+855 23 43 00 63

7

Jun, 2016

កិច្ចប្រជុំពិភាក្សាអំពីការបង្កើតរបាយការណ៍សម្រាប់តាមដានអាណត្តិ

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំជាមួយនាយកដ្ឋានចំណូលចំណាយថវិកា នៃអគ្គ-នាយកដ្ឋានរតនាគារជាតិ ស្តីពីការបង្កើតរបាយការណ៍ក្នុងប្រព័ន្ធ FMIS (មុខងារគណនីត្រូវទារ - Account Payable) ដើម្បីតាមដានអំពីស្ថានភាពរបស់អាណត្តិ ។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមកាងារគម្រោង FMIS បានបញ្ជាក់ពីសមត្ថភាពរបស់ប្រព័ន្ធ FMIS ដែលអាចបង្កើតនូវរបាយការណ៍នានាស្របតាមតម្រូវការចង់បានរបស់គ្រប់ភាគីពាក់ព័ន្ធ។ គួរបញ្ជាក់ផងដែរថា របាយការណ៍ដែលនឹងត្រូវយកទៅប្រើប្រាស់នេះ មានអត្ថប្រយោជន៍យ៉ាងខ្លាំង ក្នុងការតាមដានសកម្មភាពអាណត្តិ និងពិនិត្យបានអំពីរយៈពេលនៃវដ្តដំណើរការអាណត្តិនីមួយៗ។

ព័ត៌មានលម្អិត

7

Jun, 2016

សុន្ទរកថារបស់ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ក្នុងសិក្ខាសាលាស្ដីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី ២នៅតាមក្រសួង-ស្ថាប័ន”

ដោយ៖: | Tags: | មតិយោបល់: 0

អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ៖ វឌ្ឍនភាពជាងពីរឆ្នាំក្រោយការដាក់ឱ្យអនុវត្តគម្រោង FMIS ក្រោយពេលគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៤ មក  លទ្ធផលជាក់ស្ដែងជាច្រើនបានបង្ហាញ ក្នុងរូបរាងជាសមិទ្ធផល ដោយក្នុងនោះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់តាមបណ្ដាអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធនានានៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្ត  ។ ឯកឧត្ដមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងជាអនុប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានលើកឡើងជារបាយការណ៍ថា ក្នុងកំឡុងពេលជាងពីរឆ្នាំកន្លងមកនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានភាគីពាក់ព័ន្ធពី អគ្គ-នាយកដ្ឋានពាក់ព័ន្ធគន្លឹះជាច្រើនក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជំនះការលំបាក និងឧបសគ្គនានា រហូតសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់  ជាពិសេសគឺការសម្រេចចេញជារូបរាងនៃប្រព័ន្ធ FMIS ។ ក្នុងនាមជាអ្នកអនុវត្តប្រព័ន្ធផ្ទាល់ ឯកឧត្តមអគ្គនាយករតនាគារជាតិបានបង្ហាញនូវជំនឿយ៉ាងមុតមាំចិត្តថា ប្រព័ន្ធ FMIS នឹងបម្រើប្រយោជន៍ និង ឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង-ស្ថាប័ន ក្នុងប្រតិបត្តិការហិរញ្ញវត្ថុរវាងសាមីក្រសួង ជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំដៅបង្កើនប្រសិទ្ធភាពការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និង បានបញ្ជាក់បន្ថែមថាការអនុវត្តគម្រោង  FMIS គឺជាការសម្រេចចិត្តរួមរបស់រាជរដ្ឋាភិបាល ក្នុងបំណងជំរុញ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ នៅចុងបញ្ចប់ឯកឧត្តមបានសង្កត់ធ្ងន់ថា ជោគជ័យនៃការអនុវត្តគម្រោង FMIS នឹងមិនអាចសម្រេចទៅបានប្រសិនបើ ពុំមានកិច្ចសហការពីក្រសួង-ស្ថាប័នទាំងអស់ ដែលត្រូវរួមដំណើរជាមួយគ្នា ធ្វើការជាមួយគ្នាប្រកបដោយភាពអត់ធ្មត់,  ឆន្ទៈ, និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចនូវវត្ថុបំណងរួមនៃរាជ-រដ្ឋាភិបាល ។ គួរបញ្ជាក់ថា គិតត្រឹមខែ មេសា ឆ្នាំ ២០១៦ នេះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមរតនាគាររាជធានី-ខេត្តទាំង២៥ ដោយបញ្ចូលមុខងារសំខាន់ៗចំនួន ៥ ក្នុងចំណោមមុខងារទាំង៦របស់ប្រព័ន្ធFMIS ដែលរួមមាន មុខងារវិភាជន៍ថវិកា […]

ព័ត៌មានលម្អិត

3

Jun, 2016

វត្តមាននៃការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងពន្លឿនការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានដោយជោគជ័យលើគ្រប់ដំណាក់កាល

ដោយ៖: | Tags: | មតិយោបល់: 0

“ការរាំងស្ទះនៃការពង្រឹងការអនុវត្តថវិកាកម្មវិធីបណ្ដាលមកពីកត្តាគួបផ្សំសំខាន់ៗជាច្រើន ។ ជាក់ស្ដែង ក្នុងកិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅជំហានទី២ បានរកឃើញថា ការខ្វះឆន្ទៈក្នុងការអនុវត្តថវិកាកម្មវិធីនៅតាមក្រសួង-ស្ថាប័ន និង អវត្តមាននៃប្រព័ន្ធ FMIS គឺជាមូលហេតុចម្បងក្នុងចំណោមមូលហេតុទាំងអស់” ។ នេះជាប្រសាសន៍របស់ ឯកឧត្ដម ចាន់ សុធី ក្នុងឋានៈជាអគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្លែងក្នុងសុន្ទរកថាបិទអង្គសិក្ខាសាលាស្ដីពី “កិច្ចពិភាក្សាស្វែងរកធាតុចូល សម្រាប់ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី ២ នៅតាមក្រសួង-ស្ថាប័ន” ។ ឯកឧត្តមបានបន្ថែមទៀតថា នៅគ្រប់វិស័យទាំងអស់ត្រូវតែដើរស្របជាមួយការវិវត្តនៃបច្ចេកវិទ្យា និង ប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រេចឱ្យខានតែបាននូវការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ឯកឧត្ដមសង្កត់ធ្ងន់ថា ការប្រើប្រាស់ប្រព័ន្ធ FMIS នៅដំណាក់កាលនេះគឺដើម្បីសម្រាលបន្ទុកការងារហិរញ្ញវត្ថុ និង ការគ្រប់គ្រងនិងអនុវត្តថវិកា មុននឹងឈានទៅដល់ការធានាបាននូវតម្លាភាពនៃហិរញ្ញវត្ថុជាសាធារណៈ ។ ជាកិច្ចបញ្ចប់ ឯកឧត្តមបានបង្ហាញនូវភាពសុទិដ្ឋិនិយមលើប្រព័ន្ធ FMIS ព្រមទាំងបានអំពាវនាវ និង លើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នរួមគ្នា ដើម្បីស្វែងរកចំណុចរួម ក្នុងការទទួលយកប្រព័ន្ធមួយនេះទៅប្រើប្រាស់ ស្របទៅនឹងគោលដៅនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាលទ្ធផល តំណាងក្រសួង-ស្ថាប័នដែលអញ្ជើញមកចូលរួមក្នុងសិក្ខាសាលាបានយល់កាន់តែច្បាស់អំពីអ្វីទៅជាប្រព័ន្ធ FMIS ដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កំពុងអនុវត្ត និង ប្រើប្រាស់នាពេលបច្ចុប្បន្ន ជាពិសេសក្រសួង-ស្ថាប័នអាចចែករំលែកនូវព័ត៌មាន ក៏ដូចជាចំណេះដឹងដែលទទួលបានពីការចូលរួមសិក្ខាសាលានេះ ដើម្បីផ្សព្វផ្សាយដល់មន្រ្តីពាក់ព័ន្ធនៃក្រសួង-ស្ថាប័នរបស់ខ្លួន និង ត្រៀមខ្លួនគាំទ្រ និង អនុវត្តប្រព័ន្ធ FMIS ទៅតាមជំហាន និង ដំណាក់កាលនាពេលខាងមុខ  ។ ទន្ទឹមនឹងនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS (នាយកដ្ឋានព័ត៌មានវិទ្យា) ទទួលបាននូវធាតុចូលសំខាន់ៗទាំងនៅក្នុងពេលពិភាក្សាជាក្រុម និង ពីកម្រងសំណួរដែលបានភ្ជាប់ជូនជាមួយនឹងលិខិតអញ្ជើញ ដែលព័ត៌មានទាំងនេះ បានផ្តល់ជាមូលដ្ឋានសម្រាប់ក្រុមការងារគិតគូរបន្តព្រាងផែនការអនុវត្តគម្រោង FMIS ជំហានទី ២ ដែលគ្រោងនឹងបន្តពង្រីកទៅដល់បណ្ដាក្រសួង-ស្ថាប័ន ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិនិត្យ និង [...]

ព័ត៌មានលម្អិត

3

Mar, 2016

ដំណឹង​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​បម្រើ​ការងារ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

ដំណឹងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ Change Management Senior Staff Communication (១មុខដំណែង) Change Management Staff for Communication (១មុខដំណែង) Change Management Senior Staff for Impact (១មុខដំណែង) Change Management Staff for Impact (១មុខដំណែង) Change Management Senior Staff for Capacity Building & Development (១មុខដំណែង) សម្រាប់ព័ត៌មានលម្អិតសូមទាញយកឯកសារខាងក្រោម៖ Announcement and TOR

ព័ត៌មានលម្អិត

12

Jan, 2016

សកម្មភាព​គាំទ្រ និង បង្ហាត់បង្ហាញ​ដោយ​ផ្ទាល់​អំពី​ការប្រើប្រាស់​ប្រព័ន្ធព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) នៅ​តាម​រតនាគារ​រាជធានី-ខេត្ត

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី ០៤ ខែ មករា រហូតដល់​ថ្ងៃទី ០៨ ខែ មករា  ឆ្នាំ ២០១៦ ក្រុមការងារ​គម្រោង FMIS រួមមាន មន្រ្តី​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា, មន្រ្តី​នៃ ​អគ្គនាយកដ្ឋាន​រតនាគារជាតិ, ក្រុមការងារ​ទទួលបន្ទុក​មុខងារ​ចំនួន​ប្រាំ, ក្រុមការងារ​បច្ចេកទេស, និង ក្រុមការងារ​មុខងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ បាន​ចូលរួម​សហការគ្នា​ធ្វើដំណើរ​ទៅកាន់​រតនាគារ​រាជធានី-ខេត្ត​ចំនួន ៤ គឺ រតនាគារ​រាជធានី​ភ្នំពេញ, រតនាគារ​ខេត្តកណ្តាល, រតនាគារ​ខេត្ត បាត់ដំបង, និង រតនាគារ​ខេត្ត​ប៉ៃលិន ដើម្បី​ចុះ​បេសកកម្ម​គាំទ្រ និង បង្ហាត់បង្ហាញ​ដោយផ្ទាល់​អំពី​ការប្រើប្រាស់​ប្រព័ន្ធ FMIS ។ ក្នុង​គោលដៅ​សម្រេច​ឱ្យបាន​តាម​គោលបំណង​នេះ​ដោយ​រលូន ក្រុមការងារ​បានធ្វើការ​បែងចែក​រតនាគារ​ជា​ជំហានៗ និង បាន​បែងចែក​គ្នា​ជា ៤ ក្រុម ចុះ​បេសកកម្ម​ក្នុង​មួយ​សប្តាហ៍​ពេញ ដោយ​មន្រ្តី​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា, មន្រ្តី​នៃ​អគ្គនាយកដ្ឋាន​រតនាគារជាតិ, ក្រុមការងារ​ទទួលបន្ទុក​មុខងារ​ទាំង​ប្រាំ, ក្រុមការងារ​បច្ចេកទេស ,និង ក្រុមការងារ​មុខងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ បាន​បែងចែក​គ្នា​ជា​ក្រុមៗដើម្បី​ធ្វើដំណើរ​ទៅកាន់ រតនាគារ​រាជធានី-ខេត្ត​គោលដៅ​ស្របតាម​ផែនការ​ដែល​បានគ្រោង​ទុក ។ ក្នុង​ដំណើរ​បេសកម្ម​នេះ ក្រុមការងារ​មាន​គោលបំណង​ជាសំខាន់ គឺ​ធ្វើការ​សម្របសម្រួល, បណ្តុះបណ្តាល, និង បង្ហាត់បង្រៀន​ដោយផ្ទាល់​លើ​ការប្រើប្រាស់​ប្រព័ន្ធ FMIS នៅតាម​រតនាគារ​រាជធានី-ខេត្ត ឱ្យ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទទួលបាន​ចំណេះដឹង និង ចំណេះធ្វើ ដោយ​ក្នុងនោះ​ក្រុមការងារ​បាន​បង្ហាត់បង្ហាញ​ទៅដល់​មន្រ្តី​ពាក់ព័ន្ធ​ដែលជា​អ្នកប្រើប្រាស់​ប្រព័ន្ធ​ដោយផ្ទាល់ អំពី​ការប្រើប្រាស់​ប្រព័ន្ធ​ដែល​តម្រូវឱ្យ​មន្រ្តី​យក​កិច្ចការ​ប្រចាំថ្ងៃ​ជាក់ស្តែង​មក​អនុវត្ត​តែម្តង​នៅក្នុង​ប្រព័ន្ធ FMIS ។ ទោះបីជា​ក្រុមការងារ​បាន​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ជាច្រើន​យ៉ាងណាក្តី ក៏ប៉ុន្តែ​លទ្ធផល​នៃ​ការអនុវត្ត​សម្រាប់​រតនាគារ​រាជធានី-ខេត្ត​ទាំង ៤ ជារួម​មាន​ដូចខាងក្រោម៖ មន្រ្តី​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង មន្រ្តី​នៃ​អគ្គនាយកដ្ឋាន​រតនាគារជាតិ សហការ​សម្របសម្រួល​ដល់​ដំណើរការ​រៀបចំ​នានា​ពាក់ព័ន្ធ​នឹង​គោលបំណង និង វត្ថុបំណង​របស់​ក្រុមការងារ ដោយ​សម្រួល​ឱ្យមាន​កិច្ចសហការ​ល្អ​រវាង​ក្រុមការងារ​រួម និង មន្រ្តី​រតនាគារ​រាជធានី-ខេត្ត ព្រមជាមួយ​នឹង​កិច្ចការ​ដទៃផ្សេងៗទៀត ។ ក្រុមការងារ​គ្រប់គ្រង​មុខងារ បាន​ចូលរួម​បង្ហាត់បង្ហាញ​ដល់​មន្រ្តី​ពី​នីតិវីធី​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ និង តម្រូវការ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗដែល​ចាំបាច់​ដើម្បី​បញ្ចូល​ក្នុង​ប្រព័ន្ធ​សម្រាប់​មុខងារ​ចំនួន​ប្រាំ (សៀវភៅធំ, វិភាជន៍​ថវិកា, គណនី​ត្រូវ​ទារ, គណនី​ត្រូវ​សង, និង គ្រប់​គង​សាច់ប្រាក់) […]

ព័ត៌មានលម្អិត