+855 23 43 00 63

4

Jul, 2014

ប្រកាសព័ត៌មានលេខ០០៤ (ខែមិថុនា)

ដោយ៖: | Tags: | មតិយោបល់: 0

បច្ចុប្បន្នគម្រោង FMIS កំពុងឆ្លងពីដំណាក់កាលទី ២ ចូលដល់ដំណាក់កាលទី ៣ គឺដំណាក់កាលស្ថាបនាប្រព័ន្ធ ដែលជាដំណាក់កាលដ៏សំខាន់បំផុតក្នុងការឈានទៅប្រើប្រាស់ប្រព័ន្ធ FMIS សាកល្បង និងផ្លូវការនៅឆ្នាំ ២០១៥ ខាងមុខនេះ។ ការរៀបចំចងក្រងនីតិវិធីអនុវត្តការងារបច្ចុប្បន្នបានបញ្ចប់ជាស្ថាពរ ហើយក្រុមការងារកំពុងខិតខំរៀបចំកសាងនីតិវិធីអនុវត្តការងារអនាគត (To-Be Process) សម្រាប់ដាក់ចូលទៅក្នុងប្រព័ន្ធ FMIS ។ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ក្រុមការងារ FMWG បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុអំំពីទិសដៅសម្រាប់រៀបចំនីតិវិធីអនុវត្តការងារអនាគត និងបានទទួលអនុសាសន៍ពីឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើជម្រើសទាំង ៣ ដែលក្រុមការងារបានបង្ហាញជូន។ ក្នុងចំណោមជម្រើសចំនួន៣នោះ ថ្នាក់ដឹកនាំសម្រេចជ្រើសយកជម្រើសទី៣ សម្រាប់ជាទិសដៅនៃការរៀបចំនីតិវិធីអនុវត្តការងារអនាគតសម្រាប់ដាក់ប្រើប្រាស់ប្រព័ន្ធ FMIS ដែលមានន័យថានីតិវិធីអនុវត្តការងារនៅចំណុចត្រួតពិនិត្យនីមួយៗនៅក្នុងប្រព័ន្ធ FMIS នឹងមានការងារជាជំហានចំនួនពីរពាក់ព័ន្ធនឹង Add (បញ្ចូលទិន្នន័យ និងព័ត៌មាន) និង Confirm (សម្រេច និងអនុម័ត) ដើម្បីធានាឱ្យការអនុវត្តប្រព័ន្ធ FMIS នៅកម្ពុជានៅឆ្នាំ២០១៥ ប្រកបដោយឧត្តមានុវត្តដូចប្រទេសនៅក្នុងតំបន់ និងសាកលលោក។ ចំណែកឯការងារផ្សេងៗ ដែលត្រូវការអនុវត្តដោយដៃ (Manual Processes)ពាក់ព័ន្ធនឹងការពិនិត្យ និងអនុម័ត ដែលពុំផ្ដល់នូវតម្លៃបន្ថែមដល់ប្រព័ន្ធ FMIS នឹងត្រូវបន្តអនុវត្តនៅក្រៅប្រព័ន្ធ FMIS ហើយការងារដែលនៅក្រៅប្រព័ន្ធទាំងនោះនឹងត្រូវធ្វើសនិទានកម្មដោយ ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន និងនាយកដ្ឋាន និងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ បន្ទាប់ពីនោះនៅថ្ងៃទី ២៣-២៤-២៥ ខែមិថុនា ឆ្នាំ២០១៤ ក្រុមការងារនីតិវិធីអនុវត្តការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ក៏បានរៀបចំ សិក្ខាសាលា ដើម្បីចែកជូនអគ្គនាយកដ្ឋានពាក់ព័ន្ធនូវឯកសារព្រាងនីតិវិធីអនុវត្តការងារអនាគត ដែលក្រុមហ៊ុនបានរៀបចំឡើង ព្រមទាំងធ្វើបទបង្ហាញត្រួសៗពីសមត្ថភាពរបស់ប្រព័ន្ធ FMIS ដែលមានភាពងាយស្រួលក្នុងការអនុវត្តការងារបច្ចុប្បន្ន។ ស្របគ្នានេះដែរ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរកំពុងអនុវត្តការងារយ៉ាងស្អិតរមួតជាមួយទីប្រឹក្សាគម្រោង ដើម្បីកែលម្អលើឯកសារព្រាងស្តីពី “ផែនការ និងយុទ្ធសាស្រ្តទំនាក់ទំនងផ្សព្វផ្សាយ (Communication Strategy and Plan) […]

ព័ត៌មានលម្អិត

27

May, 2014

ប្រកាស​ព័ត៌មាន លេខ ០០៣ (ខែ ឧសភា ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

បច្ចុប្បន្ន “ក្រុមការងាររួម” របស់គម្រោង FMIS ( FMIS Joint Team) បាននឹងកំពុងបន្តខិតខំប្រឹងប្រែងអនុវត្តការងារពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យទាន់ទៅនឹងកាលវិភាគនៃការអនុវត្តគម្រោងដែលបានចែកចេញជាប្រាំដំណាក់កាល ។ ស្ថិតក្នុងដំណាក់កាលស្វែងយល់ស៊ីជម្រៅ ដែលជាដំណាក់កាលទី ២ ក្នុងចំណោមដំណាក់កាលទាំងប្រាំ ក្រុមការងាររួមបានបន្តអនុវត្តការងារយ៉ាងសកម្មទាក់ទងនឹងនីតិវិធីអនុវត្តការងារ ការគ្រប់គ្រងការផ្លាស់ប្តូរ ការរៀបចំមាតិកាគណនី ចំណាត់ថ្នាក់ថវិកា សិក្ខាសាលា ការបណ្តុះបណ្តាល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS ។ នៅដើមខែឧសភា ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS លេខ ០០១ បានចេញផ្សាយដើម្បីផ្តល់នូវព័ត៌មានបច្ចុប្បន្នភាព ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS និងព័ត៌មានសំខាន់ៗដែលមានសារៈសំខាន់សម្រាប់មន្រ្តីពាក់ព័ន្ធទាំងអស់។ មន្រ្តីពាក់ព័ន្ធទាំងអស់អាចចូលទៅកាន់គេហទំព័រគម្រោង FMIS ដើម្បីទាញយកព្រឹត្តិបត្រព័ត៌មាននេះ។ ជាមួយគ្នានេះដែរ ក្រុមការងារបានរៀបចំរួចរាល់នូវមាតិកា និងព័ត៌មានលម្អិតផ្សេងៗសម្រាប់គេហទំព័រគម្រោង FMIS ជាភាសាជាតិ ហើយសម្រាប់ភាសាអង់គ្លេសនឹងចាប់ដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។ ទន្ទឹមនឹងនេះ ឯកសារព្រាងស្តីពី “ផែនការ និងយុទ្ធសាស្រ្តទំនាក់ទំនងផ្សព្វផ្សាយ (Communication Strategy and Plan)” សម្រាប់ការគ្រប់គ្រងការផ្លាស់ប្តូរត្រូវបានបញ្ចប់នាពេលថ្មីៗ និងបានទទួលនូវយោបល់កែលម្អពីទីប្រឹក្សាផងដែរ ដើម្បីជាធាតុចូលសម្រាប់ការអនុវត្តប្រកបដោយជោគជ័យ និងរលូន។ ក្រុមការងាររួមផ្នែកនីតិវិធីអនុវត្តការងារ បានរៀបចំឯកសារ និងគូសក្រាហ្វិកនៃនីតិវិធីអនុវត្តការងារបច្ចុប្បន្ន (Current Business Process)រួចរាល់ហើយ ដែលនឹងចុះហត្ថលេខាលើឯកសារដោយនាយកដ្ឋានពាក់ព័ន្ធនៅសប្តាហ៍ចុងក្រោយនៃខែឧសភា។ សម្រាប់ការងារបន្ទាប់ក្រុមការងាររួមនឹងបន្តរៀបចំនូវនីតិវិធីអនុវត្តការងារនាពេលអនាគត (To-be Process) ដើម្បីដាក់ចូលទៅក្នុងប្រព័ន្ធ FMIS ។ ជាមួយគ្នានេះដែរ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបានបញ្ចប់នូវការរៀបចំជាឯកសារ រចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលទិន្នន័យ (DC) និងមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ (DRC) ដែលរួមមាន ទីតាំងសម្រាប់ម៉ាស៊ីនភ្លើង ម៉ាស៊ីនត្រជាក់ និងរចនាសម្ព័ន្ធនៃការតភ្ជាប់បណ្ដាញក្នុងបន្ទប់ DC និង DRC ជាដើម ។ លើសពីនេះ ឯកសារដើម្បីនាំចូលសម្ភារៈ និងឧបករណ៍សម្រាប់ដំឡើងនិងតភ្ជាប់ផ្សេងៗនៅក្នុងបន្ទប់ DC និង DRC ដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ   ត្រូវបានបញ្ចប់រួចរាល់ […]

ព័ត៌មានលម្អិត

11

Apr, 2014

ប្រកាសព័ត៌មាន លេខ ០០២ – ខែ មេសា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

បន្ទាប់ពីពិធីដាក់ឱ្យអនុវត្តគម្រោង FMIS កាលពីថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន PFMRP   ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសហការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ  FMIS (FIS-LG CNS Joint Venture) ដោយធ្វើការជា “ក្រុមការងាររួម” របស់គម្រោង FMIS ( FMIS Joint Team)។ បច្ចុប្បន្នក្រុមការងាររួម បាននឹងកំពុងអនុវត្តការងារជាច្រើន ជាពិសេសទាក់ទងនឹងនីតិវិធីអនុវត្តការងារ ការគ្រប់គ្រងការផ្លាស់ប្តូរ ការរៀបចំមាតិកាគណនី ចំណាត់ថ្នាក់ថវិកា សិក្ខាសាលា ការបណ្តុះបណ្តាល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS ដោយបានយល់ស្របលើការ   ជ្រើសរើសទីតាំងរបស់មជ្ឈមណ្ឌលទិន្នន័យ និងមជ្ឈមណ្ឌលសង្រ្គោះទិន្នន័យ។ យើងនឹងចាប់ផ្តើមស្ថាបនាមជ្ឈមណ្ឌលទិន្នន័យរបស់យើងក្នុងត្រីមាសទី ២ ឆ្នាំនេះ នៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ទន្ទឹមនឹងនេះ ព្រឹត្តិបត្រព័ត៌មានដំបូងសម្រាប់គម្រោង FMIS នឹងចេញផ្សាយជូនដល់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ ហើយនឹងមានព្រឹត្តិបត្រព័ត៌មានលេខក្រោយៗទៀត ដើម្បីផ្តល់ជូនមន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុទាំងអស់ នូវព័ត៌មាន បច្ចុប្បន្នភាពស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ការចែករំលែកចំណេះដឹង និងអត្ថបទសិក្សា (Case Studies) ពីប្រទេសផ្សេងៗនៅក្នុងតំបន់ និងសកលលោកជុំវិញការអនុវត្ត និងប្រើប្រាស់ប្រព័ន្ធ FMIS។ ក្រុមការងាររួមរបស់គម្រោង FMIS បានរៀបចំសិក្ខាសាលា និងការបណ្តុះបណ្តាលជាបន្តបន្ទាប់ទៅតាមផែនការ ដែលមានគោលដៅរៀបចំឡើងសម្រាប់ក្រុមការងាររបស់គម្រោងឱ្យទទួលបាននូវព័ត៌មាន និងចំណេះដឹងគ្រប់គ្រាន់ក្នុងការអនុវត្តគម្រោងប្រកបដោយជោគជ័យ។ សិក្ខាសាលាដំបូងស្តីពី “វិធីសាស្រ្តការគ្រប់គ្រងការផ្លាស់ប្តូរ និងបណ្តុះបណ្តាលសម្រាប់គម្រោង FMIS” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៤ ដែលមានការចូលរួមពីប្រធាន អនុប្រធានរតនាគារ រាជធានី-ខេត្ត និងក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូររបស់គម្រោង FMIS។ បន្ទាប់ពីសិក្ខាសាលាដំបូងខាងលើនេះ ក្រុមការងាររួមរបស់គម្រោង FMIS នឹងមានសិក្ខាសាលាមួយទៀតស្តីពី “FMIS […]

ព័ត៌មានលម្អិត

21

Jan, 2014

ប្រកាសព័ត៌មាន លេខ ០០១

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ២០១៣ រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានចុះហត្ថលេខាលើកិច្ចសន្យា ជាមួយនឹងក្រុមហ៊ុន FIS-LG CNS សម្រាប់ការផ្គត់ផ្គង់ និងអនុវត្តប្រព័ន្ធ  FMIS (ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រព័ន្ធនេះនឹងប្រើប្រាស់កម្មវិធី Oracle‘s PeopleSoft ហើយជាដំបូងនឹងត្រូវចាប់ផ្តើមអនុវត្ត សម្រាប់អគ្គនាយកដ្ឋានពាក់ព័ន្ធ និង គ្រប់រតនាគារខេត្ត/ក្រុងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ២ ឆ្នាំបន្ទាប់។ ក្រុមហ៊ុន FIS-LG CNS នឹងផ្គត់ផ្គង់នូវរាល់  សម្ភារៈកុំព្យូទ័រ កម្មវិធីកុំព្យូទ័រ និង ហេដ្ឋារចនាសម្ព័ន្ធទៅតាមកិច្ចសន្យាដែលបានព្រមព្រៀង។  យើងនឹងមានប្រព័ន្ធអ៊ីមែលប្រើប្រាស់ផ្ទៃក្នុងបែបទំនើប  ការប្រើប្រាស់អ៊ីនធឺណែត  គេហទំព័រ និងសម្ភារៈទំនើបផ្សេងៗទៀត ដើម្បីសម្រួលដល់គ្រប់ប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រុមការងារអនុវត្តគម្រោង នឹងត្រូវដឹកនាំដោយ លោក មន្ត ប្រាថ្នា ក្រោមការគ្រប់គ្រងរបស់ក្រុមការងារគ្រប់គ្រង់ប្រព័ន្ធ FMIS (FMWG) ដែលមាន  ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ជាប្រធាន និង ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ    លោក មន្ត ប្រាថ្នា និង លោក ម៉ិញ បានសុវណ្ណអាទិច្ចាសីលា ជាអនុប្រធាន ។ ភាគីក្រុមហ៊ុនផ្គត់ផ្គង់នៃ ក្រុមហ៊ុន FIS-LF CNS Joint Venture នឹងចូលរួមក្នុងពិធីដាក់ឱ្យអនុវត្តគម្រោង FMIS ដើម្បីចាប់ផ្តើមគម្រោងជាផ្លូវការ នៅថ្ងៃអង្គារ ទី ២១ ខែមករា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ប្រធានក្រុមការងារគ្រប់គ្រង FMIS […]

ព័ត៌មានលម្អិត