+855 23 43 00 63

7

Jun, 2018

ប្រកាសព័ត៌មាន លេខ ៥០ (ប្រចាំខែ ឧសភា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងខែ ឧសភា លេខាធិកាដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមស្តីពីមុខងារទាំង៤ របស់ប្រព័ន្ធ FMIS និងរបៀបប្រើប្រាស់ Window Remote Assistance សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំង ១០ ក្រសួង-ស្ថាប័ន ព្រមទាំងអាណាប័កផ្ទេរសិទ្ធិទាំងអស់ក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹងបន្ថែម ក៏ដូចជាចូលរួមដោះស្រាយបន្ថែមនូវរាល់បញ្ហាប្រឈមដែលក្រសួង-ស្ថាប័នបានជួបប្រទះនៅក្នុងអំឡុងពេលអនុវត្តប្រព័ន្ធ FMIS កន្លងទៅថ្មីៗនេះ។ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដោយឡែកក្រុមការងារហេដ្ឋារចនាសម្ព័ន្ធចុះបេសកម្មទៅកាន់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពត និងខេត្តកែប ដើម្បីដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យារបស់បណ្តាញតភ្ជាប់ ទូរ Rack ខ្សែបណ្តាញ     អគ្គិសនីសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS។ ការគ្រប់គ្រងមុខងារប្រព័ន្ធ ស្របគ្នានេះដែរក្រុមការងារមុខងារប្រព័ន្ធបានបញ្ចប់នូវការគូសលំហូរនីតិវិធីអនុវត្តការងារអនុវត្ត និងនីតិវិធីអនុម័តក្នុង ប្រព័ន្ធ FMIS របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ព្រមទាំងបានរៀបចំ និងបង្កើតឈ្មោះអ្នកប្រើប្រាស់ ជាមួយនឹងការកំណត់សិទ្ធិ តួនាទីនៅក្នុងប្រព័ន្ធ FMIS បន្ទាប់ពីបានពិភាក្សាបង្ហាញលម្អិតបន្ថែមពីមុខងារនីមួយៗនៃប្រព័ន្ធ FMIS។ លើសពីនេះផងដែរ ក្រុមការងារបានកំណត់រួចរាល់នូវអត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS។ ការគ្រប់គ្រងការផ្លាស់ប្តូរ សម្រាប់ការទំនាក់ទំនងផ្សព្វផ្សាយរបស់ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានធ្វើការបញ្ចប់រៀបចំការសិក្សាអំពីការត្រៀម ខ្លួនរបស់អ្នកប្រើប្រាស់ក្នុងការអនុវត្តប្រព័ន្ធនៅឆ្នាំ ២០១៩ រួមមាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ២៥ រាជធានី-ខេត្ត ព្រមទាំងបានបញ្ចប់វីដេអូសំខាន់ៗមួយចំនួនផ្សព្វផ្សាយទៅលើ់គេហទំព័រព័ត៌មាន និងរាល់បណ្តាញសង្គម របស់គម្រោង FMIS ។ ការងារបន្ត           លេខាធិកាដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តដំឡើងឧបករណ៍បច្ចេកវិទ្យា និងផ្តល់ជូនវគ្គបណ្តុះបណ្តាលទៅកាន់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំង ១០ក្រសួង-ស្ថាប័ន និង២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត។ សូមទាញយកប្រកាសព័ត៌មាន លេខ ៥០ (ប្រចាំខែ ឧសភា ២០១៨) https://fmis.mef.gov.kh/contents/uploads/2018/06/Draft-Bulletin-50-2.pdf

ព័ត៌មានលម្អិត

10

May, 2018

ប្រកាសព័ត៌មាន លេខ ៤៨-៤៩ (ប្រចាំខែ មីនា-មេសា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែ មីនា និងមេសា ឆ្នាំ២០១៨ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំសិក្ខាសាលាស្តីពី ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័ន ១០  ថ្មីបន្ថែមដែលនឹងអនុវត្តនៅដើមឆ្នាំ ២០១៩ ។ ក្រុមការងារក៏បានចុះបេសកកម្មទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តចំនួន ២៥ ព្រមទាំងក្រសួង-ស្ថាប័ន១០ ដើម្បីសិក្សាពីអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ លំហូរការងារបច្ចុប្បន្ន ក៏ដូចជាទីតាំងដើម្បីដាក់ឧបករណ៍។ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានបញ្ចប់នីតិវិធីអនុវត្តកិច្ចលទ្ធកម្មលើមជ្ឈមណ្ឌលទិន្នន័យថ្មី ព្រមទាំងបានរៀបចំនីតិវិធីអនុវត្តការងារជាមួយក្រុមហ៊ុនដែញថ្លៃផងដែរ។ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗនេះក្រុមការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ FMIS បានចុះទៅត្រួតពិនិត្យ ថែទាំម៉ាស៊ីនកុំព្យូទ័រ ឧបករណ៍សម្ភារៈផ្សេងៗរបស់អ្នកប្រើប្រាស់ប្រព័ន្ធនៅតាមរតនាគាររាជធានី-ខេត្ត ដោយបានជួសជុល និងយកម៉ាស៊ីនដែលមិនអាចជួសជុលបានមកធ្វើការដោះដូរ។ ក្នុងនោះដែរ ក្រុមការងារក៏បានចុះត្រួតពិនិត្យទីតាំង សិក្សាកំលាំងអគ្គិសនី និងគូសប្លង់សម្រាប់តំឡើងឧបករណ៍សម្ភារៈប្រព័ន្ធ FMIS របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត និងក្រសួង-ស្ថាប័នទាំង ១០ សម្រាប់គូសប្លង់ និងរៀបចំផែនការជាបន្តបន្ទាប់។ ការគ្រប់គ្រងមុខងារប្រព័ន្ធ ក្រុមការងារមុខងារប្រព័ន្ធ បានអភិវឌ្ឍន៍ និងដាក់ឲ្យដំណើរការការទាញយកអត្រាប្តូរប្រាក់ស្វ័យប្រវត្តិពីធនាគារជាតិចូលទៅប្រព័ន្ធ FMIS ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញទាក់ទង នឹងការបញ្ជាទិញ ក៏ដូចជាការទូទាត់សាច់ប្រាក់ជាក់ស្តែង។ ក្នុងការជម្រុញនូវប្រសិទ្ធភាព និងលទ្ធភាពរបស់ប្រព័ន្ធ ក្រុមការងារបានបន្តធ្វើវឌ្ឍនភាពនៃការទូទាត់តាមអេឡិកត្រូនិក (EFT) ដោយបានសម្របសម្រួលធ្វើបច្ចុប្បន្នភាព និងកែតម្រូវព័ត៌មានអ្នកផ្គត់ផ្គង់ ដើម្បីអោយការប្រតិបត្តិការអាចអនុវត្តទៅបាន។ បន្ថែមពីនេះទៅទៀត EFT បានដាក់សាកល្បង ឲ្យអនុវត្តជាផ្លូវការ  ថែមទាំងបានកែសម្រួលការធ្វើសន្ធានកម្មរបាយការណ៍ធនាគារពាក់ព័ន្ធនឹងប្រភេទនៃការទូទាត់នេះផងដែរ។ ក្នុងនោះក្រុមការងារក៏បានចុះទៅសិក្សាកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ និងនីតិវិធីអនុវត្តការងារបច្ចុប្បន្ននៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងក្រសួង-ស្ថាប័នចំនួន១០ ដើម្បីរៀបចំនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ។ ការគ្រប់គ្រងការផ្លាស់ប្តូរ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ និងទំនាក់ទំនង បានសរសេរអត្ថបទព័ត៌មាន និងផលិតផ្ទាំងព័ត៌មាន Poster ផ្សេងៗពីវឌ្ឍនភាពប្រព័ន្ធក៏ដូចជាមុខងារក្នុងប្រព័ន្ធសម្រាប់ផ្សព្វផ្សាយលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម Facebook។ ក្រុមការងារក៏បានរៀបចំសិក្ខាសាលាបញ្រ្ជាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់ក្រសួងទាំង ១០ថ្មី និងបានសិក្សាពីការត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នចំនួន១០ ដើម្បីសិក្សាពីកម្រិតនៃការត្រៀមខ្លួន តម្រូវការព័ត៌មាន ដែលក្រុមការងារអាចផ្តល់និងរៀបចំផែនការសមស្របតាមតម្រូវការនិងគោលដៅ ៕ […]

ព័ត៌មានលម្អិត

19

Mar, 2018

ប្រកាសព័ត៌មាន លេខ ៤៧ (ប្រចាំខែ កុម្ភៈ ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែកុម្ភៈឆ្នាំ២០១៨ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំសិក្ខាសាលាស្តីពី ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែ   កុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ដោយធ្វើបទបង្ហាញអំពីបទពិសោធន៍មុន និងក្រោយការប្រើប្រាស់មុខងារនីមួយៗនៃប្រព័ន្ធ FMIS រួមទាំងភាគជោគជ័យនៃការប្រើប្រាស់ប្រព័ន្ធ FMIS របស់រតនាគារខេត្ត ឧត្តរមានជ័យ និង បាត់ដំបង។ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន ក្រុមការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ FMIS បានរៀបចំតភ្ជាប់បណ្ដាញទៅកាន់ទីតាំងបណ្តុះបណ្តាល សម្រាប់ធ្វើការបណ្ដុះបណ្ដាល Super User។ ក្រោពីនេះក្រុមការងារបានធ្វើតេស្តប្រព័ន្ធ (VoIP Phone System) ទៅលើទូរស័ព្ទលើតុ ម៉ាស៊ីនកុំព្យូទ័រ និងលើទូរស័ព្ទដៃ Smart Phone បានដោយជោគជ័យ និងដំណើរការដោយរលូន។ក្រុមការងារបានត្រួតពិនិត្យម៉ាស៊ីនមេ (servers) និងប្រព័ន្ធផ្ទុកទិន្នន័យ (storage) និងតាមដានអំពីដំណើរការរបស់មជ្ឈមណ្ឌលទិន្នន័យ និង មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ ដោយរួមមាន ទាំងឧបករណ៍ផ្នែកបច្ចេកវិទ្យាព័ត៌មាន (Server, Core Switch, Router)ទាំងអស់ជាប្រចាំ។ ការគ្រប់គ្រងមុខងារប្រព័ន្ធ ក្រុមការងារមុខងារប្រព័ន្ធ បានបន្តរចុះគាំទ្រដោយផ្ទាល់ និងបង្ហាត់បង្ហាញបន្ថែមដល់ទីតាំងអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង ១០ និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ ដើម្បីទ្រទ្រង់ដល់ការប្រើប្រាស់ប្រព័ន្ធ FMIS និងបានត្រៀមរៀបចំឯកសារបណ្តុះបណ្តាលដល់ Super users ដែលមកពីបណ្តាក្រសួង-ស្ថាប័ន ទាំង ១០ និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ និងបានបន្តទ្រទ្រង់ គាំទ្រ និងដោះស្រាយបញ្ហាជាច្រើនក្នុងពេលប្រើប្រាស់ប្រព័ន្ធ FMIS ដែលរួមមាន បញ្ហាទាំងឡាយដែលលើកឡើងដោយអគ្គនាយកដ្ឋានរតនាគារជាតិ ជាពិសេសពាក់ព័ន្ធនឹងដំណាក់កាលអន្តរកាលរវាងឆ្នាំ ២០១៧ និងឆ្នាំ២០១៨ ដោយបានផ្លាស់ប្ដូរប្រព័ន្ធ FMIS ពីអង្គភាពការងារតែមួយ ទៅជាពហុអង្គភាពការងារ, បន្ថែមវិធីសាស្រ្តទូទាត់ទៅលើគណនីធនាគារទាំង ៣៣, បង្កើតគណនីធនាគារថ្មីរបស់ធនាគារ កាណាឌីយ៉ា និងធនាគារជាតិ ជាដើម ជាពិសេស […]

ព័ត៌មានលម្អិត

19

Mar, 2018

ប្រកាសព័ត៌មាន លេខ ៤៦ (ប្រចាំខែ មករា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែមករាឆ្នាំ២០១៨ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាផ្លូវការ នៅក្រសួងចំនួន ១០ និងប្រកាសបន្តអនុវត្តគម្រោង FMIS ជំហានទី២ ទៅកាន់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៨។ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន ក្រុមការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ FMIS បានសម្រេចជោគជ័យក្នុងការតភ្ជាប់បណ្តាញពីមជ្ឃមណ្ឌលទិន្នន័យទៅកាន់ក្រសួង-ស្ថាប័នទាំង១០ រូមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធចំនួន១០ និងបានដំឡើងកុំព្យូទ័រ និងសម្ភារបច្ចេកវិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់បប្រព័ន្ធ FMIS ប្រមាណជាង ២៧៥រូប។ ក្រៅពីនេះក្រុមការងារនៅតែបន្តការត្រួតពិនិត្យ ជួសជុល និងថែទាំឧបករណ៍បច្ចេកវិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ។ ការគ្រប់គ្រងមុខងារប្រព័ន្ធ ក្រុមការងារមុខងារប្រព័ន្ធ រួមជាមួយក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានសហការក្នុងការចុះគាំទ្រដោយផ្ទាល់ និងបង្ហាត់បង្ហាញបន្ថែមដល់ទីតាំងអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង ១០ និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ ដើម្បីទ្រទ្រង់ដល់ការប្រើប្រាស់លើប្រព័ន្ធ FMIS។ ការចុះគាំទ្រនេះធ្វើឡើងបន្ទាប់ពីការបញ្ចប់វគ្គបណ្តុះបណ្តាលទៅកាន់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងគោលបំណងជួយសម្របសម្រួលឱ្យអ្នកប្រើប្រាស់ប្រព័ន្ធ FMIS អាចអនុវត្តប្រព័ន្ធ FMIS នេះប្រកបដោយភាពរលូន។ ការគ្រប់គ្រងការផ្លាស់ប្តូរ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានជួយរៀបចំ និងសម្របសម្រួល ក្នុងការរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការក្នុងឆ្នាំ២០១៨ និងបានធ្វើបច្ចុប្បន្នភាពជាប្រចាំលើគេហទំព័រ និងបណ្ដាញសង្គមរបស់ FMIS និងបានផ្សព្វផ្សាយផ្ទាំងព័ត៌មាន (Posters) នានាពាក់ព័ន្ធនឹងសកម្មភាពនៃការអនុវត្តគម្រោង FMIS និង វឌ្ឍនភាពនៃគម្រោង FMIS។ បានបោះពុម្ព និងផ្សព្វផ្សាយព្រឹត្តិបត្រព័ត៌មានលេខ ១៣ ចែកជូនតាមអគ្គនាយកដ្ឋាន នាយក-     ដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សូមទាញយកប្រកាសព័ត៌មាន លេខ៤៦ (ប្រចាំខែ មករា ២០១៨) : https://fmis.mef.gov.kh/contents/uploads/2018/03/Draft-Bulletin-46_Jan_2018_RDY_edited.pdf

ព័ត៌មានលម្អិត

20

Feb, 2018

ប្រកាសព័ត៌មាន លេខ ៤៥ (ប្រចាំខែ ធ្នូ)

ដោយ៖: | Tags: | មតិយោបល់: 0

នាខែធ្នូកន្លងមកនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានផ្តល់វគ្គបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះផ្នែកបច្ចេកវិទ្យាព័ត៌មាន, ការរៀបចំ និងអនុវត្តថវិកាកម្មវិធី, គណនេយ្យសាធារណៈ, នីតិវិធីអនុវត្តស្តង់ដារ និង មុខងារចំនួន៤ របស់ប្រព័ន្ធ FMIS ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពថវិកា ដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថានបានបញ្ចប់ដោយជោគជ័យ ។ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានបំពេញការងារយ៉ាងសកម្មដើម្បីបញ្ចប់ការដំឡើងប្រព័ន្ធ FMIS ថ្មី សម្រាប់ការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកា ក្នុងឆ្នាំសារពើពន្ធ ២០១៨ ដោយក្នុងនោះក្រុមការងារ បានឆ្លៀតពេលឈប់សម្រាកចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីផ្អាកការប្រើប្រាស់ប្រព័ន្ធជាបណ្តោះអាសន្ន ក្នុងគោលបំណងដំឡើងប្រព័ន្ធ FMIS ថ្មី ព្រមគ្នាជាមួយនឹងការត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងដោះស្រាយបញ្ហាផ្សេងៗដល់អ្នកប្រើប្រាស់ ។ ការគ្រប់គ្រងការផ្លាស់ប្តូរ ៖ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ សហការជាមួយក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន បានសម្របសម្រួលការពិនិត្យមើលទីតាំងសម្រាប់ដាក់ដំឡើងឧបករណ៍ FMIS នៅតាមបណ្តាក្រសួង-ស្ថាប័នទាំង១០ រួចរាល់ជាស្ថាពរ ។ ក្រុមការងារក៏បានបន្តធ្វើបច្ចុប្បន្នភាពជាប្រចាំទៅលើគេហទំព័រ បណ្ដាញសង្គម និងបានផ្សព្វផ្សាយផ្ទាំងព័ត៌មាន (Posters)នានា និង វីដេអូផ្សេងៗ ពាក់ព័ន្ធនឹងសកម្មភាពនៃការអនុវត្តគម្រោងនិង វឌ្ឍនភាពនៃគម្រោង FMISជាប្រចាំ ។ ក្រៅពីនេះក្រុមការងារបានធ្វើការវាយតម្លៃទៅលើការត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរ (Change Readiness Assessment)របស់ក្រសួង-ស្ថាប័នទាំង១០ ។ ការគ្រប់គ្រងមុខងារប្រព័ន្ធ ៖ ក្រុមការងារបានធ្វើការតេស្តសាកល្បងក្នុងលក្ខខណ្ឌបច្ចេកទេស និង លំហូរនីតិវិធីនៃប្រតិបត្តិការ លើគ្រប់មុខងារស្នូលក្នុងប្រព័ន្ធFMISថ្មីនៅគ្រប់ដំណាក់កាល និងគ្រប់ករណី ដើម្បីធានាថាការទាញរបាយការណ៍ពាក់ព័ន្ធ ដើម្បីពិនិត្យផ្ទៀង-ផ្ទាត់មានសុក្រិតភាព ។ ថែមពីលើនេះក្រុមការងារបានត្រួតពិនិត្យ និងចងក្រងជាសៀវភៅមគ្គុទេសក៏ណែនាំ អំពីមុខងារស្នូលនីមួយៗ នៃប្រព័ន្ធ FMISថ្មីសម្រាប់បណ្តាក្រសួង-ស្ថាប័នដើម្បីជាជំនួយស្មារតីក្នុងការប្រើប្រាស់ប្រព័ន្ធ។ ក្រៅពីនេះក្រុមការងារក៏បានជួយសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើងនៅក្នុងប្រព័ន្ធ ។ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ៖ ក្រុមការងារបាន ចុះត្រួតពិនិត្យ និងសម្របសម្រួលការងារដំឡើងឧបករណ៍ សម្ភារបច្ចេកវិទ្យាព័ត៌មាន សម្រាប់អ្នកប្រើប្រាស់និងបានសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ក្នុងការតភ្ជាប់បណ្តាញសម្រាប់ដាក់ដំណើរការប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង១០ […]

ព័ត៌មានលម្អិត