+855 23 43 00 63

7

Feb, 2017

ប្រកាសព័ត៌មាន លេខ ៣៤ (ខែ មករា ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីពី “ការរៀបចំក្រុមការងារគ្រប់គ្រង និង អនុវត្តគម្រោង FMIS ជំហានទី២”កាលពីថ្ងៃទី ១១-១២ ខែមករា ជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ និង ជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នចំនួន១០ ដែលនឹងត្រូវចូលរួមអនុវត្តគម្រោង FMIS នៅក្នុងឆ្នាំ ២០១៧ នេះ ។ កិច្ចប្រជុំពិភាក្សានេះដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ នៅក្នុងខែមករានេះ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានបញ្ចប់ការរៀបចំផែនការមេ និង ផែនការសកម្មភាពសម្រាប់គ្រប់គ្រងការផ្លាស់ប្តូរ និង បានត្រៀមចុះផ្សព្វផ្សាយស្តីពី “ការបញ្ជ្រាបការយល់ដឹងនៅតាមក្រសួង-ស្ថាប័ន” ដែលនឹងចូលរួមអនុវត្តគម្រោង FMIS នៅក្នុងឆ្នាំ២០១៧ ។ ទន្ទឹមនឹងនេះ ក្រុមការងារកំពុងតែបន្តរៀបចំកម្មវីធីទំនាក់ទំនងនិងផ្សព្វផ្សាយពីវឌ្ឍនភាព និង បច្ចុប្បន្នភាពព័ត៌មានរបស់ប្រព័ន្ធ FMIS ទៅកាន់អ្នកពាក់ព័ន្ធតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និង កំពុងបន្តជួយសម្របសម្រួលជាមួយនឹងអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះទាំងអស់ ដើម្បីបញ្ចប់ការចងក្រងនីតិវីធីអនុវត្តស្តង់ដារនៅដើមខែមីនា មុននឹងចាប់ផ្តើម អនុវត្តគម្រោង FMIS ជំហានទី២ ។ ដោយឡែក ក្រុមការងារផ្នែកមុខងារប្រព័ន្ធ FMIS កំពុងបន្តជួយគាំទ្រ និង ដោះស្រាយបញ្ហាប្រឈមនានារបស់មន្ត្រីប្រើប្រាស់ប្រព័ន្ធនៅតាមរតនាគាររាជធានី-ខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តប្រព័ន្ធកាន់តែរលូន និង មានប្រសិទ្ធភាពសម្រាប់ការអនុវត្តប្រព័ន្ធ FMIS ពេញលេញនៅឆ្នាំ ២០១៧ នេះ ។ លើសពីនេះ ក្រុមមុខងារប្រព័ន្ធក៏បានរៀបចំនូវកម្រងសំណួរ និង ឯកសារពាក់ព័ន្ធនានា សម្រាប់ការចុះទៅសិក្សាអំពីនីតិវិធីអនុវត្តការងារនៅតាមក្រសួង-ស្ថាប័នទាំង១០ ដើម្បីធានាឱ្យការអនុវត្តគម្រោង FMIS ជាមួយក្រសួង-ស្ថាប័នប្រកបដោយប្រសិទ្ធភាព ។ ក្រុមការងារផ្នែកកសាងសមត្ថភាពក៏បានផ្តល់នូវវគ្គបណ្តុះបណ្តាលបន្ថែមអំពីប្រព័ន្ធ FMIS ជូនដល់មន្រ្តីនៃអគ្គនាយកដ្ឋាន […]

ព័ត៌មានលម្អិត

6

Jan, 2017

ប្រកាសព័ត៌មាន លេខ ៣៣ (ខែ ធ្នូ ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS គ្រោងរៀបចំកិច្ចប្រជុំស្តីពី “រៀបចំក្រុមការងារគ្រប់គ្រង និង អនុវត្តគម្រោង FMIS ជំហានទី២” ជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នចំនួន១០ និងអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងត្រូវចូលរួមអនុវត្តគម្រោង FMIS នៅក្នុងឆ្នាំ២០១៧នេះ ។ កិច្ចប្រជុំពិភាក្សានេះនឹងត្រូវដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាបានរៀបចំសិក្ខាសាលាស្តីពី “ការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្ត”។ សិក្ខាសាលានេះ មានការចូលរួមពីប្រធានរតនាគារ និងមន្រ្តីបង្គោលដែលប្រើប្រាស់ប្រព័ន្ធ FMIS ហើយបានរៀបចំឡើងក្នុងគោលបំណងតាមដានពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS និងបញ្ហាប្រឈមដែលរតនាគារជួបប្រទះនាពេលកន្លងមក។ នៅក្នុងខែធ្នូនេះ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានត្រៀមរៀបចំអនុវត្តទៅតាមសកម្មភាពដែលបានដាក់ចេញនៅក្នុងផែនការ ហើយគ្រោងនឹងចាប់ផ្តើមអនុវត្តគម្រោងជាផ្លូវការជាមួយក្រសួង-ស្ថាប័នចំនួន ១០ នៅដើមខកុម្ភៈ ឆ្នាំ២០១៧ រួមមាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា,ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ,ក្រសួងកិច្ចការនារី,ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងមុខងារសាធារណៈ, ក្រសួងបរិស្ថាន,ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ទន្ទឹមនឹងនេះ ក្រុមការងារកំពុងតែបន្តការជួយសម្របសម្រួលជាមួយនឹងអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះទាំងអស់ ដើម្បីបញ្ចប់ការចងក្រងនីតិវីធីអនុវត្តស្តង់ដារ មុននឹងចាប់ផ្តើមអនុវត្តគម្រោង FMIS ជំហានទី ២ ។ ជាមួយគ្នានេះ ក្រុមការងារក៏បានត្រៀមរៀបចំនូវ     ឯកសារ និងវីដេអូឃ្លីបរួចរាល់ សម្រាប់ធ្វើការចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាមួយក្រសួង-ស្ថាប័នទាំង ១០  នៅឆ្នាំ២០១៧ ព្រមទាំងរៀបចំយុទ្ធសាស្រ្ត និងកម្មវីធីទំនាក់ទំនង និងបន្តផ្សព្វផ្សាយពីវឌ្ឍនភាព និងព័ត៌មានរបស់ប្រព័ន្ធ FMIS ទៅកាន់ភាគីពាក់ព័ន្ធ។ […]

ព័ត៌មានលម្អិត

4

Dec, 2016

ប្រកាសព័ត៌មាន លេខ ៣២ (ខែ វិច្ឆិកា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមប្រតិភូ International Monetary Fund (IMF) បានជួបពិភាក្សាជាមួយមន្ត្រីមកពីក្រុមផ្សេងៗ នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិភាក្សាលើបច្ចុប្បន្នភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តការងារប្រចាំថ្ងៃ និងអំពីបច្ចេកទេសនៃប្រព័ន្ធ FMIS ផ្ទាល់ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣0 ខែវិច្ឆិកា នៅនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ក្នុងកិច្ចប្រជុំនេះផងដែរក្រុមប្រតិភូ IMF ក្រុមការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យា នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា និង អគ្គនាយកដ្ឋានរតនាគារជាតិ បានពិភាក្សាអំពីចំណាត់ថ្នាក់ថវិកា និង មាតិកាគណនីនៃប្លង់គណនេយ្យ ដែលកំពុងប្រើប្រាស់នៅក្នុងប្រព័ន្ធ FMIS និងនីតិវិធីអនុវត្តការងារនានានៅក្រៅប្រព័ន្ធ ។ នៅក្នុងខែវិច្ឆិកានេះ ក្រុមការងារមុខងារប្រព័ន្ធ FMIS  បានត្រួតពិនិត្យច្បាប់ថវិកា ជាមួយរបាយការណ៍ក្នុងប្រព័ន្ធ FMIS ឡើងវិញសម្រាប់ថ្នាក់កណ្ដាល និង ថ្នាក់មន្ទីរជំនាញរាជធានី-ខេត្តទាំង ២៥ ។ ជាមួយគ្នានេះក្រុមការងារក៏បាននិងកំពុងរៀបចំគោលការណ៍ណែនាំរួមស្តីអំពីការកំណត់ឈ្មោះអ្នកផ្គត់ផ្គង់ ឱ្យមានសង្គតិភាពសម្រាប់ប្រើប្រាស់នៅក្នុងប្រព័ន្ធ FMIS  និង កំពុងបញ្ចប់ការបញ្ចូលសមតុល្យដើមគ្រា ឆ្នាំ២០១៦ ឱ្យរួចរាល់ ទៅក្នុងប្រព័ន្ធ FMIS សម្រាប់រតនាគាររាជធានី-ខេត្ត ។ បន្ថែមពីលើនេះក្រុមការងារ កំពុងជួយសម្របសម្រួល និង ជ្រោមជ្រែង ជាមួយនឹងអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះទាំងអស់ ដើម្បីបញ្ចប់ការចងក្រងឯកសារនីតិវិធីអនុវត្តស្តង់ដារឱ្យបានមុនថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៦ ។ ដោយឡែក ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន កំពុងបន្តការងារចុះទៅដំឡើងឧបករណ៍បច្ចេកទេស សម្រាប់ មន្ត្រីប្រើប្រាស់ប្រព័ន្ធបន្ថែម នៅរតនាគាររាជធានី-ខេត្តចំនួន៦ និង កំពុងរៀបចំផែនការ ធើ្វការបន្តដំឡើងម៉ាស៊ីនភ្លើង, ឧបករណ៍សម្រួលចរន្តអគ្គីសនី និង ឧបករណ៍ភ្ជាប់ចរន្តអគ្គីសនីដោយស្វ័យប្រវត្តិ ជូនរតនាគារខេត្ត ដែលពុំទាន់បានដំឡើងក្នុងកំឡុងពេលចុះដំឡើងឧបករណ៍បច្ចេកទេសបន្ថែមក្នុងខែមុន ។ ក្រុមការងារមុខងារប្រព័ន្ធ FMIS និងផ្នែកបច្ចេកទេសនៅតែបន្តជួយគាំទ្រដល់មន្ត្រីប្រើប្រាស់ប្រព័ន្ធតាមរតនាគារាជធានី-ខេត្ត ដូចជាឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងការចុះប្រតិបត្តិការ, ការអនុវត្តការងារនានាទាំងក្នុង និង ក្រៅប្រព័ន្ធ […]

ព័ត៌មានលម្អិត

7

Nov, 2016

ប្រកាសព័ត៌មាន លេខ ០៣១ (ខែ តុលា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) របស់នាយកដ្ឋានព័ត៌មានវិទ្យា បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពចុងក្រោយ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ និងប្រមូលធាតុចូលបន្ថែមក្នុងការរៀបចំផែនការសកម្មភាពសម្រាប់ការដាក់ឱ្យអនុវត្តគម្រោង FMIS ជំហានទី២ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានការចូលរួមពីសមាជិកក្រុមការងារ FMWG មកពីអគ្គនាយកដ្ឋានពាក់ព័ន្ធនានា កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។ នៅក្នុងកិច្ចប្រជុំនេះផងដែរក្រុមការងារបានធ្វើការពិភាក្សាបន្ថែមលើការកែប្រែមួយចំនួន លើផែនការនៃការដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន នៅឆ្នាំ២០១៧។ លើសពីនេះ ក្រុមការងារក៏បានជំរុញការងារចុះអនុសារណយោគយល់ (MOU) ជាមួយធនាគារជាតិនៃកម្ពុជា លើការប្រើប្រាស់ប្រព័ន្ធ Electronic Fund Transfer (EFT) ដែលរំពឹងទុកថានឹងរួចរាល់នៅក្នុងខែវិច្ឆិកាខាងមុខនេះ និងបានឯកភាពទៅលើផែនការរួមមួយរយៈពេល៤ឆ្នាំ (២០១៧-២០២០) នៃគម្រោង FMIS ជំហានទី២ ដោយនឹងពង្រីកមុខងារ ចំនួន៤ លើមុខងារដែលមានស្រាប់គឺ មុខងាររៀបចំថវិកា (Budget Preparation), មុខងារលទ្ធកម្ម និងគ្រប់គ្រងកិច្ចសន្យា (Procurement and Contract), មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (Asset Management) និងមុខងារសន្និធិ (Inventory)។ ក្រុមការងារមុខងារប្រព័ន្ធ FMIS និងផ្នែកបច្ចេកទេសរបស់នាយកដ្ឋានព័ត៌មានវិទ្យា នៅតែបន្តជួយគាំទ្រដល់មន្ត្រីប្រើប្រាស់ប្រព័ន្ធតាមរតនាគាររាជធានី-ខេត្ត ដូចជាឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការចុះប្រតិបត្តិការ,ការអនុវត្តការងារនានាទាំងក្នុង និងក្រៅប្រព័ន្ធ និងការងារបច្ចេកទេសពាក់ព័ន្ធនានាផងដែរ។ បន្ថែមពីលើនេះ ក្រុមការងារផ្នែកមុខងារសៀវភៅធំ បានជួយបញ្ចូលសមតុល្យដើមគ្រាសម្រាប់រតនាគារាជធានី-ខេត្តទាំង២៥ ចូលក្នុងប្រព័ន្ធ FMIS រួចរាល់ហើយ ព្រមទាំងបន្តពិនិត្យ និងកែតម្រូវកំហុសឆ្គងដែលកើតមានមួយចំនួនតូច។ ក្រៅពីនេះក្រុមការងារក៏បានជួបប្រជុំពិភាក្សាជាមួយក្រុមការងាររបស់អគ្គនាយកដា្ឋនរតនាគារជាតិ ស្ដីអំពីការបិទបញ្ជីប្រចាំឆ្នាំ២០១៥ និងផែនការបិទបញ្ជីសម្រាប់ឆ្នាំ២០១៦ ផងដែរ ។ ដោយឡែក ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅតែបន្តការងារចុះទៅដំឡើងឧបករណ៍បច្ចេកទេសបន្ថែមសម្រាប់មន្ត្រីរតនាគារចំនួនពីរអ្នក នៅរតនាគាររាជធានី-ខេត្តចំនួន៨ និងរំពឹងថានឹងបញ្ចប់កិច្ចការនេះនៅគ្រប់រតនាគារផ្សេងទៀតនៅក្នុងខែធ្នូខាងមុខនេះ។ ឆ្លៀតឱកាសនេះដែរ ក្រុមការងារក៏បានធើ្វការដំឡើងម៉ាស៊ីនភ្លើង, ឧបករណ៍សម្រួលចរន្តអគ្គីសនី និងឧបករណ៍ផ្លាស់ប្ដូរចរន្តអគ្គីសនីស្វ័យប្រវត្ត ជូនរតនាគារខេត្តចំនួន៦ […]

ព័ត៌មានលម្អិត

7

Oct, 2016

ប្រកាសព័ត៌មាន លេខ ៣០ (ខែ កញ្ញា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងជំហានទី ២ នៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាត្រៀមបន្តដាក់ឱ្យក្រសួងចំនួន ១០ ប្រើប្រាស់ជាផ្លូវការនូវមុខងារមួយចំនួន របស់ប្រព័ន្ធ FMIS នៅឆ្នាំ ២០១៧ ខាងមុខនេះ។ ក្នុងគោលដៅដើម្បីឱ្យការអនុវត្តប្រព័ន្ធ FMIS ជំហានទី ២ នេះអាចសម្រេចជោគជ័យតាមការរំពឹងទុក ក្រុមការងារ បានខិតខំត្រៀមរៀបចំនូវផែនការយុទ្ធសាស្ត្រ និង  សកម្មភាពនានាសម្រាប់ជំហានទី ២ នៅកំឡុងពេលវិបស្សនាផ្ទៃក្នុង កាលពីខែ កញ្ញា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ។ ដោយឡែក ដើម្បីជួយជ្រោមជ្រែងដល់មន្រ្តីដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS នៅរតនាគាររាជធានី-ខេត្តឱ្យបានកាន់តែរលូន ក្រុមការងារផ្នែកមុខងារនីមួយៗ និង ផ្នែកបច្ចេកទេស កំពុងបន្តពន្យល់ណែនាំយ៉ាងសកម្ម ក៏ដូចជាឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការចុះប្រតិបត្តិការ, ការ អនុវត្តការងារនានាទាំងក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ និង ការងារបច្ចេកទេសពាក់ព័ន្ធផ្សេងៗផងដែរ ។ លើសពីនេះ ក្រុមការងារបានជួយដោះស្រាយបញ្ហាប្រឈមធំៗមួយចំនួនដូចជា ការដាក់បញ្ចូល (Upload) Excel Payroll ជូនរតនាគាររាជធានី-ខេត្ត សម្រាប់ជួយសម្រួលដល់ការបញ្ចូលអាណត្តិប្រាក់បៀវត្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ការឆ្លើយតបរហ័សតាមប្រព័ន្ធ Help Desk លើប្រតិបត្តិការដែលមានកំហុសឆ្គង ជាដើម ។ ក្នុងនោះដែរ ក្រុមការងារផ្នែកបណ្តុះបណ្តាល ក៏បានរៀបចំរួចជាស្រេចនូវសំណៅឯកសារសម្រាប់ប្រើប្រាស់ក្នុងវគ្គបណ្តុះបណ្តាលអំពីប្រព័ន្ធ FMIS ជូនដល់មន្រ្តីមកពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  ដែលគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលខែ តុលា ឆ្នាំ ២០១៦  ។ ក្នុងកំឡុងខែ កញ្ញា នេះ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានបានបញ្ចប់ការងារដំឡើងឧបករណ៍បច្ចេកទេស ជូនអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បន្ថែម សម្រាប់រតនាគារចំនួន៤ រួមមាន រតនាគារខេត្តតាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ និង […]

ព័ត៌មានលម្អិត