+855 23 43 00 63

10

Aug, 2020

ការចុះត្រួតពិនិត្យ ថែទាំ និង ជួសជុលឧបករណ៍សម្ភាររបស់គម្រោង FMIS សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ព្រមទាំងដាក់ឱ្យដំណើរការប្រព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិច ( BACKUP LINK ) និងសិក្សាប្លង់ទីតាំងដែលត្រូវដាក់ដំឡើងប្រព័ន្ធ Video Conference

ដោយ៖: | Tags: | មតិយោបល់: 0

ស្របតាមផែនការសកម្មភាពដែលបានគ្រោងទុក ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចុះត្រួតពិនិត្យ ថែទាំ និងជួសជុលឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និងមិនមែនបច្ចេកវិទ្យាព័ត៌មានរបស់គម្រោង FMIS រួមមាន៖ ម៉ាស៊ីនកុំព្យូទ័រ, ម៉ាស៊ីនស្គេន, ម៉ាស៊ីនព្រីន, ឧបករណ៍បណ្តាញតភ្ជាប់ និងឧបករណ៍សម្ភារមួយចំនួនទៀត នៅគ្រប់ការដ្ឋានរបស់គម្រោង FMIS សម្រាប់ត្រីមាសទី៣ ឆ្នាំ ២០២០ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីធានាថាឧបករណ៍សម្ភារទាំងអស់ដំណើរការបានល្អ និងប្រើប្រាស់បានយូរអង្វែង សម្រាប់ទ្រទ្រង់ដល់ការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យប្រព្រឹត្តទៅដោយរលូន និងតាមតម្រូវការ។ ស្របពេលជាមួយគ្នានេះ ក្រុមការងារក៏នឹងត្រូវដាក់ឱ្យដំណើរការប្រព័ន្ធបណ្តាញខ្សែកាប្លិ៍អុបទិច (BACKUP LINK) នៅតាមការដ្ឋាននីមួយៗរបស់គម្រោងអ៊ីនត្រាណិត និងចុះសិក្សាប្លង់ទីតាំងដែលត្រូវដាក់ដំឡើងប្រព័ន្ធ Video Conference នៅតាមរតនាគាររាជធានី-ខេត្ត, សាខាគយនិងរដ្ឋាកររាជធានី-ខេត្ត និង សាខាពន្ធដាររាជធានី-ខេត្ត ។ ទាញយកសេចក្តីជូនដំណឹងនៅទីនេះ៖https://fmis.mef.gov.kh/contents/uploads/2020/08/Announcement.pdf

ព័ត៌មានលម្អិត

7

Aug, 2020

ក្រុមការងារ FMIS ប្រជុំពិភាក្សាសម្រេចលើសេចក្តីណែនាំ សម្រាប់ការអនុវត្តការបើកផ្តល់ប្រាក់បៀវត្ស និងចំណាយសម្រាប់មន្ត្រីរាជការ និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS រួមជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ រួមមាន អគ្គនាយដ្ឋានរតនាគារជាតិ, នាយកដ្ឋានហិរញ្ញកិច្ចនៃអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំពិភាក្សាសម្រេចទៅលើសេចក្តីណែនាំ សម្រាប់ការអនុវត្តការបើកផ្តល់ប្រាក់បៀវត្ស និងចំណាយសម្រាប់មន្ត្រីរាជការ ព្រមទាំងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់់ ក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ០៧ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)។  កិច្ចប្រជុំនេះប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្នុងគោលបំណងទទួលយកនូវធាតុចូលពីគ្រប់អង្គភាពជំនាញ ទៅលើសេចក្តីណែនាំ ដើម្បីធានាបានថា ការអនុវត្តរបស់ក្រសួង-ស្ថាប័ន ប្រព្រឹត្តិទៅបានដោយភាពរលូននិងគ្រប់ជ្រុងជ្រោយតាមរយៈសេចក្តីណែនាំនេ។ គួរជម្រាបជូនថា កិច្ចប្រជុំនេះធ្វើឡើង ក្រោយពីក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំការបញ្ជ្រាបការយល់ដឹងស្តីពី “ការតម្រង់ទិសនីតិវិធីសម្រាប់ការបើកផ្ដល់បៀវត្ស និងចំណាយបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់តាមប្រព័ន្ធ FMIS” ទៅកាន់ក្រសួង-ស្ថាប័នទាំង០៧ ដើម្បីឱ្យក្រសួង-ស្ថាប័នបានជ្រាប និងត្រៀមខ្លួនសម្រាប់ការអនុវត្តទាំងស្រុងនៅក្នុងប្រព័ន្ធ FMIS នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

ព័ត៌មានលម្អិត

6

Aug, 2020

អ្វីទៅគឺជាប្រព័ន្ធជំនួយគាំទ្រ (PK The Helper)?

ដោយ៖: | Tags: | មតិយោបល់: 0

ប្រព័ន្ធជំនួយគាំទ្រ ដែលមានឈ្មោះជាភាសាអង់គ្លេសថា PK The Helper ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ស្របតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ ក្នុងគោលបំណងប្រមូលផ្តុំ និង ដោះស្រាយបញ្ហា ឬ ផ្តល់យោបល់ផ្សេងៗ លើការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ដោយផ្អែកតាមកម្រិតស្ថានភាពនៃបញ្ហា ។ ការស្នើសុំដោះស្រាយបញ្ហានេះ គឺតាមរយៈការបង្កើតសំបុត្របញ្ហា ដែលមានក្នុងប្រព័ន្ធជំនួយគាំទ្រ PK The Helperនេះ និងផ្តល់ជាយន្តការដោះស្រាយបញ្ហាដោយផ្អែកលើកម្រិតនៃភាពចាំបាច់ ឬ អាទិភាព, តាមដានស្ថានភាពបញ្ហា លើការដោះស្រាយ ឬ ផ្លាស់ប្តូរស្ថានភាពដំណាក់កាលនៃការដោះស្រាយ និង ភ្នាក់ងារដែលទទួលបន្ទុកដោះស្រាយ ដោយមានការជូនដំណឹងតាមរយៈកម្មវិធី តេឡេក្រាម ឬ អ៊ីម៉ែល ព្រមទាំងមុខងារទំនាក់ទំនង ។ លើសពីនេះ ប្រព័ន្ធជំនួយគាំទ្រ កត់ត្រារាល់គ្រប់សំបុត្របញ្ហាទាំងអស់ ដែលបានបង្កើតឡើងដោយអ្នកប្រើប្រាស់ ដើម្បីផ្តល់ជាកំណត់ត្រា និងរបាយការណ៍នៃការលើកឡើងអំពីសំណើបញ្ហា ព្រមទាំងជាប្រភពក្នុងការចែករំលែកចំណេះដឹងអំពីដំណោះស្រាយបញ្ហានានាពាក់ព័ន្ធការប្រើប្រាស់ប្រព័ន្ធ FMIS ដែលអ្នកប្រើប្រាស់តែងជួបប្រទះជាញឹកញាប់ ។ រាល់ពេលអ្នកប្រើប្រាស់ប្រព័ន្ធ FMISនៅតាមបណ្តាក្រសួង-ស្ថាប័ន ជួបប្រទះនឹងបញ្ហា ឬ មានតម្រូវការផ្សេងៗពាក់ព័ន្ធនឹងប្រព័ន្ធ FMIS អាចទំនាក់ទំនងមកក្រុមការងារ FMIS ដើម្បីជួយពិនិត្យ ផ្តល់យោបល់ និង សម្របសម្រួលដោះស្រាយបញ្ហាជូន ដោយត្រូវបង្កើតនូវសំណើសំបុត្រ តាមរយៈប្រព័ន្ធជំនួយគាំទ្រ PK The Helper ឬ ទំនាក់ទំនងមកកាន់ក្រុមការងារជំនួយគាំទ្រដែលមានលេខទំនាក់ទំនង ០២៣ ៤៣ ០០ ៦៣ ។

ព័ត៌មានលម្អិត

5

Aug, 2020

តើប្រព័ន្ធ FMIS បានធ្វើសន្ធានកម្មទិន្នន័យជាមួយប្រព័ន្ធណាខ្លះ?

ដោយ៖: | Tags: | មតិយោបល់: 0

ប្រព័ន្ធ FMIS គឺជាប្រព័ន្ធដែលធ្វើស្វ័យប្រវត្តិកម្ម និងធ្វើការរួមបញ្ចូលគ្នានូវប្រតិបត្តិការហិរញ្ញវត្ថុទាំងផ្នែកថវិកា និងរតនាគារ ក្នុងគោលដៅកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់រាជរដ្ឋាភិបាលកម្ពុជាឱ្យជឿនលឿនដូចប្រទេសក្នុងតំបន់ និងសាកលលោក។ រហូតមកដល់ពេលនេះ ប្រព័ន្ធ FMIS បានធ្វើសន្ធានកម្មទិន្នន័យជាមួយប្រព័ន្ធដូចខាងក្រោម៖ ១. ប្រព័ន្ធចំណូលពន្ធគយ និង រដ្ឋាករកម្ពុជា (ASYCUDA) ២. ប្រព័ន្ធ DMFAS របស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ៣. ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ៤. ប្រព័ន្ធធនាគារជាតិ និងធនាគារពាណិជ្ជ នៅពេលខាងមុខ ប្រព័ន្ធ FMIS នឹងធ្វើសន្ធានកម្មផ្លាស់ប្តូរទិន្នន័យបន្ថែមទៀតជាមួយប្រព័ន្ធពន្ធដារ, ប្រព័ន្ធគ្រប់គ្រងបៀវត្សមន្ត្រីរាជការស៊ីវិលរបស់ក្រសួងមុខងារសាធារណៈ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា ។

ព័ត៌មានលម្អិត

30

Jul, 2020

ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច កើនឡើង ស្របពេលដែលការប្រើប្រាស់មូលប្បទានប័ត្រថយចុះ

ដោយ៖: | Tags: | មតិយោបល់: 0

គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២០ នេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច (EFT-Electronic Fund Transfer) ។ ក្នុងនោះ កំណើននៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច មានការកើនឡើងពី ៦៦% ទៅ ៧១,៨% បើធៀបនឹងត្រីមាសទី៤ ក្នុងឆ្នាំ២០១៩ កន្លងទៅ។ ចំណុចសំខាន់នៃកំណើននៃការទូទាត់នេះ គឺការថយចុះនៃចំនួនការបោះផ្សាយមូលប្បទានប័ត្រ ពោលគឺថយពី ៣៣,៩% នៃត្រីមាសទី៤ ឆ្នាំ២០១៩ មកត្រឹម ២៨,១% នៃត្រីមាសទី១ ឆ្នាំ ២០២០។ គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៨ កន្លងទៅ បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច (EFT) នេះ ។ EFT (Electronic Fund Transfer) ជាមុខងារនៅក្នុងប្រព័ន្ធ FMIS ដែលប្រើប្រាស់សម្រាប់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចជូនក្រុមហ៊ុនផ្គត់ផ្គង់ និងក្រសួង-ស្ថាប័ន ដោយមិនតម្រូវឲ្យមានការបោះផ្សាយមូលប្បទានប័ត្រដោយអគ្គនាយកដ្ឋានរតនាគារជាតិឡើយ។ បន្ថែមពីនេះ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច បានបង្កើនល្បឿននៃការទូទាត់បានយ៉ាងមានប្រសិទ្ធភាព ។ អគ្គនាយកដ្ឋានរតនាគារជាតិនឹងផ្ទេរទឹកប្រាក់ចេញពីគណនីនៅធនាគារជាតិ ទៅគណនីធនាគាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ ឬក្រសួង-ស្ថាប័ន ដោយផ្ទាល់តែម្តង ។

ព័ត៌មានលម្អិត