
1
Feb, 2023
សេចក្ដីប្រកាសព័ត៌មានស្ដីពីកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីនីតិវិធីថ្មីលើមុខសញ្ញាចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ជូនក្រសួង-ស្ថាប័នចំនួន ៥”
នាថ្ងៃ ពុធ ១១ កើត ខែ មាឃ ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១ ខែ កុម្ភៈ ឆ្នំា ២០២៣, តាមប្រព័ន្ធអនឡាញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីនីតិវិធីថ្មីលើមុខសញ្ញាចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ជូនក្រសួង–ស្ថាប័នចំនួន ៥” ជូនថ្នាក់ដឹកនាំ និង មន្រ្តី នៃក្រសួង-ស្ថាប័នចំនួន ៥ រួមមាន ១-ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ២-អាជ្ញាធរសវនកម្មជាតិ, ៣-ក្រសួងធម្មការនិងសាសនា, ៤-ក្រសួងរ៉ែនិងថាមពល និង ៥-ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងអគ្គនាយកដ្ឋានគន្លឹះនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន៖ អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តី មកពីក្រសួង-ស្ថាប័នទាំង ៥ ខាងលើ ព្រមទាំងអគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងគោលបំណងផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹងអំពីនីតិវិធីថ្មីដែលអនុវត្តតាមប្រព័ន្ធ FMIS ទាំងស្រុងលើមុខសញ្ញាចំណាយថវិកាចរន្ត ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃក្រសួង-ស្ថាប័នទាំង ៥ ដែលត្រូវត្រៀមចូលរួមអនុវត្តនីតិវិធីថ្មីនេះ ដោយគ្រោងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាមប្រព័ន្ធ FMIS នៅចុងត្រីមាសទី១ ឆ្នាំ ២០២៣ នេះ ។ មានប្រសាសន៍នៅក្នុងកម្មវិធីនេះ […]
ព័ត៌មានលម្អិត