+855 23 43 00 63

22

Dec, 2017

ប្រកាសព័ត៌មាន លេខ ៤៤ (ខែវិច្ឆិកា ឆ្នាំ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែ វិច្ឆិកា ឆ្នាំ ២០១៧ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសម្របសម្រួលក្នុងការត្រៀមរៀបចំវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះផ្នែកបច្ចេកវិទ្យាព័ត៌មាន និងការរៀបចំការអនុវត្ត និងការតាមដានថវិកាក្នុងប្រព័ន្ធ FMIS សម្រាប់ជំហានទី២ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ ដែលនឹងប្រព្រឹត្តទៅនាដើមខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។ ក្រុមការងារបានជួយសម្របសម្រួលកិច្ចប្រជុំនៃបេសកកម្មរបស់ IMF និងបានជួយសម្របសម្រួលរៀបចំវិបស្សនារបស់ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រាប់ឆ្នាំ ២០១៨។ ក្រៅពីនេះក្រុមការងារក៏បានបន្តអនុវត្តការងារលើការដេញថ្លៃទៅលើកញ្ចប់ឧបករណ៏ Bandwidth & Data Center សម្រាប់ពង្រីកការដាក់ប្រព័ន្ធ FMIS ទៅកាន់ក្រសួង-ស្ថាប័ន។ ក្រុមការងារបានធ្វើបច្ចុប្បន្នភាពជាប្រចាំទៅលើគេហទំព័រ, បណ្ដាញសង្គម និងផ្សព្វផ្សាយផ្ទាំងព័ត៌មាន (Posters) នានាដែលពាក់ព័ន្ធនឹងសកម្មភាពនៃការអនុវត្តគម្រោង FMIS និង វឌ្ឍនភាពនៃគម្រោង FMIS និង បានបញ្ចប់ការផលិតវីដេអូអំពីសិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS។ រីឯក្រុមការងារផ្នែកបណ្តុះបណ្តាលសមត្ថភាពបានរៀបចំវគ្គបណ្តុះបណ្តាលវគ្គដំបូងស្តីពីមុខងារទាំង៤របស់ប្រព័ន្ធ FMIS ដល់អ្នកត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង១០ ដោយបានធ្វើការវាយតម្លៃ និងធ្វើតេស្តសមត្ថភាពមុននិងក្រោយវគ្គបណ្តុះបណ្តាលរួមទាំងការធ្វើតេស្តបញ្ចប់វគ្គបណ្តុះបណ្តាល។ ក្រុមការងារបានធ្វើតេស្តសាកល្បង Multi Business Units លើមុខងារវិភាជន៍ថវិកា ដោយសហការចូលរួមពីមន្រ្តីនៃនាយកដ្ឋានថវិកានីយកម្មព្រមទាំងការធ្វើតេស្តលំហូរនៃការបង្កើតប្រតិបត្តិការសម្រាប់ដំណើរការបញ្ចូលច្បាប់ថវិកា, បន្ថែមឥណទាន, ផ្ទេរឥណទាន និង បញ្ចូលច្បាប់ថវិកាទៅក្នុងប្រព័ន្ធ និងបានពិភាក្សាជាមួយតំណាងរតនាគារជាតិអំពីបញ្ហាសេសសល់ក្នុងការធ្វើតេស្តសាកល្បងការប្រើប្រាស់ Electronic Fund Transfer (EFT)។ ក្រុមការងារបានសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗជាច្រើន ជាពិសេសបញ្ហា និងសំណើដែលលើកឡើងនៅក្នុងប្រព័ន្ធ Helpdesk ដែលកើតមានឡើងក្នុងកំឡុងពេលប្រើប្រាស់ប្រព័ន្ធ FMIS ជាមួយអគ្គនាយកដ្ឋានគន្លឹះ និងរតនាគាររាជធានី-ខេត្តទាំង ២៥។ ក្រុមការងារបានសម្របសម្រួលការដំឡើងបណ្តាញតភ្ជាប់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ សម្រាប់ដាក់ឱ្យដំណើរការប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង១០ ជាបន្តបន្ទាប់ និងបានត្រួតពិនិត្យ និងតាមដានជាប្រចាំអំពីដំណើរការរបស់មជ្ឈមណ្ឌលទិន្នន័យកណ្ដាល (រួមទាំងមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ)ព្រមទាំងបានដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ជូនអ្នកប្រើប្រាស់ប្រព័ន្ធ FMIS។ ក្រុមការងារកំពុងរៀបចំវគ្គបណ្តុះបណ្តាលពី មុខងារប្រព័ន្ធ FMIS ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS […]

ព័ត៌មានលម្អិត

21

Nov, 2017

ប្រកាសព័ត៌មាន លេខ ៤៣ (ខែតុលា ឆ្នាំ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែ តុលា ឆ្នាំ ២០១៧ ក្រុមការងារនៃលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីអំពី “ការត្រៀមលក្ខណៈ ដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នសម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ ២០១៨ ” នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោង នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រុមការងារអនុវត្តគម្រោងមកពីក្រសួង-ស្ថាប័ន  ព្រមទាំងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធពេញលេញផងដែរ។ ជាលទ្ធផល សិក្ខាកាមចូលរួមទាំងអស់បានយល់កាន់តែស៊ីជំរៅអំពីមុខងារ និងសមត្ថភាពនៃប្រព័ន្ធ FMIS, ការត្រៀមខ្លួនក្នុងការទទួលវគ្គបណ្តុះបណ្តាល និង ការពង្រីកវិសាលភាពនៃការអនុវត្តប្រព័ន្ធ FMIS ដល់អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ក្នុងឆ្នាំ ២០១៨ នេះ។ ក្រុមការងារនៃលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានសម្របសម្រួលរៀបចំកិច្ចពិភាក្សាជាមួយទីប្រឹក្សារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាមួយក្រុមការងារនៃអគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានថវិកា អំពីប្លង់គណនេយ្យ, មាតិកាថវិកា, និងកិច្ចបិទបញ្ជីការគណនេយ្យ ។ ស្របពេលជាមួយគ្នានេះ  មន្ត្រីនាយដ្ឋានបច្ចេកវិទ្យាព័ត៌មាន (ITD) ចំនួន ១០ រូបបានចូលរួមវគ្គបណ្តុះបណ្តាលអំពី “ការរៀបផែនការសាច់ប្រាក់ និងការព្យាករសាច់ប្រាក់ (Cash Planning and Cash Forecasting)” ដែលរៀបចំដោយអ្នកជំនាញមកពីមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងក្នុងការអនុវត្តប្រព័ន្ធ FMIS ។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក៏បានរៀបចំ និងចុះកិច្ចសន្យារួចរាល់ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ដែលទទួលបានលើកញ្ចប់ដេញថ្លៃទាំងពីរ End User’s Equipment និង WAN/LAN Equipment […]

ព័ត៌មានលម្អិត

31

Oct, 2017

ប្រកាសដាក់ដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ Leased Line និង Dedicated Internet Connectivity សម្រាប់គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីឱ្យដំណើរការអនុវត្តគម្រោង FMIS ប្រព្រឹត្តិទៅបានដោយរលូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការប្រកាសដាក់ដេញថ្លៃសម្រាប់ផ្គត់ផ្គង់ Leased Line និង Dedicated Internet Connectivity  សម្រាប់ គម្រោង FMIS ចាប់ពីពេលនេះតទៅ ។ សូមទាញយកសេចក្តីប្រកាសនៅទីនេះ៖ https://fmis.mef.gov.kh/contents/uploads/2017/10/Invitation-to-Bid.pdf

ព័ត៌មានលម្អិត

28

Sep, 2017

ប្រកាសព័ត៌មាន លេខ ៤១ (ខែ សីហា ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែសីហានេះ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានទទួលបដិសណ្ឋាកិច្ចទស្សនកិច្ចសិក្សារបស់គណៈប្រតិភូជាន់ខ្ពស់មកពីសាធារណៈរដ្ឋប្រជាមានិតឡាវ ដែលបានអញ្ជើញមកដកស្រង់បទពិសោធន៍ពីភាពជោគជ័យនៃការអនុវត្តគម្រោង FMIS នៅជំហានទី១ និង គម្រោងនៃការអនុវត្តជំហានទី ២ ។ ក្រៅពីនេះក្រុមការងារបានធ្វើការរៀបចំប្រជុំបើកឯកសារដេញថ្លៃពីក្រុមហ៊ុនឯកជនមួយចំនួនលើឧបករណ៍បច្ចេកវិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់  (End Users Equipment) និងសម្រាប់បណ្តាញបច្ចេកវិទ្យាព័ត៌មាន (WAN/LAN Equipment) ក្នុងការអនុវត្តគម្រោង FMIS ជំហានទី ២ នេះផងដែរ។ អាជ្ញាប័ណ្ណអ្នកប្រើប្រាស់ប្រព័ន្ធត្រូវបានផ្តល់ជាបន្តបន្ទាប់ដល់មន្ត្រីពាក់ព័ន្ធ ។ នៅក្នុងខែនេះ  អាជ្ញាប័ណ្ណចំនួន ៥៥ ត្រូវបានផ្តល់ជូន អគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្ត ទាំង២៥ និង អាជ្ញាប័ណ្ណចំនួន ០១ ត្រូវបានផ្តល់ជូននាយកដ្ឋានវិនិយោគ ដើម្បីសម្រួលការងារកកស្ទះនៃការកើនឡើងនៃប្រតិបត្តិហិរញ្ញវត្ថុ ។ ម្យ៉ាងវិញទៀត ដើម្បីឱ្យសាធារណៈជន មន្រ្តី និង ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់យល់ច្បាស់អំពីដំណើររឿងជោគជ័យនៃការអនុវត្តប្រព័ន្ធ FMIS កាលពីជំហានទី ១ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានបញ្ចប់ការរៀបចំឯកសារ The True Success story of FMIS Phase I Implementation in Cambodia ដែលគ្រោងនឹងផ្សព្វផ្សាយដល់សាធារណៈជនក្នុងពេលឆាប់ៗខាងមុខនេះ ។ ក្រុមការងារនៅតែបន្តការធ្វើបច្ចុប្បន្នភាពជាប្រចាំទៅលើគេហទំព័រ បណ្តាញសង្គម បណ្ណផ្សព្វផ្សាយនានា និង ផលិតជាវីដេអូ គំនូរជីវចល ថ្មីៗជាបន្តបន្ទាប់ដើម្បីឱ្យព័ត៌មានសំខាន់ៗនៃការអនុវត្តគម្រោងអាចផ្សព្វផ្សាយទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ។ ការពង្រីកនូវលទ្ធភាពរបស់ប្រព័ន្ធ FMIS ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឱ្យមានភាពរលូន និង ធានានូវសុវត្ថិភាពទិន្នន័យ គឺជាការងារយ៉ាងសំខាន់ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ដែលនៅក្នុងនោះមណ្ឌលទិន្នន័យកណ្តាល គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់កិច្ចដំណើរការប្រព័ន្ធ FMIS ទាំងមូល ត្រូវបានក្រុមការងារបន្តការត្រួតពិនិត្យ និង តាមដានជាប្រចាំ ។ ចំណែកឯលំហូរការងារ និងបរិយាយនៃនីតិវិធីអនុវត្តការងារបច្ចុប្បន្នសម្រាប់ក្រសួងទាំង ១០ ត្រូវបានពិភាក្សារួចរាល់ និង បន្តអភិវឌ្ឍប្រព័ន្ធ FMIS សម្រាប់ការអនុវត្តក្នុងជំហានទី២ ដែលដំណើរការជាលក្ខណៈពហុអង្គភាពការងារ […]

ព័ត៌មានលម្អិត

16

Aug, 2017

ប្រកាសព័ត៌មាន លេខ ៤០ (ខែ កក្កដា ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងខែ កក្កដា កន្លងទៅនេះ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានរៀបចំសិក្ខា-សាលាស្តីពី វឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្ត និងការស្វែងរកធាតុចូលក្នុងការបន្តពង្រីកការអនុវត្តគម្រោង FMIS នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលនឹងចាប់ផ្តើមប្រើប្រាស់សាកល្បងប្រព័ន្ធ FMIS នៅក្នុងឆ្នាំ ២០១៨ ខាងមុខនេះ។ ក្រៅពីនេះក្រុមការងារក៏បានចូលរួមធ្វើបទបង្ហាញស្តីអំពីប្រព័ន្ធ FMIS នៅក្នុងវគ្គបណ្តុះបណ្តាលស្តីអំពីការកសាងសមត្ថភាពផ្នែកប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) តាមសំណើសុំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្របពេលជាមួយគ្នានេះ ក្រុមការងារក៏បានធ្វើបទបង្ហាញអំពីគម្រោង FMIS ជូនគណៈប្រតិភូជាន់ខ្ពស់នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុងការគ្រប់គ្រងនិងអនុវត្តគម្រោង FMIS។ នៅក្នុងខែនេះ ក្រុមការងារមុខងារប្រព័ន្ធ FMIS ទទួលបានជោគជ័យក្នុងការសាកល្បងធ្វើសន្ធានកម្មរបាយការណ៍ធនាគាររវាងធនាគារវឌ្ឍនៈជាមួយនឹងប្រព័ន្ធ FMIS ហើយគ្រោងនឹងចាប់ផ្តើមការធ្វើសន្ធានកម្មនេះជាផ្លូវការចាប់ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៧ ខាងមុខនេះតទៅ។ ការធ្វើសន្ធានកម្មបន្ទាប់ទៀតនោះគឺ ការធ្វើសន្ធានកម្មរវាងប្រព័ន្ធ FMIS និងប្រព័ន្ធគ្រប់គ្រងការប្រមូលចំណូលពន្ធដារ (TAX SYSTEM) នៃអគ្គនាយកដ្ឋានពន្ធដារ។ ក្រោយពីទទួលបាននូវការអនុម័តលើលំហូរការងារក្នុងប្រព័ន្ធ FMIS (To be business Process) ក៏ដូចជាតារាងឈ្មោះអ្នកប្រើប្រាស់តាមបណ្តាក្រសួង-ស្ថាប័នមួយចំនួនដែលត្រូវប្រើប្រាស់ប្រព័ន្ធសាកល្បងក្នុងឆ្នាំនេះរួចមក ក្រុមការងារកំពុងធ្វើការរៀបចំឯកសារលម្អិតលើមុខងារនីមួយៗ និង បច្ចេកទេសរបស់ប្រព័ន្ធ FMIS ឡើងវិញដើម្បីពង្រឹងសុវត្ថិភាពរបស់ប្រព័ន្ធតាមរយ:ការរៀបចំបែងចែកប្រតិបត្តិការទៅតាមអង្គភាពថវិកាដែលហៅថា ពហុអង្គភាពប្រតិបត្តិ  ( Multi- Business Unit ) ។ ដើម្បីពង្រីកការផ្សព្វផ្សាយពីប្រព័ន្ធ FMIS ឱ្យបានទូលំទូលាយទៅកាន់គ្រប់ភាគីពាក់ព័ន្ធក៏ដូចជាសាធារណៈជន ក្រុមការងារបានបញ្ចប់ការផលិតវីដេអូបង្ហាញអំពីអត្ថន័យរបស់រូបសញ្ញា FMIS (FMIS logo) និង គំនូរជីវចលស្តីអំពីភាពខុសគ្នារបស់មន្ត្រីក្រសួងសេដ្ឋ-កិច្ច និង ហិរញ្ញវត្ថុមុន និង ក្រោយពេលប្រើប្រាស់ប្រព័ន្ធ FMIS ដែលវីដេអូទាំងនេះត្រូវបានបង្ហោះតាមគ្រប់បណ្តាញសង្គម និង គេហទំព័រ របស់ប្រព័ន្ធ FMIS។ ការពង្រឹងសមត្ថភាពមន្រ្តីរាជការផ្នែកព័ត៌មានវិទ្យា គឺជាកត្តាសំខាន់ដើម្បីសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃ ក៏ដូចជាការត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធនាពេលអនាគត ក្រុមការងារក៏បានរៀបចំវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះផ្នែកព័ត៌មានវិទ្យាដល់មន្ត្រីមកពីអគ្គនាយកដ្ឋានទាំងអស់នៃ កសហវ […]

ព័ត៌មានលម្អិត