+855 23 43 00 63

5

May, 2020

ដំណើរឆ្ពោះទៅកាន់ការអនុវត្តប្រព័ន្ធ FMIS ទាំងស្រុង

ដោយ៖: | Tags: | មតិយោបល់: 0

គិតត្រឹមដើមខែឧសភានេះ មានអង្គភាពថវិកាមួយចំនួននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអនុវត្តដោយជោគជ័យ នីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់តាម ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) សម្រាប់ខែឧសភា ឆ្នាំ២០២០ ។ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលបានអនុវត្តនីតិវិធីថ្មីនេះ រួមមាន អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានរតនាគារជាតិ, ក្រុមប្រឹក្សានីតិកម្ម, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ, អង្គភាពភាពជាដៃគូរវាងរដ្ឋ និងឯកជនថ្នាក់កណ្ដាល, គណៈកម្មការមូលបត្រកម្ពុជា និង អគ្គនាយកដ្ឋានពន្ធដារ។ ដោយឡែក សម្រាប់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិនៅថ្នាក់កណ្តាលដែលមិនទាន់ប្រើប្រាស់ប្រព័ន្ធ FMIS នៅរក្សានីតិវិធីអនុវត្តការងារបច្ចុប្បន្នផ្ទៃក្នុងដដែល ប៉ុន្តែត្រូវបញ្ជូនសំណុំឯកសារអាណត្តិបើកប្រាក់ទៅអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបន្តដំណើរការនីតិវិធីនៅក្នុងប្រព័ន្ធ FMIS ។

ព័ត៌មានលម្អិត

23

Apr, 2020

ក្រុមហ៊ុន CFOCN ផ្តល់ម៉ាសចំនួន ៥០០ ប្រអប់ ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញទទួលអំណោយជាម៉ាសចំនួន ៥០០ ប្រអប់ ស្មើនឹង ១៥០០០ បន្ទះ ពីក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ីរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN)។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណដល់ក្រុមហ៊ុន CFOCN ដែលបានផ្តល់ម៉ាសចំនួន ៥០០ ប្រអប់ ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងកាលៈទេសៈចាំបាច់នេះ ដើម្បីចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តំណាងក្រុមហ៊ុន CFOCN ក៏បានរម្លឹកផងដែរថា ក្នុងអំឡុងពេលដែលប្រទេសចិនកំពុងជួបវិបត្តិ នៃការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រជាជនកម្ពុជា បានចូលរួមជួយដល់ប្រជាជននិងរដ្ឋាភិបាលចិន តាមរយៈការលើកទឹកចិត្ត, ការផ្តល់ជំនួយ និងការធ្វើដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិន។ គួរបញ្ជាក់ថា ក្រុមហ៊ុន CFOCN គឺជាក្រុមហ៊ុនមួយទទួលបានជោគជ័យលើការវិនយោគលើបណ្តាញខ្សែរកាបអុបទិច ក្រោមសមុទ្រនៅក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងផ្តល់សេវាបណ្តាញខ្សែរអុបទិចជូនដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ព័ត៌មានលម្អិត

20

Apr, 2020

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ០២២_ខែមីនា ឆ្នាំ២០២០

ដោយ៖: | Tags: | មតិយោបល់: 0

ព្រឹត្តិបត្រព័ត៌មានចេញផ្សាយលេខ០២២ ខែមីនា ឆ្នាំ២០២០ នេះ បង្ហាញពីសមិទ្ធផលជាច្រើន ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន និងចំណេះដឹងសម្បូរបែបទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងក្នុងនិងក្រៅប្រទេស និង ចំណេះដឹងអំពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម ។ មាតិកាព្រឹត្តិបត្រព័ត៌មានលេខ០២២ នេះមាន៖ កម្មវិធី “ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន ១៧ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១៣” វឌ្ឍនភាព នីតិវិធីអនុវត្តការងារតម្រង់ទិសថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “នីតិវិធីអនុវត្តការងារនៅក្នុងប្រព័ន្ធ FMIS” ការដាក់ឱ្យអនុវត្តផែនការសកម្មភាពសម្រាប់ការរៀបចំនិងការអភិវឌ្ឍមុខងារលទ្ធកម្មក្នុងប្រព័ន្ធ FMIS បច្ចុប្បន្នភាពក្នុងការកត់ត្រា និងអនុម័តប្រតិបត្តិការនៅក្នុងមុខងារវិភាជន៍ថវិកា នៃប្រព័ន្ធ FMIS អត្ថប្រយោជន៍នៃការប្រើប្រាស់របាយការណ៍ចំណាយថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច កម្មវិធី និងរដ្ឋបាល ផែនការសកម្មភាពរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រាប់ឆ្នាំ ២០២០ ទំព័រសំណួរ និងចម្លើយ។លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០២២ នៅទីនេះ https://fmis.mef.gov.kh/contents/uploads/2020/04/NewsletterFMISIssue-022-min.pdf

ព័ត៌មានលម្អិត

16

Apr, 2020

សេចក្តីណែនាំស្តីពី ការអនុវត្តនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS មានសេចក្តីសោមមនស្សរីករាយសូមជម្រាបជូនថា ក្រសួងសេដកិច្ចនិងហិរញ្ញវត្ថុចាប់ផ្តើមអនុវត្តសាកល្បងមុនគេនូវនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែមានគោលរបបកំណត់ច្បាស់លាស់ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុង កាត់បន្ថយនូវជំហានការងារ និងឯកសារជាក្រដាសដែលអនុវត្ត និងរៀបចំនៅខាងក្រៅប្រព័ន្ធ FMIS ស្របតាមផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាបការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ២០២០-២០២៥ ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរាដ្ឋាភិបាលកម្ពុជា ។ អាស្រ័យហេតុនេះ សូម មន្ត្រី និងថ្នាក់ដឹកនាំនៃអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកានៅថ្នាក់កណ្តាល ដែលបានប្រើប្រាស់ប្រព័ន្ធ FMIS, មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យករសាធារណៈ ដែលទទួលបន្ទុករៀបចំបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបច្បាស់លាស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មេត្តាជ្រាប និងអនុវត្តនីតិវិធីតម្រង់ទិសថ្មីចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ តទៅ។ ទាញយកសេចក្តីណែនាំ៖ https://fmis.mef.gov.kh/contents/uploads/2020/04/01_20200413_Instruction-on-Payroll-New-Process.pdf

ព័ត៌មានលម្អិត

11

Mar, 2020

អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអ៊ឺរ៉ុប៖ ប្រព័ន្ធ FMIS នឹងជួយដល់ការផ្តល់សេវាកម្មសាធារណៈកាន់តែមានប្រសិទ្ធភាពខ្ពស់

ដោយ៖: | Tags: | មតិយោបល់: 0

អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា លោកស្រី Camilla lombard បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើយុទ្ធសាស្ត្រកែសម្រួលនីតិវិធីអនុវត្តការងារជាមួយប្រព័ន្ធ FMIS កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ កន្លងទៅថា ប្រព័ន្ធ FMIS មិនត្រឹមតែជាប្រព័ន្ធសម្រាប់ផ្តល់របាយការណ៍គណនេយ្យនិងហិរញ្ញវត្ថុសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែប៉ុណ្ណោះទេ តែជាឆ្អឹងខ្នងមិនអាចខ្វះបាននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង-ស្ថាប័ន ក្នុងគោលដៅកាត់បន្ថយឱ្យបាននូវការងារណា ដែលមិនចាំបាច់តាមរយៈការកែសម្រួល នីតិវិធីអនុវត្តការងារ។ ការណ៏នេះនឹងនាំឱ្យការទូទាត់ប្រតិបត្តិការចំណាយ អាចធ្វើទៅបានទាន់ពេលវេលា និងចុងក្រោយជួយដល់ការផ្តល់សេវាកម្មសាធារណៈដែលមានប្រសិទ្ធភាពខ្ពស់ ។ លោកស្រីបានបន្ថែមទៀតថា ដៃគូអភិវឌ្ឍន៍នៅតែជឿជាក់ថាប្រព័ន្ធ FMIS នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើទំនើបកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុ និង រដ្ឋបាលសាធារណៈទូទៅនៅក្នុងប្រទេសកម្ពុជា។ វានឹងផ្តល់នូវព័ត៌មានទាន់ពេលវេលាដើម្បីគាំទ្រដល់ការផ្សារភ្ជាប់គោលនយោបាយថវិកា និង អនុញ្ញាតឱ្យធ្វើការសម្រេចចិត្តដោយផ្អែកលើសមិទ្ធកម្ម ក្នុងការផ្តល់សេវាសាធារណៈមានលក្ខណៈល្អប្រសើរ ។ ស្របពេលជាមួយគ្នានេះដែរ លោកស្រី Camilla ក៏បានបញ្ជាក់ផងដែរថា ដៃគូអភិវឌ្ឍន៍លើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នស្ម័គ្រចិត្តក្នុងដំណើរការកែសម្រួលនីតិវិធីអនុវត្តការងារ ដោយចាប់ផ្តើមពីប្រតិបត្តិការដែលមានហានិភ័យទាបដូចជាបៀវត្ស និងបង់សេវាទឹកភ្លើង ហើយបន្តឆ្ពោះទៅមុខចំណាយផ្សេងៗទៀត ។ ដៃគូអភិវឌ្ឍន៍ចង់គូសបញ្ជាក់ពីការកែសម្រួលនីតិវិធីអនុវត្តការងារនេះថា វាពិតជាមានភាពចាំបាច់ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីគម្រោង FMIS ។ គួរជម្រាបជូនផងដែរថា ប្រព័ន្ធ FMIS ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការទូទាត់ថវិកាតាមប្រព័ន្ធអេឡិក     ត្រូនិក, ការធ្វើសន្ធានកម្មក្នុងការផ្លាស់ប្តូរទិន្នន័យពីប្រព័ន្ធខាងក្រៅដោយស្វ័យប្រវត្តិ, ការលើកកម្ពស់គុណភាពនៃការផលិតរបាយការណ៍ និង ការទាញយករបាយការណ៍តាមតម្រូវការចាំបាច់ផ្ទាល់របស់ក្រសួងសាមីនីមួយៗ និងធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធ FMIS គឺជាប្រព័ន្ធតែមួយគត់ ដែលគាំទ្រដោយផ្ទាល់ទៅលើការអនុវត្តកម្មវិធីគន្លឹះនានា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយនឹងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយទៅជារដ្ឋាភិបាល ឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ ក្នុងបរិការណ៍បដិវត្តន៍ឧស្សាហកម្មទី៤ ។

ព័ត៌មានលម្អិត