តការងារអនាគតជាមួយអគ្គ-នាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ  ដែលការងារនេះគ្រោងនឹងបញ្ចប់ក្នុងខែសីហា។ ដោយសារក្រុមហ៊ុនផ្គត់ផ្គង់បានរៀបចំត្រឹមតែតាមមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS ដូចនេះមន្រ្តីនៃនាយកដ្ឋានព័ត៌មានវិទ្យាបានរៀបចំ End-To-End To-Be Business Process បន្ថែមលើពីអ្វីដែលក្រុមហ៊ុនផ្គត់ផ្គង់បានធ្វើ។ ការងារនេះបានបញ្ចប់ប្រហែល៨០%ហើយនាពេលនេះ ហើយក្រុមការងារក៍កំពុងរៀបចំការវាយតម្លៃលើផលប៉ះពាល់នៅពេលអនុវត្តប្រព័ន្ធ FMIS ជាបណ្តើរៗផងដែរ។ បន្ទាប់ពីសម្រេចនូវលទ្ធផលសរុបរួមមួយ ក្រុមការងារនឹងស្នើសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានពិនិត្យ និងកែសម្រួលជាមួយទីប្រឹក្សាគម្រោង លើឯកសារព្រាងស្តីពី “ផែនការ និងយុទ្ធសាស្រ្តទំនាក់ទំនងផ្សព្វផ្សាយ (Communication Strategy and Plan) ជាថ្មីម្តងទៀត និងពិនិត្យឯកសារព្រាងស្តីពី    “ការវិភាគអំពីអ្នកពាក់ព័ន្ធ (Stakeholder Analysis) ដែលឯកសានេះ គឺជាមូលដ្ឋានចម្បងក្នុងការរៀបចំយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រងអ្នកពាក់ព័ន្ធក្នុងពេលអនុវត្តការគ្រប់គ្រងការផ្លាស់ប្តូរ ហើយនឹងត្រូវធ្វើបច្ចុប្បន្នភាពទៅតាមការប្រែប្រួលពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត។ កាលពីថ្ងៃទី ២៨ កក្កដា កន្លងទៅនេះ ប្រធានក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានរៀបចំនូវកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាប្រឈមនៃការទំនាក់ទំនងផ្សព្វផ្សាយ និងការងារបន្ត ជាមួយក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញឲ្យការងារគ្រប់គ្រងការផ្លាស់ប្តូរមានសន្ទុះជាងមុន ក្នុងគោលបំណងកៀរគរអ្នកពាក់ព័ន្ធឲ្យចូលរួម និងយល់កាន់តែច្បាស់អំពីការគ្រប់គ្រងការផ្លាស់ប្តូរនៃការអនុវត្តគម្រោង FMIS។ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធ FMIS និងពង្រឹងការទំនាក់ទំនងផ្សព្វផ្សាយដល់ថ្នាក់ខេត្ត ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរគ្រោងនឹងចុះជួបទូទាំង ២៥ រតនាគាររាជធានី-ខេត្ត នាពេលខាងមុខនេះ ស្របតាមយុទ្ធសាស្រ្តទំនាក់ទំនងផ្សព្វផ្សាយ។ ជំហានដំបូង ក្រុមការងារនឹង     ចាប់ផ្តើមសាកល្បងចុះទៅកាន់រតនាគារខេត្តចំនួនពីរនៅចុងខែសីហា និងដើមខែកញ្ញា។ ដោយឡែកការសាងសង់បន្ទប់មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ និងបន្ទប់សម្រាប់បណ្តុះបណ្តាលបញ្ចប់បានប្រមាណ៧០%ទៅ ៨០% ហើយ។ ជាមួយគ្នាដែរ ក្រុមការងាររួមបាននាំចូលនូវសម្ភារៈ និងឧបករណ៍ជាដំណាក់កាលទី២ រួចរាល់ហើយ និងកំពុងបន្តសហការគ្នារៀបចំឯកសារសម្រាប់នាំចូលដំណាក់កាលទី ៣ ដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ។ ក្រុមហេដ្ឋារចនាសម្ព័ន្ធគម្រោងបានកំពុងសិក្សាលើប្លង់សម្រាប់តម្លើងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS […]

ព័ត៌មានលម្អិត